ដោយ មាន ឫទ្ធិ
2019-12-04
RFA

ទង់ជាតិ សហគមន៍អឹរ៉ុប។

ឯកអគ្គរាជទូតខ្មែរប្រចាំអឺរ៉ុបប្រាប់សមាជិកសភាអឺរ៉ុបថា កម្ពុជាប្តេជ្ញាកែលម្អស្ថានភាព
ឯកអគ្គរាជទូតកម្ពុជាប្រចាំសហភាពអឺរ៉ុប លោក ណុំ ពិសិដ្ឋ ថ្លែងប្រាប់គណៈកម្មាធិការពាណិជ្ជកម្មអន្តរជាតិនៃសភាតំណាងរាស្ត្រអឺរ៉ុប នៅឯទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្សិក កាលពីថ្ងៃទី៣ ធ្នូ ថា កម្ពុជា នឹងផ្ដល់ចម្លើយចំពោះរបាយការណ៍វាយតម្លៃបឋមរបស់គណៈកម្មការអឺរ៉ុប ត្រឹមថ្ងៃទី១២ ធ្នូ។ លោកថា រាល់ចម្លើយទាំងអស់នឹងផ្ដោតលើដំណើរវិវឌ្ឍចុងក្រោយ និងបញ្ហាកង្វះខាតនានា ដែលបានលើកឡើងក្នុងរបាយការណ៍នេះ៖ «ថាតើរដ្ឋាភិបាលមានឆន្ទៈនយោបាយនឹងធ្វើដូច្នេះដែរឬទេ? ប្រាកដណាស់ យើងប្ដេជ្ញាចិត្តកែលម្អស្ថានភាពទាំងនេះ។ ពាក់ព័ន្ធនឹងសិទ្ធិនយោបាយ និងសិទ្ធិពលរដ្ឋ យើងក៏មានការប្ដេជ្ញាចិត្តក្នុងការដោះស្រាយបញ្ហានេះ បន្តិចម្តងៗ ដោយផ្អែកតាមសេចក្តីប្រកាសរបស់យើងកាលពីឆ្នាំទៅ។ ដំណើរការនីតិកម្ម មិនមែនជាដំណើរការខ្លីនោះទេ វាត្រូវការពេលវេលា។ យើងធ្វើការបន្តិចម្តងៗ ដើម្បីកែលម្អលំហនយោបាយ និងលំហសង្គមស៊ីវិល»។
លោក ណុំ ពិសិដ្ឋ ពន្យល់ប្រាប់ទៅសមាជិកសភាអឺរ៉ុប និងសមាជិកគណៈកម្មាធិការពាណិជ្ជកម្មអន្តរជាតិនៃសភាតំណាងរាស្ត្រអឺរ៉ុប ថា លោកសង្ឃឹមថា តុលាការនឹងប្រកាសពេលវេលាអំពីដំណើរការកាត់ក្តីសំណុំរឿងលោក កឹម សុខា នាពេលឆាប់ៗនេះ។ លោកថា លោក កឹម សុខា អាចនឹងត្រូវដោះលែងឱ្យមានសេរីភាពពេញលេញ លុះត្រាតែព្រះមហាក្សត្រព្រះរាជទានលើកលែងទោស ប្រសិនបើតុលាការរកឃើញថា លោកពិតជាមានទោសពាក់ព័ន្ធនឹងបទ ត្រូវរ៉ូវគ្នាជាមួយរដ្ឋបរទេសមែននោះ។ ដោយឡែកចំពោះបញ្ហាសង្គមស៊ីវិលវិញ លោកថា រដ្ឋាភិបាល បានបើកកិច្ចពិគ្រោះយោបល់ពីរលើកជាមួយសង្គមស៊ីវិល ដើម្បីចាប់ផ្តើមធ្វើវិសោធនកម្មច្បាប់កែលម្អសិទ្ធិរបស់សង្គមស៊ីវិល។ ដូចគ្នានេះ ដែរចំពោះច្បាប់ស្ដីពីសហជីពវិញ លោកថា ឥឡូវនេះ រដ្ឋសភាកំពុងដំណើរការអនុម័តវិសោធនកម្មច្បាប់នេះ។
ការពន្យល់ប្រាប់សមាជិកសភាអឺរ៉ុបនេះ ពីសំណាក់ឯកអគ្គរាជទូតខ្មែរប្រចាំសហភាពអឺរ៉ុបនេះ ធ្វើឡើងស្របពេលដែលកម្ពុជានៅសល់ពេលតែ៨ថ្ងៃទៀតប៉ុណ្ណោះដើម្បីដាក់របាយការណ៍ពន្យល់ទៅគណៈកម្មការអឺរ៉ុប យ៉ាងយូរបំផុតត្រឹមថ្ងៃទី១២ ធ្នូ ដ៏ខ្លីខាងមុខនេះ។ របាយការណ៍វាយតម្លៃបឋមរបស់គណៈកម្មការអឺរ៉ុបរកឃើញថា មានការរំលោភបំពានធ្ងន់ធ្ងរ និងជាប្រព័ន្ធទៅលើសិទ្ធិសំខាន់ៗចំនួន ៥ ជាពិសេសគឺ សិទ្ធិនយោបាយ សិទ្ធិពលរដ្ឋ និងសិទ្ធិការងារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- អង្គការសិទ្ធិមនុស្សចេញរបាយការណ៍រំលោភសិទ្ធិមនុស្សរយៈពេល ១០ឆ្នាំដោយសង្ឃឹមថាស្ថានភាពសិទ្ធិមនុស្សនឹងបានប្រសើរជាងមុន
- មន្ត្រីថា ខ្លួនដាក់របាយការណ៍ឆ្លើយតបរបាយការណ៍បឋមរបស់អឺរ៉ុបលើផ្នែកសេរីភាពសារព័ត៌មាន
- អ.ស.បនិងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាគ្រោងធ្វើទិវាសិទ្ធិមនុស្សអន្តរជាតិ១០ ធ្នូ ចុងសប្ដាហ៍នេះ
- ក្រសួងមហាផ្ទៃគ្រោងពិភាក្សារឿងកែច្បាប់អង្គការជាមួយក្រុមសង្គមស៊ីវិលម្ដងទៀតនៅសប្ដាហ៍ក្រោយ
- កម្មកររោងចក្រថា ពួកគាត់ខ្វះការងារធ្វើនៅពេលអឺរ៉ុបជិតផ្ដាច់ EBA
- សង្គមស៊ីវិល និងសហគមន៍ប្ដូរយុទ្ធសាស្ត្រប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូ ឆ្នាំនេះ
- លោក ហ៊ុន សែន ប្រកាសថា បានត្រៀមខ្លួនបង់ពន្ធសម្រាប់ការនាំចេញទំនិញទៅអឺរ៉ុប
- សាលាឧទ្ធរណ៍នឹងប្រកាសសាលដីការឿងលោក រ៉ាត់ រត្នមុនី នៅចុងខែវិច្ឆិកា
- សហគមន៍ដីធ្លីខេត្តកោះកុងរិះគន់អាជ្ញាធររារាំងពួកគេមិនឱ្យជួបពលរដ្ឋ
- អង្គការលើកលែងទោសអន្តរជាតិស្នើអាជ្ញាធរម៉ាឡេស៊ីដោះលែងសកម្មជនបក្សប្រឆាំង២នាក់
It’s predictable how the circus ends but the question is how are we going to stop it? Otherwise it will endlessly continue the same faking style, may be the magician has to be changed.
It’s predictable how the circus ends but the question is how are we going to stop it? Otherwise it will endlessly continue the same faking style, may be the magician has to be changed or replaced.
YES..I knew that evil killer was play a dangerous game. the fake GOD did not think Cambodian are smart as him . HUN SEN not just look down his people he also look down the people in the whole world no one smarter then him. OH my GOD one of the dumb Cambodian acting he is a smart ass of all humankind his man is majesty SAMDACH AKAK SENA MOHA DEKCHO( HUN SEN ) and his wife madam PRETABUDETH BUN RANNY HUN SEN . I tell you what you are not even a piece of my????