ក្រសួង​បរិស្ថាន​រង​ការ​រិះគន់​​ក្រោយ​ការហាមឃាត់​​សកម្មជន​មិន​ឲ្យ​ចូល​ព្រៃឡង់​បំបួស​ដើម​ឈើ

បរិស្ថាន
25 កុម្ភៈ 2020
ស៊ុន ណារិន
វីអូអេខ្មែរ

រូបឯកសារ៖ ប៉ូលិសឃ្លាំមើលសកម្មភាពបំបួសដើមឈើរនៅក្នុងតំបន់ព្រៃឡង់។ (រូបថតដោយ៖ លីកាដូ)
រូបឯកសារ៖ ប៉ូលិសឃ្លាំមើលសកម្មភាពបំបួសដើមឈើរនៅក្នុងតំបន់ព្រៃឡង់។ (រូបថតដោយ៖ លីកាដូ)

ភ្នំពេញ — អង្គការ​សមាគម​និង​សហគមន៍​សរុប​ជាង​១០០​ស្ថាប័ន​ នៅ​ថ្ងៃ​អង្គារ​នេះ ​បាន​ហៅ​ការ​ហាម​ឃាត់​របស់​អាជ្ញាធរ​ប្រឆាំង​នឹង​សកម្មភាព​របស់​ក្រុម​ប្រជាពលរដ្ឋ​ដែល​ការពារ​ព្រៃឡង់​ថា ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ការ​អភិរក្ស​ព្រៃ​នេះ។

យោង​តាម​សេចក្តីថ្លែងការណ៍​ដែល​បង្ហោះ​ដោយ​អង្គការ​សិទ្ធិមនុស្ស​លីកាដូ​ ចុះ​ថ្ងៃទី​២៥ ខែកុម្ភៈ ​អង្គការ​ទាំង​នោះ​បាន​សម្ដែង«ការ​សោកស្ដាយ ​និង​ហួសចិត្ត​ជា​ខ្លាំង​»ដោយ​ថា ​អាជ្ញាធរ​បានរឹតត្បិត​ក្នុង​ការ​ហាមឃាត់​សមាជិក​សហគមន៍​ ព្រះសង្ឃ ​និង​សកម្មជនបរិស្ថាន​រាប់រយនាក់​ ដែល​ធ្វើ​ដំណើរ​ចូល​ទៅ​កាន់​តំបន់​ការពារ​ព្រៃឡង់ ​កាលពី​ចុង​សប្ដាហ៍​មុន។

ពួកគេ​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តីថ្លែង​ការណ៍​ថា៖ «ការ​ប្រើប្រាស់​មន្រ្តី​ឧទ្យានុរក្ស​ប្រដាប់​ដោយ​កាំភ្លើង​របស់​ក្រសួង​បរិស្ថាន​ ដើម្បី​រារាំង​សមាជិក​បណ្ដាញ​សហគមន៍​ព្រៃឡង់​ពីការ​ប្រារព្ធ​ពិធី​បុណ្យ​បំបួស​ដើម​ឈើ​ប្រចាំ​ឆ្នាំ​នៅ​ក្នុង​ព្រៃ ​គឺជា​ការ​រឹតត្បិត​មិន​សម​ហេតុ​ផល​ទៅ​លើ​សេរីភាព​នៃ​ការ​ដើរ​ហើរ​និង​បង្អាក់​ការ​ខិតខំ​ប្រឹង​ប្រែង​អភិរក្ស​ព្រៃឈើ»។

បើ​តាម​សេចក្តីថ្លែងការណ៍​នោះ បណ្ដាញ​សហគមន៍​ព្រៃឡង់​បាន​បង្ហាញ​សាធារណជន​ឲ្យ​ឃើញ​ថា​ ជា​អ្នក​ឃ្លាំ​មើល​ និង​តស៊ូ​មតិ​ដោយ​មានប្រសិទ្ធភាព​ និង​ក្លាហាន​ជាងគេ​ អស់​រយៈពេល​ជាង​២០​ឆ្នាំ​ចុង​ក្រោយ​នេះ។​

បណ្ដាញ​សហគមន៍​នេះ​មាន​ចម្រុះ​នូវ​សមាជិក​សហគមន៍​ជាច្រើន​ដែល​ជីវិត និងជីវភាព​រស់នៅ​របស់​អ្នក​ទាំង​នេះ ផ្សា​ភ្ជាប់​គ្នា​យ៉ាង​ខ្លាំង​ជាមួយ​ព្រៃឈើ ហើយ​អ្នក​ទាំង​នេះ​ត្រូវការ​ចូល​ទៅ​កាន់​តំបន់​នេះ​ ដើម្បី​ការពារ​ព្រៃឈើ។ នេះ​បើ​យោង​តាម​សេចក្តីថ្លែងការណ៍​នោះ។

លោក ហឿន ​សុភាព​ តំណាង​បណ្ដាញ​សហគមន៍​ព្រៃឡង់​នៅ​ខេត្ត​កំពង់ធំ​ បាន​មាន​ប្រសាសន៍​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​ដដែល​ថា៖ «​កាល​ពីមុន​ យើង​អាច​ចូល​ទៅ​ព្រៃឡង់​ដោយសេរី​ដើម្បី​ធ្វើសកម្មភាព​របស់​យើង​ក្នុង​ការ​ការពារ​ព្រៃ​នេះ។ ប៉ុន្តែ​ថ្មីៗនេះ ​យើង​មាន​ការ​លំបាក​កាន់​តែ​ខ្លាំង​ឡើងៗ​ ហើយ​ក្រសួង​រឹតត្បិត​សកម្មភាព​របស់​ពួកយើង​ច្រើន​ឡើងៗ​ផង​ដែរ»។

លោក សុខ ប្លោក តំណាង​ក្រុម​ស្នូល​ព្រៃឡង់​ក្នុង​ខេត្ត​កំពង់ធំ បាន​ថ្លែង​ប្រាប់​ VOA នៅ​ថ្ងៃ​អង្គារ​នេះ​ថា ក្រុម​របស់​លោក​ដែល​មាន​ម៉ូតូ​ជាង​៤០​គ្រឿង និង​គោយន្ត​១០​គ្រឿង ត្រូវ​បាន​ហាម​ឃាត់​នៅ​ត្រង់​ឃុំ​ដង​កំាបិត ស្រុក​សណ្តាន់ ​នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែ​កុម្ភៈ ដោយ​កម្លាំង​មន្រ្តី​បរិស្ថាន​រាប់​សិប​នាក់។ លោក​បន្ត​ថា ​មន្រ្តី​បរិស្ថាន​បាន​សួរ​រក​លិខិត​អនុញ្ញាត​ពី​ក្រុម​របស់​លោក។

លោក​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​អត់​ដឹង​យ៉ាង​ម៉េច​ដែរ​ ដោយសារ​គេ​អត់​បាន​ប្រាប់​ហេតុ​ផល​យើង គេ​គ្រាន់​តែ​ថា​គេ​យក​បញ្ជា​ពី​ថ្នាក់​លើ ហើយ​មួយ​វិញ​ទៀត ​អ្វី​ដែល​គេ​អះអាង​ថា​គេ​មក​ឃាត់​យើង គឺ​គេ​ចង់​បាន​លិខិត​ដែល​ស៊ីញ៉េ​ចេញ​ពី​ប្រធាន​មន្ទីរ​ឬ​ក៏​ចៅហ្វាយ​ខេត្ត»។

បើ​តាម​តំណាង​ក្រុម​ស្នូល​នៃ​សហគមន៍​ព្រៃ​ឡង់​រូប​នោះ ក្រុម​ប្រជាពលរដ្ឋមាន​បំណង​ចូល​ទៅ​ព្រៃ​ឡង់ ដើម្បី​ធ្វើ​ពិធី​រំឭក​គុណ និង​បំបួស​ដើម​ឈើ ហើយ​តំបន់​នោះ ពួកគេ​ធ្លាប់​ឆ្លង​កាត់​រួចទៅ​ហើយ។ លោក​យល់​ថា​ការ​ហាម​ឃាត់​នេះ គឺ​ជា​ការ​រឹត​ត្បិត​និង​បំបិទ​សេរីភាព​របស់​ប្រជាពលរដ្ឋ។

បើ​តាម​សារ​ដែល​បង្ហោះ​លើហ្វេសប៊ុក​របស់​ក្រសួង​បរិស្ថាន​នៅ​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ ​ក្រសួង​បាន​លើក​ឡើង​ថា​ក្រុម​សហគមន៍​ព្រៃ​ឡង់​បាន​ព្យាយាម​ចូល​ទៅ​ក្នុង​តំបន់​ស្នូល​នៃ​ដែន​ជម្រក​សត្វ​ព្រៃ​ព្រៃ​ឡង់ ដែល​ជា​តំបន់​សំបូរ ដោយ​ប្រព័ន្ធ​អេកូឡូស៊ី ​សត្វ​ព្រៃ​គ្រប់​ប្រភេទ ដែល​ត្រូវ​ហាមឃាត់​ការ​ចូល​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត។

លោក អំ សំអាត​ នាយករង​កម្មវិធី​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ ​មាន​ប្រសាសន៍​ថា​ មិន​ទាន់​មាន​ការ​កំណត់​ច្បាស់​លាស់​អំពី​តំបន់​ស្នូល​ព្រៃឡង់​នៅ​ឡើយ​ទេ។

លោក​បាន​ថ្លែង​ប្រាប់ ​VOA ថា៖ «យើង​មិន​ទាន់​បាន​ឃើញ​ឯក​សារ​ណាមួយ ដែល​ទាក់ទង​នឹង​ការ​កំណត់​តំបន់​ស្នូល​នៃ​តំបន់​ព្រៃ​ឡង់​នៅ​ឡើយ​ទេ មក​ទល់​ពេល​នេះ»។

លោក នេត្រ ភក្ត្រា​ រដ្ឋលេខាធិការ ​និង​ជា​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន ​ប្រាប់​VOA​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​កន្លង​ទៅ ក្រសួង​តែង​តែ​ផ្តល់​ការ​សហការ​ល្អ​ជាមួយ​បណ្តាញ​សហគមន៍​ព្រៃ​ឡង់​ក្នុង​ការងារ​ចុះ​ល្បាត ​និង​អភិរក្ស​ធនធាន​ធម្មជាតិ​នៅ​ដែន​ជម្រក​សត្វ​ព្រៃ​នៅ​ព្រៃឡង់។ ប៉ុន្តែ​លោក​បាន​ចោទ​ប្រកាន់​បណ្តាញ​សហគមន៍​ព្រៃឡង់​ថា​«បាន​ធ្វើ​សកម្មភាព​ដែល​មាន​ភាព​មិន​ស្មោះត្រង់​ក្នុង​កិច្ចសហការ» ក្នុង​នោះ​រួម​មាន«​ការព្យាយាម​ចិញ្ចឹម​ទំនាស់​លើ​បញ្ហា​ព្រៃឡង់ តាម​រយៈ​ការ​លួច​ចូល​ល្បាត​ដោយ​អនាធិបតេយ្យ លួច​ប្រើប្រាស់ Apps ​ដែល​គ្មាន​ការ​ទទួល​ស្គាល់​ជាផ្លូវការ​ពី​អាជ្ញាធរ​មាន​សមត្ថកិច្ច បំភ្លៃ​លើទិន្នន័យ​នៃ​បទ​ល្មើស​ធនធាន​ធម្មជាតិ រាប់​គល់​ឈើ​មួយ​ដើម​ថា​ជា​បទល្មើស​មួយ​ដែល​គ្មាន​លក្ខណៈ​វិទ្យាសាស្ត្រ»។

អ្នកនាំពាក្យ​រូប​នោះ​បញ្ជាក់បន្ថែម​ថា សហគមន៍​ព្រៃឡង់​មិន​បាន​ចុះ​បញ្ជី​ស្រប​ច្បាប់​នោះ​ទេ ដូច្នេះ​ក្រសួង​បរិស្ថាន ក៏​មិន​អាច​សហការ​ជាមួយ​បាន​ដែរ។

លោក​មាន​ប្រសាសន៍​ថា៖ «យើង​សហការ​ជាមួយ​សហគមន៍ សមាគម​អង្គការ​ទាំង​អស់​ដែល​ចុះ​បញ្ជី​ត្រឹម​ត្រូវ។ បណ្តាញ​សហគមន៍​ព្រៃឡង់​មាន​ទម្រង់​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល ប៉ុន្តែ​មិន​បាន​ចុះ​បញ្ជី​នោះ​ទេ ​ទោះ​ក្រសួង​បរិស្ថាន​ណែនាំ​ជា​ច្រើន​ដង​រួច​មក​ហើយ​ក្តី»។

លោក អំ សំអាត នៃ​អង្គការ​លីកាដូ ​មាន​ប្រសាសន៍​ថា​សហគមន៍​មូលដ្ឋាន ក៏​ដូច​ជា​សហគមន៍​ការពារ​ព្រៃឡង់ អាច​ធ្វើ​សកម្មភាព​នេះ​បាន ដោយសារ​នៅ​ក្នុង​ច្បាប់​អង្គការ​សមាគម មិន​មាន​និយាយ​អំពី​សហគមន៍​មូលដ្ឋាន​ទេ ដែល​តម្រូវ​ឲ្យ​មាន​ការ​ចុះ​ឈ្មោះ​នៅ​ក្រសួង​មហាផ្ទៃ។

លោក​មាន​ប្រសាសន៍​ថា៖ «អញ្ចឹង​សហគមន៍​មូលដ្ឋាន គាត់​អាច​ធ្វើ​ការ​ដើម្បី​ការ​អភិវឌ្ឍ​មូលដ្ឋាន​របស់​គាត់ ​នៅ​ក្នុង​សហគមន៍​របស់​គាត់បាន​ ដើម្បី​ធ្វើ​ការ​អភិវឌ្ឍ ​ឬ​ក៏​កិច្ចការពារធនធានធម្មជាតិ និង​បរិស្ថាន»។

ទោះ​ជាយ៉ាងណា លោក ខៀវ សុភ័គ​ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ មាន​ប្រសាសន៍​ថា សហគមន៍​មូលដ្ឋាន​ត្រូវ​ចុះ​បញ្ជី​ឲ្យ​បាន​ត្រឹមត្រូវ ក្រោម​ច្បាប់​អង្គការ​សមាគម ដែល​រង​ការ​រិះគន់​ពី​សំណាក់​អង្គការ​សង្គមស៊ីវិល ដែល​ជំរុញ​ឲ្យ​លុប​ច្បាប់​នេះ​ចោល។

លោក​មាន​ប្រសាសន៍​ថា៖ «មិន​មែន​ថា​ខុស​ច្បាប់​ទេ ចង់​ថា​ឲ្យ​ស្ថិត​នៅ​ក្រោម​ច្បាប់​ទៅ។ សូម​អបអរ​សាទរ​ហើយ​គំនិត​ហ្នឹង សកម្មភាព​ហ្នឹង មាន​ផលប្រយោជន៍​ដល់​សង្គម​ជាតិ និង​ប្រទេស​ជាតិ​ហើយ ក៏​ប៉ុន្តែ​សូម​ឲ្យ​គាត់​ស្ថិត​នៅ​ក្រោម​ច្បាប់​ផង គាត់​កាត់​តែ​ល្អ​ទៅទៀត»។

លោក ខៀវ សុភ័គ ​បន្ត​ថា​សហគមន៍​ទាំង​នោះ​អាច​ចុះ​ឈ្មោះ ​ក្រោម​អង្គការ​ឬ​សមាគម​ណា​មួយ ដែល​ជា​អ្នក​ផ្តល់​ថវិកា​ដល់​ពួកគេ៕

What Next?

Recent Articles

2 Responses to "ក្រសួង​បរិស្ថាន​រង​ការ​រិះគន់​​ក្រោយ​ការហាមឃាត់​​សកម្មជន​មិន​ឲ្យ​ចូល​ព្រៃឡង់​បំបួស​ដើម​ឈើ"

  1. so socheath says:

    ហួសចិត្ត !
    អ្នកឃ្លាំមើលផ្នែកអភិវឌ្ឍន៍សង្គម មាស នី ដែលខ្ញុំតែងនិយាយដោយប្រកាន់ខ្ជាប់ចំពោះវាថា
    ជាបណ្ឌឹតផេះចង្ក្រាន និយាយថា សំណុំរឿង លោក កឹម សុខា ជារឿងនយោបាយ។ (?????)
    មាស នី បន្ថែមថា សំណុំរឿងក្ដីលោក កឹម សុខា នេះ ( មាស នី) មើលឃើញថា នឹងអូសបន្លាយពេលវេលា រហូតដល់បោះឆ្នោតឃុំសង្កាត់ឆ្នាំ២០២២ ឬដល់ការបោះឆ្នោតអាណត្តិទី៧ ឆ្នាំ២០២៣ ជាដើម ដើម្បីកុំឲ្យមេបក្សប្រឆាំងរូបនេះធ្វើសកម្មភាពនយោបាយអ្វីបាន៖
    មាសនីថា «ខ្ញុំមើលឃើញខុសពីរដ្ឋាភិបាល ខ្ញុំផ្ដល់អត្ថន័យអ្នកទោសប្រព្រឹត្តិដោយខុសច្បាប់ និងអ្នកទោសនយោបាយ សម្រាប់អ្នកទោសនយោបាយ គឺគេយកមនុស្សទៅឃុំឃាំង គេចង់ឃុំឃាំង ១០ឆ្នាំក៏បានដែរ ហើយករណីលោក កឹម សុខា នេះ ជាករណីនយោបាយ
    តាំងពីដើមទីមក»។ (?????)
    អ្ហែងមើលឲ្យច្បាស់អាល្ងង់ មាសនី !
    កឹមសុខា មិនអាចរួចពីចំណងគុកបាននោះទេ ទោះបីកឹមសុខា ថែមមេធាវី ១ពាន់ទៀត មកការពារក្តីរបស់ខ្លួនក្តី
    *******
    បើនិយាយពីពីកឹម សុខា រឿងភូតភរ បោកប្រាស ញុះញង់អុចអាល លាបពណ៍ ពន្យុះឲ្យបង្ករចលាចលក្នុងសង្គមអានេះខ្លាំង ជាងអាដង្ខៅបាតុកម្ម អាក្បត់ជាតិសរង្ស៊ីទៅទៀត។
    ព្រោះថា វាតែងអួតអាងថា វាមានបរទេស ជាអាមេរិក កាណាដា ជាអ្នកជួយវា ជាអ្នកបង្រៀនវាពីវិធីធ្វើបដិវត្តពណ៌ផ្តួលរំលំរដ្ឋាភិបាលកម្ពុជា។
    សម្រាប់កឹម សុខា វាមានចំណុចខ្សោយរបស់វា នោះ គឺអំនួត ដែលបណ្តាលឲ្យបែក
    ការសម្ងាត់ដែល វាខំលាក់ទុកយូរមកហើយត្រូវបានទម្លាយជាសាធារណះតាមរយះ
    រង្វះមាត់វានេះឯង ។

    យ៉ាងនេះហើយទើបធ្វើឲ្យវាជាប់គុកច្រវ៉ាក់។ ព្រោះថានយោបាយសន្យាខ្យល់របស់វា ត្រូវទទួលរងនូវការបាត់ជំនឿពីសំណាក់អ្នកគាំទ្រវាជាបណ្តើរៗ ប្រៀប ដូចជាសំប៉ាន
    រសាត់ចោលសំពៅដែលហៀបលិចលង់ក្នុងមហាសារដ៏ធំល្វឹងល្វើយ។
    ពិតហើយ ការឃោសនាអកុសល បង្កើតរឿងក្នុងពេលដែលគ្មានរឿង ដើម្បីញុះញង់
    អុចអាលទម្លាក់កំហុស ការសន្យាខ្យល់ខ្ចប់ ពិតជាមានឥទ្ធិពលខ្លាំងណាស់ ក្នុងពេលដែលកាលណោះមន្ត្រីរដ្ឋាភិបាល និងប្រជាពលរដ្ឋដែលគាំទ្រគោលនយោបាយដឹកនាំ
    របស់គណបក្សប្រជាជនកម្ពុជា ត្រូវបានណែនាំកុំឲ្យមានការតបត ដែលវាហាក់ដូច
    ជាការសម្ងំទទួលស្គាល់កំហុស ដូចពួកវាថាមែន។
    ការសម្ងំបែបនេះ បាននាំមកនូវបច្ច័យអាក្រក់ដាក់ទៅលើការដឹកនាំរបស់រដ្ឋាភិបាល
    ជាហេតុ ធ្វើឲ្យមន្ត្រីរដ្ឋាភិបាល និងបងប្អូនប្រជាពលរដ្ឋមួយចំនួន ចេញមុខតបតរកខុសត្រូវ
    ជាមួយពួកបក្សប្រឆាំងសង្គ្រោះជាតិ ក្នុងនោះក៏មានខ្ញុំម្នាក់ដែរទោះបីរំលោភលើការណែនាំក្តី។
    សកម្មភាពតបត របស់មន្ត្រីរដ្ឋាភិបាល និងបងប្អូនប្រជាពលរដ្ឋពិតជាមានឥទ្ធិពលយ៉ាងប្រាកដ ក្នុងការកំចាត់ព័ត៌មានភូតកុហកបោកប្រាស ពិសេសការសន្យាខ្យល់ក្នុងការផ្តល់
    ថវិកា៥០ ម៉ឺនដុល្លារមួយឃុំ ប្រសិនបើគណះបក្សសង្គ្រោះជាតិឈ្នះក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ឆ្នាំ២០១៧ ។
    តើនេះវាមិនមែនជាការសន្យាដ៏ហួសហេតុ ក្នុងអ្វី
    ដែលក្នុងឃុំសង្កាត់ដែលពួកវាឈ្នះហើយ មិនមានឲ្យថវិកាតាមការសន្យា សូម្បី
    តែមួយសេននោះ។
    ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ឆ្នាំ២០១៧ តាមនយោបាយសន្យាផ្តល់
    មូលនិធិ៥០ម៉ឺនដុល្លារ ដែលរៀបចំកិច្ចការដោយអាក្តឆ្កែកឹមសុខា និងទទួលការអនុវត្តយ៉ាងសកម្មដោយយឹមសុវណ្ណ ថ្វីត្បឹត ចំនួនអាសនៈតំណែងជាមេឃុំសង្កាត់របស់គណៈបក្សសង្គ្រោះជាតិ មានការកើនឡើងបន្តិចក្តី តែភាពប្រទាំងប្រទើស ទាក់ទងនិងការ
    សន្យាផ្តល់មូលនិធិ៥០ម៉ឺនដុល្លារពីគណៈបក្សសង្គ្រោះជាតិចំពោះឃុំសង្កាត់បក្សនេះឈ្នះឆ្នោតបានកើតឡើងតាមរយះការធ្វើបាតុកម្មទាមទារលុយមូលនិធិដែលបក្សសង្គ្រោះជាតិ បានសន្យា បានកើតឡើងក្នុងច្រើនមូលដ្ឋាននៅទូទាំងទូទាំងប្រទេស ។
    យឹមសុវណ្ណត្រូវបាន មតិជាច្រើនម៉ឺនសែននាក់ក្នុងមួយថ្ងៃ បានធ្វើការវាយប្រហារជេរប្រមាថ តាមរយះបណ្តាញសង្គមហ្វេសប៊ុក ។
    ដោយឡែកសម្រាប់មេឃុំ ចៅសង្កាត់ គណៈបក្សសង្គ្រោះជាតិ ដែលទើបឈ្នះឆ្នោតទៀតសោត ពួកគេចូលធ្វើការក្នុងឬកពារក្រអឺតក្រទ្រម ទុកខ្លួនហាក់នៅក្រៅច្បាប់ប្រទេស ប្រៀបដូចជាប្រទេសកម្ពុជាមួយនេះ ដឹកនាំដោយរដ្ឋាភិបាលពីរ ។
    កឹមសុខា ដែលទើបចេញពីក្នុងរូងកណ្តុរ សម្រាប់គេចខ្លួនពីសណាញ់ច្បាប់ក្នុងការប្រព្រឹត្តនូវអំពើអានាចារបោកបញ្ឆោតរួមសង្វាស ហើយដែលប្តឹងដោយនារីរងគ្រោះ
    ផ្ទាល់នោះ ត្រូវចេញមុខប្រឈមដោះស្រាយភាពប្រទាំងប្រទើស ចំពោះការសន្យាខ្យល់ខ្ចប់របស់វា ដែលវាដឹងយ៉ាងប្រាកដថា នឹងបណ្តាលឲ្យមានការបែកបាក់ បាត់នូវជំនឿចិត្ត
    ហើយបញ្ឈប់នូវការគាំទ្រពីសំណាក់ប្រជាពលរដ្ឋ នៅគ្រប់មូលដ្ឋានដែលកំពុងទាមទារលុយមូលនិធិ៥០ម៉ឺនដុល្លារចំពោះគណៈបក្សសង្គ្រោះជាតិ ព្រោះថាការបោះឆ្នោតជ្រើស
    រើសតំណាងរាស្ត្រ នឹងឈានមកដល់ក្នុងខែកក្កដាឆ្នាំ២០១៨ក្នុងពេលដ៏ខ្លី
    ខាងមុខ។
    កិច្ចអន្តរាគមន៍បែបបោកប្រាសបន្ត របស់កឹមសុខា មិនទទួលបានជោគជ័យក្នុងការដោះស្រាយបញ្ហានេះទេ ។
    កឹមសុខា ដឹងយ៉ាងច្បាស់ថា ការបោះឆ្នោតថ្នាក់ជាតិកាន់ខិតជិតមកដល់បែបនេះ វាពិតជាមិនមានពេលវេលាណាមួយអំណោយផលសម្រាប់ការឃោសនាបោកប្រាសរបស់វាទៀត
    ឡើយ ។ ដូច្នេះជម្រើសរបស់កឹមសុខាមានតែមួយ នោះគឺការប្រមូលកម្លាំង វាយសម្រុកផ្តាច់ព្រ័តប្លន់ដណ្តើមអំណាចតាមរយះបាតុកម្ម ទោះបីកន្លងមក មានការបង្ក្រាបម្តងហើយក្តី ។
    ពាក្យថាអាមេរិកគឺជាអ្នកគាំទ្រគណៈបក្សសង្គ្រោះជាតិគឺជាស្ប៉តឃោសនាដែលកឹមសុខា
    យកមកប្រើជាប្រចាំសម្រាប់ការទាក់ទាញចំ ពោះអ្នកជឿជាក់លើគណៈបក្សសង្គ្រោះជាតិផង
    និងធ្វើជាការគំរាមកំហែងដល់អ្នក មិនគាំទ្រផងត្រូវបានខ្ជាក់ពីក្រអូមមាត់កឹមសុខាជាប្រចាំ ។
    អាយ៉ងគោមួយរយកឹម សុខា ក្តី អាដង្ខៅបាតុកម្មសមរង្ស៊ីក្តី គឺជាមនុស្សដែលទុកច្បាប់ជាតិ ថាគ្រាន់តែជាក្រដាស ដែលគ្មានតម្លៃ ។ ពួកវា តែងទុកគណបក្សសង្គ្រោះគឺជារដ្ឋាភិបាលមួយដែលមានច្បាប់ដោយឡែក មិនអាស្រ័យរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ជាតិ ។ ព្រោះថារាល់ទង្វើនៃការប្រព្រឹត្តរបស់បក្សមួយនេះ គឺតែងបំពានលើច្បាប់ជាតិ ដែលកន្លងមកទោះបី សមាជិកសភានៃបក្សនោះបានចូលរួមអនុម័តច្បាប់ នៅក្នុងរដ្ឋសភាជាតិក្តី ។
    ជានិច្ចកាលអាយ៉ងគោមួយរយកឹម សុខា តែងប្រើអំណះអំណាង ពីសិទ្ធអំណាចរបស់
    សហរដ្ឋអាមេរិក ក្នុងការចាត់ចែងជោគវាសនាលើកម្ពុជា ដោយទុកកម្ពុជា ហាក់ជាប្រទេស
    ដែលស្ថិតនៅក្រោមអាណានិគមរបស់សហរដ្ឋអាមេរិកជានិច្ច ។
    កម្ពុជា ទើបបានទទួលសន្តិភាព និងឯកភាពជាតិពេញលេញឡើងវិញនៅឆ្នាំ ១៩៩៨ ។
    តែក្រោយពីការបោះឆ្នោតលើកទី១ នៅឆ្នាំ១៩៩៣ កម្ពុជាបានប្រកាន់ខ្ជាប់នូវគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស តាមរយៈការរៀបចំយ៉ាងទៀងទាត់ នូវការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ដើម្បីឲ្យប្រជាពលរដ្ឋជ្រើសរើសតាំងតំណាងដឹកនាំប្រទេស ព្រមទាំងបានខិតខំពេញទំហឹងក្នុងការកសាង ប្រទេសឲ្យក្លាយជានិតិរដ្ឋ ដែលគោរពយ៉ាងខ្ជាប់ខ្លួន និងម៉ត់ចត់នូវវិធាននៃច្បាប់ និងជារដ្ឋអធិបតេយ្យ ដែលមានឯករាជ្យ និងបុរណភាពទឹកដីពេញលេញ ។
    ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោហ៊ុនសែន ធ្លាប់ បានលើកឡើងថា នៅក្នុង
    និយាមនៃការអនុវត្តន៍ជាសកល លិទ្ធិប្រជាធិបតេយ្យត្រូវតែដើរទន្ទឹមនឹងនិតិរដ្ឋ។
    ការអនុវត្ត ប្រជាធិបតេយ្យដោយគ្មាននីតិរដ្ឋ នឹងនាំទៅជាអនាធិបតេយ្យ។ ក្នុងស្មារតីនេះ
    សម្តេចចង់ឱ្យតួអង្គទាំងអស់នៅក្នុងកិច្ចដំណើរការប្រជាធិបតេយ្យ មានការទទួលខុសត្រូវ ធ្វើការរិះគន់ដោយស្ថាបនា មិនអុជអាល និងមិនបង្កើតការស្អប់រវាងពូជសាសន៍ មិនអោនក្បាលបម្រើផលប្រយោជន៍បរទេស ជាពិសេសមិនសាបព្រោះ នូវការស្ងប់រវាងជនជាតិខ្មែរ និងខ្មែរ ដែលអាចនាំមកវិញនូវសង្គ្រាមស៊ីវិល។ គណបក្សនយោបាយទាំងអស់ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ដូចៗគ្នា។ បទពិសោធន៍នៃសង្គ្រាមបំផ្លិចបំផ្លាញរាប់ទសវត្សរ៍បានទូន្មានថា ទោះជាតម្លៃណាក៏ដោយកម្ពុជា ត្រូវបន្តរក្សាឱ្យបាននូវសុខសន្តិភាព
    និងស្ថិរភាពសង្គម។
    ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន បានអះអាងថា កម្ពុជាអាចចាត់ទុកថា ជាឋានសួគ៌ា នៃអង្គការមិនមែនរដ្ឋាភិបាល ដែលអង្គការខ្លះបានទទួលថវិកាបរទេស តែមិនដែល
    រាយការណ៍អំពីប្រភពថវិកាទេ រហូតមកដល់ពេលនេះអង្គការមិនមែនរដ្ឋាភិបាលដែលបានចុះបញ្ជី មានចំនួន៥,៤០០ ទាំងអង្គការធ្វើការងារ ដើម្បីជំរុញការអភិវឌ្ឍសិទ្ធិមនុស្ស
    លិទ្ធិប្រជាធិបតេយ្យ ការអភិវឌ្ឍតាមមូលដ្ឋាន។ល។
    នាយករដ្ឋមន្ត្រីនៃកម្ពុជា នូវបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា តែងតែចាត់ទុកអង្គការមិនមែនរដ្ឋាភិបាលជាដៃគូក្នុងការអភិវឌ្ឍ ពិសេសការអភិវឌ្ឍ នៅតាមមូលដ្ឋាន និងនៅតំបន់ដាច់ស្រយាល ហើយរដ្ឋាភិបាលចង់ឱ្យអង្គការទាំងនោះគោរពច្បាប់ ពិភាក្សាដោយស្មោះត្រង់ លើបញ្ហានៃការអភិវឌ្ឍ របស់ប្រទេសមិនមែនជាខ្សែញាក់របស់បរទេស និងមិនធ្វើឱ្យប្រទេសមានចលាចល និងអសន្តិសុខ។ ដើម្បីជំរុញភាព ជាដៃគូនេះបន្ថែមទៀត រាជរដ្ឋាភិបាលបានរៀបចំជាវេទិកាពិគ្រោះយោបល់ជាទៀងទាត់ ជាមួយសង្គមស៊ីវិលដោយគ្មានការរើសអើង និងដោយលក្ខណៈស្ថាបនា ក្រោមការដឹកនាំរបស់ក្រសួងមហាផ្ទៃ និងវេទិកាសម្ព័ន្ធសង្គមស៊ីវិល ។
    ទៅដល់អូស្ត្រាលី កឹម សុខាចាប់ផ្តើមប្រើយុទ្ធសាស្ត្រចំនួនបីដើម្បី
    ទី១-ទទួលបាននូវផលប្រយោជន៍ក្នុងការបោកស៊ីទី២-គៀងគរកម្លាំងដើម្បីផ្តួលរំលំតាមមធ្យោបាយបដិវត្តន៍ពណ៌ និងទីបី បើមធ្យោបាយផ្តួលរំលំត្រូវបរាជ័យ គឺប្រើប្រាស់
    កម្លាំងដែលនៅសេសសល់ ដើម្បីធ្វើវិទ្ធស្សនាបង្ករហេតុតាមគ្រប់រូបភាពក្នុងសង្គម នាំមកនូវភាពជ្រួលច្របល់ផ្នែកសតិអារម្មណ៍ក្នុងមជ្ឍដ្ឋានជាតិ ជាហេតុផ្តើមនូវចំណុច
    ដែលអាចទាក់ទាញឲ្យអន្តរជាតិមានការចាប់អារម្មណ៍ ដើម្បីដាក់បន្ទុកលើរាជរដ្ឋាភិបាល
    កម្ពុជា ទាក់ទងលើផ្នែកសេរីភាពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ដែលពួកគេតែងទន្ទេញ
    ជាប់មាត់ ក្នុងពេលដែលដែលពួកគេទុកច្បាប់ជាតិ នៅក្រោមអំណាចនៃសេរីភាព សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ដែលពួកគេទន្ទេញជាប់មាត់រហូតនោះឯង ។
    ជាក់ស្តែងក្នុងទិដ្ឋភាពបែបនេះ នាពេលបច្ចុប្បន្ន ពួកសកម្មជនអតីតគណៈបក្សសង្គ្រោះជាតិ មិនខ្លាច ក្នុងការប្រព្រឹត្តទង្វើល្មើសច្បាប់ មានដូចជាលួចដីរដ្ឋ ប្លន់ដីរាស្ត្រ
    ប្រើប្រាស លក់ចែកចាយគ្រឿងញៀន ផ្សាយព័ត៍មានមិនពិត រំលោភបំពាន
    ដើរតួជួសដែនសមត្ថកិច្ច អាជ្ញាធរដែនដី បំពានលើករណីមួយចំនួនដែលច្បាប់បាន
    ហាមឃាត់ពួកគេ ព្រោះថាពេលមានការបង្ក្រាបពីសមត្ថកិច្ចរាជរដ្ឋាភិបាល ពួកគេបានចោទចំពោះទង្វើបង្ក្រាបបទល្មើសទាំងនេះថាជារឿងនយោបាយ ។
    ផ្តើមពីយុទ្ធសាស្ត្រដែលរៀបចំទុកនេះ អាយ៉ងគោមួយរយ កឹមសុខាបានដាក់ការទុកចិត្តយ៉ាងសំខាន់មួយទៀត នោះគឺថា ទោះក្នុងករណីណាក៏ដោយ រដ្ឋាភិបាលហ៊ុនសែន មិនអាចប៉ះពាល់កឹម សុខា បានទេ ព្រោះកឹម សុខា មានអាមេរិកជាមេនៅពីក្រោយខ្នង ព្រោះអាមេរិកជាគ្រូ កាណាដាជាគ្រូដែលខុសប្លែកពីសមរង្ស៊ី ដែលអានេះដឹងខ្លួនថាធ្វើខុសច្បាប់ជាតិ រត់ប្រាសអាយុយករួចខ្លួនតែម្តងទៅ។ ដូចនេះហើយការដឹកនាំធ្វើបដិវត្តន៍ពណ៍ពីសំណាក់ កឹមសុខា សមរង្ស៊ីបានផ្តើមឡើង ដោយធ្វើការបំផ្លិចបំផ្លាញទាំងទ្រព្យសម្បត្តិរដ្ឋនិងឯកជន ធ្វើឲ្យ
    មនុស្សស្លាប់នឹងរងរបួស ជាមួយពាក្យស្លោកអ្នកចាញ់ដេញអ្នកឈ្នះ ហ៊ុនសែនអើយ
    ចុះចេញទៅ តើវាដូចពាក្យកឹម សុខាដែលអះអាងថា គណះបក្សសង្គ្រោះជាតិ ធ្វើការផ្លាស់
    ប្តូរដោយសន្តិវិធី មិនយកខ្មែរណាធ្វើសត្រូវទេ ?
    អាយ៉ងគោមួយរយកឹមសុខា ហាក់ភ្លេចខ្លួនថា ការសម្រួលឲ្យវារួចខ្លួនចេញពីរុន្ធលូកន្លងទៅនេះ គឺសម្តេចតេជោសែនដើម្បីឲ្យវាបានចូលរួមបោះឆ្នោតដែលវាមិនមែនជាសម្ពាធ
    ពីអន្តរជាតិណានោះទេ ។ ងប់ងុលដោយគ្មានការពិចារណា ក្នុងការជឿជាក់លើអាមេរិក
    ភ្លេចគឹតពីដែនអធិបតេយ្យជាតិខ្លួន និងម៉្យាងទៀត ក្នុងសភាពមនុស្សមានសភាវៈអាក្រក់លោភលន់ចង់មានបានហួសប្រមាណ ក្នុងការបោកប្រាសយកប្រាក់មូលនិធិ
    ស៊ីចាយ ផឹកស៊ី ស្រីញីអូនបងផង និងធ្វើជាសេដ្ឋីនយោបាយផងកឹមសុខាបានទម្លាយអស់នូវរាល់អាថ៌កំបាំង ក្នុងការប្រព្រឹត្តនូវអំពើឃុបឃឹតជាមួយបរទេស ដើម្បីបំផ្លាញជាតិ ក្បត់ជាតិ
    ខ្លួន ហើយដែលត្រូវទទួលទោសជាប់គុកនឹងកំពុងមានក្តីក្តាំក្នុងតុលាការ ពីបទសន្ទិដ្ឋភាពជាមួយបរទេសរហូតដល់សព្វថ្ងៃនេះ ។
    ដូចនេះកឹមសុខា មិនអាចរួចពីចំណងគុកបាននោះទេ ទោះបីកឹមសុខា ថែមមេធាវី ១ពាន់នាក់ទៀត មកការពារក្តីរបស់​វាក្តី ៕

  2. Anonymous says:

    Mafia law o k so people have no right to protect only mafia groups can do’