ភរិយា​លោក គន់ គីម ថា ទណ្ឌកម្ម​លើ​​ប្តី​លោកស្រី​ ធ្វើ​ឡើង​​គ្មាន​មូលដ្ឋាន​ច្បាស់​លាស់

ដោយ ហេង រស្មី
2019-12-11
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

អ្នកស្រី គីង ចាន់ឌី ភរិយា​លោក គន់ គីម

អ្នកស្រី គីង ចាន់ឌី ភរិយា​លោក គន់ គីម

 រូប៖ ហ្វេសប៊ុក​ភាតរភាព​យុទ្ធជន


ភរិយា​លោក គន់ គីម សំដែង​ការ​ខក​ចិត្ត ចំពោះ​ចំណាត់​ការ​ដាក់​ទណ្ឌកម្ម​លើ​មនុស្ស​ជំនិត ២នាក់​របស់​លោក ហ៊ុន សែន ដែល​ដាក់​ចេញ​ដោយ​ក្រសួង​រតនាគារ​ជាតិ​​សហរដ្ឋ​អាមេរិក។ អ្នក​​ជំនាញ​ និង​ អ្នក​វិភាគ​​​អះអាង រដ្ឋាភិបាល​កម្ពុជា ឬ​បុគ្គល​ដែល​រង​ទណ្ឌកម្ម​នេះ អាច​ប្តឹង​ទៅ​តុលាការ​អន្តរជាតិ ដើម្បី​លាង​ជម្រះ​ការ​ចោទ​ប្រកាន់​ទាំងឡាយ​ដែល​ខ្លួន​យល់​ថា មិន​ត្រឹម​ត្រូវ​នោះ។

ភរិយា​លោក គន់ គីម អ្នកស្រី គីង ចាន់ឌី ចំអក​នឹង​ទណ្ឌកម្ម​អាមេរិក​ថា​ ក្រុម​គ្រួសារ​អ្នកស្រី​ គ្មាន​ប្រាក់​តម្កល់​​នៅ​ធនាគារ​ក្រៅ​ប្រទេស​ទេ ហើយ​អ្នក​ស្រី​ស្វាគមន៍​ការ​បង្ក​ទ្រព្យ​សម្បត្តិ​ពី​ក្រសួង​រតនាគារ​របស់​អាមេរិក៖ «គេ​មាន​សិទ្ធិ​បង្កក គឺ​គេ​បង្កក​ទៅ។ យើង​មិន​ដឹង​ធ្វើ​យ៉ាង​ម៉េច គេ​បិទ​ក៏​បិទ​ទៅ យើង​មិន​ដឹង​ធ្វើ​យ៉ាង​ម៉េចអត់​មាន​ស្ទះ​ការងារ​យើង​ទេ ពី​ព្រោះ​យើង​អត់​មាន​បាន​ធ្វើ​អ្វី​ឲ្យ​ឃើញ​មាន​ស្នាដៃ​ខ្លាច​ស្ទះ​ផង​ ហើយ​បើ​យើង​មាន​ទ្រព្យ​សម្បត្តិ​នៅ​ក្នុង​ប្រទេស​អាមេរិក​​ឧទាហរណ៍​អ៊ីចឹង ហើយ​គេ​ចង់​បង្កក​ទ្រព្យ​សម្បត្តិ​គេ​បង្ក​លុយ​យើង​អី។ យើង​ថា​អត់​មាន​លុយ​នៅ​ទី​នោះ​ផង​បើ​គេ​ចង់​យក​ក៏​យក​ទៅ​បើ​លុយ​នៅ​លើ​ទឹក​ដី​គេ​ស្រាប់​ហើយ។ បើ​មាន​លុយ​នៅ​អាមេរិក​មែន​គេ​យក​ក៏​យក​ទៅ​ យើង​អត់​មាន​ស្តាយ​ស្រណោះ​អី​ទេ​ យើង​អត់​មាន​តវ៉ា​អ្វី​ទេ បើ​យើង​អត់​មាន​លុយ​ដាក់​ផង»

ក្រសួង​រតនាគារ​របស់​សហរដ្ឋ​អាមេរិក​បាន​រក​​ឃើញ​ថា​ លោក ទ្រី ភាព ព្រមទាំង​ក្រុមហ៊ុន​ដែល​លោក​គ្រប់គ្រង​សរុប ១១ ក្រុមហ៊ុន និង​លោក គន់ គីម ព្រមទាំង​សមាជិក​ក្រុម​គ្រួសារ​បី (៣) រូប​ទៀត ដែល​រួម​មាន​ប្រពន្ធ​របស់​លោក គឺ​អ្នកស្រី គីង ចាន់ឌី លោក គីម ផារា និង​អ្នកស្រី គីម សុផារី បាន​ប្រព្រឹត្ត​ដោយ​ប្រយោល​ក្នុង​អំពើ​ពុករលួយ រួម​មាន​អំពើ​កិបកេង​ទ្រព្យ​សម្បត្តិ​រដ្ឋ ការ​រឹបអូស​យក​ទ្រព្យ​សម្បត្តិ​ឯកជន​មក​ធ្វើ​ជា​ទ្រព្យ​សម្បត្តិ​ផ្ទាល់​ខ្លួន ការប្រព្រឹត្តិ​អំពើពុករលួយ​ទាក់ទង​នឹង​ការ​អនុវត្ត​កិច្ចសន្យា​ជាមួយ​រដ្ឋាភិបាល អំពើ​កេង​ប្រវ័ញ្ច​លើ​ធនធាន​ធម្មជាតិ ឬ​អំពើ​សូកប៉ាន់ ជា​ដើម។

ក្រសួង​រតនាគារ​អាមេរិក បាន​លាត​ត្រដាង​ថា លោក​គឺ​ជា​ឧត្ដមសេនីយ៍​ជាន់​ខ្ពស់​នៃ​កង​យោធពល​ខេមរភូមិន្ទ ហើយ​គឺ​ជា​បុគ្គល​ចម្បង​ដែល​ជំរុញ​ឲ្យ​មាន​ការ​អភិវឌ្ឍន៍​នៅ​ខេត្ត​កោះកុង ហើយ​បាន​ទទួល​ផល​ប្រយោជន៍​ហិរញ្ញវត្ថុ​យ៉ាង​សម្បើម​ពី​ទំនាក់ទំនង​ជាមួយ​ក្រុមហ៊ុន​គ្រប់គ្រង​ដោយ​រដ្ឋអំណាច​នៃ​ប្រទេស​ចិន។ ​លោក គន់ គីម បាន​ប្រើប្រាស់​ទាហាន​កង​យោធពល​ខេមរភូមិន្ទ ដើម្បី​បំភិតបំភ័យ រឹបអូស ឬ​ឆ្ការ​ដី ដែល​ក្រុមហ៊ុន​ចិន​ចង់​បាន។

អាស៊ី​សេរី​​មិន​អាច​សុំ​ការ​ឆ្លើយ​តប​រឿង​ទណ្ឌកម្ម​នេះ​ពី​លោក គន់ គីម និង​លោក​ ទ្រី ភាព បាន​ទេ កាលពី​​ថ្ងៃ​ទី១០ ធ្នូ។ ក៏ប៉ុន្តែ​អ្នក​ស្រី​ គីង ចាន់ឌី​ ថា អ្នក​ស្រី​ពិត​ជា​មាន​ក្រុម​ហ៊ុន​មួយ​ចំនួន ​ដែល​មាន​ឈ្មោះ​នៅ​ក្នុង​ការ​ចោទ​ប្រកាន់​ពី​ក្រសួង​រតនា​គារ​របស់​សហរដ្ឋ​អាមេរិក​ពិត​មែន ក៏​ប៉ុន្តែ​ក្រុម​ហ៊ុន​របស់​អ្នកស្រី​ជា​ក្រុម​ហ៊ុន​រក​ស៊ី​ស្រប​ច្បាប់​ និង​ បាន​បិទទ្វារ​មិន​ដំណើរការ​ជា​យូរ​យារ​ណាស់​មក​ហើយ៖ «ចង់​គេ​បង្ក​ក្រុម​ហ៊ុន​ចំនួន​៦​ មិន​ឲ្យ​យើង​មក​រកស៊ី​ជាមួយ​បរទេស​ ជា​រឿង​របស់​គេ។ បើ​គេ​យល់​ថា​ យើង​ហ្នឹង​ខុស​ បើក​ក្រុម​ហ៊ុន​ខុស​ គេ​ចង់​បង្កក​គេ​មាន​សិទ្ធិ​បង្កក​ក៏​គេ​បង្កក​ទៅ​យើង​មិន​ដឹង​ជា​ទៅ​ធ្វើ​យ៉ាង​ម៉េច»

ក្រសួង​ការបរទេស​កម្ពុជា​កាល​ពី​ថ្ងៃ​ទី​១០​ ធ្នូ ក៏​បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​​ ដោយ​ចាត់​​ទុក​​​ទណ្ឌកម្ម​លើ​ឧកញ៉ា ទ្រី ភាព និង​លោក គន់ គីម គឺ​ជា​ការ​បំពាន​យ៉ាង​ធ្ងន់ធ្ងរ​លើ​គោល​ការណ៍​ស្មើភាព​នៃ​អធិបតេយ្យ និង​គោល​ការណ៍​មិន​ជ្រៀត​ជ្រែក​កិច្ច​​ការ​ផ្ទៃក្នុង​​របស់​ប្រទេស​ដទៃ ដូច​មាន​ចែង​ក្នុង​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ និង​ច្បាប់​អន្តរជាតិ​ដទៃ​ទៀត។ ក្រសួង​បញ្ជាក់​ទៀត​ថា ការ​សម្រេចចិត្ត​របស់​​សហរដ្ឋ​អាមេរិក​នេះ ធ្វើ​ឡើង​ដោយ​គ្មាន​មូលដ្ឋាន និង​​មិន​គោរព​ដល់​ឯករាជ្យ​នៃ​ច្បាប់ និង​យុត្តិធម៌​របស់​កម្ពុជា។

ក្រសួង​នេះ​អះអាង​ថា លោក គន់ គីម បាន​ចូល​រួម​ចំណែក​យ៉ាង​ច្រើន​ក្នុង​កិច្ច​ការពារ​ និង​ថែរក្សា​សុខ​សន្តិភាព ស្ថិរភាព និង​សណ្ដាប់ធ្នាប់​សង្គម ស្រប​ពេល​ដែល​ឧកញ៉ា ទ្រី ភាព វិញ គឺ​ជា​អ្នក​ដែល​បាន​ដើរ​តួនាទី​ដ៏​សកម្ម​ក្នុង​​ការ​ទ្រទ្រង់​​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​កម្ពុជា។ ទោះ​ជា​យ៉ាង​ណា ក្រសួង​ការ​បរទេស​កម្ពុជា​មិន​បាន​បង្ហាញ​នូវ​ភស្តុតាង​ណា​មួយ​ ដែល​បញ្ជាក់​ថា អ្នក​ទាំង​ពីរ​ពិត​ជា​មាន​គុណវុឌ្ឍិ និង​មិន​​​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ឧក្រិដ្ឋ​ពុក​​រលួយ​នោះ​ឡើយ។

សហរដ្ឋ​អាមេរិក ​កាល​ពី​ថ្ងៃ​ទី៩ ធ្នូ បាន​ប្រើ​ច្បាប់ គ្លូបល មែគនីតស្គី អ៊ែកថ៍ (Global Magnitsky Act) ដើម្បី​​ដាក់​ទណ្ឌកម្ម​ក្រុមហ៊ុន​ចំនួន១១ របស់​ឧកញ៉ា ទ្រី ភាព និង​ក្រុមហ៊ុន​​ចំនួន៥ ដែល​គ្រប់​គ្រង​ដោយ​គ្រួសារ​លោក គន់ គីម ហើយ​ទណ្ឌកម្ម​បង្កក​​ ឬ​រាំង​ខ្ទប់​ទ្រព្យ​សម្បត្តិ​​របស់​អ្នក​ទាំង​ពីរ​រូប​នេះ ត្រូវ​បាន​អាមេរិក​ប្រកាស​ឱ្យ​ដឹង​នៅ​​ថ្ងៃ​ទី៩ ធ្នូ ដែល​ចំ​ថ្ងៃ​ទិវា​ប្រឆាំង​អំពើ​ពុក​​រលួយ។

អ្នក​ជំនាញ​ខាង​វិទ្យាសាស្ត្រ​នយោបាយ លោក ឯម សុវណ្ណរ៉ា ថ្លែង​ថា វិធាន​ការ​របស់​សហរដ្ឋ​អាមេរិក​នេះ​មិន​ផ្ទុយ​នឹង​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ​ទេ ព្រោះ​ជា​ទណ្ឌកម្ម​ប្រឆាំង​នឹង​បុគ្គល​ មិន​មែន​ប្រឆាំង​នឹង​រដ្ឋ​អធិបតេយ្យ​នោះ​ឡើយ។ លោក​ជឿ​ថា មុន​នឹង​ដាក់​ទណ្ឌកម្ម​លើ​បុគ្គល​ណា​ម្នាក់​ សហរដ្ឋ​អាមេរិក​ប្រាកដ​ជា​មាន​ភស្តុតាង​រឹងមាំ ឬ​របាយការណ៍​ច្បាស់លាស់ មិន​មែន​ចេះ​តែ​ធ្វើ​ច្បោលៗ​ នោះ​ឡើយ។ លោក​​ថា បុគ្គល​ដែល​រង​ទណ្ឌកម្ម​ក្រោម​ច្បាប់​អាមេរិក អាច​ប្តឹង​ទាស់​ទៅ​តុលាការ​អន្តរជាតិ ប្រសិន​ពួក​គេ​មិន​ពេញ​ចិត្ត​ចំពោះ​ការ​សម្រេច​នេះ ហើយ​រដ្ឋាភិបាល​កម្ពុជា​ក៏​អាច​ធ្វើ​បែប​នេះ​បាន​ដូច​គ្នា ប្រសិន​បើ​ចង់​ការពារ​មន្ត្រី​របស់​ខ្លួន៖ «ដើម្បី​​ដោះស្រាយ​​ ដើម្បី​​បង្ហាញ​​ភាព​​ស្អាត​ស្អំ ត្រូវ​បង្ហាញ​​ចេញ​​ពី​អន្តរជាតិ។ វា​មិន​មែន​កម្ពុជា​ថា ឬក៏​ចេញ​សេចក្ដី​ថ្លែង​ការណ៍​ការពារ​ហ្នឹង​ វា​គ្រប់​គ្រាន់​សម្រាប់​លាង​សម្អាត​ភាព​មន្ទិល​សង្ស័យ ឬ​ការ​ប្រកាស​របស់​សហរដ្ឋ​អាមេរិក​ទេ។ ត្រូវ​មាន​តុលាការ​អន្តរជាតិ អា​ហ្នឹង​បាន​យើង​ហៅ​ថា ស្មើភាព​គ្នា។ វា​សម​ស្រប​ទៅ​នឹង​ការ​លុប​បំបាត់​ភាព​ល្អក់​កករ​ក្នុង​​ការ​ដាក់​ទណ្ឌកម្ម​របស់​សហរដ្ឋ​អាមេរិក​ពាក់ព័ន្ធ​នឹង មែគនីតស្គី អ៊ែកថ៍ ហ្នឹង»

មក​ដល់​ពេល​នេះ មនុស្សជំនិត​របស់​លោក ហ៊ុន សែន ចំនួន​ ៣នាក់ហើយ ដែល​រង​ទណ្ឌកម្ម​បង្កក​ទ្រព្យ​សម្បត្តិ​ពី​ក្រសួង​រតនាគារ​អាមេរិក ក្រោម​ច្បាប់ គ្លូបល មែគនីតស្គី អ៊ែកថ៍ (Global Magnitsky Act)។ មន្ត្រី​របប​ក្រុង​ភ្នំពេញ​ដំបូង​គេ​ដែល​រង​ទណ្ឌកម្ម​នេះ គឺ​មេ​កង​អង្គរក្ស​លោក ហ៊ុន សែន លោក ហ៊ីង ប៊ុនហៀង។ អ្នក​តាម​ដាន​​ស្ថានការណ៍​កម្ពុជា​យល់​ថា មន្ត្រី​របប​ក្រុង​ភ្នំពេញ និង​អ្នក​ជំនួញ​​កម្ពុជា​មួយ​ចំនួន​ទៀត ក៏​អាច​នឹង​ប្រឈម​ទណ្ឌកម្ម​ពី​សហរដ្ឋ​អាមេរិក​ក្រោម​​ច្បាប់ គ្លូបល មែគនីតស្គី អ៊ែកថ៍ (Global Magnitsky Act) នេះ​ដែរ ប្រសិន​បើ​អាមេរិក​រក​ឃើញ​ថា បុគ្គល​ទាំងនោះ​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​អំពើ​ឧក្រិដ្ឋ ឬ​ប្រព្រឹត្ត​ផ្ទុយ​នឹង​គោលការណ៍​របស់​អាមេរិក។  ប្រសិន​បើ​អ្នក​ត្រូវ​ជាប់​ទណ្ឌកម្ម​អាមេរិក ទ្រព្យ​សម្បត្តិ​របស់​ពួក​គេ​នៅ​អាមេរិក នឹង​ត្រូវ​អាជ្ញាធរ​អាមេរិក​បង្កក ហើយ​ត្រូវ​ជនជាតិ អាមេរិក នឹង​ត្រូវ​ហាម​ឃាត់​មិន​ឲ្យ​រក​ស៊ី​នឹង​អ្នក​ជាប់​ទណ្ឌកម្ម ហើយ​ពួក​គេ​ក៏​មិន​អាច​ចូល​ទឹក​ដី​អាមេរិក​បាន​ដែរ។

អ្នក​ហ៊ាន​​និយាយ​រិះគន់​ឥត​សំចៃ​ចំពោះ​របប​ក្រុង​ភ្នំពេញ​លោក គឹម សុខ បញ្ជាក់​ថា វិធាន​ការណ៍​របស់​សហរដ្ឋ​អាមេរិក​នៅ​ពេល​នេះ គឺ​ចង់​បញ្ជាក់​ថា​ ទាំង​អង្គការ​សហប្រជាជាតិ​ ទាំង​អាមេរិក​ និង សហភាព​អឺរ៉ុប​គេ​មាន​យន្តការ​និង​នីតិវិធី​លំដាប់​លំដោយ​ច្បាស់​លាស់​នៅ​ក្នុង​ការ​ដាក់​សម្ពាធ​កាន់​តែ​ធ្ងន់​មក​លើ​របប​ក្រុង​ភ្នំពេញ​ ដែល​ធ្វើ​អោយ​លោក​ហ៊ុន សែន​ដល់​ពេល​ភ្ញាក់​ខ្លួន​មក​កែ​លំអ​ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ​ និង​ការ​គោរព​សិទ្ធិមនុស្ស៖ «ច្បាស់​ណាស់​សម្ពាធ​របស់​សហរដ្ឋ​អាមេរិក​ដែល​ជា​ទណ្ឌកម្ម​ចំ​មុខ ចំពោះ​មន្ត្រី​និង​ឈ្មួញ​ស្និទ្ធ​នឹង​លោក ហ៊ុន សែន នៅ​ពេល​នេះ គឺ​ជា​ការ​បង្ហាញ​ឲ្យ​ឃើញ​ថា សហរដ្ឋ​អាមេរិក​មិន​ដក​ថយ​ទេ​ ហើយ​ខ្លឹមសារ​របស់​លោក ដូ ណាល់ត្រាំ គឺ​ជា​ការ​បញ្ជាក់​អំពី​ដំណើរ​ផ្លូវ​ទៅ​មុខ​ក្នុង​ការ​ដាក់​ទណ្ឌកម្ម ប្រសិន​បើ​លោក ហ៊ុន សែន នៅ​តែ​មិន​ពិចារណា​ក្នុង​ការ​វិល​ទៅ​រក​លទ្ធិ​ប្រជាធិបតេយ្យ​ឡើង​វិញ»

កាល​ពី​​ពេល​កន្លងទៅ សមាជិក​សភា​អាមេរិក​​ធ្លាប់​បាន​​ស្នើ​ឈ្មោះ​ក្រុម​​មេដឹកនាំ​របប​ក្រុង​ភ្នំពេញ​ចំនួន ១៧នាក់​ ដើម្បី​ដាក់ទណ្ឌកម្ម​ផង​ដែរ។ អ្នក​ទាំង​នោះ​ រួមមាន​ មេដឹកនាំ​របប​ក្រុង​ភ្នំពេញ លោក ហ៊ុន សែន រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ លោក​ ទៀ​ បាញ់​ និង​រដ្ឋមន្ត្រី​ជាច្រើន​រូប​ផ្សេង​ទៀត។ ចំណែក កូនប្រុស​ច្បង​លោក​ ហ៊ុន​ សែន​ គឺ​លោក​ ហ៊ុន​ ម៉ា​ណែ​ត និង​កូនស្រី​លោក​ ហ៊ុន​ សែន​ គឺ​អ្នកស្រី​ ហ៊ុន​ ម៉ា​ណា​ ព្រម​ទាំង​កូន​ប្រសា​រលោក​ ហ៊ុន​ សែន​ គឺ​លោក​ សុខ​ ពុទ្ធី​វុធ​ ក៏​មាន​ឈ្មោះ​ក្នុង​បញ្ជី​​ស្នើ​ឱ្យ​ដាក់​ទណ្ឌកម្ម​នោះ​ដែរ។ ទោះ​ជា​យ៉ាង​ណា ច្បាប់​ដាក់​ទណ្ឌកម្ម​លើ​ក្រុម​មេ​ដឹក​នាំ​របប​ក្រុង​ភ្នំពេញ កំពុង​ស្ថិត​ក្នុង​ដៃ​ព្រឹទ្ធសភា​អាមេរិក​ ដោយ​ពុំ​ទាន់​ចូល​ជា​ធរមាន​នៅ​ឡើយ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

6 Responses to "ភរិយា​លោក គន់ គីម ថា ទណ្ឌកម្ម​លើ​​ប្តី​លោកស្រី​ ធ្វើ​ឡើង​​គ្មាន​មូលដ្ឋាន​ច្បាស់​លាស់"

  1. Anonymous says:

    Sorry mam, EU and US don’t care what you say just the same thing you don’t care what EU and US said and asked you to do. You don’t need to worry because your puppet boss or partner Hun Sen doesn’t care about EBA or Sanctions, stay tuned and be part of it see how EBA and sanctions work. You will enjoy it just like people who are victimized by your group.

  2. Sam says:

    បុគ្គលធំៗនឹងក្រាក់ៗបានចូលរួមកសាងប្រទេសច្រើនណាស់ហើយក៏ឆ្លៀតពងក្នុងជង្រុកក៏មិននយដែរ។​​ ពាក្យគេនិយាយថា​÷ បុណ្យក៏ធ្វើ​​ឈើក៏កាប់ សត្វក៏សម្លាប់។

  3. so socheath says:

    ហាស ! ហាស
    ឆ្កែសុទ្ធ អាប៉ាកាច់យរ៍នេះចេះតែនិយាយអត់បានការ ?
    ឧទាហរណ៍ អញធ្វើការរដ្ឋ ប្រពន្ធកូនអញអ្នករកស៊ី ។ អញ្ចឹង លុយប្រពន្ធកូនអញបានមកពីការងារពាណីជ្ជកម្មសោះ ម៉ោថាឆ្លៀត បងស៊ីស្រូវក្នុងជង្រុកដែរ ?
    អាតាប៉ែ !
    ក្រុមCPP មិនមែនជាក្រុមថោកជាងឆ្កែ ដូចពួកអាពូជសំផឹងអ្ហែងអស់ហ្នឹងទេ !
    ហេស ! ហេ យ៉ាប់អាថោកជាងឆ្កែ

  4. Anonymous says:

    Don’t be disappointed with this sanctions, if you need help just ask Ass Chess So Socheath who knows everything. Oh, before you meet him, make sure you need to learn animal and very very low class language otherwise you will never
    understand him because his brain needs to be repaired long time ago. As a normal person as you are, you might need to bring a translator along with you because Ah Socheath always speaks animal language. To be sure you are safe from Ah Socheath, what you need to do is to bring either a Vietnamese or Chinese because he was trained by these 2 nationalities.

  5. Sam says:

    He does have untreated bipolar personality disorder. He was born with psycho pathetic and antisocial trait with verbal obnoxious and sarcastic behaviors.

  6. Anonymous says:

    Talking with animal better then talking with so sochaet haha