នីតិវិធី ១ខែ ចុង​ក្រោយ​របស់​គណៈកម្មការ​អឺរ៉ុប ក្នុង​ការ​ព្យួរ​ការ​អនុគ្រោះ​ពន្ធ EBA នៅ​សល់​តែ ៩ថ្ងៃ​ទៀត

ដោយ មួង ណារ៉េត
2019-12-02
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

EU Commission Trade

EU Commission Trade

 រូប៖ Twitter របស់​អ្នកស្រី Cecilia Malmstrom


គិត​មក​ត្រឹម​ថ្ងៃ​អង្គារ ទី៣ ខែ​ធ្នូ របប​ក្រុងភ្នំពេញ​នៅ​សល់​ពេល​តែ ៩ថ្ងៃ​ទៀត​តែ​ប៉ុណ្ណោះ ដើម្បី​ស្ដារ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ឡើងវិញ ទៅតាម​ការ​ដាក់កំហិត​របស់​គណៈកម្មការ​អឺរ៉ុប។ គណៈកម្មការ​នេះ បាន​ចេញ​របាយការណ៍​បឋម​មួយ កាល​ពី​ថ្ងៃ​ទី១២ ខែ​វិច្ឆិកា​ ដោយ​រក​ឃើញ​ថា របប​លោក ហ៊ុន សែន មិន​បាន​ស្ដារ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ ដើម្បី​បន្ត​ទទួល​បាន​ការ​អនុគ្រោះ​ពន្ធ EBA តទៅ​ទៀត​នោះ​ឡើយ។ សហភាព​អឺរ៉ុប ទុក​ពេល​ឲ្យ​របប​នេះ​ចំនួន ១ខែ ដើម្បី​ឆ្លើយ​តប។

តើ​នីតិវិធី​បន្ត​របស់​គណៈកម្មការ​អឺរ៉ុប​នៅ​មាន​អ្វី​ខ្លះ​ទៀត?

តំណាក់​កាល​ចេញ​របាយការណ៍​បឋម ស្ដីពី​ការ​ព្យួរ​ការ​អនុគ្រោះ​ពន្ធ​នេះ គឺ​ជា​ដំណាក់​កាល​ ចុងក្រោយ មុននឹង​សហភាព​អឺរ៉ុប​សម្រេច​ព្យួរ​ការ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា នៅ​ដើម​ឆ្នាំ​ក្រោយ។

មុននឹង​ចូល​ដល់​ដំណាក់​កាល​នេះ សហភាព​អឺរ៉ុប​ទុក​ពេល​យ​របប​លោក ហ៊ុន សែន កែខ្លួន​ជាង ៩ខែ​រួច​មក​ហើយ។ រយៈ​ពេល ៩ខែ​នោះ គឺ​រួម​មាន​ដំណាក់​កាល​ទី១ ដែល​មាន​រយៈ​ពេល ៦ខែ គិត​ចាប់​ពី​ខែ​កុម្ភៈ ដល់​ខែ​សីហា ដែល​គណៈកម្មការ​អឺរ៉ុប​ ត្រួត​ពិនិត្យ​តាមដាន និង វាយ​តម្លៃ​ស៊ី​ជម្រៅ ថា តើ​កម្ពុជា​បាន​ធ្វើ​អ្វី​ខ្លះ ដើម្បី​កែប្រែ​ស្ថានការណ៍​បច្ចុប្បន្ន ដែល​សហភាព​អឺរ៉ុប​ស្នើ​ឲ្យ​កែ​ប្រែ​នោះ។ ៣ខែ​បន្ទាប់​មក​ទៀត ពោល​គឺ ចាប់​ពី​ខែ​សីហា ដល់​ថ្ងៃ​ទី១២ ខែ​ធ្នូ សភាព​អឺរ៉ុប​ស្នើ​ឲ្យ​កែ​ប្រែ​​ ដើម្បី​បន្ត​ទទួល​បាន​ការ​អនុគ្រោះ​ពន្ធ ខែ​វិច្ឆិកា​ គឺ​ជា​ពេល​សរសេរ​របាយការណ៍​សន្និដ្ឋាន​​បឋម​ស្តីពី​ការ​ព្យួរ​ការ​អនុគ្រោះ​ពន្ធ EBA ដោយ​ផ្អែកលើ​​​អ្វី​ដែល​ប្រតិភូ​គណៈកម្មការ​អឺរ៉ុប ប្រមូល​បាន​ក្នុង​អំឡុង​ធ្វើ​ទស្សនកិច្ច​ស្វែង​រក​ការ​ពិត​នៅ​​កម្ពុជា និង​ឯកសារ​ភស្តុតាង​ ដែល​ប្រមូល​បាន​ពី​ភាគី​ពាក់ព័ន្ធ។

ឯកសារ​ដែល​គណៈកម្មការ​អឺរ៉ុប យក​មក​ធ្វើ​ជា​មូលដ្ឋាន​ ក្នុង​ការ​ពិចារណា​មុន​ចេញ​របាយការណ៍​បឋម​នេះ រួម​មាន៖

·       ទីមួយ គឺ​របាយការណ៍​ មតិយោបល់ ការវាយតម្លៃ អនុសាសន៍ ឯកសារ​ និងលទ្ធផលនៃការស្រាវជ្រាវ​របស់​អង្គការ​សហប្រជាជាតិ និង អង្គការអន្តរជាតិ​ខាង​ការងារ (ILO)។

·       ទីពីរ គឺលទ្ធផលនៃការស្រាវជ្រាវរបស់គណៈប្រតិភូ​ស្វែងរកការពិត​របស់​សហភាព​អឺរ៉ុប ដែលបាន​ទៅបំពេញទស្សនកិច្ចពីរលើកនៅកម្ពុជា ដើម្បី​ប្រមូលព័ត៌មាន។

·       ទីបី គឺរបាយការណ៍ និងឯកសារ​ដែលរបបក្រុងភ្នំពេញ​ ដាក់ជូន​ទៅគណៈកម្មការនេះ។

·       ទីបួន គឺរបាយការណ៍ និងឯកសារដែលភាគីទីបី រួមមានសមាគមន៍រោងចក្រ និង សហជីព​ដាក់ជូនទៅគណៈកម្មការនេះ និង

·       ទីប្រាំ គឺរបាយការណ៍ ដែលអាចរកបាន​ជាសាធារណៈ និងព័ត៌មាន​ទទួលបាន​ពី​ប្រភព​ពាក់ព័ន្ធផ្សេងទៀត។

ដោយសារ​តែ​របាយការណ៍​នេះ ត្រូវ​បាន​សរសេរ​បញ្ចប់ និង​បញ្ជូន​ទៅ​របប​ក្រុង​ភ្នំពេញ​រួច​ហើយ ដូច្នេះ​របប​ក្រុង​ភ្នំពេញ ត្រូវ​ឆ្លើយ​តប​វិញ​ក្នុង​រយៈ​ពេល​មួយ​ខែ ដែល​គិត​មក​ត្រឹម​ពេល​នេះ នៅ​សល់​តែ ១០ថ្ងៃ​ទៀត​ប៉ុណ្ណោះ។

របាយការណ៍​បឋម​ស្តីពី​ការ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ដែល​គណៈកម្មការ​អឺរ៉ុប ផ្ញើ​ទៅ​រដ្ឋាភិបាល​កម្ពុជា​កាល​ពី​ថ្ងៃ​ទី១២ ខែ វិច្ឆិកា នោះ​មាន​កម្រាស់ ៧០ទំព័រ បើ​គិត​តែ​សាច់​ខ្លឹមសារ និង​ជា​របាយការណ៍​សម្ងាត់។ ប៉ុន្តែ​ប្រភព​ផ្លូវ​ការ​សុំ​មិន​បញ្ចេញ​ឈ្មោះ ដែល​មាន​របាយការណ៍​នេះ​ក្នុង​ដៃ បាន​ប្រគល់​ឯកសារ​នេះ​មួយ​ច្បាប់​ ឲ្យ​អាស៊ី​សេរី ២ ថ្ងៃ​ក្រោយ​របាយការណ៍​នោះ បាន​បញ្ជូន​ទៅ​ដល់​របប​ក្រុង​ភ្នំពេញ។​

ក្នុង​របាយការណ៍​នោះ​បញ្ជាក់ អំពី​ចំណុច​សំខាន់ៗ ជាច្រើន​នៃ​ការ​រំលោភ​សិទ្ធិ​មនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ​ ដែល​គណៈកម្មការ​អឺរ៉ុប រក​ឃើញ​ថា​ រឹត​តែ​អាក្រក់​ខ្លាំង​ជាង​មុន​ទៅ​ទៀត គឺ​អាក្រក់​ជាង​កាល​ពី ៩ ខែមុន ពោល​គឺ កាល​ពី​ខែ​កុម្ភៈ ដែល​គណៈកម្មការ​នេះ បាន​ចាប់​ផ្ដើម​នីតិវិធី​ត្រួត​ពិនិត្យ និង​វាយ​តម្លៃ​ស្ថានភាព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ ដែល​ឈាន​ទៅ​ការ​ព្យួរ​ការ​អនុគ្រោះ​ពន្ធ នៅ​ដើម​ឆ្នាំ ២០២០ បើ​ស្ថានភាព​នេះ នៅ​តែ​មិន​ប្រសើរ​ឡើង​វិញ។

ស្ថានភាព​កាន់​តែ​អាក្រក់​នេះ រួម​មាន​ទាំង៖

· ការ​បន្ត​មិន​ទម្លាក់​ចោល​បទ​ចោទ​ប្រឆាំង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក កឹម សុខា

· ការ​រម្លាយ​គណបក្ស​សង្គ្រោះ​ជាតិ

· ការ​ហាម​ឃាត់​សិទ្ធិ​នយោបាយ​ចំពោះ​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន ១១៨រូប

· ការ​ដកហូត​តួនាទី​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង ៥០០៧នាក់

· ការ​ធ្វើ​វិសោធនកម្ម​លើ​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ

· ការ​បោះ​ឆ្នោត​ដោយ​ផាត់​ចោល​គណបក្ស​សង្គ្រោះ​ជាតិ

· ការ​បណ្ដេញ​អង្គការ​សង្គម​ស៊ីវិល

· ការ​បិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ និង

· ការ​បន្ត​ធ្វើ​ទុក្ខ​បុក​ម្នេញ​បណ្តាញ​ផ្សព្វផ្សាយ​ព័ត៌មាន ដូច​ករណី​បន្ត​មិន​ទម្លាក់​ចោល​បទ​ចោទ​ប្រឆាំង​អតីត​អ្នក​រាយការណ៍​ព័ត៌មាន​អាស៊ី​សេរី​ពីរ​រូប គឺ​លោក អ៊ួន ឈិន និង លោក យាង សុធារិន្ទ

· បញ្ហា​រំលោភ​ដីធ្លី និង

· ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​របស់​សហជីព​កម្មករ

· ការ​បន្ត​ធ្វើ​ទុក្ខបុកម្នេញ​សំឡេង​ប្រឆាំង​ក្នុង​រយៈ​ពេល​បី​ឆ្នាំ​កន្លង​មក​នេះ និង

· ចុង​ក្រោយ​ការ​បន្ត​ចាប់​ឃុំ​ខ្លួន និង​ចោទ​ប្រកាន់​មន្ត្រី និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​មូលដ្ឋាន​ជា​ទ្រង់ទ្រាយ​ធំ ដោយសារ​តែ​ចោទ​ប្រកាន់​អ្នក​ទាំង​នោះ ដោយសារ​តែ​គាំទ្រ​ដំណើរ​មាតុភូមិ​និវត្តន៍​របស់​លោក សម រង្ស៊ី វិល​ទៅ​កម្ពុជា​វិញ​នោះ។

របាយការណ៍​នោះ សង្កត់​ធ្ងន់​ថា យោង​តាម​ការ​វាយ​តម្លៃ​ជា​ទូទៅ លើ​ស្ថានភាព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា គណៈកម្មការ​អឺរ៉ុប​រក​ឃើញ​ថា រដ្ឋាភិបាល​ក្រុង​ភ្នំពេញ បាន​រំលោភ​បំពាន​យ៉ាង​ធ្ងន់ធ្ងរ និង​ជា​ប្រព័ន្ធ​ទៅ​លើ​មាត្រា ២៥ នៃ​អនុសញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ (ICCPR) និង​រំលោភ​ធ្ងន់ធ្ងរ​ទៅ​លើ​គោលការណ៍​សិទ្ធិ​ការងារ នៃ​អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) ដែល​ទាំង​នេះ​ជា​គោលការណ៍​កំណត់ ដែល​មិន​ត្រូវ​រំលោភបំពាន ដូច​មាន​ចែង​ក្នុង​បញ្ញត្តិ​ត្រង់​មាត្រា ១៩ នៃ​លក្ខខណ្ឌ​ស្ដីពី​ការ​ផ្ដល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ​ដល់​កម្ពុជា។

មាត្រា ២៥ ​នៃ​កតិកាសញ្ញា អន្តរជាតិ​ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង សិទ្ធិ​នយោបាយ (ICCPR) ចែងថា កតិកាសញ្ញា​នេះ​ទទួល​ស្គាល់ និង​ការពារ​សិទ្ធិពលរដ្ឋ​គ្រប់រូប ក្នុង​ការ​ចូល​រួម​ក្នុង​កិច្ចការ​សាធារណៈ សិទ្ធិ​បោះ​ឆ្នោត និង​សិទ្ធិ​ឈរ​ឈ្មោះ​ឲ្យ​គេ​បោះ​ឆ្នោត និង​សិទ្ធិ​ទទួល​បាន​សេវា​សាធារណៈ។ មិនថា ​រដ្ឋធម្មនុញ្ញ ឬ រដ្ឋាភិបាល​មាន​ទម្រង់​បែប​ណា​នោះ​ឡើយ គឺ​កតិកាសញ្ញា​នេះ តម្រូវ​ឲ្យ​រដ្ឋ​ទាំងឡាយ អនុវត្ត​តាម​បញ្ញត្តិ និង​វិធានការ​ចាំបាច់​ដទៃ​ទៀត ដើម្បី​ធានា​ឲ្យ​ប្រជាពលរដ្ឋ មាន​ឱកាស​ប្រកបដោយ​ប្រសិទ្ធភាព ក្នុង​ការ​អនុវត្ត​សិទ្ធិ​របស់​ខ្លួន ដូច​ដែល​បាន​ការពារ​ដោយ​ច្បាប់។ មាត្រា ២៥ នេះ​ឈរ​លើ​គោលការណ៍​ប្រជាធិបតេយ្យ​នៃ​ការ​ដឹក​នាំ ដោយ​ផ្អែកលើ​ការ​ពេញ​ចិត្ត និង​យល់​ព្រម​ពី​ប្រជា​ពលរដ្ឋ។

មាត្រា ១៩ នៃ​បញ្ញត្តិ​ស្ដីពី​ការ​ផ្ដល់​ការ​អនុគ្រោះ​ពន្ធ ចែង​អំពី​លក្ខខណ្ឌ​ទាំង​ឡាយ​ ដែល​ព្យួរ​ការ​អនុគ្រោះ​ពន្ធ ដែល​រួម​មាន​ករណី​ដែល​មាន​ការ​រំលោភ​បំពាន​ធ្ងន់ធ្ងរ និង​ជា​ប្រព័ន្ធ​ទៅ​លើ​គោល​ការណ៍ ដែល​មាន​ចែង​កតិកាសញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង សិទ្ធិ​នយោបាយ (ICCPR)និង ការ​រំលោភ​ធ្ងន់ធ្ងរ ទៅ​លើ​គោលការណ៍​សិទ្ធិ​ការងារ នៃ​អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO)។

ការ​រំលោភ​លក្ខខណ្ឌ​ទាំង​នេះ ប៉ះពាល់​ដល់​ការ​បន្ត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ដល់​កម្ពុជា​ត​ទៅ​ទៀត។

ក្នុង​របាយការណ៍​បឋម គណៈកម្មការ​អឺរ៉ុប រក​ឃើញ​សម្អាង​ហេតុ​នៃ​ការ​រំលោភ​សិទ្ធិ​មនុស្ស និង ប្រជាធិបតេយ្យ​ ជាច្រើន​ករណី ដែល​អាច​តម្រូវ​ឲ្យ​គណៈកម្មការ​អឺរ៉ុប ព្យួរ​ការ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា។ ទោះជា​យ៉ាង​នេះ​ក្តី តាម​នីតិវិធី របប​ក្រុង​ភ្នំពេញ មាន​ពេល​មួយ​ខែ ដែល​នៅ​សល់​តែ​ ២៥ថ្ងៃ​ចុង​ក្រោយ​នេះ ដើម្បី​ស្រាយ​បំភ្លឺ និង​ចាត់​វិធានការ​ជាក់​ស្តែង ដោយ​ស្មោះ​ស​ និង​មាន​ប្រសិទ្ធភាព ដើម្បី​តប និង​ជំទាស់​ទៅ​នឹង​ការ​រក​ឃើញ​ទាំង​នេះ។

លោក ហ៊ុន សែន ដែល​ធ្លាប់​តែ​ចចេស មិន​ព្រម​ស្តារ​ស្ថានការណ៍​នេះ​ឡើងវិញ និង​ធ្លាប់​ឌឺ​ថា បើ​ទោះ​បី​ជា​អត់ EBA ក៏​កម្ពុជា​មិន​ស្លាប់ និង​ថែម​ទាំង​ធ្លាប់​រុញ​ឲ្យ​សហភាព​អឺរ៉ុប​ ប្រញាប់​ផ្ដាច់​វា​ទៀត​ផង​នោះ ស្រាប់​តែ​ក្រោយ​របាយការណ៍​គណៈកម្មការ​អឺរ៉ុប​នោះ​ចេញ​ភ្លាម លោក​ចាប់​ផ្ដើម​ចាត់​វិធានការ​យ៉ាង​តក់​ក្រហល់ ដោយ​ត្រឹម​តែ​បី​ថ្ងៃ​សោះ លោក​បាន​បញ្ជា​ឲ្យ​តុលាការ​ដោះ​លែង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​លោក​បញ្ជា​ឲ្យ​ចាប់​ក្នុង​រយៈ​ពេល​ជាង​បី​ខែ​ចុង​ក្រោយ​នេះ ស្ទើរ​តែ​ទាំង​អស់​មក​វិញ។ មិន​តែប៉ុណ្ណោះ ចៅក្រម​ស៊ើប​អង្កេត​ឯ​ណោះ​ ក៏បាន​បិទ​បញ្ចប់​ការ​ស៊ើបសួរ​ក្នុង​សំណុំរឿង​លោក កឹម សុខា ភ្លាមៗ ដែរ ក្រោយ​សម្រេច​លែង​ឃុំ​ខ្លួន​លោក​នៅ​ក្នុង​ផ្ទះ សំណុំរឿង​នយោបាយ​នេះ អូស​បន្លាយ​ពេល​ជាង​ពីរ​ឆ្នាំ​មក​ហើយ។

ទោះជាចុងក្រោយ​នេះ មាន​ការ​វិវឌ្ឍ​វិជ្ជមាន​ខ្លះ​ក្តី​ ក៏​មន្ត្រី​សិទ្ធិ​មនុស្ស​អន្តរជាតិ​ថា របប​លោក ហ៊ុន សែន ខើច​ពេល​ណាស់​ហើយ។ នាយក​រង​ទទួល​បន្ទុក​កិច្ច​ការ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ (Human Rights Watch) លោក ហ្វីល រ៉ូប៊ើត​សុន (Phil Robertson) ថ្លែង​ថា បន្ធូរ​ភាព​តានតឹង​ផ្នែក​នយោបាយ​ខ្លះ​នា​ពេល​ថ្មីៗ នេះ គឺ​ជា​ការ​ប៉ុន​ប៉ង នៅ​នាទី​​ចុង​ក្រោយ​ប៉ុណ្ណោះ ​ដើម្បី​បង្វែរ​កំហឹង​របស់​សហភាព​អឺរ៉ុប​ ជុំវិញ​ការ​រំលោភ​សិទ្ធិ​មនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ។

លោក​បន្ត​ថា នេះ​ជា​ការ​ឆ្លើយ​តប​ដ៏​តិចតួច​ស្ដួចស្ដើង និង​យឺត​ពេល​ណាស់​ទៅ​ហើយ។

នាយកប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ពន្ធភាព​ការងារ និង​សិទ្ធិ​មនុស្ស (CENTRAL) លោក មឿន តុលា ក៏​យល់​ថា ចំណាត់​ការ​នា​ពេល​ថ្មីៗ របស់​របប​ក្រុង​ភ្នំពេញ​នេះ គឺ​គ្រាន់​តែ​ជា​ចំណែក​ដ៏​តូច​មួយ​ក្នុង​ចំណោម​វិធានការ​ជា​ច្រើន ដែល​រដ្ឋាភិបាល​ត្រូវ​ធ្វើ ដើម្បី​បំពេញ​ទៅ​តាម​លក្ខខណ្ឌ​របស់​សហគមន៍​អន្តរជាតិ។ លោក​បន្ថែម​ថា ប្រសិន​បើ​កម្ពុជា​ចង់​រក្សា​ឋានៈ​អនុគ្រោះ​ពន្ធ EBA ឬក៏ GSP អាមេរិក គឺ​រដ្ឋាភិបាល​កម្ពុជា គួរ​តែ​លើក​លែង​ការ​ចោទ​ប្រកាន់​លើ​លោក កឹម សុខា និង​ផ្តល់​នីតិសម្បទា ទៅ​ដល់​អ្នក​នយោបាយ​ជាង ១០០នាក់​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ហើយ​ធ្វើ​វិសោធនកម្ម​ច្បាប់​មួយ​ចំនួន ដែល​រឹតត្បិត​សេរីភាព​សារព័ត៌មាន សេរីភាព​សង្គម​ស៊ីវិល និង​សហជីព​ជា​ដើម​នោះ។

ស្រប​ពេល​ដែល​ពេល​វេលា​កាន់​តែ​ខើច ក្តី​កង្វល់​ពី​ផល​ប៉ះពាល់​នៃ​ការ​ព្យួរ​ការ​អនុគ្រោះ​ពន្ធ​នេះ ក៏​កាន់​តែ​មាន​ច្រើន​ឡើង។ អ្នក​ដែល​រង​ផល​ប៉ះពាល់​ជាង​គេ គឺ​កម្មករ​និយោជិត​វិស័យ​រោងចក្រ​កាត់ដេរ។ ថៅកែ​រោងចក្រ ក៏​ព្រួយ​បារម្ភ​ច្រើន​ដែរ ព្រោះ​អ្នក​បញ្ជា​ទិញ​បន្ថយ​ការ​បញ្ជា​ទិញ​ជា​បណ្ដើរៗ ទៅ​ហើយ តាំង​ពី​ដើម​ឆ្នាំ ២០១៩ មក​ម្ល៉េះ។

មន្រ្តី​របប​ក្រុង​ភ្នំពេញ​ឯ​ណោះ បន្ត​ថ្លែង​សារ​មិន​ស៊ី​សង្វាក់​គ្នា​​ ជុំវិញ​គោល​ជំហរ​រក្សា​ការ​អនុគ្រោះ​ពន្ធ​នេះ។ មន្រ្តី​ជាន់​ខ្ពស់​គណបក្ស​កាន់​អំណាច​លោក ឈាង វុន ធ្លាប់​អះអាង​តាំង​ពី​ខែ​តុលា ឆ្នាំ ២០១៨ ថា ការ​ចរចា​ជា​មួយ​សហភាព​អឺរ៉ុប កើត​មាន​ជា​ហូរហែ តាំង​ពី​សហភាព​អឺរ៉ុប ថ្កោលទោស​ចំពោះ​ការ​រំលោភ​សិទ្ធិ​មនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ​នេះ​តាំង​ពី​ដំបូងៗ មក​ម្ល៉េះ៖ «យើង​ធ្វើការ​ក្រោម​តុ​ច្រើន។​ យើង​និយាយ​នៅ​ក្នុង​វេទិកា​អ្នកការទូត​សភា​ គឺ​ការងារ​ភាគច្រើន​ ការងារ​ក្រោម​តុ​ហ្នឹង​ហើយ»។

ប៉ុន្តែ មន្ត្រី​នាំ​ពាក្យ​របប​ក្រុង​ភ្នំពេញ​លោក ផៃ ស៊ីផាន ថ្មីៗនេះ ប្រកែក​ដាច់​អហង្ការ រឿង​ការណ៍​ដែល​ថា​មានការ​ចរចា​ជា​មួយ​សហភាព​អឺរ៉ុប​នេះ៖ «មិន​មែន​ជា​ការ​ចរចា​ទេ​ កុំ​ប្រើ​ពាក្យ​ចរចា»

ចំណែក​លោក ហ៊ុន សែន ដែល​ថ្លែង​សារ​ជាប្រចាំ ថា​មិន​ខ្វល់​នឹង​បាត់​ការ​អនុគ្រោះ​ពន្ធ EBA នេះ​ទេ បើ​គេ​កាត់​ឲ្យ​គេ​កាត់​ទៅចុះ ស្រាប់​តែ​ពេលថ្មីៗនេះ ក៏​ថ្លែង​សារ​ថា លោក​ចង់​រក្សា EBA នេះ​ដែរ៖ «យើង​មិន​ចង់​ឲ្យ​បាត់​ទេ»

ប៉ុន្តែ​ភ្លាម​នោះ លោក​ថា បើ​បាត់​ក៏​មិន​អី​ដែរ ព្រោះ​របប​លោក​បាន​ត្រៀម​ខ្លួន​រួច​រាល់​តាំងពី​ខែ មីនា មក​ម្ល៉េះ ដើម្បី​ទប់ទល់​នឹង​ការ​បាត់​ការ​អនុគ្រោះ​ពន្ធ​នេះ។ លោក​អះអាង​ថា អ្វី​ដែល​សហភាព​អឺរ៉ុប​ទាមទារ​នោះ របប​លោក​មិន​អាច​ធ្វើ​តាម​បាន​ទេ ព្រោះ​វា​ធ្វើ​ឲ្យ​កម្ពុជា​បាត់​ម្ចាស់​ការ​ខ្លួន​ឯង៖ «យើង​មិន​អាច​យក​អធិបតេយ្យ​របស់​យើង​ ទៅ​ដោះ​ដូរ​ជាមួយ​នឹង​ជំនួយ​ ឬ​ការ​អនុគ្រោះ​ណា​ទេ។ អ្វី​ដែល​យើង​ខិតខំ​ធ្វើ យើង​ធ្វើ​បាន​ យើង​ធ្វើ​។ តែ​អ្វី​ដែល​យើង​ធ្វើ​មិន​បាន​ អត់​ទេយក​អា​ហ្នឹង​មក​ដោះ​ដូរ​ជាមួយ​ច្បាប់​ ជាមួយ​ឯករាជ្យ​របស់​យើង​ហើយ យើង​ក៏​មិន​អាច​ទទួល​យក​បាន​ដែរ​។ អ៊‍ីចឹង​បើ​គេ​ឲ្យ​បង់​ពន្ធ យើង​បង់​ពន្ធឲ្យ​គេ​ទៅ»

កន្លង​មក អ្វី​ដែល​របប​ក្រុង​ភ្នំពេញ​ធ្វើ​មិន​បាន​នោះ គឺ​ការ​ស្តារ​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​ឡើង​វិញ ឲ្យ​ស្រប​តាម​ការ​ទាមទារ​របស់​សហភាព​អឺរ៉ុប។

បើ​របប​ក្រុង​ភ្នំពេញ នៅ​តែ​ខកខាន​មិន​បាន​ស្តារ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​​ទៅតាម​ការ​ទាមទារ​របស់​សហភាព​អឺរ៉ុប​នោះ​ គណៈកម្មការ​អឺរ៉ុប នឹង​សម្រេច​ព្យួរ​ការ​អនុគ្រោះ​ពន្ធ EBAនេះ នៅ​ពាក់​កណ្ដាល​ខែកុម្ភៈ ឆ្នាំ២០២០។ ក្រោយ​សម្រេច​ជា​ស្ថាពរ​ថា ព្យួរ​ការ​អនុគ្រោះ​ពន្ធ​នេះ​ហើយ សភាព​អឺរ៉ុប​នឹង​ចាប់​ផ្តើម​យក​ពន្ធ​លើ​ទំនិញ​នាំ​ចេញ​ពី​កម្ពុជា​ទៅ​ទីផ្សារ​អឺរ៉ុប នៅ​ខែ​សីហា ឆ្នាំ២០២០។

បើ​បាត់បង់​ការ​អនុគ្រោះ​ពន្ធ​នេះ ​កម្ពុជា​នឹង​ខាតបង់​ទឹក​ប្រាក់​ដែល​ចំណេញ​ពី​ការ​អនុគ្រោះ​ពន្ធ​នេះ​ប្រមាណ ៧០០លានដុល្លារ ក្នុង​មួយ​ឆ្នាំ។ ការ​បាត់​ការ​អនុគ្រោះ​ពន្ធ​នេះ ក៏​នឹង​ប៉ះពាល់​ដល់​ការនាំ​ចេញ​ទៅ​ទីផ្សារ​អឺរ៉ុប ដែល​កាល​ពី​ឆ្នាំ ២០១៨ កន្លងទៅ កម្ពុជា​នាំ​ទំនិញ​ចេញ​ទៅ​ផ្សារ​អឺរ៉ុប គិត​ជា​ទឹក​ប្រាក់ ៥,៣ លាន​អឺរ៉ូ (ឬ​ជិត ៦ពាន់លានដុល្លារ) ក្នុង​មួយ​ឆ្នាំ។ វិស័យ​វាយនភណ្ឌ ឬ រោងចក្រ​កាត់ដេរ នឹង​រង​ផល​ប៉ះពាល់​ខ្លាំង​ជាង​គេ ដោយសារ​តែ​ ៧៥% នៃ​ទំនិញ​នាំ​ចេញ​ទៅ​ទីផ្សារ​អឺរ៉ុប គឺ​ជា​ផលិតផល​វាយនភណ្ឌ មាន​សំលៀកបំពាក់ និង​ស្បែកជើង ដែល​មាន​ទំហំ​ទឹក​ប្រាក់ ៤ពាន់​លាន​អឺរ៉ូ (ឬជិត ៤,៤២ ពាន់​លាន​ដុល្លារ)។

អ្នកវិភាគ​នយោបាយ និង​សង្គម រួម​ទាំង​តំណាង​សហជីព​កម្មករ​មួយ​ចំនួន​ផង សុទ្ធតែ​ធ្លាប់​លើក​ឡើង​ថា ជម្រើស​សម្រាប់​របប​ក្រុង​ភ្នំពេញ គឺ​មាន​តែ​មួយ​គត់ នោះ​គឺ​ស្តារ​សិទ្ធិមនុស្ស និង ប្រជាធិបតេយ្យ​ឡើងវិញ ជា​ថ្នូរ​នឹង​ការ​បន្ត​ទទួល​បាន​ការ​អនុគ្រោះ​ពន្ធ​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

4 Responses to "នីតិវិធី ១ខែ ចុង​ក្រោយ​របស់​គណៈកម្មការ​អឺរ៉ុប ក្នុង​ការ​ព្យួរ​ការ​អនុគ្រោះ​ពន្ធ EBA នៅ​សល់​តែ ៩ថ្ងៃ​ទៀត"

  1. Anonymous says:

    WELL.. I do not think that this nation can be peace in the future. my tear is come down when the time getting too close. I knew that HUN SEN rather die he will not give up his powers . the help from EU or the US have nothing to do about invading Cambodian sovereignty at all. they are felling so sad to see this poor nation killing each other like animal during the killing field. EBA and GSP is to help Cambodian getting up on their feet whit some of their donated money to this nation. too bad by having HUN SEN as Cambodian leader I knew every thing was wrong. at first this guy was not elected by Cambodian he never been elected at all that mean the powers he have right now was stolen from Cambodian. what was so sad to me is to see this animal acting so strange the way speak, body action , the word he used, I knew he was not suitable to be a leader of any nation at all. in some time I was laughing my ass off what was I laughing was >>speaking in front of thousand of people this animal always turn his head back ward ,speaking animal word like RENG ANH , MENEST, AH NOUSE, all his word was not the word of human being not even close to be any leader. I wishing this evil should be punishing in the near future.

  2. so socheath says:

    អ្ហែងព្រុសដដែលៗ ដូចដុសក្អែលក្រោមក្តទេអាឡប់ មូស ! (Anonymous)
    គ្មានបានការស្អីម៉ាបន្តិច ពួកអាសង្គ្រោះផេះ !

  3. so socheath says:

    ការលើកឡើងការគំរាមកំហែងពីការព្យួរការអនុគ្រោះពន្ធ EBA និងការអនុគ្រោះពន្ធនាំទំនិញទៅកាន់
    សហរដ្ឋអាមេរិក GSP ត្រូវបានពួក ដែលតាំងខ្លួនឯងថាជាអ្នកវិភាគសេដ្ឋកិច្ចក្នុងប្រទេស និយាយដោយពាក្យដដែលៗ ថាអាចនឹងប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចកម្ពុជា ។ ពួកគេថាសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបបានកំណត់លក្ខខណ្ឌឲ្យកម្ពុជាកែសម្រួលនិងស្រោចស្រង់លទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនិងសិទ្ធិនយោបាយ រួមទាំងស្វែងរកដំណោះស្រាយជាមួយគណបក្សប្រឆាំងដើម្បីអាចរក្សាការ
    អនុគ្រោះពន្ធ EBA និង GSP ( sic ) មិនដូច្នេះទេ វិស័យពីរនេះក្នុងចំណោមឆ្អឹងខ្នងសេដ្ឋកិច្ចជាតិខ្មែរនឹងទទួលរងការគំរាមកំហែង។
    ពួកអ្នកដែលតាំងខ្លួនឯងថាជាអ្នកវិភាគសេដ្ឋកិច្ចក្នុងប្រទេស នៅបាននិយាយដូចដឹងច្បាស់ទៀតថា
    វិស័យទេសចរណ៍បានធ្លាក់ចុះប្រមាណជា១២ភាគរយ ដំណាលគ្នានិងកម្ពុជាកំពុងស្ថិតក្រោមការគំរាមកំហែងនៃការព្យួរឋានៈអនុគ្រោះពន្ធនាំទំនិញទៅកាន់ទ្វីបអឺរ៉ុប គឺ«អ្វីៗទាំងអស់លើកលែងតែអាវុធ‍» ឬ EBA និងការអនុគ្រោះពន្ធនាំទំនិញទៅកាន់សហរដ្ឋអាមេរិក GSP ។ ពួកនេះតែងនិយាយថាការបាត់បង់ EBA អាចនឹងធ្វើឲ្យកម្ពុជាបាត់បង់ជន្ទល់សេដ្ឋកិច្ចប្រមាណជា៦០០ លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ដែលជាការទន្ទេញចេញនូវពាក្យដដែលៗ បើទោះបីពួកនេះដឹងថា រដ្ឋាភិបាលកម្ពូជា នឹងមិនយកអធិបតេយ្យភាពរបស់ខ្លួនដើម្បីចុះញ៉មនឹងការដាក់សម្ពាធនោះទេ។ ដូចនេះ លក្ខខណ្ឌតាមរយះការដាក់សម្ពាធលើកម្ពុជាខាងផ្នែកនយោបាយ ដោយបំពានលើអធិបតេយ្យជាតិកម្ពុជាពីសហគមន៍សហភាពអឺរ៉ុប មិនទទួលបានផ្លែផ្កាទេ។
    កម្ពុជាជារដ្ឋអធិបតេយ្យ ដែលមិនអនុញ្ញាត ឲ្យប្រទេសណាមួយមករំលោភបំពានបាន។
    កម្ពុជាពិតជាត្រូវការរស់ ដោយស្មើសិទ្ធិ ស្មើមុខមាត់ ក្នុងកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយ
    ប្រទេសទាំងអស់ក្នុងលោកលើគ្រប់វិស័យ ដោយផ្តល់ផលប្រយោជន៍ដោយស្មើភាពចំពោះគ្នា
    ទៅវិញទៅមក ។
    ជានិច្ចកាល ក្រុមដែលតាំងខ្លួនឯងថាជាអ្នកវិភាគសេដ្ឋកិច្ចក្នុងប្រទេស កម្ពុជា ក្រុមសង្គមស៊ីវិល ដែលស្ថិតនៅក្នុងអង្គការសិទ្ធិមនុស្ស អង្គការសិទ្ធិលំនៅដ្ឋាន សមាគមនិងក្រុមសហជីពដែលមាននិន្នការប្រឆាំង
    រដ្ឋាភិបាល ពួកគេតែងលើកឡើងពីសិទ្ធិសេរីភាព ពីសិទ្ធិមនុស្ស ពីប្រជាធិបតេយ្យមកធ្វើជាត្រីវិស័យក្នុងការនាំមុខ ដើម្បីប្រឆាំងអំណាចរដ្ឋ ដែលជាដែនសមត្ថកិច្ចការពារផលប្រយោជន៍ កាពារសិទ្ធិសេរីភាព ការពារសិទ្ធិមនុស្ស និងការពារប្រជាធិបតេយ្យរបស់ប្រជាពលរដ្ឋ បើទោះបីពួកគេដឹងយ៉ាងច្បាស់ថា លំហរនៃសិទ្ធិសេរីភាព សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ នៅកម្ពុជា គឺមានយ៉ាងពេលបរិបូរណ៍ នឹងកំពុងដំណើរការជានិរន្តក្តី ។
    ប្រជាពលរដ្ឋដែលស្រឡាញ់សុខសន្តិភាព បន្ទាប់ពីបានមើលឃើញសកម្មភាពបែបប្រតិកិរិយារបស់ក្រុមសង្គមស៊ីវិល និង ក្រុមសហជីព ដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាល ទាំងនេះរួចមក ពួកគាត់បាន
    ចាត់ទុកក្រុមនេះ ថាគឺជាក្រុមភេរវកម្ម ដែលច្បាប់មិនត្រូវអត់អោន ។
    ពិតណាស់ ជាមួយសកម្មភាពដែលពួកប្រតិកិរិយាទាំងអស់នេះបានធ្វើកន្លងមក វាមិនខុសអីពីការ
    ធ្វើសកម្មភាពចូលរួមយ៉ាងសកម្មក្នុងចលនានយោបាយដើម្បីកសាងកម្លាំង ដើម្បីត្រៀមកម្លាំង ដើម្បី
    បង្កើតអង្គការចាត់តាំងខាងនយោបាយខុសច្បាប់មួយ ប៉ុនប៉ងដើម្បីប្រមូលកម្លាំងប្រឆាំងនឹងរដ្ឋាភិបាល ផ្ដួលរំលំរដ្ឋាភិបាល ដែលជាអំពើខុសច្បាប់ ខុសគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ ដែលពួកគេបានទន្ទេញជាប់មាត់ ។
    វាពិតជាមានចលនាវិទ្ធង្សនាជាច្រើនដែលបង្ករឡើងដោយក្រុមសង្គមស៊ីវិល និង ក្រុមសហជីព ដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាល ដែលសូម្បីពួកគេដឹងច្បាស់ថា ការភ័យព្រួយខ្លាចសហភាពអឺរ៉ុបផ្ដាច់ពន្ធEBA
    និង GSP ថាប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ វាមិនមែនជាកាតព្វកិច្ចដែលពួកគេត្រូវដោះស្រាយនោះឡើយ ដោយហេតុថាកម្ពុជា មិនអាចយកអធិបតេយ្យភាពជាតិ ទៅដោះដូរជាមួយជំនួយក្តី ។
    ពួកគេនូវបានបំផុស ចលនាសម្អប់ ចងគំនុំ ក្នុងការបំភ័ន្តជាមួយរឿងរ៉ាវ បញ្ចេះប្រជាពលរដ្ឋ ឲ្យងើបឡើង
    បះបោរ ប្រឆាំងរដ្ឋាភិបាលជាមួយពាក្យទន្ទេញរបស់ជនក្បត់ជាតិសមរង្ស៊ីរួមទាំងគូកនរបស់វាទន្ទេញនូវពាក្យដដែល ពីដំណើរវិលត្រឡប់មកកាន់កម្ពុជាវិញ ដោយយកពាក្យ សិទ្ធិសេរីភាព ពីសិទ្ធិមនុស្ស ពីប្រជាធិបតេយ្យមកធ្វើជាត្រីវិស័យក្នុងការនាំមុខ ដើម្បីប្រឆាំងអំណាចរដ្ឋាភិបាល ។
    វាហាក់ដូចអត់មានរៀងអីចម្លែកទេ ដែលជនក្បត់ជាតិសមរង្ស៊ីរួមទាំងគូកនរបស់វាទន្ទេញនូវពាក្យដដែល
    ពីដំណើរវិលត្រឡប់មកកាន់កម្ពុជាវិញ ។ សម្រាប់រឿងស្តីពីភាពមិនខ្មេះរបស់ជនក្បត់ជាតិសមរង្ស៊ីវិញនោះគឺចាំតែភ្លើត្រឡប់មកដេកស៊ីបាយគុកអីតើ ! ។
    ប៉ុន្តែថា សម្រាប់ការរក្សាដង្ហើមចុងក្រោយរបស់ជនក្បត់ជាតិនេះ ដែលវាដង្ហក់រកកលឈានចូលសេចក្តីស្លាប់នោះ គឺវាដាច់ខាតប្រវេប្រវារក្សាដង្ហើមចុងក្រោយរបស់វា ក្រែងលោមានសំណាងបានរស់ឡើងវិញ
    រួចពីក្តីស្លាប់បាន ។
    ខ្យល់ដង្ហើម ចុងក្រោយរបស់ជនក្បត់ជាតិសមរង្ស៊ីដែលប្រឹងដកនេះគឺវាពឹងផ្អែកលើក្រុមការងារចំពោះកិច្ច (ក្រុមវិទ្ធង្សនា ធ្វើសកម្មភាពបង្កើតចលាចលក្នុងសង្គម ) ដែលវាខិតខំប្រឹងប្រែងបង្កើតឡើង ដើម្បីបង្ករឲ្យក្លាយទៅជាកម្លាំងអុកឡុក រើបម្រាស់ បង្ករចលាចល ធ្វើឲ្យមានភាពវឹកវរក្នុងសង្គម ឲ្យគេមើលឃើញថា ជាចលនាសម្រាប់ការជួយទ្រទ្រង់ដំណើរវិលត្រឡប់របស់វា ធានាកាត់ផ្តាច់បាននូវការមន្ទិលសង្ស័យពីភាពកំសាករបស់ជនក្បត់ជាតិ ហើយថោកជាងឆ្កែនេះ។ ដូចនេះ ចម្រៀងដែលជនក្បត់ជាតិសមរង្ស៊ីច្រៀងចេញមកទាំងប៉ុន្មាន វាគ្រាន់តែជាចម្រៀងបោកប្រាសប៉ុណ្ណោះ។សម្រាប់សមរង្ស៊ី ដឹងខ្លួនឯងយ៉ាងច្បាស់ថាវាមិនអាចវិលមកចូលរួមក្នុងឆាកនយោបាយបានទៀតទេដោយសារទោសក្បត់ជាតិ (កាត់ដី៤ខេត្តឲ្យយួនដេហ្កា)ដូច្នេះការបោកប្រាសចុងក្រោយនេះ ក៍ជាពេលវេលានៃដង្ហើម ចុងក្រោយរបស់វាដែរ ៕

  4. Anonymous says:

    look I’m not ANGKROUS PES like what you say AH LNGOUNG . WOW ..I do not believe this animal can read English at lease he is not that LNHOUNG yes may be the time he is felling better

Leave a Reply

Submit Comment