មេធាវី​នឹង​ពិភាក្សា​ជាមួយ ​លោក កឹម សុខា ដើម្បី​សុំ​ការ​ពន្យល់​ពី​បម្រាម​មិន​ឲ្យ​ធ្វើ​នយោ​បាយ​

ដោយ វ៉ា សំណព្វ
14/11/2019
RFI

media

លោកមេធាវី ផែង ហេង (@postkhmer.com)


លោក ផែង ហេង សហ​មេធាវី​ការពារ​ក្ដី​ឲ្យ​លោក កឹម សុខា បានថ្លែង​​ប្រាប់​វិទ្យុ​បារាំង​អន្ដរជាតិ RFI នា​ថ្ងៃ​ព្រហស្បតិ៍ ទី​១៤​វិច្ឆិកា​នេះ​ថា ខ្លួន​នឹង​ពិភាក្សា​ជាមួយ​កូន​ក្ដី​របស់​ខ្លួន ដើម្បី​ស្វែង​រក​ការ​ពន្យល់​ពី​បម្រាប​របស់​តុលាការ ដែល​ហាម​លោក កឹម សុខា មិន​ឲ្យ​ធ្វើ​សកម្មភាព​នយោបាយ។ បើ​តាម​លោក ផែង ហេង ក្រុម​មេធាវី​និង​លោក កឹម សុខា ខ្លួន​ឯង រហូត​មក​ទល់​ពេល​នេះ នៅ​តែ​ស្រពេច​ស្រពិល​នៅ​ឡើយ ចំពោះ​វិសាលភាព​នៃ​បម្រាម​របស់​តុលាការ​ ដោយ​ចោទ​សួរ​ថា បើលោក កឹម សុខា ចេញជួបប្រជាពលរដ្ឋ ហើយមានការស្រែកគាំទ្រ ឬអបអរសាទរ តើជាទង្វើដែលខុសនឹងបំរាមរបស់តុលាការដែរឬទេ?
សូមស្ដាប់ប្រសាសន៍ លោកមេធាវី ផែង ហេង ដែលជាការរៀបចំជូនដោយវ៉ា សំណព្វ៖
14/11/2019

ជុំ​វិញ​ភាព​ស្រពេច​ស្រពិល​នៃ​បម្រាម​របស់​តុលាការ​ចំពោះ​លោក កឹម សុខា នេះ លោក ជិន ម៉ា​លីន អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ ធ្លាប់បានពន្យល់ថា លោក កឹម សុខា អាច​ជួប​គ្រប់​អ្នកនយោបាយ និង​សហកា​រី​របស់លោក​ពីមុនៗមក ហើយក៏​អាច​ចុះទៅ​ជួប​ប្រជាពលរដ្ឋ​បានផងដែរ​។​ ប៉ុន្តែលោកបានសង្កត់ធ្ងន់ថា រាល់​ជំនួប​ទាំងនោះ មិនត្រូវ​និយាយ ​ឬ​ធ្វើ​សកម្មភាព​នយោបាយនោះ​ឡើយ៕

What Next?

Recent Articles

Leave a Reply

Submit Comment