កម្ពុជារិះគន់ក្រុម​អ្នក​ជំនាញ ​​UN ​ថាមិនធ្វើ​តាម​វិជ្ជាជីវៈ​ក្រោយពួកគេថាសវនាការ «កឹម សុខា» គ្មានគុណភាព

លោក ស៊ុន សុខេន
១៨ មករា ២០២០ | ម៉ោង ១២:៣៤ ល្ងាច
VOD

ក្រុមអ្នកឃ្លាំមើល​ អ្នកសារព័ត៌មាន និង​ប្រជាពលរដ្ឋ​ រង់ចាំនៅមុខសាលាដំបូងរាជធានីភ្នំពេញ ដើម្បីយកព័ត៌មានទាក់ទងនឹងរឿងក្ដីលោក កឹម សុខា នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០។

ក្រុមអ្នកឃ្លាំមើល​ អ្នកសារព័ត៌មាន និង​ប្រជាពលរដ្ឋ​ រង់ចាំនៅមុខសាលាដំបូងរាជធានីភ្នំពេញ ដើម្បីយកព័ត៌មានទាក់ទងនឹងរឿងក្ដីលោក កឹម សុខា នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០។


រដ្ឋាភិបាលកម្ពុជា ថា​ក្រុមអ្នក​ជំនាញ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិប្រព្រឹត្តិមិនស្របតាមវិជ្ជាជីវៈ ក្រោយពួកគេរិះគន់​ថាការជំនុំជម្រះក្តីរបស់លោក កឹម សុខា មិនមាន​គុណភាពនិង​ពោពេញ​ទៅដោយ​ភាពមិនប្រក្រតី។

កាលពីថ្ងៃម្សិលមិញ ក្រុមអ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ចេញសេចក្តីប្រកាសព័ត៌មាន​មួយ ដោយលើកឡើងថាដំណើរការទាំងមូលនៃសនាការលើលោក កឹម សុខា រាប់​ចាប់ពីការចោទប្រកាន់ រហូតដល់ការជំនុំជម្រះក្តីគ្របដណ្តប់ដោយភាពមិនប្រក្រតី។

ការលើកឡើងរបស់ក្រុមអ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ត្រូវបាន​ក្រសួងការបរទេសកម្ពុជា ច្រានចោល​ភ្លាម​ៗតាម​រយៈសេចក្តីប្រកាសព័ត៌មាន​របស់​ខ្លួន​ដែលចេញកាលពីម្សិលមិញ​នេះដែរ។ ក្រសួងការបរទេសកម្ពុជា ថាការលើកឡើង​របស់​ក្រុម​មន្រ្តី​អង្គការសហប្រជាជាតិ​ទាំងនោះ ធ្វើឡើងក្រោមហេតុផលនយោបាយនិងមានបំណងបំភ័ន្តសាធារណជនអំពីដំណើរការសវនាការលោក កឹម សុខា។

ក្រសួងការបរទេសកម្ពុជាលើកឡើងក្នុងសេចក្តីប្រកាសព័ត៌មាន​ដដែលថា៖ «ដូចពេលកន្លងមកដែរ ក្រសួង ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមសម្តែងនូវការសោកស្តាយជាពន់ពេក ចំពោះការប្រព្រឹត្តិមិន ស្របតាមវិជ្ជាជីវៈរបស់អ្នកជំនាញខាងលើ ដែលមិនមែនជាមន្ត្រីអង្គការសហប្រជាជាតិ និងគ្រាន់តែបំពេញ ការងារ ក្នុងឋានៈផ្ទាល់ខ្លួនប៉ុន្តែតាំងខ្លួនជាចៅក្រមនៅក្នុងកិច្ចការតុលា​ការនិងផ្ទៃក្នុងរបស់រដ្ឋអធិបតេយ្យមួយ។»

ក្រសួងការបរទេសកម្ពុជា ក៏បាន​លើកឡើងផងដែរថាការរិះគន់ជុំវិញរយៈពេល​នេះការឃុំខ្លួនលោក កឹម សុខា ​លើសរយៈពេលកំណត់ពី​សំណាក់​​​​ក្រុមអ្នក​ជំនាញ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិបង្ហាញ​ថា​ក្រុម​មន្រ្តី​ទាំងនោះ​មានការយល់​ដឹងមានកម្រិត ឬ មិនមាន​ឆន្ទៈចង់​យល់​ដឹងពីនីតិវិធីតុលាការកម្ពុជា។ ដោយឡែក សម្រាប់​ការសម្រេចឲ្យមាន​ការចូល​រួម​​ជាសាធារណៈក្នុងបន្ទប់​សវនាការ​កាត់សេចក្តីលោក កឹម សុខា ជាឆន្ទានុសិទ្ធិរបស់តុលាការដោយពិចារណាលើទំហំជាក់ស្តែងនៃបន្ទប់សវនាការ សណ្តាប់ធ្នាប់ និងការប្រព្រឹត្តិទៅនៃការជំនះជម្រះ។

តុលាការកម្ពុជា បាន​ចាប់​ផ្តើមបើកសវនាការ​ជំនុំជម្រះលើ​សំណុំរឿង«​ស​ន្ទិ​ដ្ឋិ​ភាពជា​មួយ​បរទេស» កាលពីថ្ងៃទី ១៥ ខែមករា ឆ្នាំ២០២០។ ប៉ុន្តែ​អ្នកសារព័ត៌មាន​ អង្គការសង្គម​ស៊ីវិល អ្នកគាំទ្រ និង អតីត​មន្រ្តី​បក្សប្រឆាំង មិនត្រូវ​បាន​អនុញ្ញាតឲ្យចូល​រួម​ស្តាប់ក្នុងបន្ទប់​សវនាការនោះទេ ដោយ​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ លោក​ តាំង​ ស៊ុន​ឡាយ អះអាងថា​បន្ទប់​ជម្រះក្ដី​សម្រាប់​លោក​ កឹម​ សុខា​ ​ដាក់​មនុស្ស​បានតែ​ ៣០នាក់​ប៉ុណ្ណោះ។

អង្គការ​សមាគម​ជាង៨០​ កាលថ្ងៃទី​១៦ ខែមករា ឆ្នាំ២០២០ ក៏បានជំរុញ​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ​ឱ្យ​បង្ហាញ​តម្លាភាព​តាមរយៈ​ការផ្សាយ​ផ្ទាល់​ និង​បើកទូលាយ​សម្រាប់​អ្នកអង្កេត​ការណ៍​ ក៏ដូចជាអ្នក​សារព័ត៌មានចូលរួម​ស្តាប់​សវនាការ​ប្រឆាំង​អតីតប្រធាន​គណបក្ស​ប្រឆាំងរូបនេះ​។

ក្នុងសេចក្តីប្រកាសព័ត៌មាន​កាលពីថ្ងៃទី១៧ ខែមករា ម្សិលមិញ ក្រុមអ្នកជំនាញសិទ្ធិមនុស្ស អង្គការ​សហប្រជា​ជាតិ ​៣រូប មាន​ លោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេស​ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា លោក ដាវីដ កាយ៉េ អ្នករាយការណ៍ពិសេសស្តីពីការលើកស្ទួយ និងការពារសិទ្ធិសេរីភាពនៃគំនិត និងការបញ្ចេញមតិ និងលោក ឌីហ្គោ កាសៀ-សាយយាន អ្នករាយការណ៍ពិសេសស្តីពីឯករាជ្យភាពរបស់ចៅក្រម និងមេធាវី យល់​ថា​ការចោទប្រកាន់ពីបទក្បត់ជាតិប្រឆាំងនឹងលោក សុខា គឺជាហេតុផលនយោបាយ។

ក្រុម​មន្រ្តីសិទ្ធិមនុស្សអង្គការសហប្រជាជាតិទាំងបីរូបបន្តថា​៖«ដំណើរការទាំងមូលនៃការចាប់ខ្លួន និងការឃុំខ្លួន​របស់លោក កឹម សុខា គឺមិនមានគុណភាពអាចទទួលយកបាន ដោយមានភាពមិនប្រក្រតី និងការមិនគិត​គូរ​យ៉ាងច្បាស់ពីច្បាប់សិទ្ធិមនុស្សអន្តរជាតិ និងច្បាប់កម្ពុជា។ លោក សុខា ត្រូវបានចាប់ខ្លួនដោយ​គ្មានដីកាចាប់​ខ្លួន និងមិនគោរព​អភ័យឯកសិទ្ធិសភារបស់លោក។ គាត់ត្រូវបានគេបដិសេធផងដែរ មិនឲ្យជួបមេធាវីនៅ​ដំណាក់​កាលដំបូង​នៃការឃុំខ្លួន ហើយទីបំផុត លោកត្រូវបានឃុំខ្លួនឭបណ្តោះអាសន្នអស់រយៈពេលមួយ​ដែល​លើសពីរយៈពេលអតិបរិមា ដែលច្បាប់កម្ពុជាអនុញ្ញាត»។

មន្រ្តី​ជំនាញ​អង្គការ​សហប្រជាជាតិទាំងបី​រូបនេះយល់​ថា​កង្វះការចូលរួមរបស់សាធារណជននៅបន្ទប់សវនាការ ដែលត្រូ​វបានអនុញ្ញាតិសម្រាប់តែសមាជិកអង្គទូត ក៏អាចដាក់ជាសំណួរអំពីភាពត្រឹមត្រូវនៃការជំនុំជម្រះក្តីលោក កឹម​ សុខា ផងដែរ។

មន្រ្តី​ទូតរបស់សហភាព​អឺរ៉ុប អាមេរិក ណូវេលសេឡង់ ជប៉ុន​ និង​បណ្តាប្រទេសប្រជាធិបតេយ្យមួយចំនួន​ទៀតត្រូវបាន​អនុញ្ញាតឲ្យចូលរួមស្តាប់ក្នុងបន្ទប់សវនាការ។

អ្នកនាំពាក្យស្ថានទូតបារាំងលោក Hugo Wavrin ប្រាប់​វីអូឌីកាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ ថា​បុគ្គលិកស្ថានទូតលោកបាន​ចូលរួមស្តាប់​សវនាការលោក ​កឹម​ សុខា ហើយសង្ឃឹមថា​សវនាការនេះ នឹងបើកឲ្យមាន​ការចូលរួមសម្រាប់សាធារណជន។ សម្រាប់​អ្នកនាំពាក្យស្ថានទូតអាមេរិក លោក Arend Zwartjes សរសេរប្រាប់​វីអូឌីតាម​អ៊ីម៉េល ខ្លូន​តាម​ដានយ៉ាងយក​ចិត្តទុកដាក់​លើ​សវនការនេះ ហើយក៏ថែម​ទាំងបាន​ជំរុញ​ឲ្យតុលាការអនុញ្ញាតឲ្យ​អ្នកសារព័ត៌មាន និង​សង្គមស៊ីវិលចូលរួម​ក្នុង​សវនាការនេះដែរ។

ស្ថាន​ទូត​សហភាព​អឺរ៉ុប និង​អាល្លឺម៉ង់ លើកឡើងស្រដៀងគ្នា​​តាមរយៈអ៊ីម៉េលប្រាប់​វីអូឌីថាពួកគេ​សង្ឃឹមថា​សវនាការនេះ នឹងបើកឲ្យមាន​ការចូលរួមជាសាធារណ ហើយប្រទេសសមាជិកសហភាព​អឺរ៉ុប​ក៏ជំរុញ​ឲ្យតុលាការអនុញ្ញាតឲ្យប្រព័ន្ធផ្សព្វផ្សាយ និងសង្គមស៊ីវិលចូល​ស្តាប់​សវនាការនេះផងដែរ។

តាមមាត្រា ៤៤៣ នៃ​ក្រមព្រហ្មទណ្ឌ ប​ទស​ន្ទិ​ដ្ឋិ​ភាពជា​មួយ​បរទេស គឺជា​អំពើ​ត្រូវរ៉ូវ​គ្នា​ដោយ​សម្ងាត់​ជាមួយ​រដ្ឋ​បរ​ទេស ឬ​ភ្នាក់ងារ​បរទេស ដើម្បី​បង្កើត​ឲ្យ​មាន​អំពើ​ប្រទូស្ត​រ៉ា​យ ឬ​ឲ្យ​មាន​អំពើ​ឈ្លានពាន​ប្រឆាំងនឹង​ព្រះរាជា​ណា​ចក្រ​​កម្ពុជា​។ បើតុលាការរកឃើញ​ថា លោក កឹម សុខា ប្រព្រឹត្តិដូចការចោទប្រកាន់​មែននោះ អតីត​មេបក្ស​ប្រឆាំង​រូបនេះ​ ប្រឈមនឹង​ការ​​​ជាប់​ពន្ធនាគារ​ពី ១៥ ដល់ ៣០ ឆ្នាំ​។

ទោះយ៉ាងណាក៏ដោយកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ លោក កឹម សុខា លើកឡើង​លើ​ទំព័រហ្វេសប៊ុក​របស់លោក ដោយ​​បដិសេធ​ទាំងស្រុងនូវបទ​សន្ទិដ្ឋិ​ភាពជា​មួយ​បរទេស​។ លោក អះអាងថាមិន​បាន​នាំ​រដ្ឋ​បរទេស​ ឬភ្នាក់ងារ​បរទេស​ណាម​កប្រទូសរ៉ាយ​ ឬឈ្លានពាន​ព្រះរាជាណាចក្រ​កម្ពុជា​ឡើយ៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

4 Responses to "កម្ពុជារិះគន់ក្រុម​អ្នក​ជំនាញ ​​UN ​ថាមិនធ្វើ​តាម​វិជ្ជាជីវៈ​ក្រោយពួកគេថាសវនាការ «កឹម សុខា» គ្មានគុណភាព"

  1. Anonymous says:

    what did I always talking about ?????????(( WALKING NAKED )) why HUN SEN always walking naked ?? because?????? lace of (o_o) some thing ??. the three evil kings can be the end of it soon no wonder. my massage to some followers please change your direction come back to your own nation and let that evil go if he not give up. GOD bless Cambodia and it’s people

  2. Anonymous says:

    Where is so socheat??

  3. so socheath says:

    ក្រុមភេរវកម្ម ដែលច្បាប់មិនត្រូវអត់អោន
    *******
    ការលើកឡើងការគំរាមកំហែងពីការព្យួរការអនុគ្រោះពន្ធ EBA និងការអនុគ្រោះពន្ធនាំទំនិញទៅកាន់
    សហរដ្ឋអាមេរិក GSP ត្រូវបានអាក្បត់ជាតិសមរង្ស៊ី និងពួក ដែលតាំងខ្លួនឯងថាជាអ្នកវិភាគសេដ្ឋកិច្ចក្នុងប្រទេស និយាយដោយពាក្យដដែលៗ ថាអាចនឹងប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចកម្ពុជា ។
    ពួកគេថាសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបបានកំណត់លក្ខខណ្ឌឲ្យកម្ពុជាកែសម្រួលនិងស្រោចស្រង់
    លទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនិងសិទ្ធិនយោបាយ រួមទាំងស្វែងរកដំណោះស្រាយជាមួយគណបក្សប្រឆាំងដើម្បីអាចរក្សាការអនុគ្រោះពន្ធ EBA និង GSP ( sic ) មិនដូច្នេះទេ វិស័យពីរនេះក្នុងចំណោមឆ្អឹងខ្នងសេដ្ឋកិច្ចជាតិខ្មែរនឹងទទួលរងការគំរាមកំហែង ហើយដែលកន្លងទៅប៉ុន្មានថ្ងៃនេះសមរង្ស៊ី ថាបើមានការព្យូ EBA លោកនឹងបំផុសឲ្យកម្មករងើបតវ៉ាប្រឆាំងនឹងលោក ហ៊ុន សែន។
    ដោយឡែកពួកអ្នកដែលតាំងខ្លួនឯងថាជាអ្នកវិភាគសេដ្ឋកិច្ចក្នុងប្រទេស នៅបាននិយាយដូចដឹងច្បាស់ទៀតថាវិស័យទេសចរណ៍បានធ្លាក់ចុះប្រមាណជា១២ភាគរយ ដំណាលគ្នានិងកម្ពុជាកំពុងស្ថិតក្រោមការគំរាមកំហែងនៃការព្យួរឋានៈអនុគ្រោះពន្ធនាំទំនិញទៅកាន់ទ្វីបអឺរ៉ុប គឺ«អ្វីៗទាំងអស់លើកលែងតែអាវុធ‍» ឬ EBA និងការអនុគ្រោះពន្ធនាំទំនិញទៅកាន់សហរដ្ឋអាមេរិក GSP ។ ពួកនេះតែងនិយាយថាការបាត់បង់ EBA អាចនឹងធ្វើឲ្យកម្ពុជាបាត់បង់ជន្ទល់សេដ្ឋកិច្ចប្រមាណជា៦០០ លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ដែលជាការទន្ទេញចេញនូវពាក្យដដែលៗ បើទោះបីពួកនេះដឹងថា រដ្ឋាភិបាលកម្ពូជា នឹងមិនយកអធិបតេយ្យភាពរបស់ខ្លួនដើម្បីចុះញ៉មនឹងការដាក់សម្ពាធនោះទេ។ ដូចនេះ លក្ខខណ្ឌតាមរយះការដាក់សម្ពាធលើកម្ពុជាខាងផ្នែកនយោបាយ ដោយបំពានលើអធិបតេយ្យជាតិកម្ពុជាពីសហគមន៍សហភាពអឺរ៉ុប មិនទទួលបានផ្លែផ្កាទេ។
    កម្ពុជាជារដ្ឋអធិបតេយ្យ ដែលមិនអនុញ្ញាត ឲ្យប្រទេសណាមួយមករំលោភបំពានបាន។
    កម្ពុជាពិតជាត្រូវការរស់ ដោយស្មើសិទ្ធិ ស្មើមុខមាត់ ក្នុងកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយ
    ប្រទេសទាំងអស់ក្នុងលោកលើគ្រប់វិស័យ ដោយផ្តល់ផលប្រយោជន៍ដោយស្មើភាពចំពោះគ្នា
    ទៅវិញទៅមក ។
    ជានិច្ចកាលជនក្បត់ជាតិសមរង្ស៊ី ពួកក្រុមដែលតាំងខ្លួនឯងថាជាអ្នកវិភាគសេដ្ឋកិច្ចក្នុងប្រទេស កម្ពុជា ក្រុមសង្គមស៊ីវិល ដែលស្ថិតនៅក្នុងអង្គការសិទ្ធិមនុស្ស អង្គការសិទ្ធិលំនៅដ្ឋាន សមាគមនិងក្រុមសហជីពដែលមាននិន្នការប្រឆាំងរដ្ឋាភិបាល ពួកគេតែងលើកឡើងពីសិទ្ធិសេរីភាព ពីសិទ្ធិមនុស្ស ពីប្រជាធិបតេយ្យមកធ្វើជាត្រីវិស័យក្នុងការនាំមុខ ដើម្បីប្រឆាំងអំណាចរដ្ឋ ដែលជាដែនសមត្ថកិច្ចការពារផលប្រយោជន៍ កាពារសិទ្ធិសេរីភាព ការពារសិទ្ធិមនុស្ស និងការពារប្រជាធិបតេយ្យរបស់ប្រជាពលរដ្ឋ បើទោះបីពួកគេដឹងយ៉ាងច្បាស់ថា លំហរនៃសិទ្ធិសេរីភាព សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ នៅកម្ពុជា គឺមានយ៉ាងពេញបរិបូរណ៍ នឹងកំពុងដំណើរការជានិរន្តក្តី ។
    ប្រជាពលរដ្ឋដែលស្រឡាញ់សុខសន្តិភាព បានមើលឃើញយ៉ាងច្បាស់ពីទង្វើក្បត់ជាតិរបស់សមរង្ស៊ី ក្នុងការដើរសុំអន្តរាគមន៍ឲ្យសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកដកការអនុគ្រោះពន្ធ EBA និង GSPពីកម្ពុជា នឹង សកម្មភាពបែបប្រតិកិរិយារបស់ក្រុមសង្គមស៊ីវិល និង ក្រុមសហជីព ដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាល ទាំងនេះរួចមក ពួកគាត់បានចាត់ទុកក្រុមនេះ ថាគឺជាក្រុមភេរវកម្ម ដែលច្បាប់មិនត្រូវអត់អោន ។
    ជាមួយសកម្មភាពក្រុមសង្គមស៊ីវិល និង ក្រុមសហជីព ដែលពួកប្រតិកិរិយាទាំងអស់នេះបានធ្វើកន្លងមក វាមិនខុសអីពីការធ្វើសកម្មភាពចូលរួមយ៉ាងសកម្មក្នុងចលនានយោបាយដើម្បីកសាងកម្លាំង ដើម្បីត្រៀមកម្លាំង ដើម្បីបង្កើតអង្គការចាត់តាំងខាងនយោបាយខុសច្បាប់មួយ ប៉ុនប៉ងដើម្បីប្រមូលកម្លាំងប្រឆាំង
    រដ្ឋាភិបាល ផ្ដួលរំលំរដ្ឋាភិបាល ដែលជាអំពើខុសច្បាប់ ខុសគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ ដែលពួកគេបានទន្ទេញជាប់មាត់ ។
    វាពិតជាមានចលនាវិទ្ធង្សនាជាច្រើនដែលបង្ករឡើងដោយក្រុមសង្គមស៊ីវិល និង ក្រុមសហជីព ដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាល ដែលសូម្បីពួកគេដឹងច្បាស់ថា ការភ័យព្រួយខ្លាចសហភាពអឺរ៉ុបផ្ដាច់ពន្ធអនុគ្រោះEBAនិង GSP ថាប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ វាមិនមែនជាកាតព្វកិច្ចដែលពួកគេត្រូវដោះស្រាយនោះឡើយ ដោយហេតុថាកម្ពុជា មិនអាចយកអធិបតេយ្យភាពជាតិ ទៅដោះដូរជាមួយជំនួយក្តី ៕

  4. so socheath says:

    ចម្រៀងបទ : ស្អែកសន្យា !
    I- ស្អែកហើយស្អែកទៀត ស្អែកមិនចេះចប់ ស្អែកបោកយកទ្រព្យ ចែកចាយគ្នាស៊ី
    ស្អែកយប់ស្អែកព្រឹកស្អែកចាលពន្លឺ សម្លេងបន្លឺថាចាំស្អែកទៀត ។
    II-រង់ចាំថ្ងៃស្អែក ៗមិនចេះចប់ ស្អែកជាពាក្យគាប់ ប្រើពេលមុសារ
    ស្អែកចាំៗចាំស្អែក ពាក្យមិនបែកគ្នា យើងនឹងជួបគ្នាវេលាថ្ងៃស្អែក ។
    R- ឈប់បោកប្រាសទៅសមរង្ស៊ីអើយ ស្អែកមិនឈប់ឡើយ ស្អែកមានគ្រប់គ្រា
    ស្អែកអួតវិលវិញចេះថាគ្រប់គ្នា ស្អែកជាវេលា ព្រោះមានថ្ងៃស្អែក ។
    III-ឈប់បោកប្រាសទៅ កុំនៅស្រែកស្អែក ស្អែកមិនចម្លែក មានតគ្រប់គ្រា
    បោកយកលុយចាយប្រើស្អែកសន្យា មិនស្មើឆ្កែឆ្មា ឈប់សន្យាទៅ ៕

    ចម្រៀងបទ: កុហក !
    ***
    l-កុហកៗ កុហករកគ្មាន បោកប្រាសបំពាន គឺសមរង្ស៊ី
    កុហកបោកប្រាស អត់មានពេលល្ហែ បោកស៊ីដាក់ខែ ប្រើពាក្យកុហក ។
    ll- កុហក ឆ្ងាញ់ណាស់កុហក បោកប្រាសវីវក់ ប្រើសន្យា
    សន្យាខ្យល់ខ្ចប់ បោកយកលាភា បោកប្រាសគ្រប់គ្នា អ្នកជឿកុហក ។
    R-ឆ្ងាញ់ណាស់ បោកប្រាស ប្រើពាក្យកុហក ភូតភរវីវក់ បោកប្រាសយកស៊ី
    លុយព្រះអាទឹត្យ ទូរទស្សន៍មាត់ឆ្កែ បាត់សូន្យទទេ ប្រាកដកុហក ។
    lll- កុហក ជឿពាក្យកុហក ច្បាស់ជាជួបទុក្ខ មិនសុខសាន្តទេ ជឿសមរង្ស៊ី
    ហាក់ដូចជឿឆ្កែ អត់បានការទេ ត្បឹតវាកុហក៕