រឿង​ល្ខោន​ «ក្រុម​ភ្លេង​សម័យ​ខ្មែរ‍»​ បង្ហាញ​ពី​ការ​តស៊ូ​របស់​ពលរដ្ឋ​កម្ពុជា

វីដេអូ​​ខ្មែរ
22 កុម្ភៈ 2020
ប៉ូច រាសី
វីអូអេខ្មែរ


រឿង​ល្ខោន Cambodian Rock Band ឬ ក្រុម​ភ្លេង​សម័យ​ខ្មែរ ដែល​និពន្ធ​ដោយ​នាង Lauren Yee កំពុង​សម្តែង​នៅ​រោងល្ខោន Signature Theater ក្នុង​ទីក្រុង​ New York។ រឿង​ល្ខោន ក្រុម​តន្ត្រី​រ៉ុក​កម្ពុជា‍‍ ដែល​ពោរពេញ​ទៅ​ដោយ​ចម្រៀង​ខ្មែរ​ពិរោះៗ​ថ្មី​ចាស់​ជា​ច្រើន​នោះ ​​​លាត​ត្រដាង​អំពី​ការ​តស៊ូ​របស់​ពលរដ្ឋ​កម្ពុជា ក្រោយ​របប​ខ្មែរ​ក្រហម និង ការ​ប្រឈម​នឹង​អតីត​កាល​ដ៏​ឈឺ​ចាប់។ ​លោក ប៉ូច រាសី រាយការណ៍​​​ពី​ទីក្រុង​ញូវយ៉ក មក​ថា រឿង​ល្ខោន​នេះ​នឹង​​សម្តែង​ជា​ផ្លូវការ​ពី​ថ្ងៃ​ច័ន្ទ​ទី​២៤ ដល់​ថ្ងៃ​ទី​១៥ ខែ​មីនា ឆ្នាំ​២០២០។

What Next?

Recent Articles