លោក​ ហ៊ុន សែន នៅ​តែ​ទាមទារ​ឲ្យ​អគ្គរាជ​ទូត​ម៉ាឡេស៊ី បំភ្លឺ​រឿង​ស្ត្រី​ជនជាតិ​អាមេរិក​ម្នាក់​ដែល​ម៉ាឡេស៊ី​រក​ឃើញ​ថា​ មាន​ផ្ទុក​វីរុស​កូរ៉ូណា​ថ្មី

ដោយ អាស៊ីសេរី
2020-02-24
អាស៊ីសេរី

លោក ហ៊ុន សែន នៅ​ក្នុង​ពិធីថ្លែង​ការណ៍​ពិសេស​ដល់​សារ​ព័ត៌មាន និង​ឧត្ដមក្រុមប្រឹក្សាពិគ្រោះ និង​ផ្ដល់​យោបល់ នៅ​ថ្ងៃ​ទី២៤ ខែ​កុម្ភៈ ឆ្នាំ២០២០។

លោក ហ៊ុន សែន នៅ​ក្នុង​ពិធីថ្លែង​ការណ៍​ពិសេស​ដល់​សារ​ព័ត៌មាន និង​ឧត្ដមក្រុមប្រឹក្សាពិគ្រោះ និង​ផ្ដល់​យោបល់ នៅ​ថ្ងៃ​ទី២៤ ខែ​កុម្ភៈ ឆ្នាំ២០២០។

 រូប៖ ហ្វេសប៊ុក​លោក ហ៊ុន សែន


លោក​ ហ៊ុន ​សែន ​នៅតែ​ទាមទារ​ម៉ាឡេស៊ី ​ឲ្យបំភ្លឺ​ករណី​រកឃើញ​វីរុស​កូវីដ-១៩​


លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន បញ្ជា​ផ្ទាល់​ទៅ​រដ្ឋមន្ត្រី​ក្រសួង​ការ​បទេស​កម្ពុជា ​លោក ប្រាក់​ សុខុន ឲ្យ​កោះ​ហៅ​អគ្គរាជទូត​ប្រទេស​ម៉ាឡេស៊ី​ប្រចាំ​ទីក្រុង​ភ្នំពេញ ចេញមុខ​បកស្រាយ​បំភ្លឺ​ឲ្យ​ច្បាស់ រឿង​អ្នក​ដំណើរ​ជនជាតិ​អាមេរិក​ម្នាក់​ ដែល​ចេញ​ពី​កម្ពុជា​ទៅ​ម៉ាឡេស៊ី​ ហើយ​អាជ្ញាធរ​ប្រទេស​នេះ រក​ឃើញ​ស្ត្រី​នោះ​មាន​ផ្ទុក​វីរុស​បង្ក​ជំងឺ​ កូវីដ-១៩។ អ្នក​វិភាគ​ថា​ ការ​ទាម​ទារ​របស់​មេដឹកនាំ​កម្ពុជា នៅ​ពេល​នេះ នឹង​ធ្វើ​ឲ្យ​ទំនាក់ទំនង​ការ​ទូត​រវាង​កម្ពុជា និង​ម៉ាឡេស៊ី ​មាន​ភាព​ល្អក់​កករ អំពី​លទ្ធផល​ផ្ទុយ​គ្នា​រវាង​ប្រទេស​ទាំង​ពីរ ករណី​វីរុស​កូរ៉ូណា​ថ្មី​លើ​ស្ត្រី​ជនជាតិ​អាមេរិក​ម្នាក់។

លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ នៅ​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ ទាមទារ​ឲ្យ​មេដឹកនាំ​ប្រទេស​ម៉ាឡេស៊ី និង​តំណាង​ទូត​ម៉ាឡេស៊ី​នៅ​កម្ពុជា ចេញ​មុខ​ស្រាយ​បំភ្លឺ​ អំពី​ភាព​មិន​ច្បាស់លាស់​របស់​ខ្លួន លើ​ករណី​ស្ត្រី​ជនជាតិ​អាមេរិក​ម្នាក់​វ័យ ៨៣ឆ្នាំ​ថា មាន​ផ្ទុក​វីរុស​បង្ក​ជំងឺ​កូវីដ-១៩ ហើយ​ថា ស្ត្រី​នោះ​បាន​ជា​សះ​ស្បើយ​វិញ ក្រោយ​ពិនិត្យ​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​ រយៈ​ពេល​ ៧២​ម៉ោង។

លោក ហ៊ុន សែន ហៅ​ការ​ឆក​ល្វែង​របស់​ក្រសួង​សុខាភិបាល​ម៉ាឡេស៊ី​ក្នុង​រឿង​នេះ​ថា ធ្វើ​ឲ្យ​កម្ពុជា​បាត់​បង់​កិត្តិយស និង​សេចក្ដី​ថ្លៃថ្នូរ​នៅ​លើ​ឆាក​អន្តរជាតិ។ លោក​លើកឡើង​ជាថ្មី​ថា បើ​សិន​លោក​ជា​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក​នឹង​ដក​តំណែង​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ចេញ​។

លោក​បន្ត​ថា អ្នក​ដំណើរ​បរទេស​ជា​ច្រើន​ដែល​ចេញ​ពី​កប៉ាល់​ Westerdam ហើយ​បន្ត​ជើង​ហោះហើរ​ទៅ​ប្រទេស​ពួកគេ ត្រូវ​បាន​ប្រទេស​វៀតណាម និង​ប្រទេស​ទួរគី ហាម​ឃាត់​ពួកគេ​មិន​ឲ្យ​ចូល​ ក្រោយ​ពី​អាជ្ញាធរ​ម៉ាឡេស៊ី​ប្រកាស​ថា ខ្លួន​រក​ឃើញ​អ្នក​ដំណើរ​ជនជាតិ​អាមេរិក​ម្នាក់​ក្នុង​ចំណោម​១៤៤នាក់​ មាន​ផ្ទុក​វីរុស​បង្ក​ជំងឺ​ផ្លូវ​ដង្ហើម​ប្រភេទ​ថ្មី កូវីដ​-១៩

មេដឹកនាំ​របប​ក្រុងភ្នំពេញ​សង្ឃឹមថា ​រដ្ឋាភិបាល​ម៉ាឡេស៊ី​នឹង​ចេញ​មុខ​ឆ្លើយ​បំភ្លឺ​រឿង​នេះ ដើម្បី​ផ្ដល់​យុត្តិធម៌​ដល់​កម្ពុជា និង​ប្រទេស​ជាង​ ៤០​ទៀត ដែល​ពលរដ្ឋ​របស់​គេ​បាន​ធ្វើ​ដំណើរ​កម្សាន្ត​តាម​កប៉ាល់​ទេសចរណ៍ Westerdam៖ «ខ្ញុំ​សង្ឃឹម​ថា​ នាយករដ្ឋមន្ត្រី មហាធា គាត់​នឹង​អាច​យោគយល់​នូវ​អារម្មណ៍​មួយ​នេះ ប្រសិន​បើ​គាត់​គិតគូរ​ទៅ​ដល់​ផល​ប្រយោជន៍​ជាតិសាសន៍​របស់​គាត់​។ ហើយ​សង្ឃឹម​ថា​ឯកឧត្ដម​ឯក​អគ្គរាជ​ទូត ម៉ាឡេស៊ី​នៅ​ទីក្រុង​ភ្នំពេញ សង្ឃឹម​ថា​ឯកឧត្ដម​ប្រាក់​ សុខុន កោះហៅ​ឯក​អគ្គរាជ​ទូត​ម៉ាឡេស៊ី​ ទៅ​ធ្វើ​ការ​បំភ្លឺ​លើ​រឿង​នេះ ពី​មួយ​កប៉ាល់​ អត់​មាន​អ្នក​ណា​មាន​ជំងឺ​ហ្នឹង​សោះ។ ហើយ​អ្វី​ដែល​សំខាន់​ជាង​នេះ ប្ដី​របស់​គាត់​អត់​ឆ្លង​ តែ​ហេតុ​អ្វី​បាន​ប្រពន្ធ​ឆ្លង»។

លោក ហ៊ុន សែន​ បញ្ជាក់​ថា លទ្ធផល​ធ្វើតេស្ត​លើ​អ្នក​ដំណើរ​ទាំង​អស់​លើ​កប៉ាល់​ Westerdam ​មិន​មែន​ធ្វើ​ឡើង​ដោយ​ឯកតោ​ភាគី​កម្ពុជា​នោះ​ទេ គឺ​មាន​ការ​ចូល​រួម​ពី​អង្គការ​សុខភាព​ពិភពលោក ក្រុម​គ្រប់គ្រង​ជំងឺ​ឆ្លង​របស់​សហរដ្ឋ​អាមេរិក (USCDC) និង​មន្ទីរ​ពិសោធន៍​ប៉ាស្ទ័រ​កម្ពុជា (Pasteur CAMBODIA) ប្រកប​ដោយ​សមត្ថភាព និង​ភាព​ជឿ​ជាក់​ ក្នុង​ការ​បង្ការ​ និង​ឆ្លើយ​តប​ជំងឺ កូវីដ-១៩ និង​គាំទ្រ​ដោយ​មន្ទីរ​ពិសោធន៍​ស្តង់ដារ​អន្តរជាតិ។

ទន្ទឹម​គ្នា​នេះ លោក ហ៊ុន សែន​ក៏​ប្រកាស​ថា មកដល់​ពេល​នេះ កម្ពុជា​មិន​ទាន់​មាន​ពលរដ្ឋ​ខ្មែរ​ណា​ម្នាក់​ទទួល​វីរុស​បង្ក​ជំងឺ​ កូវីដ-១៩ ​នេះ នៅ​ឡើយ​ទេ ប៉ុន្តែ​លោក​តម្រូវ​ឲ្យ​ក្រសួង​សុខាភិបាល​ប្រកាន់​យក​វិធានការ​ឲ្យ​បាន​ម៉ត់ចត់​តាម​ច្រក​ចេញ​ចូល​ទាំង​អស់ ដើម្បី​បង្ការ​ការ​ឆ្លង​រាលដាល​ជំងឺ​នេះ ​ចូល​មក​ដល់​ប្រទេស​កម្ពុជា។

អ្នក​វិភាគ​បញ្ហា​សង្គម និង​នយោបាយ​ លោក គឹម សុខ ថ្លែង​ថា ​ការ​លើក​ឡើង​របស់​លោក ហ៊ុន សែន គឺ​ភាព​ឆោតល្ងង់​ដែល​ធ្វើ​ឲ្យ​កម្ពុជា​មាន​អរិយភាព​ខាង​ផ្នែក​​ការ​ទូត​ជាមួយ​ប្រទេស​ម៉ាឡេស៊ី​កាន់​តែ​ខ្លាំង ដោយ​សារ​តែ​លោក​ ហ៊ុន សែន មិន​យល់ ​ហើយ​មិន​ទទួល​ស្គាល់​បច្ចេកទេស​វេជ្ជសាស្ត្រ​របស់​ម៉ាឡេស៊ី ដែល​អាច​មាន​ស្តង់ដារ​ល្អ​ជាង​កម្ពុជា។

លោក​បន្ត​ថា​ ការ​ប្រកាស​របស់​ម៉ាឡេស៊ី​ គឺ​វិធានការ​ល្អ ដើម្បី​ឲ្យ​ប្រទេស​ដទៃ​ទៀត ដែល​ទទួល​ភ្ញៀវ​បរទេស​ចេញ​ពី​កម្ពុជា ​បន្ត​តាម​ដាន​ឲ្យ​ម៉ត់​ចត់​ ចំពោះ​ឆ្លង​រាលដាល​ជំងឺ​កាច​សាហាវ​នេះ ព្រោះ​ថា​ប្រព័ន្ធ​សុខាភិបាល​កម្ពុជា​នៅ​មាន​កម្រិត។ អ្នក​វិភាគ​រូប​នេះ បញ្ជាក់​ថា ​បើ​លោក ហ៊ុន​ សែន នៅ​តែ​ចង់​បន្ត​រឿង​នេះ នោះ​កម្ពុជា​ក៏​នឹង​រង​ភាព​អាម៉ាស់​លើ​ឆាក​អន្តរជាតិ​បន្ត​ទៀត​ដែរ៖ «ប្រសិន​លោក ហ៊ុន សែន នៅ​តែ​មានៈ​បន្ត​រុកកួន​ម៉ាឡេស៊ី​ទៀត​ និង​ធ្វើ​ឲ្យ​លោក ហ៊ុន សែន​ និង​ក្រុម​របស់​គាត់​រង​នូវ​ភាព​អាម៉ាស់​ទី៤ ទី៥ ទី៦ ជា​បន្ត​បន្ទាប់​ទៅ​ទៀត ពី​ព្រោះ​អ្វី​ដែល​ម៉ាឡេស៊ី​បាន​ធ្វើ​គឺ​ស្រប​ទៅ​តាម​ប្រព័ន្ធ​សុខាភិបាល​សកល​ដែល​ពិភព គេ​ទទួល​ស្គាល់​។​ ដូច្នេះ គេ​ទទួល​ស្គាល់​ការងារ​របស់​ម៉ាឡេស៊ី ហើយ​គេ​បន្ទោស​ការងារ​ឆក​ល្វែង​របស់​កម្ពុជា។ យើង​សួរ​ថា តើ​គួរ​បន្ត​អរិយភាព​ជាមួយ​ម៉ាឡេស៊ី​ទៀត​ទេ ក្នុង​ករណី​ហ្នឹង​។ សម្រាប់​ខ្ញុំ​គឺ​អត់​បន្ត​កើត​ទៀត​ទេ»។

កាល​ពី​ថ្ងៃ​ទី​១៦ កុម្ភៈ​ ឧបនាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី អ្នកស្រី វ៉ាន់ អាហ្សីហ្សា វ៉ាន់ អ៊ីស្មែល (Dr. Wan Azizah Wan Ismail) ថ្លែង​ការពារ​លទ្ធផល​រក​ឃើញ​វីរុស​កូរ៉ូណា​លើ​ស្ត្រី​អាមេរិក​វ័យ ៨៣ឆ្នាំ​​នោះ​ថា ការ​ធ្វើតេស្ត គឺ​ធ្វើ​ឡើង​តាម​ស្តង់ដារ​ពិភពលោក (World Class)។ អ្នកស្រី​បន្ត​ថា ស្ត្រី​ចំណាស់​ម្នាក់​នោះ ត្រូវ​បាន​ធ្វើតេស្ត​ពីរ​លើក ហើយ​លទ្ធផល គឺ​វិជ្ជមាន​ទាំង​ពីរ​លើក។ 

ការ​អះអាង​របស់​មន្ត្រី​ជាន់​ខ្ពស់​ម៉ាឡេស៊ី​នេះ គឺ​បន្ទាប់​ពី​ក្រសួង​សុខាភិបាល​កម្ពុជា បង្ហាញ​ការ​មិន​អស់​ចិត្ត និង​ថែម​ទាំង​បាន​ដាក់​លិខិត​ស្នើសុំ​ឲ្យ​ប្រទេស​ម៉ាឡេស៊ី ពិនិត្យ​ឡើង​វិញ​អំពី​លទ្ធផល​នៃ​ការ​​​ធ្វើតេស្ត​លើ​ស្ត្រី​ជន​ជាតិ​អាមេរិក​រូប​នោះ ដើម្បី​ឲ្យ​មាន​ភាព​សុក្រឹត។

ការ​មិន​អស់​ចិត្ត​នេះ ដោយ​ក្រសួង​សុខាភិបាល​កម្ពុជា អះអាង​ថា មុន​នឹង​ចាក​ចេញ​ពី​កម្ពុជា ស្ត្រី​ជន​ជាតិ​អាមេរិក​រូប​នោះ រួម​ទាំង​អ្នក​ដំណើរ​ផ្សេងទៀត ត្រូវ​បាន​ក្រសួង​ពិនិត្យ​យ៉ាង​ល្អិត​ល្អន់ និង​បាន​ធ្វើ​ការ​ជាមួយ​​អង្គការ​​សុខភាព​​ពិភពលោក ប៉ុន្តែ​រក​មិន​ឃើញ​មាន​​រោគ​សញ្ញា​​ជំងឺ​​រលាក​ផ្លូវ​ដង្ហើម កូវិត១៩ នេះ​ទេ។

គិតត្រឹម​ម៉ោង ៦​កន្លះ​ល្ងាច ថ្ងៃទី២៤ ខែ​កុម្ភៈ​នេះ ចំនួន​អ្នក​ឆ្លង​មេរោគ​បង្ក​ជំងឺ កូវីដ-១៩ (CoVid-19) នៅ​ទូទាំង​ពិភព​លោក ឡើង​ដល់​ជាង ៧ម៉ឺន ៩ពាន់​នាក់ (៧៩.៥១៧) គឺ​លើស​តួលេខ​ពី​ម្សិល​មិញ (៧៨.៧៦៧) ចំនួន​ជាង ៧រយ ៥០នាក់ (៧៥០នាក់)។ ទន្ទឹមគ្នា​នេះ ចំនួន​អ្នក​ស្លាប់​ឡើង​ដល់​ជាង ២ពាន់ ៦​រយ​នាក់ (២.៦២៦) លើស​ពី​ថ្ងៃ​ម្សិល​មិញ​ចំនួន​ជាង ១រយ ៦០នាក់ (១៦៥នាក់)។ រីឯ​អ្នក​បាន​ព្យាបាល​ជា​សះ​ស្បើយ​មាន​ចំនួន​ជាង ២ម៉ឺន ៥ពាន់​នាក់ (២៥.១៥៣)។

ក្រៅ​ពី​ប្រទេស​ចិន នៅ​ឯ​ប្រទេស​កូរ៉េ​ខាង​ត្បូង ដែល​មាន​ពលករ​ខ្មែរ​ធ្វើ​ការ​នៅ​ទី​នោះ​ដែរ ការ​ឆ្លង​មេរោគ​បង្ក​ជំងឺ កូវីដ-១៩ (CoVid-19) កំពុង​ហក់​ឡើង​ជា​លំដាប់ ដែល​តួលេខ​អ្នក​ឆ្លង ឡើង​ដល់​ចំនួន​ជាង​ ៨រយ​នាក់ (៨៣៣) គឺ​កើន​ឡើង​ខ្លាំង​លើស​ពី​ម្សិលមិញ​ ជិត​ ៣០០​នាក់(២៧៧)។ ប៉ុន្តែ​មកដល់​ពេលនេះ នៅ​មិន​ទាន់​មាន​សេចក្ដីរាយការណ៍​អំពី​ករណី​ឆ្លង​លើ​ពលករ​ខ្មែរ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

4 Responses to "លោក​ ហ៊ុន សែន នៅ​តែ​ទាមទារ​ឲ្យ​អគ្គរាជ​ទូត​ម៉ាឡេស៊ី បំភ្លឺ​រឿង​ស្ត្រី​ជនជាតិ​អាមេរិក​ម្នាក់​ដែល​ម៉ាឡេស៊ី​រក​ឃើញ​ថា​ មាន​ផ្ទុក​វីរុស​កូរ៉ូណា​ថ្មី"

  1. vannarith Nguon says:

    ប្រទេសម៉ាឡេស៊ីមិនគួរឆ្លើយតបនឹងមនុស្សឆ្កួតអតីតកុម្មុយនិស្តនេះទេ។គាត់យកអ្វីៗគ្រប់យ៉ាងថាជានយោបាយ។ តាមពិត COVID-19 ជាបញ្ហាវិទ្យាសាស្ត្រ គេត្រូវស្តាប់អ្នកវិទ្យាសាស្ត្រ អ្នកនយោបាយត្រូវតែគិតអំពីអនុសាសន៍របស់ពួកគេ។

  2. Anonymous says:

    Veitcong mafia dictator never think about nation or care about nation’ all he care power,money,party ,families ‘that all’

  3. so socheath says:

    ស្អីគេ ! virus corona នឹងជាបញ្ហាវិទ្យាសាស្ត្រ ?
    អាពូជសំផឹងចេះតែមានហ្មង ?
    អ្ហែងយល់ពាក្យដែលហៅថាវិទ្យាសាស្ត្រហ្នឹង គេ​សំដៅលើស្អីទេ ?
    ​សួរហើយ អ្ហែងមិនចេះឆ្លើយ មានតែអ្ហែងហ្នឹងឆ្កែ !
    មែនទេអាពូជឆ្កែ !

  4. Anonymous says:

    PLEASE try not to fight white this ugly dump animal leader . we Cambodian already knew this evil leader was so sick . forty years under this regime our nation was lost just about every thing. forest , mineral on the ground under the ground, on the sea under the sea, this evil leader and his high ragging officers turn it to US$$ and keep it as their personal property . for our poor Cambodian is living like being a life better then die . as CHINESE investment came you can see Cambodia seem to be improving like another nation but all those improving every thing belong to CHINA. as we used to hear Cambodia for sell it is for sour at this moment if we total amount that Cambodia owing to the other nation just to CHINA alone they can take over this nation at any time. about the virus spreading from CHINA this dump leader though it is CHINESE enemy that make HUN SEN wanted to eat them alive to pay his respect to his new boss. yes go ahead we want to see how this dump evil man can fight whit this virus. you are not over yet Mr dump ass that kind of virus may hiding in you right now . I’m waiting to hear from you I already knew soon you will be done there is two way still living or going hell . this is what I see your future do not trying to fight white GOD willing Mr.