ដោយ មួង ណារ៉េត
2020-02-22
RFA
អ្នកតំណាងរាស្ត្រសហរដ្ឋអាមេរិក លោក អាឡាន់ ឡូវែនថល (Alan Lowenthal) ថ្លែងនៅក្នុងសិក្ខាសាលាអំពីសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា នាទីក្រុងឡុងប៊ិច (Long Beach) រដ្ឋកាលីហ្វ័នីញ៉ា (California) នៃសហរដ្ឋអាមេរិក កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧។ RFA/Chun Chanboth
សមាជិកសភាអាមេរិក សាទរចំណាត់ការរបស់សហភាពអឺរ៉ុប ដែលបានសម្រេចដកប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជា ចំនួន ២០% ដែលមានទំហំទឹកប្រាក់ជាង ១.៣០០ លានដុល្លារនោះ និងសង្ឃឹមថាសហរដ្ឋអាមេរិក នឹងចាត់វិធានការដូចគ្នានេះដែរ។ លោក អាឡាន់ ឡូវែនថល (Alan Lowenthan) សមាជិកសភាពីខាងគណបក្សប្រជាធិបតេយ្យ ថា លោកគាំទ្រសហភាពអឺរ៉ុប ដែលចាត់វិធានការទប់ទល់ទៅនឹងរបបលោក ហ៊ុន សែន ដែលរំលោភបំពានប្រជាពលរដ្ឋខ្មែរ។ នៅក្នុងសេចក្ដីប្រកាសព័ត៌មាន កាលពីពេលថ្មីៗនេះ លោកបន្ថែមថា លោក ហ៊ុន សែន នៅតែជាឧបសគ្គដ៏ធំមួយ ដែលរារាំងមិនឱ្យមានការបោះឆ្នោត ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ នៅកម្ពុជា ដោយសារតែរបបនេះ រឹតត្បិតសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ប្រជាពលរដ្ឋខ្មែរ និងបំពានរដ្ឋធម្មនុញ្ញកម្ពុជា។
លោក អាឡាន់ ឡូវែនថល ដែលកាលពីដើមឆ្នាំ ២០១៩ បានស្នើច្បាប់ដាក់ទណ្ឌកម្មផ្នែកពាណិជ្ជកម្មកម្ពុជា រឿងរំលោភសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ឬ ច្បាប់ពាណិជ្ជកម្មកម្ពុជាឆ្នាំ ២០១៩ ថា ចំណាត់ការរបស់សហភាពអឺរ៉ុបនេះ គឺជាជំហានដំបូងមួយ របស់សហគមន៍អន្តរជាតិ ក្នុងការចាប់លោក ហ៊ុន សែន ឱ្យទទួលខុសត្រូវ ចំពោះការបំផ្លាញឫសគល់ប្រជាធិបតេយ្យនៅកម្ពុជា។
លោកបន្តទៀតថា សហរដ្ឋអាមេរិក ត្រូវតែសើរើឡើងវិញ នូវទំនាក់ទំនងពាណិជ្ជកម្ម និងប្រព័ន្ធអនុគ្រោះពន្ធទូទៅរបស់សហរដ្ឋអាមេរិក ឬ GSP ជាមួយកម្ពុជា ដូចអ្វីដែលមាននៅក្នុងសេចក្ដីស្នើច្បាប់ ដែលលោកបាន ដាក់ស្នើទៅសភាអាមេរិករួចហើយនោះ។ លោកថា មិនថាសហភាពអឺរ៉ុប សហរដ្ឋអាមេរិក ឬប្រទេសណានោះទេ គឺមិនត្រូវផ្ដល់ប្រយោជន៍ផ្នែកសេដ្ឋកិច្ច ដល់លោក ហ៊ុន សែន ដែលកំពុងរំលោភសិទ្ធិមនុស្ស និងបំផ្លាញប្រជាធិបតេយ្យធ្ងន់ធ្ងរនោះឡើយ ព្រោះការផ្ដល់ប្រយោជន៍ និងការអនុគ្រោះផ្នែកពាណិជ្ជកម្មនេះ គឺកាន់តែជួយឱ្យលោក ហ៊ុន សែន អាចនៅបន្តក្រាញអំណាច និងរំលោភបំពានសិទ្ធិពលរដ្ឋខ្លួនឯង កាន់តែខ្លាំងថែមទៀតប៉ុណ្ណោះ។
ទាំងសមាជិកសភា និងសមាជិកព្រឹទ្ធសភាអាមេរិក កាលពីដើមឆ្នាំ ២០១៩ សុទ្ធតែបានស្នើច្បាប់ឱ្យដកប្រព័ន្ធអនុគ្រោះពន្ធទូទៅ ឬ GSP របស់អាមេរិក ពីកម្ពុជា ដើម្បីជាការឆ្លើយតបទៅនឹងរបបលោក ហ៊ុន សែន ជុំវិញការរំលោភសិទ្ធិមនុស្ស និងបំផ្លាញប្រជាធិបតេយ្យធ្ងន់ធ្ងរនេះ។ សេចក្ដីស្នើច្បាប់ទាំងនេះ កំពុងស្ថិតក្នុងដៃរបស់គណៈកម្មាធិការសភា និងព្រឹទ្ធសភា។
ដោយឡែកច្បាប់ដាក់ទណ្ឌកម្មមន្ត្រីរបបលោក ហ៊ុន សែន ជុំវិញការរំលោភសិទ្ធិមនុស្ស និងបំផ្លាញប្រជាធិបតេយ្យនេះដែរ គឺច្បាប់ H.R.526 ត្រូវបានសភាអាមេរិកអនុម័តយល់ព្រមជាឯកច្ឆន្ទ កាលពីពាក់កណ្ដាលឆ្នាំ ២០១៩ ហើយឥឡូវនេះ កំពុងស្ថិតក្នុងដៃព្រឹទ្ធសភា ដែលមន្ត្រីព្រឹទ្ធសភា ថា នឹងយកមកពិនិត្យ ពេលព្រឹទ្ធសភាចូលកងវិញ នៅក្នុងខែកុម្ភៈនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- មេធាវីថា នៅសល់អ្នកជាប់ឃុំពាក់ព័ន្ធរឿងនយោបាយ ៧នាក់ទៀត មិនទាន់បាននៅក្រៅឃុំបណ្ដោះអាសន្ន
- អ្នកវិភាគយល់ថា ការទៅចិនរបស់នាយករដ្ឋមន្ត្រីខ្មែរ គឺគ្រាន់តែចង់ឱ្យចិនជួយការពារអំណាចប៉ុណ្ណោះ
- មន្ត្រីសង្គ្រោះជាតិ៖ ការប្រកាសពីជោគជ័យរឿងបង្ក្រាបបក្សប្រឆាំងបង្ហាញថា របបក្រុងភ្នំពេញមិនគោរពរដ្ឋធម្មនុញ្ញ
- លោក វ៉ា គឹមហុង ថា កងកម្លាំងវិស្វកម្មស្ថាបនាផ្លូវក្រវាត់ព្រំដែន នៅតំបន់ណា ដែលបានឯកភាពគ្នាបោះបង្គោលព្រំដែនរួចរាល់
- តុលាការខេត្តកណ្ដាល បញ្ចប់នីតិវិធីស៊ើបសួរសកម្មជនបក្សប្រឆាំង កំពុងនៅក្រៅឃុំទាំង ៤នាក់
- រដ្ឋាភិបាលបញ្ជាក់ថា មន្ត្រីជាន់ខ្ពស់ចិនធ្លាប់បានមកទស្សនកិច្ចនៅកម្ពុជា តាមរយ:កិច្ចសហប្រតិបត្តិការ
- តុលាការខេត្តកំពង់ចាម បិទបញ្ចប់ការស៊ើបសួរសំណុំរឿងរួមគំនិតក្បត់ និងញុះញង់ របស់សកម្មជនបក្សប្រឆាំងពីរនាក់នៅស្រុកបាធាយ
- ពលករខ្មែរនៅប្រទេសជប៉ុនគ្រោងស្នើទៅបណ្ដាប្រទេសប្រជាធិបតេយ្យមួយចំនួនឲ្យមានវិធានការលើរដ្ឋាភិបាលលោក ហ៊ុន សែន
- ពលរដ្ឋនៅព្រំដែនខេត្តបាត់ដំបងនិយាយថា មានមនុស្សដើរទិញទឹកចិត្តអ្នកគាំទ្របក្សប្រឆាំងតាមមូលដ្ឋាន ដើម្បីបង្កើតបក្សថ្មី
- អ្នកទោសនយោបាយថ្វាយលិខិតសុំព្រះមហាក្សត្រធ្វើអន្តរាគមន៍ទៅលោក ហ៊ុន សែន ឱ្យដោះស្រាយរឿង EBA
Very good’ cambodia leaded by veitcong mafia dictator and his groups never respected international or constitution of the country’ because they scaring of losing power ‘