លោក​ ហ៊ុន សែន​ ប្រកាស​​ជប់​​លៀង​​​​​​ឱ្យ​​អ្នក​​ដំណើរ​​នៃ​​នាវា​ MS Westerdam​

កូរ៉ូណាវីរុស | សុខភាព | អភិបាលកិច្ច
លោក ឃុត សុគន្ធ | ១៨ កុម្ភៈ ២០២០ | ម៉ោង ១០:២៤ ព្រឹក
https://vodkhmer.news

អ្នកទេសចរនាវាវេស្ទើដាម មកស្នាក់នៅសណ្ឋាគារសុខាក្រុងភ្នំពេញ ក្រោយដំណើរកម្សាន្តនៅទីក្រុងភ្នំពេញ ក្រោមការរៀបចំសាលារាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០។ (ហ៊ី ឆាយ)

អ្នកទេសចរនាវាវេស្ទើដាម មកស្នាក់នៅសណ្ឋាគារសុខាក្រុងភ្នំពេញ ក្រោយដំណើរកម្សាន្តនៅទីក្រុងភ្នំពេញ ក្រោមការរៀបចំសាលារាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០។ (ហ៊ី ឆាយ)


លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសរៀបចំពិធីជប់លៀងឱ្យភ្ញៀវទេសចរដែលជាប់ក្នុងនាវាទេសចរណ៍ដ៏ធំមួយឈ្មោះ WS Westerdam ដែលលោកថា ដើម្បីបង្ហាញពីបេះដូងមនុស្សធម៌របស់កម្ពុជា។

សរសេរផ្សព្វផ្សាយលើទំព័រហ្វេសប៊ុកកាលពីម្សិលមិញ លោក ហ៊ុន សែន មានប្រសាសន៍ថា ការអាណិតអាសូរ និងសង្វេគខ្លាំងពេកចំពោះអ្នកដំណើរប្រមាណ ២២០០នាក់ ដែលជាប់ក្នុងនាវា WS Westerdam លោកនឹងរៀបចំពិធីជប់លៀងជូនភ្ញៀវទេសចរទាំងនោះ។

លោក ហ៊ុន សែន បន្តថា លោកក៏មានគម្រោងអញ្ជើញមន្រ្តីតំណាងទូតនៃប្រទេសនីមួយៗដែលមានពលរដ្ឋរបស់ពួកគេកំពុងជាប់នៅក្នុងនាវាទេសចរណ៍នោះ មានឱកាសបានមកជួបសួរសុខទុក្ខ និងចូលរួមរកមធ្យោបាយផ្សេងៗ ដើម្បីជួយពលរដ្ឋរបស់ពួកគេឆាប់បានវិលត្រឡប់ទៅកាន់ប្រទេសកំណើតវិញផងដែរ។

លោកនាយករដ្ឋមន្ត្រីឱ្យដឹងថា ក្រោយបានពិនិត្យសុខភាពយ៉ាងហ្មត់ចត់ទៅលើអ្នកទេសចរមួយចំនួនដោយគ្មានសញ្ញាវិជ្ជមាននៃមេរោគកូរ៉ូណា Covid-19 រួចមក គឺរដ្ឋាភិបាលកម្ពុជាបានអនុញ្ញាតអោយអ្នកទេសចរចំនួន ៥០០នាក់ដែលស្នាក់នៅបណ្តោះអាសន្ននៅសណ្ឋាគារសុខាក្នុងក្រុងភ្នំពេញ បានរៀបចំសំបុត្រយន្តហោះឱ្យពួកគេត្រឡប់ទៅប្រទេសកំណើតវិញផងដែរ។

លោក ហ៊ុន សែន បញ្ជាក់ថា អ្នកដំណើរដែលមកដល់កម្ពុជាដោយសុវត្ថិភាពហើយ ប៉ុន្តែ បើសាម៉ីប្រទេសមិនព្រមទទួលខុសត្រូវទេ គឺកម្ពុជានឹងបន្តមើលថែពួកគេរហូតដល់ថ្ងៃបានវិលត្រឡប់ទៅកាន់ប្រទេសកំណើតវិញ។

កាលពីម្សិលមិញនេះ សាលារាជធានីភ្នំពេញ បានសហការជាមួយក្រសួងសុខាភិបាល និងស្ថាប័នពាក់ព័ន្ធរៀបចំរថយន្តដឹកអ្នកទេសចរដែលកំពុងស្នាក់នៅទីក្រុងភ្នំពេញបានដើរទស្សនារាជធានីភ្នំពេញ ដើម្បី​ឱ្យពួកគេបានស្គាល់ប្រទេសកម្ពុជា និងប្រជាពលរដ្ឋខ្មែរទៀតផង។

កាលពីទី១៣ ខែកុម្ភៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសអនុញ្ញាតឱ្យកប៉ាល់ទេសចរណ៍អាមេរិក វេស្ទើដាម ចូលចតនៅកំពង់ផែស្វយ័តខេត្តព្រះសីហនុ ដោយលោកថា ការអនុញ្ញាតឱ្យនាវានោះចូលចត គឺដើម្បីចូលរួមសង្រ្គោះក្នុងកិច្ចការមនុស្សធម៌ និងបង្ហាញថា កម្ពុជាមិនរើសអើងជាតិសាសន៍ណាមួយឡើយ។ ខណៈដែលប្រទេស​ចំនួន​ប្រាំ​មួយដែល​រួមមាន ជប៉ុន កូរ៉េខាងត្បូង ហ្វីលីពីន តៃវ៉ាន់ និង​ ហ្គាម (Guam) បានបដិសេធមិនឱ្យកប៉ាល់នេះចូលចត ដោយបារម្ភខ្លាចអ្នកទេសចរនៅលើកប៉ាល់មានផ្ទុកមេរោគកូរ៉ូណាថ្មី ឬ COVID-19


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

2 Responses to "លោក​ ហ៊ុន សែន​ ប្រកាស​​ជប់​​លៀង​​​​​​ឱ្យ​​អ្នក​​ដំណើរ​​នៃ​​នាវា​ MS Westerdam​"

  1. Anonymous says:

    So funny hurs’ what about the students in WUHAN ?? do you send them something to support ?? mr M_P ‘ please send mr so socheat to help them or donate some food to them ‘O K ‘

  2. Anonymous says:

    that right I said walking naked every thing this animal leader did he though he was fully dress. sorry Mr every one can see you crack because you are naked . yes this animal leader did not knew himself the reason why ??he is a sick person. every time international caught red hand just like this day situation he said to them >>you are not reflect a true situation in KAMPOUCHEA ..has…has…ha .. what is your situation right now?? Mr please tell me. some one please send him to PREK TNOTH that was facility for that kind of person.