សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ​ឃុំ​ខ្លួន​ពលរដ្ឋ ៧នាក់ ក្នុង​ជម្លោះ​ដីធ្លី​នៅ​ស្រុក​ព្រៃនប់ និង​ព្រមាន​ស្វែងរក​ចាប់​ខ្លួន​បន្ថែម​ទៀត

ដោយ ម៉ៅ សុធានី
2020-01-16
អាស៊ីសេរី

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

រូបភាព​នៃ​ការ​ចាប់​ខ្លួន​ពលរដ្ឋ​នៅ​ភូមិ​ស្មាច់ដែង ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ កាល​ពី​ថ្ងៃ​ទី១៥ ខែ​មករា ឆ្នាំ២០២០។

រូបភាព​នៃ​ការ​ចាប់​ខ្លួន​ពលរដ្ឋ​នៅ​ភូមិ​ស្មាច់ដែង ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ កាល​ពី​ថ្ងៃ​ទី១៥ ខែ​មករា ឆ្នាំ២០២០។

 ប្រភព៖ ពលរដ្ឋ


នគរបាល​ខេត្ត​ព្រះសីហនុ​សម្រេច​ឃាត់​ខ្លួន​ពលរដ្ឋ​មាន​បញ្ហា​ដីធ្លី​នៅ​ស្រុក​ព្រៃនប់​ចំនួន ៧នាក់ ក្រោយ​កើត​មានអំពើ​ហិង្សា​មួយ កាល​ថ្ងៃ​ទី១៥ ខែ​មករា។ មន្ត្រី​សង្គម​ស៊ីវិល​ឲ្យ​ដឹង​ថា ក្រោយ​មាន​ការ​ចាប់​ខ្លួន​នេះ ពលរដ្ឋ​ភ័យខ្លាច និង​នាំ​គ្នា​រត់​ចូល​ព្រៃ​ស្ទើរ​គ្រប់​គ្នា។

រដ្ឋបាល​ខេត្ត​ព្រះ​សីហនុ​ឲ្យ​ដឹង​ថា ពេល​នេះ​សមត្ថកិច្ច​កំពុង​កសាង​សំណុំ​រឿង​បញ្ជូន​ពលរដ្ឋ​ទាំង ៧នាក់​ទៅ​តុលាការ។ សមត្ថកិច្ច​ក៏​តាម​រក​ចាប់​ខ្លួន​ពលរដ្ឋ​បន្ថែម​ទៀត ដែល​ជាប់​ពាក់ព័ន្ធ​ក្នុង​ករណី​ហិង្សា​នេះ។

អាជ្ញាធរ​ខេត្ត​ព្រះ​សីហនុ​ចោទ​ពលរដ្ឋ​ទាំង ៧នាក់ ដែល​ត្រូវ​ឃុំ​ខ្លួន​ថា បាន​ប្រើ​ហិង្សា ដោយ​ប្រើប្រាស់​កាំភ្លើង​ច្នៃ កាំបិត ពូថៅ ដំបង ដុំ​ថ្ម ចម្ពាម​កៅស៊ូ និង​ដប​សាំង បាញ់ វាយ កាប់ និង​គប់​ បណ្ដាល​ឱ្យ​សមត្ថកិច្ច​ចំនួន ៣នាក់​រង​របួស​ធ្ងន់។ សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ចុះ​ផ្សាយ​នៅ​ល្ងាច​ថ្ងៃ​ទី១៦ ខែ​មករា ចោទ​ក្រុម​ពលរដ្ឋ​ថា បាន​ចូល​ទៅ​កាប់​ទន្ទ្រាន​រុករាន​យក​ដី​ព្រៃ​តំបន់​ការពារ​ធម្មជាតិ​ក្នុង​ដែន​ឧទ្យាន​ជាតិ​ព្រះសីហនុ ”រាម” ត្រង់​ចំណុច​ខាង​លិច​ក្បាល​ព្រែក​កោះ​ខ្យង ភូមិ​ស្មាច់ដែង ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ។ ប៉ុន្តែ​ក្រុម​ពលរដ្ឋ​ហៅ​តំបន់​នេះ​ថា ជា​តំបន់​ជ្រលង​ភ្នំ​ត្បែង។

ប្រភព​ដដែល​បន្ត​ទៀត​ថា កាល​ពី​ថ្ងៃ​ទី១៥ ខែ​មករា មន្ត្រី​ឧទ្យានុរក្ស និង​សមត្ថកិច្ច​ចម្រុះ​ស្រុក​ព្រៃនប់ បាន​ចុះ​ទប់ស្កាត់ ប៉ុន្តែ​​ក្រុម​ពលរដ្ឋ​ទាំង​នោះ បាន​ប្រើ​ហិង្សា​លើ​ក្រុម​ការងារ​ដែល​ចុះ​រុះរើ។

អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​ព្រះសីហនុ លោក ឃាង ភារម្យ ប្រាប់​អាស៊ី​សេរី​ថា ក្រុម​ពលរដ្ឋ​ទើប​ចូល​រស់​នៅ​ទីនេះ ក្នុងអំឡុងឆ្នាំ២០១៦ ។ លោក​បន្ត​ថា ពលរដ្ឋ​ទាំង​នេះ​ជា​ក្រុម​ចំណូល​ថ្មី ដែល​អាជ្ញាធរ​មិន​អនុញ្ញាត​ឲ្យ​រស់នៅ​លើ​ដី​នេះ៖ «»

ជុំវិញ​ការ​ចោទប្រកាន់ និង​ការ​ព្រមាន​ចាប់​ខ្លួន​ពលរដ្ឋ​បន្ថែម​ពី​សំណាក់​សមត្ថកិច្ច​បែប​នេះ អាស៊ី​សេរី​មិន​ទាន់​អាច​សុំ​ការ​បំភ្លឺ​ពី​ក្រុម​ពលរដ្ឋ​មាន​បញ្ហា​ដីធ្លី​បាន​នៅ​ឡើយ​ទេ ដោយ​ទូរស័ព្ទ មិន​អាច​ទទួល​ការ​ហៅ​ចូល​បាន។

អ្នក​សម្របសម្រួល​សមាគម អាដហុក (Adhoc)  ប្រចាំ​ខេត្ត​ព្រះសីហនុ អ្នកស្រី ជៀប សុធារី ឲ្យ​អាស៊ី​សេរី​ដឹង​ថា ក្រោយ​មាន​ការ​ចាប់​ខ្លួន​នេះ ពលរដ្ឋ​ភ័យខ្លាច និង​នាំគ្នា​រត់​ចូល​ព្រៃ​ស្ទើរ​គ្រប់​គ្នា។ មន្ត្រី​សង្គម​ស៊ីវិល​ដដែល​ថា នឹង​តាម​ដាន​ស៊ើប​អង្កេត​រឿង​នេះ ដើម្បី​ដឹង​ថា ការ​ចោទ​ប្រកាន់​របស់​សមត្ថកិច្ច​ត្រឹមត្រូវ ឬ​ទេ៖ «»

កាលពីថ្ងៃទី៣ ខែ​មករា កង​កម្លាំង​ចម្រុះ​ខេត្ត​ព្រះសីហនុ​ជាង ១០០នាក់ មាន​ទាំង​គ្រឿងចក្រ​ផង បាន​ចុះ​បណ្ដេញ​ពលរដ្ឋ​ចំនួន​ពលរដ្ឋ ១៣៤គ្រួសារ​ចេញ​ពី​លំនៅឋាន ដោយ​ចោទ​ពលរដ្ឋ​ថា រស់​នៅ​ដី​នេះ ដោយ​អនាធិបតេយ្យ រហូត​មាន​ផ្ទុះ​ហិង្សា​រវាង​សមត្ថកិច្ច និង​ពលរដ្ឋ។ ប៉ុន្តែ ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ម្នាក់ លោក ភឿន ផៃ និយាយ​ថា សមត្ថកិច្ច​បណ្ដេញ​ពលរដ្ឋ​ចេញ ដើម្បី​ឲ្យ​យក​ដី​ឲ្យ​ក្រុមហ៊ុន​ឯកជន​វិនិយោគ​តំបន់​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

One Response to "សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ​ឃុំ​ខ្លួន​ពលរដ្ឋ ៧នាក់ ក្នុង​ជម្លោះ​ដីធ្លី​នៅ​ស្រុក​ព្រៃនប់ និង​ព្រមាន​ស្វែងរក​ចាប់​ខ្លួន​បន្ថែម​ទៀត"

  1. Anonymous says:

    YES …… do more these people is not hurt that much wait till their patient run out . I’m worry that another killing field may come back to hunt this nation one’s more. GOD bless KAMPOUCHEA

Leave a Reply

Submit Comment