សកម្មជន​បរិស្ថាន​ថា គណៈកម្មការ​ជាតិ​មាន​ចេតនា​​បណ្ដោយ​ឱ្យ​មាន​អាជីវកម្ម​ឈើ​ខ្នាត​ធំ​នៅ​ព្រៃឡង់

ដោយ អាស៊ីសេរី
2019-12-04
អាស៊ីសេរី

ប្រធាន​ក្រុម​កិច្ចការ​ពិសេស​សិទ្ធិមនុស្ស​កម្ពុជា លោក អ៊ូច ឡេង ចូល​រួម​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​១៩ ខែ​មករា ឆ្នាំ​២០១៦។

ប្រធាន​ក្រុម​កិច្ចការ​ពិសេស​សិទ្ធិមនុស្ស​កម្ពុជា លោក អ៊ូច ឡេង ចូល​រួម​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​១៩ ខែ​មករា ឆ្នាំ​២០១៦។

Photo: RFA


សកម្មជនបរិស្ថានថាគណៈកម្មការជាតិមានចេតនាបណ្តោយឱ្យមានអាជីវកម្មឈើខ្នាតធំ ក្នុងព្រៃឡង់


សកម្មជន​បរិស្ថាន និង​សហគមន៍​ព្រៃឡង់​រិះគន់ គណៈកម្មការ​ជាតិ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​ថា មាន​ចេតនា​បណ្ដោយ​ឱ្យ​មាន អាជីវកម្ម​ឈើ​ខ្នាត​ធំ ក្នុង​តំបន់​ព្រៃ​ឡង់។ ការរិះគន់​នេះ​ធ្វើឡើង ក្រោយពី​ក្រុមហ៊ុន ស៊ីង បាយអូថេក (Think Biotech Cambodia) និង​ក្រុមហ៊ុន​អង្គរ ប្លាយ​វូដ (Angkor Plywood)​កំពុង​ធ្វើ​សកម្មភាព​កាប់​រំលំ​ឈើ​មូល​ធំៗ ក្នុង​ព្រៃ​ឡង់ និង​ព្រៃ​សហគមន៍​ប្រាសាទ​តាខ្មៅ យ៉ាង​ពេញទំហឹង​ដោយ​គ្មាន​ការអនុវត្ត​ច្បាប់។

សហគមន៍​ព្រៃ​ឡង់ និង​សកម្មជន​បរិស្ថាន ឱ្យ​ដឹង​នៅ​ថ្ងៃ​ពុធ ទី​៤ ធ្នូ​ថា ព្រៃ​សហគមន៍​ប្រាសាទ​តាខ្មៅ នៅ​ជាប់​ព្រៃ​ឡង់ និង​ដែន​ជម្រក​សត្វ ព្រៃ​ឡង់ កំពុង​ទទួលរង​ការ​កាប់​រំលំ​ឈើ​មូល​ធំៗ ពី​សំណាក់​ក្រុមហ៊ុន​ស៊ីងបាយ អូថេក (Think Biotech Cambodia) និង​ក្រុមហ៊ុន អង្គរ ប្លាយវូដ (Angkor Plywood)​។ ពួកគេ​អះអាង​ថា ក្រុមហ៊ុន​បាន​ពង្រាយ​ក្រុម​កម្មករ​ជាច្រើន​ក្រុម ធ្វើការ​ប្រមូល​ឈើ​ទាំង​តូច​-​ធំ​ជាង​ពីរ​សប្ដាហ៍​មក​ហើយ។

ការ​អះអាង​បែបនេះ បន្ទាប់ពី​សកម្មជន​បរិស្ថាន និង​សហគមន៍​ព្រៃឡង់ បាន​ចុះ​ស៊ើបអង្កេត​ដល់​ទី​តាំង​ក្រុមហ៊ុន​អស់​រយៈពេល​ជាច្រើន​ថ្ងៃ ប្រទះឃើញ​ឈើ​មូល​ធំៗ ត្រូវ​បាន​ដឹកជញ្ជូន​ចូល​រោងចក្រ​អារ​ឈើ របស់​ក្រុមហ៊ុន​ស៊ីងបាយ អូថេក និង​ក្រុមហ៊ុន អង្គរ ប្លាយវូដ ដែល​មាន​កម្មករ​ជាច្រើន​ក្រុម​បាន​ធ្វើ​សកម្មភាព​អារ​ច្រៀក​ឈើ និង​ដឹកជញ្ជូន​ឈើ។

សកម្មជន​បរិស្ថាន ដែល​ទទួល​ពានរង្វាន់​វីរជន​ការពារ​ព្រៃឈើ លោក អ៊ូច ឡេង ដែល​ចុះ​អង្កេត​រឿងនេះ ប្រាប់​ថា ឈើ​មូល​ធំៗ ត្រូវ​បាន​ដឹក​តាម​គោយន្ត និង​រថយន្ត​ប៉ា​កុង ឆ្លង កាត់​ទីស្នាក់ការ​របស់​ក្រសួង​បរិស្ថាន ចូល​រោងចក្រ​អារ​ឈើ​របស់​ក្រុមហ៊ុន​។ លោក​ថា ឧក្រិដ្ឋកម្ម​ឈើ​ឈើ​ខ្នាត​ធំ​នេះ មាន​ការ​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ រវាង​ឆ្មាំ​អភិរក្ស​របស់​ក្រសួង​បរិស្ថាន អាជ្ញាធរ និង​សមត្ថកិច្ច​ពាក់ព័ន្ធ ជា​ថ្នូរ​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​កាប់​ឈើ និង​ដឹកជញ្ជូន​ឈើ​៖ «កាប់​ឈើ​ទាំងអស់ អត់​មាន​រើស​ឈើ​ណា​ទេ គេ​បានការ​អនុញ្ញាត​បើក​រោងចក្រ គឺ​កាប់​ឈើ​ទាំងអស់​តែម្ដង ទាំង​ក្នុង​និង​ក្រៅ។ គេ​មិនបាន​ទទួលយក​ភស្តុតាង​របស់​យើង​ទៅ ចាត់វិធានការ​ផ្នែក​ច្បាប់​ទេ ផ្ទុយទៅវិញ​គឺ ខាង​ក្រសួង បរិស្ថាន ក៏ដូចជា ក្រសួងកសិកម្ម គឺ​ច្រាន​សំណើ​ពីមួយ ទៅមួយ​។ ក្រសួង​មិន​ចាត់វិធានការ បែរជា​រុញ​ដាក់គ្នា​។ យើង​មិន​មាន​ទំនុក​ចិត្ត​ទៅលើ​ក្រសួង​ដែល របាយការណ៍​ក្រសួង​ក៏ដូចជា របាយការណ៍​គណៈកម្មការ​ជាតិ គឺថា មានការ​លម្អៀង​ខ្លាំង​ទៅ ការពារ​ក្រុមហ៊ុន បើទោះ​បី​ជា យើង​រក​ឃើញ​ថា ក្រុមហ៊ុន​កាប់​ឈើ​ខុសច្បាប់​យ៉ាងណាក៏ដោយ»។

លោក អ៊ូច ឡេង បន្ថែម​ថា បើ​ទោះ​បី​ពួកគេ មាន​ភស្ដុតាង​ច្បាស់លាស់​ក្ដី ក៏​ក្រសួងកសិកម្ម និង​ក្រសួង​បរិស្ថាន នៅតែ​រុញ​ការទទួលខុសត្រូវ​ដាក់​គ្នា​ទៅវិញ​ទៅ​មក។ ចំណែក​រដ្ឋាភិបាល​ក៏​គ្មាន​វិធានការ​ផ្នែក​ច្បាប់​ណាមួយ​ទាល់តែសោះ លើ​ក្រសួង​ពាក់ព័ន្ធ​ទាំងនេះ។ លោក​អះអាង​ថា ក្រុមការងារ​របស់​លោក មាន​រូបថត និង​វីដេអូ​ជាច្រើន ដែល​បង្ហាញ​ថា ក្រុមហ៊ុន​ទាំងនេះ បាន​កាប់​ឈើ​ខុសច្បាប់​ក្នុង​ព្រៃ​ឡង់ និង​ព្រៃ​សហគមន៍​ប្រាសាទ​តាខ្មៅ ជាពិសេស​ដើមឈើ​ផលិត​ជ័រទឹក កំពុង​វិនាស​ហិនហោច​៖ «សកម្មជន​មិនមែន​ដើរ​តែ​ស្រែក​ទេ បើ​យើង​បាន​ដើរ​ដល់​ទីនោះ​មាន​រូបថត យើង​បាន​សម្ងំ​ពួន​ក្នុង​ព្រៃ ដើម្បី​ដាក់​អន្ទាក់​កាមេរ៉ា​សម្ងាត់ លួច​ថត​ការ​ដឹក​ជញ្ជូន​ឈើ ចូល​ក្នុង​រោងចក្រ និង​ចេញពី​រោងចក្រ​ទៅ ផ្គត់ផ្គង់​ទៅ​ឱ្យ​រោងចក្រ​ផ្សេងៗ​ទៀត​បាទ​។ យើង​ឃើញ ឈើ​ក្នុង​រោងចក្រ មិនមែន​ក្តារ​បន្ទះ​ទេ មាន​សុក្រំ មាន​បេង​មានអី ការ​ទទួល​ទិញ ព្រោះ​ក្រុមហ៊ុន​ទទួល​ទិញ​ទាំងអស់»។

សហគមន៍​ព្រៃ​ឡង់ ខេត្ត​ស្ទឹងត្រែង លោក យឹម សុភ​ក្ត្រ បង្ហាញ​ក្ដី​បារម្ភ​យ៉ាង​ខ្លាំង ពី​ឧក្រិដ្ឋកម្ម​ព្រៃឈើ​ឈើ​ខ្នាត​ធំ​នេះ ព្រោះ​ដើម​ច្បោះ​ជ័រ និង​ដើមឈើ​ធំៗ បន្សល់​ចុងក្រោយ​ក្នុង​ព្រៃ​អភិរក្ស​មួយ​នេះ កំពុង​បាត់បង់​អស់​ជា​បន្តបន្ទាប់។ លោក​ថា ក្រុមហ៊ុន​បាន​ឈូស​ឆាយ​ផ្លូវ បី​ខ្សែ តម្រង់​ចូល​ព្រៃ​ឡង់ ដើម្បី​ងាយស្រួល​ដឹក​ឈើ ចូល​ការដ្ឋាន​របស់​ក្រុមហ៊ុន​។ រីឯ​មន្ត្រី​ឧទ្យានុរក្ស​របស់​ក្រសួង​បរិស្ថាន ដែល​ឈរជើង​ការពារ​ព្រៃ​ឡង់ មិនបាន​រារាំង​បទល្មើស​ព្រៃឈើ​ទាំង​នោះ​ទេ។ លោក​បន្ថែម​ថា ដើមឈើ​ធំៗ ដែល​សល់​ចុងក្រោយ នៅ​ចំណុច​អូរ​ថ្ម ចំណុច​អូរស្ងួនក្រោម និង​ចំណុច​អូរស្ងួនលើ កំពុង​ទទួលរង​ការ​កាប់​រំលំ៖ «ខ្ញុំ​ចង់​សុំ​ឱ្យ​គណៈកម្មការ​ជាតិ​បង្ក្រាប​បទល្មើស​ព្រៃឈើ ធ្វើការ​ស៊ើបអង្កេត​ឡើងវិញ​សាជាថ្មី​ម្តង​ទៀត ពីព្រោះ​យើង​មាន​ភស្តុតាង​ច្រើន​មែនទែន បញ្ជាក់​ថា ក្រុមហ៊ុន​ហ្នឹង​រំលោភ​ដែន​អធិបតេយ្យភាព ដែន​ជម្រក​សត្វព្រៃ​ឡង់»។

អាស៊ីសេរី​បាន​ព្យាយាម​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​កសិកម្ម លោក ស្រី វុឌ្ឍី និង​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន លោក នេត្រ ភត្ត្រា តែ​ទូរស័ព្ទ​ហៅ​ចូល​ច្រើនដង គ្មាន​អ្នកទទួល​នៅ​ថ្ងៃ​ទី​៤ ធ្នូ។

ចំណែក​អ្នកនាំពាក្យ​គណៈកម្មការ​ជាតិ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ លោក អេង ហ៊ី ក៏​មិន​លើក​ទូរស័ព្ទ​ដែរ នៅ​ថ្ងៃ​ដដែល​នេះ​។​

តែ​យ៉ាងណា លោក អេង ហ៊ី បាន​ប្រាប់​អាស៊ីសេរី កាលពី​សប្ដាហ៍​មុន​ថា សហគមន៍​ព្រៃ​ឡង់​អាច ដាក់​បណ្ដឹង​ករណី​នេះ​ទៅ​អាជ្ញាធរ​ដែនដី និង​គណៈកម្មការ​ជាតិ​។ ចំពោះ​សំណួរ​ថា តើ​គណៈកម្មការ​ជាតិ​មាន​វិធានការ​បន្ទាន់​ឬទេ នៅ​ពេល​ដែល​ដឹង​ថា មាន​បទល្មើស​ព្រៃឈើ​ខ្នាត​ធំ ជាប់​ព្រៃ​ឡង់ អ្នកនាំពាក្យ​រូបនេះ​ឆ្លើយ​យ៉ាង​ខ្លី​ថា ឱ្យ​តែ​ល្មើសច្បាប់ គឺ​គណៈកម្មការ​ជាតិ​នឹង​បង្ក្រាប​ទាំងអស់​៖ «ឱ្យ​គាត់​ប្តឹង​ទៅ អាជ្ញាធរ​ដែនដី ឱ្យ​គាត់​ប្តឹងទៅ​បាទ ដាក់ពាក្យ​បណ្តឹង​ទៅ​។ ឱ្យ​គាត់​ធ្វើ​មក ធ្វើ​មក​គណៈកម្មការ​ជាតិ​ចង់​ដឹង​មើលៗ»។

អាស៊ីសេរី​នៅ​មិនទាន់​អាច​ទាក់ទង តំណាង​ក្រុមហ៊ុន អង្គរ ប្លាយវូដ និង​ក្រុមហ៊ុន ស៊ីង បាយអូថេក ដើម្បី​សុំ​ការ​បំភ្លឺ​រឿង​នេះ​បាន​ថា យ៉ាងណា​នៅឡើយ​ទេ នៅ​ថ្ងៃ​ដដែល​នេះ។

តែ​យ៉ាងណា អ្នកនាំពាក្យ​ទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មានប្រសាសន៍ថា ជំហរ​របស់​រដ្ឋាភិបាល​បាន​ដាក់​បញ្ចូល​ព្រៃ​ឡង់ ជា​តំបន់​អភិរក្ស ឋិត​ក្រោម​ការគ្រប់គ្រង​របស់​ក្រសួង​បរិស្ថាន គឺ​មិន​អនុញ្ញាត​ឱ្យ​មាន​សកម្មភាព​កាប់​ឈើ​ខុសច្បាប់​នោះ​ទេ។ លោក​បញ្ជាក់​ថា ប្រសិនបើ​មានការ​កាប់​ឈើ ក្នុង​ព្រៃ​អភិរក្ស​គឺ ជា​ទង្វើ​ខុសច្បាប់ ហើយ​ក្រសួងបរិស្ថាន​មាន​តួនាទី​ដោះស្រាយ​រឿង​នេះ​៖ «អ្វី​ដែល​យើង​បាន​ពោះ​ព្រំដែន ការពារ​គឺ​យើង​ការពារ​មិន​អនុញ្ញាត​ឱ្យ​នរណា​ម្នាក់ ទៅ​ធ្វើ​អាជីវកម្ម ឬ​មាន​សកម្មភាព​ណា ទៅ​បំផ្លាញ​ព្រៃឈើ​ទេ​។ ហ្នឹង​ជា​គោលការណ៍​។ ហើយ​ទី​ពីរ ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ គឺ​យើង​មាន​ក្រសួង​ពីរ គឺ​ក្រសួងកសិកម្ម និង​ក្រសួងបរិស្ថាន»។​

សកម្មជន​បរិស្ថាន និង​សហគមន៍​ព្រៃ​ឡង់ ឱ្យ​ដឹង​ថា ពួកគេ​បាន​រាយការណ៍​បញ្ហា​នេះ ទៅ​គណៈកម្មការ​ជាតិ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស ដើម្បី​អន្តរាគមន៍​ទប់ស្កាត់ តែ​គណៈកម្មការ​ជំនាញ​មួយ​នេះ បាន​រុញ​ឱ្យ​ពួកគេ​ប្ដឹង​អាជ្ញាធរ​មូលដ្ឋាន​ទៅវិញ​។ ចំណែក​អាជ្ញាធរ​មូលដ្ឋាន តែងតែ​គេចវេះ និង​គ្មាន​សមត្ថភាព​ទប់ទល់​បទល្មើស​ព្រៃឈើ​ខ្នាត​ធំ​នេះ​ទេ​។ សហគមន៍​ព្រៃ​ឡង់​សង្ស័យ​ថា អាជីវកម្ម​ឈើ​ទាំងនេះ គឺ​អ្នក​មាន​អំណាច​កាង​នៅ​ពី​ក្រោយខ្នង ទើប​គណៈកម្មការ​ជំនាញ​មិន​ហ៊ាន​អនុវត្ត​ច្បាប់​។​

​សហគមន៍​ព្រៃ​ឡង់​រក​ឃើញ​ថា ក្រុម​ជនជាតិ​ដើម​ភាគតិច​ជាង ២៥​ម៉ឺន​នាក់ (២៥០.០០០​នាក់​) ដែល​រស់នៅ​ក្នុង​ភូមិ​ចំនួន ៣៤០​ភូមិ ជាប់​តំបន់​ព្រៃ​ឡង់​ទាំង ៤​ខេត្ត នឹង​ប្រឈម​ផល​ប៉ះពាល់​ជីវភាព​ដោយ​ផ្ទាល់ និង​ប្រយោល ជាពិសេស មុខរបរ​ចិញ្ចឹមជីវិត​ពួកគេ ដែល​អាស្រ័យ​ផល និង​រក​អនុផល​ព្រៃឈើ ប្រសិនបើ​ព្រៃ​ឡង់​វិនាស​ហិនហោច​នៅ​ថ្ងៃ​ខាងមុខ​។​

​ព្រៃ​ឡង់​ឋិត​ក្នុង​ចន្លោះ​ខេត្ត​ចំនួន​បួន គឺ​ខេត្ត​ក្រចេះ ស្ទឹងត្រែង ព្រះវិហារ និង​ខេត្ត​កំពង់ធំ ត្រូវ​រដ្ឋាភិបាល​ប្រកាស​បង្កើត​ជា​ដែន​ជម្រកសត្វព្រៃ​កាលពី​ថ្ងៃទី​៩ ខែឧសភា ឆ្នាំ​២០១៦ មាន​ផ្ទៃដី​ជាង ៤៣​ម៉ឺន​ហិកតារ (៤៣១.៦៨៣​ហិកតារ​) ឋិត​ក្រោម​ការគ្រប់គ្រង​របស់​ក្រសួងបរិស្ថាន ដែល​មាន​កាតព្វកិច្ច​ធានា​គាំពារ​បរិស្ថាន ការ​អភិរក្ស​ជីវចម្រុះ និង​កិច្ចការពារ​ធម្មជាតិ​ក្នុង​តំបន់​ព្រៃ​ឡង់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

One Response to "សកម្មជន​បរិស្ថាន​ថា គណៈកម្មការ​ជាតិ​មាន​ចេតនា​​បណ្ដោយ​ឱ្យ​មាន​អាជីវកម្ម​ឈើ​ខ្នាត​ធំ​នៅ​ព្រៃឡង់"

  1. so socheath says:

    ការលើកឡើងការគំរាមកំហែងពីការព្យួរការអនុគ្រោះពន្ធ EBA និងការអនុគ្រោះពន្ធនាំទំនិញទៅកាន់
    សហរដ្ឋអាមេរិក GSP ត្រូវបានពួក ដែលតាំងខ្លួនឯងថាជាអ្នកវិភាគសេដ្ឋកិច្ចក្នុងប្រទេស និយាយដោយពាក្យដដែលៗ ថាអាចនឹងប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចកម្ពុជា ។ ពួកគេថាសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបបានកំណត់លក្ខខណ្ឌឲ្យកម្ពុជាកែសម្រួលនិងស្រោចស្រង់លទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនិងសិទ្ធិនយោបាយ រួមទាំងស្វែងរកដំណោះស្រាយជាមួយគណបក្សប្រឆាំងដើម្បីអាចរក្សាការ
    អនុគ្រោះពន្ធ EBA និង GSP ( sic ) មិនដូច្នេះទេ វិស័យពីរនេះក្នុងចំណោមឆ្អឹងខ្នងសេដ្ឋកិច្ចជាតិខ្មែរនឹងទទួលរងការគំរាមកំហែង។
    ពួកអ្នកដែលតាំងខ្លួនឯងថាជាអ្នកវិភាគសេដ្ឋកិច្ចក្នុងប្រទេស នៅបាននិយាយដូចដឹងច្បាស់ទៀតថា
    វិស័យទេសចរណ៍បានធ្លាក់ចុះប្រមាណជា១២ភាគរយ ដំណាលគ្នានិងកម្ពុជាកំពុងស្ថិតក្រោមការគំរាមកំហែងនៃការព្យួរឋានៈអនុគ្រោះពន្ធនាំទំនិញទៅកាន់ទ្វីបអឺរ៉ុប គឺ«អ្វីៗទាំងអស់លើកលែងតែអាវុធ‍» ឬ EBA និងការអនុគ្រោះពន្ធនាំទំនិញទៅកាន់សហរដ្ឋអាមេរិក GSP ។ ពួកនេះតែងនិយាយថាការបាត់បង់ EBA អាចនឹងធ្វើឲ្យកម្ពុជាបាត់បង់ជន្ទល់សេដ្ឋកិច្ចប្រមាណជា៦០០ លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ដែលជាការទន្ទេញចេញនូវពាក្យដដែលៗ បើទោះបីពួកនេះដឹងថា រដ្ឋាភិបាលកម្ពូជា នឹងមិនយកអធិបតេយ្យភាពរបស់ខ្លួនដើម្បីចុះញ៉មនឹងការដាក់សម្ពាធនោះទេ។ ដូចនេះ លក្ខខណ្ឌតាមរយះការដាក់សម្ពាធលើកម្ពុជាខាងផ្នែកនយោបាយ ដោយបំពានលើអធិបតេយ្យជាតិកម្ពុជាពីសហគមន៍សហភាពអឺរ៉ុប មិនទទួលបានផ្លែផ្កាទេ។
    កម្ពុជាជារដ្ឋអធិបតេយ្យ ដែលមិនអនុញ្ញាត ឲ្យប្រទេសណាមួយមករំលោភបំពានបាន។
    កម្ពុជាពិតជាត្រូវការរស់ ដោយស្មើសិទ្ធិ ស្មើមុខមាត់ ក្នុងកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយ
    ប្រទេសទាំងអស់ក្នុងលោកលើគ្រប់វិស័យ ដោយផ្តល់ផលប្រយោជន៍ដោយស្មើភាពចំពោះគ្នា
    ទៅវិញទៅមក ។
    ជានិច្ចកាល ក្រុមដែលតាំងខ្លួនឯងថាជាអ្នកវិភាគសេដ្ឋកិច្ចក្នុងប្រទេស កម្ពុជា ក្រុមសង្គមស៊ីវិល ដែលស្ថិតនៅក្នុងអង្គការសិទ្ធិមនុស្ស អង្គការសិទ្ធិលំនៅដ្ឋាន សមាគមនិងក្រុមសហជីពដែលមាននិន្នការប្រឆាំង
    រដ្ឋាភិបាល ពួកគេតែងលើកឡើងពីសិទ្ធិសេរីភាព ពីសិទ្ធិមនុស្ស ពីប្រជាធិបតេយ្យមកធ្វើជាត្រីវិស័យក្នុងការនាំមុខ ដើម្បីប្រឆាំងអំណាចរដ្ឋ ដែលជាដែនសមត្ថកិច្ចការពារផលប្រយោជន៍ កាពារសិទ្ធិសេរីភាព ការពារសិទ្ធិមនុស្ស និងការពារប្រជាធិបតេយ្យរបស់ប្រជាពលរដ្ឋ បើទោះបីពួកគេដឹងយ៉ាងច្បាស់ថា លំហរនៃសិទ្ធិសេរីភាព សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ នៅកម្ពុជា គឺមានយ៉ាងពេលបរិបូរណ៍ នឹងកំពុងដំណើរការជានិរន្តក្តី ។
    ប្រជាពលរដ្ឋដែលស្រឡាញ់សុខសន្តិភាព បន្ទាប់ពីបានមើលឃើញសកម្មភាពបែបប្រតិកិរិយារបស់ក្រុមសង្គមស៊ីវិល និង ក្រុមសហជីព ដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាល ទាំងនេះរួចមក ពួកគាត់បាន
    ចាត់ទុកក្រុមនេះ ថាគឺជាក្រុមភេរវកម្ម ដែលច្បាប់មិនត្រូវអត់អោន ។
    ពិតណាស់ ជាមួយសកម្មភាពដែលពួកប្រតិកិរិយាទាំងអស់នេះបានធ្វើកន្លងមក វាមិនខុសអីពីការ
    ធ្វើសកម្មភាពចូលរួមយ៉ាងសកម្មក្នុងចលនានយោបាយដើម្បីកសាងកម្លាំង ដើម្បីត្រៀមកម្លាំង ដើម្បី
    បង្កើតអង្គការចាត់តាំងខាងនយោបាយខុសច្បាប់មួយ ប៉ុនប៉ងដើម្បីប្រមូលកម្លាំងប្រឆាំងនឹងរដ្ឋាភិបាល ផ្ដួលរំលំរដ្ឋាភិបាល ដែលជាអំពើខុសច្បាប់ ខុសគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ ដែលពួកគេបានទន្ទេញជាប់មាត់ ។
    វាពិតជាមានចលនាវិទ្ធង្សនាជាច្រើនដែលបង្ករឡើងដោយក្រុមសង្គមស៊ីវិល និង ក្រុមសហជីព ដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាល ដែលសូម្បីពួកគេដឹងច្បាស់ថា ការភ័យព្រួយខ្លាចសហភាពអឺរ៉ុបផ្ដាច់ពន្ធEBA
    និង GSP ថាប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ វាមិនមែនជាកាតព្វកិច្ចដែលពួកគេត្រូវដោះស្រាយនោះឡើយ ដោយហេតុថាកម្ពុជា មិនអាចយកអធិបតេយ្យភាពជាតិ ទៅដោះដូរជាមួយជំនួយក្តី ។
    ពួកគេនូវបានបំផុស ចលនាសម្អប់ ចងគំនុំ ក្នុងការបំភ័ន្តជាមួយរឿងរ៉ាវ បញ្ចេះប្រជាពលរដ្ឋ ឲ្យងើបឡើង
    បះបោរ ប្រឆាំងរដ្ឋាភិបាលជាមួយពាក្យទន្ទេញរបស់ជនក្បត់ជាតិសមរង្ស៊ីរួមទាំងគូកនរបស់វាទន្ទេញនូវពាក្យដដែល ពីដំណើរវិលត្រឡប់មកកាន់កម្ពុជាវិញ ដោយយកពាក្យ សិទ្ធិសេរីភាព ពីសិទ្ធិមនុស្ស ពីប្រជាធិបតេយ្យមកធ្វើជាត្រីវិស័យក្នុងការនាំមុខ ដើម្បីប្រឆាំងអំណាចរដ្ឋាភិបាល ។
    វាហាក់ដូចអត់មានរៀងអីចម្លែកទេ ដែលជនក្បត់ជាតិសមរង្ស៊ីរួមទាំងគូកនរបស់វាទន្ទេញនូវពាក្យដដែល
    ពីដំណើរវិលត្រឡប់មកកាន់កម្ពុជាវិញ ។ សម្រាប់រឿងស្តីពីភាពមិនខ្មេះរបស់ជនក្បត់ជាតិសមរង្ស៊ីវិញនោះគឺចាំតែភ្លើត្រឡប់មកដេកស៊ីបាយគុកអីតើ ! ។
    ប៉ុន្តែថា សម្រាប់ការរក្សាដង្ហើមចុងក្រោយរបស់ជនក្បត់ជាតិនេះ ដែលវាដង្ហក់រកកលឈានចូលសេចក្តីស្លាប់នោះ គឺវាដាច់ខាតប្រវេប្រវារក្សាដង្ហើមចុងក្រោយរបស់វា ក្រែងលោមានសំណាងបានរស់ឡើងវិញ
    រួចពីក្តីស្លាប់បាន ។
    ខ្យល់ដង្ហើម ចុងក្រោយរបស់ជនក្បត់ជាតិសមរង្ស៊ីដែលប្រឹងដកនេះគឺវាពឹងផ្អែកលើក្រុមការងារចំពោះកិច្ច (ក្រុមវិទ្ធង្សនា ធ្វើសកម្មភាពបង្កើតចលាចលក្នុងសង្គម ) ដែលវាខិតខំប្រឹងប្រែងបង្កើតឡើង ដើម្បីបង្ករឲ្យក្លាយទៅជាកម្លាំងអុកឡុក រើបម្រាស់ បង្ករចលាចល ធ្វើឲ្យមានភាពវឹកវរក្នុងសង្គម ឲ្យគេមើលឃើញថា ជាចលនាសម្រាប់ការជួយទ្រទ្រង់ដំណើរវិលត្រឡប់របស់វា ធានាកាត់ផ្តាច់បាននូវការមន្ទិលសង្ស័យពីភាពកំសាករបស់ជនក្បត់ជាតិ ហើយថោកជាងឆ្កែនេះ។ ដូចនេះ ចម្រៀងដែលជនក្បត់ជាតិសមរង្ស៊ីច្រៀងចេញមកទាំងប៉ុន្មាន វាគ្រាន់តែជាចម្រៀងបោកប្រាសប៉ុណ្ណោះ។សម្រាប់សមរង្ស៊ី ដឹងខ្លួនឯងយ៉ាងច្បាស់ថាវាមិនអាចវិលមកចូលរួមក្នុងឆាកនយោបាយបានទៀតទេដោយសារទោសក្បត់ជាតិ (កាត់ដី៤ខេត្តឲ្យយួនដេហ្កា)ដូច្នេះការបោកប្រាសចុងក្រោយនេះ ក៍ជាពេលវេលានៃដង្ហើម ចុងក្រោយរបស់វាដែរ ៕

Leave a Reply

Submit Comment