មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​លើកកម្ពស់​យុត្តិធម៌​សង្គម

ដោយ ទីន ហ្សាការីយ៉ា
2020-02-21
RFA

ក្រសួង​យុត្តិធម៌

ក្រសួង​យុត្តិធម៌RFA/Sek Bandith

មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា លើកឡើង​ថា យុត្តិធម៌​សង្គម​ជា​គោលការណ៍​មូលដ្ឋាន​សំខាន់ សម្រាប់​ពលរដ្ឋ​រស់នៅ​ក្នុង​សង្គម​ប្រកបដោយ​សន្តិភាព​ពិតប្រាកដ​និង​វិបុលភាព​ទាំង​នៅ​ក្នុង​ប្រទេសជាតិ និង​ក្នុង​ចំណោម​ប្រជាជាតិ​នានា។

យុត្តិធម៌​សង្គម​ពិភពលោក​នេះ គេ​ប្រារព្ធ​ជា​រៀងរាល់​ឆ្នាំ​ចាប់​តាំង​ថ្ងៃ​ទី​២០ កុម្ភៈ​ឆ្នាំ​២០០៧​មក​។ សម្រាប់​កម្ពុជា​វិញ មិនទាន់​ត្រូវ​គេ​ចាត់​ថា ជា​ប្រទេស​ដែល​មាន​យុត្តិធម៌​សង្គម​នៅឡើយ​ទេ​។ កម្ពុជា​មាន​យុត្តិធម៌​សង្គម​នោះ លុះត្រាតែ មាន​លក្ខខណ្ឌ​ការងារ​សមរម្យ ឱកាស​ការងារ​ស្មើភាព​គ្នា គោរព​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន សមភាព និង​ការ​មិន​រើសអើង ការ​លុប​បំបាត់​ភាព​ក្រីក្រ និង​ការ​គោរព​សិទ្ធិមនុស្ស​ពី​សំណាក់​ធុរកិច្ច ឬ​អាជីវកម្ម​ផ្សេងៗ។

នៅ​ក្នុង​ទិវា​យុត្តិធម៌​សង្គម​ពិភពលោក​នៅ​ថ្ងៃ​ទី​២០ កុម្ភៈ នេះ មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា CCHR អំពាវនាវ​ឱ្យ​ភាគី​ពាក់ព័ន្ធ រួមគ្នា​លើកកម្ពស់​យុត្តិធម៌​តាមរយៈ ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការរើសអើង​ផ្អែកលើ អត្តសញ្ញាណ​យេនឌ័រ និង​ការ​បង្ហាញ​នូវ​ទំនោរ​យេនឌ័រ​និង​លក្ខណៈ​ភេទ​។ លើកកម្ពស់​សមភាព​យេនឌ័រ ធានា​ថា ធុរកិច្ច ឬ​ការ​ធ្វើ​ពាណិជ្ជកម្ម អភិវឌ្ឍន៍​ត្រូវ​គោរព​សិទ្ធិមនុស្ស​ព្រោះថា បញ្ហា​ជម្លោះដីធ្លី​នៅ​កម្ពុជា គឺជា​ឧបសគ្គ​ដ៏​ចម្បង​មួយ​ក្នុង​ការ​អភិវឌ្ឍ​ប្រកបដោយ​ចិរភាព ហើយ​ប៉ះពាល់​ដល់​យុត្តិធម៌​សង្គម ពិសេស​ការ​បណ្ដេញ​ចេញ​ដោយ​គ្មាន​ដំណោះស្រាយ​សមរម្យ​ជាដើម។

រដ្ឋ​ត្រូវ​ការពារ​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ ពីព្រោះ​ថា ការ​រឹតត្បិត​សិទ្ធិ​មូលដ្ឋាន​គឺ​ជាំ​ការ​គំរាមកំហែង​ដល់​យុត្តិធម៌​សង្គម​នៅ​កម្ពុជា ពិសេស​ការ​រឹតត្បិត​លើ​អ្នកការពារ​សិទ្ធិមនុស្ស មេដឹកនាំ​សហជីព កម្មករ សហគមន៍ សកម្មជន​នយោបាយ អ្នកសារព័ត៌មាន និង​អ្នក​តវ៉ា​ដោយ​សន្តិវិធី​។ លុបបំបាត់​ការរើសអើង​ជាតិ​សាសន៍ ជនជាតិ​ដើម​ភាគតិច និង​ជនជាតិភាគតិច ។ល។

ប្រព័ន្ធ​តុលាការ​កម្ពុជា​រង​ការរិះគន់​យ៉ាង​ខ្លាំង​ពី​មជ្ឈដ្ឋាន​ជាតិ អន្តរជាតិ ថា មិនមែន​ជា​ស្ថាប័ន​ដែល​ផ្ដល់​យុត្តិធម៌​ដោយ​ស្មើភាព​នៅ​ចំពោះ​មុខ​ច្បាប់​ឡើយ​។ ប្រព័ន្ធ​ដោះស្រាយ​ទំនាស់​នៅ​ក្នុង​របប​សព្វថ្ងៃ មិន​សូវ​មាន​ប្រសិទ្ធភាព​រាប់ទាំង​មន្ត្រី​នគរបាល​យុត្តិធម៌ ពិសេស​តុលាការ​ដែល​គេ​រក​ឃើញ​ថា តុលាការ​មិន​ឯករាជ្យ​។ អង្គការ​លើកលែងទោស​អន្តរជាតិ (Amnesty International) ធ្លាប់​ចេញ​របាយការណ៍ ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា បញ្ឈប់​ការប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ធ្វើជា​ឧបករណ៍​ដើម្បី​គាបសង្កត់​បក្ស​ប្រឆាំង និង​អ្នក​ដែល​ហ៊ាន​និយាយ​រិះគន់​រដ្ឋាភិបាល​។ របាយការណ៍​កម្រាស់ ៤០​ទំព័រ​មាន​ចំណងជើង​ថា “​តុលាការ​នៃ​ភាព​អយុត្តិធម៌​” ការ​បង្ក្រាប ភាព​សកម្ម​តាមរយៈ​ប្រព័ន្ធ​យុត្តិធម៌​ព្រហ្មទណ្ឌ​ក្នុង​ប្រទេស​កម្ពុជា​។ របាយការណ៍​នេះ​ក៏​រៀបរាប់​ពី​ការប្រើប្រាស់​ប្រព័ន្ធ​តុលាការ ក្នុង​ការ​ដាក់​គំនាប​ទៅលើ​សកម្មជន​ដីធ្លី មន្ត្រី​និង​សកម្មជន​បក្ស​ប្រឆាំង អ្នកការពារ​សិទ្ធិមនុស្ស ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​យុត្តិធម៌​សង្គម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

3 Responses to "មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​លើកកម្ពស់​យុត្តិធម៌​សង្គម"

  1. so socheath says:

    ពួកអាថោកជាងឆ្កែ ទាមទារឲ្យមានយុត្តិធម៍សង្គម ក្នុងពេលដែលពួកវា
    បំពានច្បាប់ ទុកច្បាប់ជាតិជាសម្រាម ?
    ចេះតែមានហ្មងអាពូជឆ្កែ !

  2. Anonymous says:

    This is the un-justice department’ . who ever sign&gave Tral Island to Youn-hanoi are the traitors including so socheat’

  3. so socheath says:

    អ្ហែងកុំចេះតែព្រុះដូចឆ្កែអាមូស !
    ស្អីមជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជាហ្នឹង ជាមជ្ឈមណ្ឌល​ រកយុត្តិធម៏ជូនសង្គម(This is the un-justice department )កាដួយម៉្រាយអ្ហែងស្អី ?
    សុទ្ធតែពួកអាសម្រាម មីសម្រាម បង្កើតតែបញ្ហាច្របូកច្របល់ក្នុងសង្គមហ្នឹង !
    អានេះឆ្កែសុទ្ធ !
    វាទៅជាអញ ទៅជាសម្តេចតេជោសែន ជាអ្នកប្រគល់កោះត្រល់ឲ្យយួន
    ឯណាឆ្កុយអញ្ចឹងទៅវ៉ី !
    អាពូជឆ្កែ អ្ហែងបែបចេះត្រឹមបិទភ្នែកព្រុសដូចឆ្កែទេអី !
    យ៉ាប់​មែន ពួកអាក្បត់ជាតិ !