ចៅក្រម​តុលាការ​ក្រុង​​ភ្នំពេញ​បិទ​ការ​ស៊ើបសួរ​សំណុំ​រឿង​លោក កឹម សុខា

ដោយ ខែ សុណង
2019-11-15
អាស៊ីសេរី

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក កឹម សុខា នៅគេហដ្ឋានរបស់លោក ២០១៩

លោក កឹម សុខា នៅគេហដ្ឋានរបស់លោក ២០១៩

 RFA


ចៅក្រម​ស៊ើបសួរ​តុលាការ​ក្រុង​ភ្នំពេញ​​នៅ​​ថ្ងៃ​ទី​១៥ វិច្ឆិកា បាន​សម្រេច​បិទការ​ស៊ើបសួរ​សំណុំ​រឿង​លោក កឹម សុខា ក្រោយ​ចំណាយ​ពេល​ស៊ើបអង្កេត​អស់​ជាង ២​ឆ្នាំ។ មេធាវី​អះអាង​ថា ផ្អែក​តាម​អង្គហេតុ និង​អង្គច្បាប់ តុលាការ​ត្រូវ​តែ​ទម្លាក់​ចោល​បទចោទ​ប្រកាន់​លើ​​​លោក កឹម សុខា។

សហមេធាវី​​ការពារក្តីឱ្យ​លោក កឹម សុខា លោក ផែង ហេង ប្រាប់​អាស៊ីសេរី​ថា ក្រុម​មេធាវី​នឹង​ពិភាក្សា​​​គ្នា​បន្ថែម​​ទៀតអំពី​ឯកសារ​ដែល​ត្រូវ​ដាក់​ជូន​ទៅ​តុលាការ ក្រោយ​ទទួល​​ដំណឹង​អំពីការ​បិទ​បញ្ចប់​នីតិវិធី​ស៊ើបអង្កេតក្នុង​​សំណុំ​រឿងនេះ។ ទោះជាយ៉ាងណា លោក​បញ្ជាក់ថា ក្រុម​មេធាវី​នៅ​តែ​ប្រកាន់​ជំហរ​ទាមទារ​ឱ្យ​តុលាការ​​ទម្លាក់​ចោល​​ការ​ចោទ​ប្រកាន់​ប្រឆាំង​នឹង​លោក កឹម សុខា ដដែល។

ការ​បិទ​បញ្ចប់​នីតិវិធី​​ស៊ើបអង្កេត​នេះ ធ្វើឡើង​រយៈពេល ៥​ថ្ងៃ ក្រោយ​ពេល​​តុលាការ​បាន​​អនុញ្ញាត​ឱ្យ​លោក កឹម សុខា មាន​សេរីភាព​​ដើរ​ហើរ​ពេញ​ផ្ទៃ​ប្រទេស ប៉ុន្តែ​ហាម​ធ្វើ​សកម្មភាព​​នយោបាយ និង​ត្រូវ​ឆ្លើយ​តប​ចំពោះ​ការ​កោះហៅ​​ពី​គ្រប់​សមត្ថកិច្ច។ វិធានការ​នេះ​ក៏​ធ្វើ​ឡើង​នៅ​ក្រោយ​ពេល​អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​ស្តីពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា អ្នក​ស្រី រ៉ូណា ស្មីត (Rhona Smith) បាន​ទទូច​ឱ្យ​តុលាការ​បិទ​ការ​ស៊ើបសួរ​ឱ្យ​បាន​ឆាប់ ឬ​ក៏​​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​ទាំងឡាយ​លើ​លោក កឹម សុខា តែម្ដង។ ក្រៅ​ពី​នេះ រដ្ឋាភិបាល​ប្រទេស​ប្រជាធិបតេយ្យ​មួយ​ចំនួន ដូច​ជា សហរដ្ឋ​អាមេរិក បារាំង អង់គ្លេស សហភាព​អឺរ៉ុប​ ជាដើម សុទ្ធ​តែ​ចង់​ឃើញ​​រដ្ឋាភិបាល​កម្ពុជា​លើក​លែង​ការ​ចោទ​​ប្រកាន់​ប្រឆាំង​នឹង​លោក កឹម សុខា ព្រម​ទាំង​ផ្ដល់​សិទ្ធិពលរដ្ឋ និង​សិទ្ធិ​នយោបាយ​ដល់​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​រូប​នេះ​វិញ។

នាយក​ប្រតិបត្តិ​​មជ្ឈមណ្ឌល​សម្ពន្ធភាព​ការងារ និង​​សិទ្ធិមនុស្ស (CENTRAL) លោក មឿន តុលា យល់​ថា  សំណុំ​រឿង​លោក កឹម សុខា អាច​មាន​សេណារីយ៉ូ៣ កើត​ឡើង។ លោក​ថា ទីមួយ​សំណុំ​រឿង​នេះ​អាច​ត្រូវ​ទម្លាក់​ចោល​នៅ​​ដំណាក់​កាល​​ចៅក្រម​ស៊ើបសួរ​ ទីពីរ​តុលាការ​អាច​កាត់​​ឱ្យ​លោក កឹម សុខា គ្មាន​ទោស និង​ទីបី​តុលាការ​កាត់​ឱ្យ​លោក កឹម សុខា ជាប់​ទោស រួច​​​នាយក​រដ្ឋ​មន្ត្រី​ស្នើ​ទៅ​ព្រះ​មហាក្សត្រ​ដើម្បី​ព្រះរាជទាន​លើក​លែង​ទោស​ដល់​លោក កឹម សុខា។ ទោះ​ជា​យ៉ាងណា លោក​បញ្ជាក់​ថា នៅ​ក្នុង​​សេណារីយ៉ូ​នីមួយៗ​ពោរ​ពេញ​​ទៅ​ដោយ​​បញ្ហា​ស្មុគស្មាញ​ដែល​ត្រូវ​ដោះស្រាយ​នៅ​ជំហាន​បន្ទាប់។ «»

សមត្ថកិច្ច​របប​ក្រុងភ្នំពេញ​បាន​សម្រុក​ចូល​ចាប់ខ្លួន​​ លោក កឹម សុខា ដល់​ក្នុង​ផ្ទះទាំង​កណ្តាល​អធ្រាត្រ​​ កាល​ពី​ដើម​ខែ​កញ្ញា ឆ្នាំ២០១៧ កន្លងទៅ ​​ទាំង​ពេល​​​លោក​កំពុង​​មាន​អភ័យ​ឯក​សិទ្ធិ​សភា ។ តុលាការ​ដែល​ស្ថិត​ក្រោម​ឥទ្ធិពល​លោក ហ៊ុន សែន បាន​ចោទ​​ប្រកាន់​មេ​បក្ស​ប្រឆាំង​រូប​នេះ ពី​បទ​ “សន្ទិដ្ឋិភាព” ឬ​ការ​ត្រូវ​រ៉ូវគ្នា​​ជាមួយ​បរទេស​ ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល។ លោក កឹម សុខា បាន​ជាប់ឃុំ​អស់​រយៈពេល​ជាង២ ឆ្នាំ ទាំង​ការ​​ជាប់ឃុំ​​ក្នុ​ង​ពន្ធនាគារ និង​ក្នុង​ផ្ទះ នៅមុន​ចៅក្រម​ស៊ើបសួរ​តុលាការ​ក្រុង​ភ្នំពេញ លោក គី ឫទ្ធី ប្រកាស​បិទ​បញ្ចប់​នីតិវិធី​ស៊ើប​អង្កេត​នៅ​ពេល​នេះ។

សកម្មជន​សិទ្ធិមនុស្ស និង​​សិទ្ធិ​ការងារ លោក មឿន តុលា យល់ថា ការ​ពន្លឿន​នីតិវិធី​ក្នុង​សំណុំ​រឿង​លោក កឹម សុខា ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ព្រម​ទាំង​​ការ​​ដោះលែង​សកម្មជន​បក្ស​ប្រឆាំង​ឱ្យ​នៅ​ក្រៅឃុំ សុទ្ធ​សឹង​តែ​ជា​វិធាន​ការ​របស់​រដ្ឋាភិបាល​ដើម្បី​​ឆ្លើយ​តប​ទៅ​នឹង​កង្វល់​របស់​សហភាព​អឺរ៉ុប​រឿង​ដក​ឋានៈ​អនុគ្រោះពន្ធ EBA ពី​កម្ពុជា។ ទោះ​ជា​យ៉ាងណា លោក​ថ្លែង​ថា វិធានការ​ទាំងនេះ​​មិន​​ទាន់​គ្រប់​គ្រាន់​ទៅ​នឹង​លក្ខខណ្ឌ​ដែល​សហភាព​​អឺរ៉ុប​បាន​ទាម​ទារ​នោះ​ឡើយ ពោល​គឺ​រដ្ឋាភិបាល​ត្រូវ​ធ្វើ​​​​ឱ្យ​ប្រសើរ​ឡើង​នូវ​ស្ថានភាព​ជាច្រើន​ទៀត ដូច​ជា​​​សិទ្ធិពលរដ្ឋ សិទ្ធិ​នយោបាយ និង​សិទ្ធិ​ការងារ ជាដើម។ «»

សហភាព​អឺរ៉ុប​បាន​សរសេរ​នៅ​ក្នុង​របាយការណ៍​​បឋម​របស់​ខ្លួន​​​ថា រដ្ឋាភិបាល​កម្ពុជា​មិន​​ទាន់​បាន​​បំពេញ​លក្ខខណ្ឌ​គ្រប់គ្រាន់​ដើម្បី​បញ្ចៀស​ការ​បាត់​បង់​ការ​អនុគ្រោះ​ពន្ធ ពិសេស​ផ្នែក​ពាណិជ្ជកម្ម​នោះ​ឡើយ ជាពិសេស​គឺ​រដ្ឋាភិបាល​កម្ពុជា​បាន​ធ្វើ​ឱ្យ​កំណត់​ត្រា​ផ្នែក​សិទ្ធិមនុស្ស​កាន់តែ​យ៉ាប់យឺន​ ចាប់​តាំងពី​​សហភាព​អឺរ៉ុប​បាន​​ចាប់​ផ្តើម​ដំណើរ​ការ​ត្រួតពិនិត្យ​កាល​ពី​៩ ខែមុន។ សហភាព​អឺរ៉ុប​​រកឃើញ​​ថា ​មាន​​តែ​​សិទ្ធិ​ការងារ និង​សិទ្ធិ​ដីធ្លី​​ទេ ដែល​មាន​ការ​វិវឌ្ឍ​ទៅ​មុខ​ជាក់ស្ដែង ប៉ុន្តែ​សិទ្ធិ​ពលរដ្ឋ​ និង​សិទ្ធិ​នយោបាយវិញ ​មាន​​លក្ខណៈ​កាន់​តែ​ដុនដាប។ របាយការណ៍សម្ងាត់កម្រាស់៧០ ទំព័រ​​ដែល​សហភាព​អឺរ៉ុប​ផ្ញើ​ទៅ​រដ្ឋាភិបាល​កម្ពុជា ​​​បង្ហាញ​​ថា ករណី​រំលោភ​បំពាន​​ធ្ងន់ធ្ងរ​ជា​ប្រព័ន្ធ​លើ​គោលការណ៍​នៃ​អនុសញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ​ ព្រម​ទាំង​អនុសញ្ញា​របស់​អង្គការ​អន្តរជាតិ​​ខាង​ការងារ (ILO) នៅ​តែ​កើត​មាន​នៅ​​កម្ពុជា ហើយ​ការ​រំលោភ​បំពាន​ធ្ងន់ធ្ងរ​ទាំងនេះ​ជា​មូលហេតុ​ដែល​នាំ​ទៅ​រក​ការ​ព្យួរ​ការ​អនុគ្រោះ​ពន្ធ EBA។ សហភាព​អឺរ៉ុប​ទុក​​រយៈពេល ១​ខែ​ឱ្យ​របប​ក្រុង​ភ្នំពេញ​ឆ្លើយ​តប​នឹង​របាយការណ៍​​នេះ មុន​នឹង​សហភាព​អឺរ៉ុប​សម្រេច​ចិត្ត​ជាចុងក្រោយ​អំពី​ការ​ព្យួរ EBA នៅ​ខែ​កុម្ភៈ ឆ្នាំ២០២០ ខាងមុខ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

One Response to "ចៅក្រម​តុលាការ​ក្រុង​​ភ្នំពេញ​បិទ​ការ​ស៊ើបសួរ​សំណុំ​រឿង​លោក កឹម សុខា"

  1. so socheath says:

    ហាស! ហាស
    អាពូជឆ្កែ អាក្បត់ជាតិ សម រង្ស៊ី អស់ពី ៩វិច្ឆិកា ឥឡូវសន្យា ដល់ខែមិនា ឆ្នាំ ២០២០ មកចាប់
    ហ៊ុនសែនទៀតហើយ ?
    ហាស !​ហាស
    យុទ្ធសាស្ត្រចុងក្រោយ របស់សមរង្ស៊ី គឺបោកប្រាស
    ក្រុមជនល្ងង់ខ្លៅតែស្រេកឃ្លានអំណាច យកលុយចាយ
    ក្រោយអាជីពនយោបាយ ត្រូវបាត់បង់
    *******
    សម រង្ស៊ី ដែលជាអ្នកនយោបាយ ដែលចេះតែបំផ្លាញហើយចុងក្រោយក្បត់ជាតិ
    តាមរយះការចុះកិច្ចសន្យាកាត់ដីខ្មែរ៤ ខេត្តឲ្យយួនដេហ្កា ជាថ្នូរលុយមួយខែ
    ជាងបីម៉ឺនដុល្លារ អ្នកនយោបាយក្បត់ជាតិសមរង្ស៊ី បានប្រើស្នៀតចុងក្រោយអួតអាង
    យកបុងថា កម្លាំងអ្នកគាំទ្រ នឹងធ្វើដំណើរថ្មើរជើងចូលប្រទេសកម្ពុជា ពីប្រទេសជិតខាង
    ហើយដែលការអះអាងបែបនេះ គ្មានអ្វីសម្រាប់គាំទ្រអំណះអំណាងរបស់ជនក្បត់ជាតិរូបនេះ
    ដោយពិតប្រាកដនោះទេ ហើយដែលទីបំផុត ដេកអេះពងឯជើងមេឃឯណោះឆ្កុយ អញ្ចឹងទៅ ។
    ពាក្យចំអករបស់ខ្មែរ ទៅលើដែគូរប្រជែងណាមួយ ដែលបានតែសម្តីអត់បានការ
    ហើយកំសាកញី គេតែងចំអកឲ្យថាជាមនុស្សក្បាលទទូរសារុង ដែលមានន័យថា
    ជាមនុស្សខ្លាំងក្នុងគ្រប ជាកង្កែបក្នុងអណ្តូង ជាមនុស្សដែលត្រូវមនុស្សស្រីដឹកមុខ
    និយាយរួមគឺជាមនុស្សចោលម្សៀតអត់បានការ ។
    យ៉ាងណាម៉ិញសមរង្ស៊ី គឺជាមនុស្សបែបនេះ ។
    ពិតណាស់សមរង្ស៊ី ធ្វើនយោបាយ គឺចូលចិត្តប្រើក្បាច់មាត់ត្រីកំផ្លាញ។
    ជានិច្ចកាលភាពបង្កររឿង តាមនិយមន័យដំបៅមិនឈឺយកឈើចាក់ វាជាកត្តា
    យុទ្ធសាស្ត្រដែលសមរង្ស៊ីត្រូវប្រើជាប្រចាំខានមិនបាន ក្នុងន័យកេងចំណេញ
    នយោបាយផង និងដើម្បីបោកប្រាសយកលុយពីជនល្ងង់ខ្លៅនៅក្រៅប្រទេស តែ
    លោភលន់ចង់បានអំណាចផងតាមទិសស្លោកបោកប្រាសថាចូលរួមថវិកាជាមួយ
    សមរង្ស៊ីគឺស្នេហាជាតិ។ ព្រោះថាចូលលុយច្រើន ស្នេហាជាតិច្រើន ចូលលុយតិច
    ស្នេហាជាតិតិច ហើយដែលពាក្យនេះត្រូវបានទន្ទេញជាប់មាត់ពីសំនាក់ពួកអ្នកនយោបាយ
    បោកប្រាសទាំងនេះ ។
    ពិតណាស់ភាពជាអ្នកនយោបាយដែលស្មោះត្រង់ចំពោះជាតិនិងប្រជាជនមិនមានឡើយ
    ក្នុងជម្រៅចិត្តសមរង្ស៊ី ដែលវាដូចគ្នា ជាមួយកឹមសុខាបេះដាក់។ តែថាអ្នកទាំងពីរនេះ
    ថ្វីត្បឹតចំណុចខាងលើដូចគ្នា តែមានភាពខុសគ្នាសម្រាប់ការប្រជែងយកអំណាច
    សម្រាប់បក្សពួករៀងខ្លួន។ ចំណុចនេះហើយដែលធ្វើឲ្យអតីតបក្សសង្គ្រោះជាតិ ដែលកើត
    ចេញពីសម្ព័ន្ធភាពរវាងគណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្សរបស់កឹមសុខា មានការ
    មិនសូវចុះសម្រុងគ្នា ដែលកឹមសុខាបាននិយាយដោយបើកចំហរថា ជាតិជាអ្នកនយោបាយគឺ
    មានតែកឹមសុខាមួយគត់ ដែលអាមេរិកគាំទ្រនិងបង្ហាត់បង្រៀនយុទ្ធសាស្ត្រធ្វើនយោបាយ
    ដោយផ្ទាល់ចាប់តាំងពីឆ្នាំ១៩៩៣មក ដែលវាហាក់ជាសារព្រមានដល់សមរង្ស៊ីថា
    សូម្បីតែសមរង្ស៊ីក៏មិនមែនជាដៃគូរខាងនយោបាយជាមួយកឹមសុខាដែរ ។
    ពិតហើយក្រោយពេលសមរង្ស៊ីរត់ចេញទៅក្រៅប្រទេស ដើម្បីគេចចេញពីផ្លូវច្បាប់នៅកម្ពុជា
    វាជាឱកាសដែលកឹមសុខា ត្រូវរុញច្រានសមរង្ស៊ីផ្ទប់គៀនជញ្ជាំង។
    រដ្ឋប្រហារក្នុងបក្សសង្គ្រោះជាតិបានចាប់បង្ខំឲ្យសមរង្ស៊ីឲ្យលាលែងចេញពីតំណែង
    ប្រធានគណបក្សសង្គ្រោះជាតិ និងពីសមាជិកភាពក្នុងបក្ស ប្រែក្លាយទៅជាជនសាមញ្ញ
    ធម្មតា។ តែថាការដើរនយោបាយឃុបឃឹតជាមួយបរទេសក្នុងការធ្វើបដិវត្តន៍ពណ៌ដើម្បី
    ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ត្រូវបានបើកកកាយចេញពីមាត់កឹមសុខាដែលទើប
    ដណ្តើមតំណែង មេបក្សសង្គ្រោះជាតិ បានពីសមរង្ស៊ី ហើយក៏គាប់ជួនក្នុងពេលដែល
    គណបក្សសង្គ្រោះជាតិបានកើនអាសនៈបន្ថែមនៅក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់
    ជាមួយនយោបាយភូតភរបោកប្រាសសន្យាផ្តល់ថវិកា៥០ម៉ឺនដុល្លារសម្រាប់ឃុំសង្កាត់
    និមួយៗក្នុងមួយឆ្នាំ។ យើងសុំមិនរម្លឹកពីរឿងសន្យាបោកប្រាសទៀតទេ តែថាក្រោយ
    កឹមសុខា ត្រូវបានជាប់ទោស ពីបទសង្ស័យថាក្បត់ជាតិវាជាឱកាសសម្រាប់អ្នកនយោបាយ
    ទទូរសារុងសមរង្ស៊ីក្រោកឈរវិញដែរ ។
    ក្រោយសម្រេចជោគជ័យក្នុងការដណ្តើមតំណែងជាប្រធានបក្សបានមកវិញ សមរង្ស៊ី
    ដែលប្រាកដក្នុងចិត្តដោយច្បាស់ថា ខ្លួនសមរង្សីផ្ទាល់និងបក្សពួក ដែលកំពុងរត់ភៀស
    ខ្ឡួនទៅក្រៅប្រទេសគេចចេញពីសំណាញ់ច្បាប់ បន្ទាប់ពីបានកសាងកំហុសច្រើនស្អេកស្កះ
    រាប់មិនអស់ក្នុងការចូលរួមដៃជាមួយកឹមសុខា ក្នុងការប្រព្រឹត្តអំពើក្បត់ជាតិ បានរៀបចំ
    ប្រើវិធីនយោបាយដើម្បីកេងចំណេញនយោបាយផង និងដើម្បីបោកប្រាសយកលុយ
    ពីជនល្ងង់ខ្លៅនៅក្រៅប្រទេស តែលោភលន់ចង់បានអំណាចផងតាមទិសស្លោក
    បោកប្រាសថាចូលរួមថវិកាជាមួយសមរង្ស៊ីគឺស្នេហាជាតិ។
    យើងមិនបដិសេធទេថា ក្នុងសកម្មភាពនយោបាយកន្លងមក សមរង្ស៊ី និងកឹមសុខា ទោះបី
    បានប្រើមហិច្ឆិតាដណ្តើមអំណាចគ្នាទៅវិញទៅមកក្នុងបក្សសង្គ្រោះជាតិក្តី តែដើម្បីមាន
    កម្លាំងផ្តួលរំលំគណបក្សប្រជាជនកម្ពុជាដែលជាគណបក្សកាន់អំណាច ពួកគេបានកសាង
    កម្លាំងប្រតិកិរិយារបស់ពួកគេបានខ្លះ ដែលកម្លាំងទាំងនោះ មានខ្លះនៅក្នុងកម្លាំង
    ប្រដាប់អាវុធ ជាយោធា នគរបាល ជាគ្រូបង្រៀន ជាគ្រូពេទ្យ មួយចំនួននៅតាម
    ស្ថាប័នក្រសួង មន្ទីរនិងក្នុងចំណោមសកម្មជនមូលដ្ខាន ដែលពួកអ្នកទាំងនោះ សុទ្ធជាអ្នក
    លោភលន់ខាងបុណ្យសក្តិ ដើម្បីមុខមាត់ ហើយបើពួកគេឈរចំកន្លែងដែលអាចមួលក
    ប្រជាពលរដ្ឋទាញយកប្រយោជន៍សម្រាប់ពួកគេទៀតនោះ ពួកគេរឹតតែមិនខ្លាចក្នុងការធ្វើ
    សកម្មភាពដើម្បីទាញយកប្រយោជន៍ផង និងដើម្បីឲ្យពួកគេមានលេសសម្រាប់ការទម្លាក់កំហុស
    ដាក់លើការគ្រប់គ្រងរបស់រាជរដ្ឋាភិបាល ដែលក្នុងនោះក៏មានការចូលរួមក្នុងសកម្មភាពបែបនេះ
    ពីសំណាក់សង្គមស៊ីវិល អង្គការសហជីព (CIA) ដែលមាននិន្នាការប្រឆាំងរដ្ឋាលផងដែរ ។
    ដោយសំអាងលើកម្លាំងប្រតិកិរិយាក្នុងប្រទេសបែបនេះ ទើបម្តងហើយម្តងទៀត សមរង្ស៊ី បាន
    ធ្វើការអំពាវនាវឲ្យកម្លាំងប្រដាប់អាវុធ ក៏ដូចជាកម្លាំងផ្សេងទៀត ដែលពួកគេបានកសាងនៅ
    មូលដ្ឋាន ឲ្យក្រោកឈរប្រឆាំងរដ្ឋាភិបាល។ ប៉ុន្តែសមរង្ស៊ីប្រហែលភ្លេចគឹតថា ទង្វើក្បត់ជាតិ
    ដែលសមរង្ស៊ីនិងបក្សពួកបានសាងឡើង មិនអាចទាក់ទាញទឹកចិត្តប្រជាពលរដ្ឋ កម្លាំងប្រដាប់អាវុធ
    បានឡើយ ទោះបីសមរង្សីបញ្ជូនសកម្មជនពីប្រទេសថៃឲ្យមកភ្ជាប់ទំនាក់ទំនងខ្សែរយះរបស់ខ្លួនក្តី ។
    នៅមានសកម្មជនឃ្លានអំណាច តែឆោតល្ងង់ខ្លះក្នុងប្រទេស បានបញ្ចេញភាពហក់កញ្ឆេង
    បញ្ចើចបញ្ជោរសមរង្សី ឲ្យមានសេចក្តីក្លាហានហានវិលត្រឡប់មកកាន់កម្ពុជាវិញ ។
    ពួកគេបានធ្វើឱកាសជួបជុំ ឃោសនានយោបាយ តាមរយះការស៊ីនំបញ្ចុក ការជប់លៀង
    ដែលគ្មានកម្មវិធី ដោយផ្អែកលើពាក្យ សេរីភាព សិទ្ធិមនុស្ស ប្រជាធិបតេយ្យ តាមរយះ
    ការបន្ទរអុចអាលពីសំណាក់ក់សង្គមស៊ីវិលដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាល ដោយភ្លេច
    គឹតពីផ្លូវច្បាប់របស់ជាតិ ។ សកម្មភាពបែបនេះហើយ ទើបជម្រុញឲ្យសមរង្ស៊ី និងបក្សពួក
    អន្ទោកអន្ទោលចង់វិលត្រឡប់មកកម្ពុជាវិញ ហើយដែលការចង់នេះ ធ្វើឡើងក្នុងជំនឿមួយ
    សម្រាប់បរិបទដែលមិនសមហេតុផល។
    ជាមួយជំនឿលង់ប្រកបដោយអំនួត ផ្តល់ឲ្យពីភាពហៃអើពីសំណាក់សកម្មជនអតីត
    គណៈបក្សសង្គ្រោះជាតិ ដែលត្រូវរំលាយ ចោលដោយតុលាការអាស្រ័យលើទោសកំហុស
    ក្បត់ជាតិដែលនៅសេសសល់ បូកផ្សំនិងការអន្ទងពីសំណាក់កឹមសុខាដែលកំពុងជាប់ពិរុទ្ធ
    ពីទោសក្បត់ជាតិ រៀបចំធ្វើបដិវត្តន៍ពណ៌តាមការបង្រៀននឹងបង្គាប់បញ្ជាពីជនបរទេស ដើម្បី
    ផ្តួលរំលំរដ្ឋាភិបានស្របច្បាប់នៃកម្ពុជា ដែលថា បើមានមេដឹកនាំទាំងពីរមកជាប់ទោសរួមគ្នា
    នៅកម្ពុជានឹងធ្វើឲ្យមានការកែប្រែស្ថានការណ៍នយោបាយនៅកម្ពុជា ដែលនាំដល់ការរស់
    ឡើងវិញសម្រាប់គណបក្សសង្គ្រោះជាតិនោះ វាជាការវាយតម្លៃខុស ហើយក៏បង្ហាញយ៉ាងច្បាស់ថា
    ខួរក្បាលសមរង្ស៊ី គឺជាខួរក្បាលអ្នកនយោបាយទទូរសារ៉ុង ។
    ដូច្នេះការអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរទូទៅ គ្រប់ស្រទាប់វណ្ណៈ រួមទាំងកងកម្លាំងប្រដាប់អាវុធផង នាំ
    គ្នាងើបឈរឡើងព្រមគ្នា រើបម្រាស់ប្រឆាំងនឹងរបបលោក ហ៊ុន សែន(រដ្ឋាភិបាលកម្ពុជា)
    របស់ជនក្បត់ជាតិសមរង្ស៊ី វាមិនអាចទៅទេ។
    ភាពទៅរួចគឺមានតែមួយគត់ នោះគឺប្រជាពលរដ្ឋ ដែលស្រឡាញ់សន្តិភាព ស្អប់ខ្ពើមជនក្បត់ជាតិ
    រង់ចាំស្វាគមន៍ក្រុមជនក្បត់ជាតិសមរង្ស៊ី តាមរយះកាដូដុំថ្ម ខ្នងពូថៅ នឹងត្បូងចបតែប៉ុណ្ណោះ ។
    ជនក្បត់ជាតិគឺមានទោស ដាច់ខាតត្រូវតែងាប់ ។ ខ្មោចតៃហោងនៃជនក្បត់ជាតិ ត្រូវចងដោយ
    ច្រវ៉ាក់ រាប់ពាន់ច្រវាក់ មិនឲ្យចាប់ជាតិវិញបានទៀតផង ។
    បើយើងចាំមិនភ្លេច កឹមសុខាដែលកាលនោះ បានគេចវេសពីពីសំណាញ់ច្បាប់ ទាក់ទង
    នឹងអំពើឆបោករួមសង្វាស ហើយដែលបានប្តឹងដោយសាម៉ីខ្លួនស្ត្រីផ្ទាល់ ហើយដែលបាន
    ពួនសម្ងំលាក់ខ្លួនក្នុងទីស្នាក់ការគណបក្សសង្គ្រោះជាតិយ៉ាងយូរ ពិតជាមានសកម្មជន
    ជាច្រើនរយនាក់ នៃគណៈបក្សនេះ មកដេកយាមការពារដោយប្រាកដមែន ។ តែថាពេលចាប់ខ្លួន
    កឹមសុខាពីទោសក្បត់ជាតិ សួរថា តើសភាពនៃការប្រែប្រួលពីសំណាក់កម្លាំងគាំទ្រនៃ
    បក្សនេះទៅជាយ៉ាងណា ។ វាពិតជាគ្មានកម្លាំងឯណាមកគាំទ្រទៀតទេ ត្បឹតពួកគេដឹង
    ច្បាស់ថាកឹមសុខាគឹជាជនក្បត់ជាតិ។ ដូច្នេះការប្រព្រឹត្តណាមួយ ដើម្បីគាំទ្រសមរង្ស៊ី
    និងបក្សពួកដែលជាជនក្បត់ជាតិមិនខុសអីពីពួកគេទាំងនោះ បានដាក់ខ្លួនចំពោះមុខច្បាប់
    ថាពួកគេគឺជាជនក្បត់ជាតិដែរនោះទេ ។
    វាគ្មានការឃាត់ឃាំងណាមួយ ចំពោះជនក្បត់ជាតិសមរង្ស៊ីនិងបក្សពួក ក្នុងការវិលត្រឡប់
    ចូលកម្ពុជាវិញនោះទេ ។ តែថាអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ នឹងរង់ចាំចាប់ពួកក្បត់ជាតិទាំងនោះ
    យកមកផ្តន្ទាទោស តាមច្បាប់ ។
    ព្រោះថាពួកអ្នកទាំងនោះសុទ្ធតែមានសាលដីការបស់តុលាការត្រូវចាប់ខ្លួនដើម្បីផ្តន្ទារទោស
    តាមកំហុសក្បត់ជាតិ ដែលពួកវាបានប្រព្រឹត្តអំពើក្បត់ជាតិ។
    វាជាការល្អសម្រាប់ជំនឿងលង់ពេញដោយអំនួត របស់សមរង្ស៊ីនិងបក្សពួក ដែលយល់ខុស
    ពីស្ថានភាពបច្ចុប្បន្ននិងអតីត ដែលសមរង្ស៊ី បានទទួលនូវការលើកលែងទោសពីអង្គ
    ព្រះមហាក្សត្រ តាមការស្នើសុំពីសំណាក់នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចអគ្គមហាសេនាបតី
    តេជោហ៊ុន សែន ។
    ច្បាប់នឹងបង់តែមួយសំណាញ់ ក្រសោបយកក្រុមជនក្បត់ជាតិទាំងនេះ មកកាត់ទោសតាមច្បាប់
    ហើយសន្តិភាពជាតិសុខសុវត្ថិភាពសង្គម និងបន្តល្អប្រសើរទ្វេរឡើងថែមទៀតក្នុងពេលដែលគ្មានវត្តមានជនក្បត់ជាតិទាំងនេះ ។
    អាច រាប់ថាជាសំណាងជនក្បត់ជាតិទាំងនេះចុះ ដែលពួកវាមិនទាន់បានស្គាល់ច្រមុះគុក ៕