ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​គ្រោង​ជួបជុំគ្នា​រៃអង្គាស​ថវិកា​ជួយ​​ការសិក្សា​ដល់​ព្រះ​សង្ឃ​និង​និស្សិត​ខ្មែរ​ក្រោម

ដោយ យន់ សាមៀន
2020-01-18
RFA

សម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម ផ្ដលជូនអាហារូបករណ៍ដល់សិក្ស និស្សិត កាល់ពីថ្ងៃទី២៥ សីហា ២០១៩។


សម្ព័ន្ធសមណនិស្សិត-និស្សិតខ្មែរកម្ពុជាក្រោម ផ្ដលជូនអាហារូបករណ៍ដល់សិក្ស និស្សិត កាល់ពីថ្ងៃទី២៥ សីហា ២០១៩។

 RFA


សម្ព័ន្ធ​សមណ​និស្សិត​-​និស្សិត​ខ្មែរ​កម្ពុជា​ក្រោម នឹង​រៀបចំ​ពិធី​ជួបជុំ​ប្រចាំ​ឆ្នាំ​ជាមួយ​នឹង​និស្សិត​បញ្ញវន្ត​ខ្មែរ កម្ពុជា​ក្រោម និង​សប្បុរសជន ដើម្បី​រៃអង្គាស​ថវិកា​សម្រាប់​ជួយ​ដល់​ព្រះសង្ឃ និង​និស្សិត​ខ្មែរ ក្រោម ដែល​មាន​ជីវភាព​ខ្វះខាត ឱ្យ​មានលទ្ធភាព​បន្ត​ការសិក្សា នៅ​តាម​មហាវិទ្យាល័យ​នានា ក្នុង​ប្រទេស​កម្ពុជា និង​នៅ​បរទេស។

កម្មវិធី​ជួបជុំ​នេះ នឹង​រៀបចំ​នៅ​ថ្ងៃ​ទី​១៩ ខែ​មករា នៅ​ភោជនីយដ្ឋាន​សូរិយា ចាប់ពី​ម៉ោង​ល្ងាច​ដល់ ម៉ោង ៩​យប់។

គណៈកម្មការ​ទ្រទ្រង់​នៃ​សម្ព័ន្ធ​សមណនិស្សិត​-​និស្សិត​ខ្មែរ​កម្ពុជា​ក្រោម លោក ថាច់ ចន្ទ្រា មាន ប្រសាសន៍​ថា កម្មវិធី​ជួបជុំ​នេះ រៀបចំឡើង​ដើម្បី​ឱ្យ​ពលរដ្ឋ​ខ្មែរ​ក្រោម ដែល​រស់នៅ​កម្ពុជា បាន​ជួប​សួរសុខទុក្ខ​គ្នា ចែករំលែក​បទ​ពិសោធន៍ និង​ស្វែងរក​ដំណោះស្រាយ​សម្រាប់​បញ្ហា​ប្រឈម​ផ្សេងៗ ដែល​ពួកគេ​ជួបប្រទះ​ក្នុង​រយៈពេល​មួយ​ឆ្នាំ​កន្លងទៅ ជាពិសេស គឺ​ការ​រៃអង្គាស​ថវិកា សម្រាប់​ផ្ដល់ អាហារ​រូបករណ៍​សិក្សា​ដល់​ព្រះសង្ឃ និង​និស្សិត​ខ្មែរ​ក្រោម​។ លោក ថាច់ ចន្ទ្រា បន្តថា កម្មវិធី​នេះ ក៏មាន​ការចូលរួម​ពី​ឥស្សរជន​សំខាន់ៗ មួយចំនួន​ដែរ ដូចជា តំណាង​អង្គការ​-​សមាគម​ខ្មែរ​កម្ពុជា ក្រោម​ទាំងអស់​នៅ​កម្ពុជា ដើម្បី​ឡើង​ថ្លែង​អំពី​ប្រវត្តិសាស្ត្រ​ទឹកដី​ខ្មែរក្រោម​ខ្លះ អំពី​ស្មារតី​ជាតិនិយម ព្រមទាំង​ចែករំលែក​ចំណេះដឹង​ដល់​យុវជន​ខ្មែរ​ក្រោម​ថា ពួកគេ​គួរ​ធ្វើ​បែប​ណា ដើម្បី​ជួយ​ដល់​សង្គម ខ្មែរ​ក្រោម ដែល​កំពុង​ស្ថិត​ក្រោម​កា​រ​ត្រួតត្រា​របស់​វៀតណាម៖ «ទាក់ទង​នឹង​ប្រវត្តិសាស្ត្រ​ខ្មែរ​កម្ពុជា​ក្រោម មាន​វាគ្មិន​យើង ឡើង​និយាយ​ដែរ ព្រោះ​ប្រវត្តិសាស្ត្រ​ក៏​ជា​មុខវិជ្ជា ឬ​ពាក់ព័ន្ធ​ក្នុង​វិស័យ​អប់រំ​មួយ​ដែរ ។ ដូច្នេះ​យើង​នឹង​ចែក​រំ លែ​ក​អំពី​ប្រវត្តិសាស្ត្រ​ដែល​យើង​បាន​ជួប​នូវ​វិបត្តិ​ធំៗ​ជាច្រើន​រហូត​ដល់​សព្វ​ថ្ងៃ ធ្វើ​ឱ្យ​កម្ពុជា​ក្រោម ស្ថិត​នៅ​ក្រោម​អាណានិគម​របស់​វៀតណាម ម៉្លោះ​ហើយ​តើ​យើង​រក​ដំណោះស្រាយ​បែប​ណា​បន្ត​ទៀត ដើម្បី​ជួយ​ឱ្យ​ខ្មែរ​ក្រោម​យើង បាន​សិក្សា​រៀន​សូត្រ​មាន​ចំណេះដឹង​សមរម្យ​ដូច​ប្រជាជន​នៅ​លើ​ពិភពលោក​ដែរ»។

លោក ថាច់ ចន្ទ្រា អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម និង​សប្បុរសជន ចូលរួម​ក្នុង​កម្មវិធី​នេះ​ឱ្យ បាន​ច្រើន ដើម្បី​ចូលរួម​មូលនិធិ​បណ្ដុះបណ្ដាល​ធនធានមនុស្ស​ខ្មែរ​កម្ពុជា​ក្រោម របស់​សម្ព័ន្ធ​សមណនិស្សិត និង​និស្សិត​ខ្មែរ​កម្ពុជា​ក្រោម ក្នុង​ឆ្នាំ​២០២០​។ លោក​បញ្ជាក់​ថា ក្នុង​មួយឆ្នាំៗ មាន​ព្រះសង្ឃ និង​និស្សិត​ខ្មែរ​កម្ពុជា​ក្រោម ចន្លោះ​ពី ៨០​នាក់​ទៅ ១០០​នាក់ បាន​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​តាមរយៈ​ការ​ផ្ដល់​អាហារូបករណ៍​ពី​សំណាក់​សម្ព័ន្ធ​សមណ​និស្សិត​-​និស្សិត​ខ្មែរ​កម្ពុជា​ក្រោម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles