លទ្ធ​ផល​ស្រាវ​ជ្រាវ​ថ្មី​មួយ​៖ ទម្រង់​កាយ​វិការ​ពិត​របស់​បដិមា​ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី៧ គឺ​ស្ថិត​ក្នុង​ទម្រង់​លើក​ដៃ​ប្រណម្យ​ត្រឹម​ដើម​ទ្រូង​

ដោយ ញឹម សុផល
11/12/2019
RFI

media

កាយវិការរបស់បដិមានព្រះបាទជ័យវរ្ម័នទី៧ ដែលត្រូវបានរកឃើញ (@FB)


ក្រុម​ការងារ​ចម្រុះ​មក​ពី​អាជ្ញា​ធរ​ជាតិ​អប្សរា និង​សាលា​បារាំង​ចុង​បូព៌ា បាន​បង្ហាញ​ថា កាយ​វិការ​ពិត​របស់​ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី៧ គឺ​ស្ថិត​ក្នុង​ទម្រង់​លើក​ដៃ​ប្រណម្យ​ត្រឹម​ដើម​ទ្រូង​។ ការ​បង្ហាញ​នេះ​ធ្វើ​ឡើង​នៅ​ក្នុង​កិច្ច​ប្រជុំ​បច្ចេក​ទេស​លើក​ទី៣៣ នៃគណៈ​កម្មាធិការអាយ​ស៊ីស៊ី-អង្គរ កាលពីថ្ងៃទី១០ ខែធ្នូ។ លោក ឡុង កុសល​ អ្នកនាំពាក្យ​របស់ អាជ្ញាធរជា​តិអប្សរាបាន​ឱ្យដឹងថា តាមរយៈការអះ​អាងនេះ ក្រុមការ​ងារចម្រុះបានប​ង្ហាញ​ភស្តុតាងជាច្រើនទា​ក់ទងនឹងការ​សិក្សាស្រា​វជ្រាវទាំងផ្នែ​កប្រវត្តិសាស្ត្រ បុរាណវិទ្យា ការថតស្កែ​នវិភាគបែបវិទ្យា​សាស្ត្រទៅលើទំហំ និងការផ្គុំបំ​ណែកព្រះហត្ថ​ដែលរក្សាទុ​កនៅអភិរក្ស​ដ្ឋានអង្គរ ទៅនឹង​ដងខ្លួននៃបដិមា​ព្រះបាទជ័​យវរ្ម័នទី៧។ ហើយ​ជាលទ្ធផល​គឺពិតជាត្រូវគ្នាគ្រ​ប់ជ្រុង​ជ្រោយត្រង់ចំណុ​ចដែលតភ្ជាប់គ្នា​នោះ។ តាម លោក ឡុង កុសល នេះគឺជា​លទ្ធផលស្រាវជ្រាវ​ថ្មីមួយ គួរឱ្យសាទរ ដែលបានស្រាយ​បំភ្លឺនូវចម្ងល់និ​ងភាពប្រទាំងប្រទើ​សគ្នាលើ​ការយល់ឃើ​ញផ្សេងគ្នា​ពីទម្រង់កាយវិការ​ពិតរបស់ព្រះបាទ​ជ័យវរ្ម័នទី៧​ដែលកន្លងមក អ្នកស្រាវជ្រាវ​ខ្លះយល់ថា ព្រះអង្គមា​នកាយវិការសមាធិ ឯខ្លះទៀត​ថាព្រះអង្គ​លើក​ដៃប្រណម្យ៖

សូមស្ដាប់ប្រសាសន៍របស់ លោក ឡុង កុសល៖
11/12/2019

What Next?

Recent Articles