អតីត​អ្នក​​ការពារ​សិទ្ធិ​លំនៅឋាន​ក្លាយ​ជា​ជន​ភៀស​ខ្លួន​ដោយសារ​ជួយ​រក​យុត្តិធម៌​ជូន​ស្វាមី

ដោយ អូន ភាព
2020-02-24
RFA

អ្នក​ស្រី ឡុង គឹមហ៊ាង និង​កូន ​នៅ​មុខ​បន្ទប់​ជួល​ ក្នុង​ក្រុង​បាងកក កាល​ពី​ពេល​ថ្មីៗ នេះ។

អ្នក​ស្រី ឡុង គឹមហ៊ាង និង​កូន ​នៅ​មុខ​បន្ទប់​ជួល​ ក្នុង​ក្រុង​បាងកក កាល​ពី​ពេល​ថ្មីៗ នេះ។

 រូប៖ RFA


ភរិយា​របស់​សកម្មជន​សិទ្ធិ​ការងារ​លោក រ៉ាត់ រត្នមុនី គឺ​អ្នកស្រី ឡុង គឹមហ៊ាង បាន​ក្លាយ​ជា​ជន​ភៀស​ខ្លួន​ដោយសារ​តែ​ចេញ​មុខ​ក្នុង​រក​យុត្តិធម៌​ជូន​ស្វាមី ដែល​កំពុង​ជាប់​ឃុំ​នៅ​ក្នុង​ពន្ធនាគារ។ ថ្វី​បើ​ក្លាយ​​​ជា​ជន​ភៀស​ខ្លួន​ក៏​ដោយ ក៏​អ្នក​ស្រី​នៅ​តែ​អាច​ប្រើ​ប្រាស់​ចំណេះ​ដឹង និង​ជំនាញ​របស់​ខ្លួន​ជួយ​ដល់​ជន​ភៀស​ខ្លួន​ដទៃ​ទៀត​ដែរ។ ម្យ៉ាង​វិញ​ទៀត អ្នក​ស្រី​មិន​បាន​ចាត់​ទុក​ស្ថានភាព​លំបាក​របស់​ខ្លួន​​នា​ពេល​បច្ចុប្បន្ន​នេះ​ថា ជា​រនាំង​មិន​ឱ្យ​ខ្លួន​បន្ត​ការងារ​សង្គម​បាន​នោះ​ដែរ ពោល​គឺ​អ្នកស្រី​ប្ដេជ្ញា​បន្ត​ការងារ​ការពារ​សិទ្ធិ​មនុស្ស​ដដែល​ទៅ​ថ្ងៃ​អនាគត។

ស្ថិត​ក្នុង​បន្ទប់​ជួល​តូច​មួយ អតីត​សកម្មជន​សិទ្ធិ​លំនៅឋាន អ្នក​​ស្រី ឡុង គឹមហ៊ាង ហាក់​មាន​​ទឹក​​មុខ​ញញឹមញញែម​ខុស​ពី​សព្វ​​ដង ដោយសារ​តែ​ឪពុក​ម្ដាយ​វ័យ​​​ជាង ៦០ឆ្នាំ​របស់​អ្នក​ស្រី​ បាន​​មក​​សួរ​សុខទុក្ខ​អ្នក​ស្រី និង​កូន​តូច ដោយ​យក​មក​ជាមួយ​នូវ​ម្ហូប​អាហារ​មួយ​ចំនួន ដូច​ជា ត្រីងៀត និង​​សាច់ក្រក នំចំណី ព្រម​ទាំង​​​ផ្លែ​ឈើ​ខ្លះ​ផង មក​ពី​ស្រុក​ខ្មែរ។ អ្នក​ស្រី​​បញ្ជាក់​ថា ជា​ធម្មតា​ អ្នក​ស្រី និង​កូន​មិន​​មាន​ម្ហូប​អាហារ​សម្បូរ​បែប​នេះ​ឡើយ ព្រោះ​មិន​មាន​ចំណូល​ជាប់​លាប់ ហើយ​ត្រូវ​រិះ​ត្បិត​ការ​ចំណាយ​បំផុត​ ដើម្បី​ទុក​ថវិកា​សម្រាប់​ស្វាមី គឺ​លោក រ៉ាត់ រត្នមុនី ដែល​កំពុង​ជាប់​ពន្ធនាគារ​ព្រៃ​ស​ដោយ​អយុត្តិធម៌។

អស់​រយៈ​ពេល​ជិត ១ឆ្នាំ​ហើយ ដែល​អ្នក​​ស្រី ឡុង គឹមហ៊ាង ត្រូវ​រស់​នៅ​ក្នុង​បន្ទប់​ជួល​តួច​មួយ​ទំហំ​ប្រហែល ៣០ការ៉េ ជាមួយ​នឹង​កូន​ប្រុស​អាយុ ២ឆ្នាំ ឈ្មោះ រ៉ាត់ មុនីកិត្យា នៅ​ក្នុង​តំបន់​មួយ​នៃ​ប្រទេស​ថៃ ដែល​សម្បួរ​ដោយ​ពលករ​ខ្មែរ និង​ក្រុម​ជន​ភៀស​ខ្លួន​រស់នៅ។ ប៉ុន្តែ ដោយ​មាន​​ចរិត​លក្ខណៈ​ពូកែ​និយាយ និង​ជួយ​យក​អាសា​អ្នក​​ដទៃ​ផង​នោះ អ្ន​ក​ស្រី​មិន​​ខ្វះ​​ញាតិ​ផៅ​​ឡើយ ហើយ​​​មាន​អ្នក​​ជិត​ខាង​ខ្លះ​​តែង​យក​​បន្លែ ត្រី សាច់ មក​​ឱ្យ​​អ្នក​​ស្រី​ស្ទើរ​រៀង​រាល់​ល្ងាច។

អ្នក​​ស្រី ឡុង គឹមហ៊ាង បាន​សម្រេច​ចិត្ត​​រត់​ភៀស​ខ្លួន​​ជាមួយ​កូន​​ប្រុស​មក​​ប្រទេស​ថៃ កាល​ពី​​ខែ​ឧសភា ឆ្នាំ២០១៩ កន្លង​ទៅ ដោយសារ​តែ​​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន ក្រោយ​ពេល​មាន​​​​ជន​​មិន​​ស្គាល់​មុខ​​តាម​​ឃ្លាំមើល​សកម្មភាព​របស់​អ្នកស្រី និង​មាន​ស្ត្រី​មិន​​ស្គាល់​អត្តសញ្ញាណ​មួយ​ក្រុម​ទៀត ​បាន​ចេញ​មក​អុក​ឡុក​រំខាន​ការ​​តវ៉ា​របស់​អ្នកស្រី​នៅ​មុខ​ស្ថានទូត​រុស្ស៊ី ទី​ដែល​អ្នក​​ស្រី​បាន​​លើក​​បដា​តវ៉ា​ជា​រៀង​រាល់​សប្ដាហ៍ ដើម្បី​ស្នើសុំ​អន្តរាគមន៍​​ឱ្យ​​មាន​ការ​ដោះ​លែង​ស្វាមី​របស់​អ្នក​ស្រី។

អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​​ជន​​ភៀស​ខ្លួន​ប្រចាំ​នៅ​ប្រទេស​ថៃ (UNHCR Thailand) បាន​​ផ្ដល់​ឋានៈ​ជា​ជន​​ភៀស​ខ្លួន​ដល់​អ្នក​​ស្រី ឡុង គឹមហ៊ាង និង​​កូន​ប្រុស កាល​ពី​ខែ​កញ្ញា ឆ្នាំ២០១៩ កន្លង​ទៅ។ ក្នុង​​ឋានៈ​ជា​ជន​​ភៀស​ខ្លួន​​នេះ អ្នក​ស្រី​ទទួល​​បាន​កិច្ច​គាំពារ​ផ្នែក​សុវត្ថិភាព​ពី​អង្គការ​សហប្រជាជាតិ និង​ជំនួយ​ផ្នែក​​ហិរញ្ញវត្ថុ​ខ្លះៗ ពី​​អង្គការ​ដៃគូ​របស់​អង្គការ​សហប្រជាជាតិ។ ចំណែក​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​មួយ​​ចំនួន​ប្រចាំ​នៅ​​ប្រទេស​ថៃ ក៏​បាន​​ផ្ដល់​ជំនួយ​​ខ្លះៗ ដល់​អ្នក​ស្រី និង​កូន​ប្រុស​ផង​ដែរ ដូចជា ទឹកដោះគោ និង​​ខោ​ទឹក​នោម​ក្មេង ជា​ដើម។ ទោះ​ជា​យ៉ាង​ណា ជំនួយ​ទាំង​នេះ​មិន​គ្រប់គ្រាន់​សម្រាប់​​ការ​ចំណាយ​ប្រចាំ​ខែ​ឡើយ ដែល​​តម្រូវ​ឱ្យ​អ្នក​ស្រី​ត្រូវ​ស្វែង​រក​​ការងារ​ធ្វើ​បន្ថែម​ទៀត​ ដើម្បី​ទប់ទល់​ការ​ចំណាយ។

ដោយមាន​អតីត​ភាព​ការងារ​ជា​អ្នក​​ការពារ​​សិទ្ធិមនុស្ស​ និង​​មាន​ចំណេះដឹង​ខាង​ភាសា​អង់គ្លេស​ផង អង្គការ​មួយ​ចំនួន​ដែល​ជា​​ដៃគូ​របស់​អង្គការ​សហប្រជាជាតិ បាន​ផ្ដល់​ការងារ​ជា​អ្នក​បកប្រែ​ឱ្យ​​អ្នកស្រី ទាំង​ការ​បក​ប្រែ​ផ្ទាល់​មាត់ និង​បកប្រែ​ជា​ឯកសារ។ ការ​ងារ​នេះ​បាន​ផ្ដល់​កម្រៃ​ប្រមាណ ៦ពាន់​បាត ឬ​ប្រហែល ២រយ​ដុល្លារ​អាមេរិក​ក្នុង​មួយ​​ខែ ប៉ុន្តែ​ចំនួន​នេះ​​មិនទាន់​គ្រប់គ្រាន់​សម្រាប់​ការ​ចំណាយ​​នោះ​ទេ ដោយ​អ្នកស្រី​ត្រូវ​ខ្ចី​លុយ​បងប្អូន និង​ឪពុក​ម្ដាយ​យក​មក​ចំណាយ​បន្ថែម​ទៀត៖ «ពីមុន​មក យើង​យក​កូន​ទៅដើរ​បាន​​អ៊ីចឹង​ទៅ ប៉ុន្តែ​ក្រោយ​ពី​មាន​​ផ្ទុះ​មេរោគ​កូរ៉ូណា ជំងឺ​រលាក​សួត​ថ្មី​ហ្នឹង​មក គឺ​ខ្ញុំ​មិន​អាច​យក​​គេ​ទៅ​​ធ្វើ​ការ​ជាមួយ​បាន​​ទេ។ ពេល​​ដែល​​ខ្ញុំ​មិន​​អាច​យក​កូន​ទៅ​ធ្វើ​ការ​បាន ខ្ញុំ​ក៏​អត់​មាន​អ្នក​​មើល​កូន​​នៅ​​ផ្ទះ​ដែរ អ៊ីចឹង​ធ្វើ​ឱ្យ​ខ្ញុំ​​មិន​​អាច​បន្ត​ទៅ​​ធ្វើ​ការ​បាន។ អ៊ីចឹង​ដែល​ធ្វើ​ឱ្យ​​ខ្ញុំ​ហ្នឹង​បាត់​បង់​ចំណូល​ បាត់​បង់​កម្រៃ​វិញ​បាត់​ហើយ»

ក្រៅ​ពី​ការ​លំបាក​ផ្នែក​ជីវភាព អ្នក​ស្រី​អះអាង​ថា អ្នក​ស្រី​ក៏​ប្រឈម​នឹង​ការ​បៀតបៀន​ដោយ​ពាក្យ​សម្ដី​ពី​ជន​មួយ​ចំនួន​ផង​ដែរ ព្រោះ​អ្នក​​ស្រី​​រស់​នៅ​តែ​ពីរ​នាក់​ម្ដាយ​នឹង​កូន ហើយ​ពេល​​ខ្លះ​​មាន​​ជន​មិន​ស្គាល់​អត្តសញ្ញាណ​តាម​អង្កេត និង​ថត​រូប​អ្នកស្រី​ផង​ដែរ៖ «មនុស្ស​ល្អ នៅ​ពេល​ដែល​គេ​ឃើញ​​យើង​ពីរ​នាក់​ម្ដាយ​កូន គេ​គោរព​គេ​សរសើរ គេ​ឱ្យ​តម្លៃ​ តែ​សម្រាប់​មនុស្ស​ដែល​មិន​ល្អ មាន​គំនិត​អាក្រក់ ហើយ​ពេល​ខ្លះ​ទៅ​ប្រើប្រាស់​ពាក្យ​សម្ដី​មិន​សម​​រម្យ​ កាយ​វិការ​មិន​សមរម្យ​ ព្រហើន​មក​លើ​យើង សឹង​តែ​បំពាន ដែល​ធ្វើ​ឱ្យ​ពេល​ខ្លះ ខ្ញុំ​បារម្ភ​អំពី​សុវត្ថិភាព​របស់​ខ្លួន​ឯង។ ​ក៏​ប៉ុន្តែ​ដោយសារ​នៅ​ទីនេះ ខ្ញុំ​មាន​អ្នក​ជិត​ខាង​ជា​ជន​ជាតិ​ខ្មែរ​យើង​ដែល​គេ​ជា​មនុស្ស​ល្អ​ច្រើន​ហ្នឹង ធ្វើ​ឱ្យ​​យើង​អាច​ជជែក​គ្នា ​ប្រាប់​គ្នា​អំពី​​សុខទុក្ខ​គ្នា​វិញ​បាន។ មួយ​ទៀត ប្រសិន​បើ​ខ្ញុំ​យល់​ថា អ្នក​ហ្នឹង​បំពាន​ដែល​ខ្ញុំ​មិន​អាច​ទ្រាំ​បាន​ ខ្ញុំ​នឹង​ប្រាប់​ទៅ UN»

គិត​ត្រឹម​ខែ​ចុង​កុម្ភៈ ឆ្នាំ២០២០ នេះ ស្វាមី​អ្នក​ស្រី គឺ​លោក រ៉ាត់ រត្នមុនី បាន​ជាប់​ឃុំ​អស់​រយៈ​ពេល​ជាង ១ឆ្នាំ​ហើយ។ ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​សំណង់​កម្ពុជា​រូប​នេះ ត្រូវ​បាន​​​ត្រូវ​បាន​អាជ្ញាធរ​ថៃ​ចាប់​ខ្លួន កាល​ពី​ចុង​ឆ្នាំ២០១៨ កន្លង​ទៅ តាម​សំណើ​របស់​សមត្ថកិច្ច​កម្ពុជា។ វិធានការ​នេះ គឺ​ធ្វើ​ឡើង​ក្រោយ​ពេល​ដែល​ភាពយន្ត​ឯកសារ​ស្ដីពី​ការ​ជួញដូរ​ផ្លូវ​ភេទ​នៅ​កម្ពុជា​មួយ មាន​ចំណង​ជើង​ថា “ម្ដាយ​ខ្ញុំ លក់​ខ្ញុំ” ត្រូវ​បាន​ទូរទស្សន៍​រុស្ស៊ី RT (Russia Today) ផ្សព្វផ្សាយ​ជា​សាធារណៈ។

អាជ្ញាធរ​របប​លោក ហ៊ុន សែន បាន​ចោទ​លោក រ៉ាត់ រត្នមុនី ដែល​ជា​អ្នក​បក​ប្រែ​ក្នុង​ដំណើរការ​ផលិត​ភាពយន្ត​ឯកសារ​នេះ​ថា បាន​ផ្ដល់​លុយ​កាក់​ដល់​តួ​អង្គ​នៅ​ក្នុង​​រឿង​ ដើម្បី​និយាយ​ប្រឌិត ធ្វើ​ឱ្យ​ប៉ះពាល់​​ដល់​មុខ​មាត់​ប្រទេស​កម្ពុជា និង​កិត្តិយស​ស្ត្រី​ខ្មែរ។ ក៏​ប៉ុន្តែ​អាជ្ញាធរ​មិន​​ដែល​​កោះហៅ​តំណាង​ទូរទស្សន៍ RT របស់​រុស្ស៊ី ដែល​ជា​អ្នក​ផលិត​ភាពយន្ត​ឯកសារ​នេះ​មក​សាកសួរ​នោះ​ទេ ហើយ​សាក្សី​ដ៏​សំខាន់​មួយ​​រូប​ឈ្មោះ ស្រី​ពេជ្រ ​ដែល​​អះអាង​ថា នាង​មិន​​ដែល​បាន​ទទួល​លុយ​កាក់​ពី​លោក រ៉ាត់ រត្នមុនី នោះ ក៏​តុលាការ​មិន​បាន​ព្យាយាម​​​​កោះ​ហៅ​​មក​សាកសួរ​ដែរ។

នៅ​ចុង​ខែ​មិថុនា ឆ្នាំ២០១៩ តាម​រយៈ​សវនាការ​ដែល​​គ្មាន​​វត្តមាន​​អ្នក​​ពាក់ព័ន្ធ សាលាដំបូង​រាជធានី​​ភ្នំពេញ បាន​សម្រេច​​​ផ្ដន្ទាទោស​​​ លោក រ៉ាត់ រត្នមុនី វ័យ ៤៩ឆ្នាំ ឱ្យ​ជាប់​ពន្ធនាគារ ២ឆ្នាំ ពី​បទ “ញុះញង់​​ឱ្យ​មាន​​ការ​រើសអើង” និង​បង់​សំណង​ឱ្យ​ដើម​​បណ្ដឹង​រដ្ឋប្បវេណី​​ចំនួន ២ម៉ឺន​ដុល្លារ​អាមេរិក​​ថែម​​ទៀត។ សាលាឧទ្ធរណ៍​បាន​​តម្កល់​សេចក្ដី​សម្រេច​របស់​តុលាការ​ក្រុង​​ភ្នំពេញ​នេះ​ទុក​ជា​បាន​​ការ​ដដែល ហើយ​ពេល​នេះ បណ្ដឹង​សារទុក្ខ​របស់​លោក រ៉ាត់ រត្នមុនី កំពុង​ស្ថិត​ក្នុង​ដៃ​តុលាការ​កំពូល។

អ្នក​​នាំ​ពាក្យ​​សមាគម​ការពារ​សិទ្ធិមនុស្ស​​អាដហុក (ADHOC) លោក ស៊ឹង សែនករុណា សោក​ស្ដាយ​ដែល​គ្រួសារ​របស់​លោក រ៉ាត់ រត្នមុនី ត្រូវ​រស់​នៅ​បែក​គ្នា ដោយ​ម្នាក់​ត្រូវ​ជាប់​ពន្ធនាគារ​ ក្រោម​​បទ​ចោទ​មិន​​សម​ហេតុផល និង​ម្នាក់​​ទៀត​ត្រូវ​រត់​ភៀស​ខ្លួន​​ទៅ​នៅ​ក្រៅ​ប្រទេស​ ដោយ​បារម្ភ​ពី​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​​បែប​នេះ។ លោក​សង្កេត​ឃើញ​ថា សកម្មជន​​សិទ្ធិ​ការងារ លោក​​ រ៉ាត់ រត្នមុនី មិន​​បាន​ប្រព្រឹត្ត​កំហុស​ដូច​ការ​ចោទ​ប្រកាន់​ឡើយ ដូច្នេះ​តុលាការ​គួរ​តែ​ផ្ដល់​យុត្តិធម៌​ដល់​រូប​លោក​វិញ។ មន្ត្រី​​សិទ្ធិ​មនុស្ស​រូប​នេះ​ជឿ​ថា ការ​ដោះ​លែង​ និង​ផ្ដល់​សេរីភាព​ពេញលេញ​​ដល់​លោក រ៉ាត់ រត្នមុនី ក៏​​ជា​ផ្នែក​មួយ​នៃ​ការ​កែ​លម្អ​កំណត់​ត្រា​អាក្រក់​ផ្នែក​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ដែរ៖ «ក្នុង​​រឿង​នេះ យើង​គិត​ថា គួរ​មាន​​ការ​ពន្លឿន​នៅ​ក្នុង​នីតិវិធី ធ្វើ​យ៉ាង​ណា​ដើម្បី​រក​យុត្តិធម៌​ជូន​ដល់​គាត់ ព្រោះ​អ្វី​ដែល​គាត់​​ធ្វើ​ទាំង​អស់​ហ្នឹង គឺ​ជា​ការ​ធ្វើ​កិច្ច​ការងារ​របស់​គាត់​ទៅ​តាម​វិជ្ជាជីវៈ។ វា​មិន​ដូច​អ្វី​​ដែល​ជា​ការ​ចោទ​ប្រកាន់​នោះ​ទេ អ៊ីចឹង​អ្វី​ដែល​​ជា​វិមតិសង្ស័យ​​ ហើយ​ការ​ចោទ​ប្រកាន់​មិន​មាន​ភាព​ច្បាស់លាស់ ហើយ​មិន​​មាន​ភស្តុតាង​ដាក់​បន្ទុក​គ្រប់គ្រាន់ គួរ​តែ​ផ្ដល់​សិទ្ធិ​សេរីភាព​​ដល់​គាត់ ដើម្បី​ឱ្យ​បាន​​មក​ជួប​ជុំ​ក្រុម​គ្រួសារ​គាត់»

ក្រុម​​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​វាយ​តម្លៃ​ថា តុលាការ​របប​លោក ហ៊ុន សែន បាន​កាត់​ក្តី​សំណុំ​រឿង​លោក រ៉ាត់ រត្នមុនី បែប​បាយឡុកបាយឡ​គួរ​ឱ្យ​អាម៉ាស់ និង​គួរ​ឱ្យ​ស្អប់ខ្ពើម ហើយ​សាលក្រម​នេះ​បាន​ធ្វើ​ឱ្យ​បាត់​បង់​សុចរិត​ភាព​នៃ​ប្រព័ន្ធ​តុលាការ​កម្ពុជា​យ៉ាង​ដំណំ។ ទន្ទឹម​នឹង​នេះ ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​បាន​គូស​បញ្ជាក់​ថា ការ​កាត់​ទោ​ស លោក រ៉ាត់ រត្នមុនី ​ធ្វើ​ឱ្យ​ប្រជា​ពលរដ្ឋ និង​សហគមន៍​អន្តរជាតិ កាន់​តែ​បាត់​ទំនុក​ចិត្ត​លើ​ប្រព័ន្ធ​តុលាការ​កម្ពុជា ពីព្រោះ​សកម្មជន​សិទ្ធិ​ការងារ​រូប​នេះ មិន​ទទួល​បាន​សវនាការ​ប្រកប​ដោយ​យុត្តិធម៌​ឡើយ។ ជាមួយ​គ្នា​នេះ ក្រុម​​អ្នក​សារព័ត៌មាន​ឯករាជ្យ​ បាន​ចាត់​ទុក​ករណី​នេះ​ថា ជា​ការ​គំរាម​កំហែង​ដល់​សេរីភាព​សារព័ត៌មាន និង​ការងារ​រាយការណ៍​ព័ត៌មាន​ពិត​​ជូន​​សាធារណជន។ ទាំង​សហគមន៍​​ជាតិ និង​អន្តរជាតិ​សុទ្ធ​តែ​ទទូច​ដល់​តុលាការ​កម្ពុជា​ឱ្យ​ទម្លាក់​ចោល​​ការ​ចោទ​ប្រកាន់​ប្រឆាំង​នឹង​លោក រ៉ាត់ រត្នមុនី ព្រម​ទាំង​ផ្ដល់​សេរីភាព​ពេញលេញ​ដល់​សកម្មជន​​សិទ្ធិ​ការងារ​រូប​នេះ​វិញ​​ដោយ​ឥត​លក្ខខណ្ឌ។

អតីត​សកម្មជន​សិទ្ធិ​លំនៅឋាន អ្នក​ស្រី ឡុង គឹមហ៊ាង ឱ្យ​ដឹង​ថា ក្នុង​ស្ថានភាព​ជា​ជន​ភៀស​ខ្លួន អ្នក​ស្រី​បាន​ត្រឹម​តែ​ពិគ្រោះ​យោបល់​ជាមួយ​មេធាវី ដើម្បី​ជួយ​រក​វិធី​តតាំង​ក្តី​ឱ្យ​ស្វាមី​តាម​ផ្លូវ​តុលាការ​​ប៉ុណ្ណោះ ក៏ប៉ុន្តែ​ដែល​សំខាន់​ជាង​នេះ​ទៀត​នោះ គឺ​ការ​មើល​ថែទាំ​កូន​ប្រុស​ឱ្យ​បាន​​ល្អ ទម្រាំ​ស្វាមី​អាច​រួច​ផុត​ពី​ការ​ឃុំ​ឃាំង។ អ្នក​ស្រី​រំពឹង​ថា តុលាការ​កំពូល​នឹង​អាច​ផ្ដល់​យុត្តិធម៌​ដល់​ស្វាមី​របស់​អ្នក​​ស្រី​វិញ ព្រោះ​គាត់​មិន​មាន​កំហុស​អ្វី​នោះ​ទេ៖ «ជា​គុណ​ធម៌​ពិត​ប្រាកដ​ដែល​ខ្ញុំ​គោរព ដោះលែង​ប្ដី​ខ្ញុំ​ឱ្យ​មាន​សេរីភាព និង​អ្នក​ទោស​មនសិការ​ដទៃ​ទៀត​ទៅ។ ហ៊ាន​ធ្វើ និង​បង្ហាញ​គុណធម៌​ទៅ​​ជាតិ​សាសន៍​ដទៃ ហេតុ​អ្វី​ខ្លាច​រអែង​នឹង​ធ្វើ​គុណ​ធម៌ និង​ធ្វើ​​រឿង​ល្អ​ចំពោះ​ជាតិ​​សាសន៍​របស់​ខ្លួនឯងហើយ​ក៏​ខ្ញុំ​សង្ឃឹម​ថា រដ្ឋាភិបាល​កម្ពុជា​នឹង​ប្រើ​គុណ​​ធម៌​របស់​ពួក​​គាត់​ស្ដារ​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា​យើង​ត្រឡប់​មក​​វិញ​មក។ វា​មិន​ថោក​​ទាប​អ្វី​​ទេ ព្រោះ​ដោយសារ​ដើម្បី​​ពលរដ្ឋ​របស់​យើង​ ប្រទេស​របស់​យើង។ នៅ​ពេល​ធ្វើ​ល្អ ពួក​​គេ​នឹង​ទទួល​បាន​ការ​គោរព​នៅ​ពេល​អនាគត​សម្រាប់​ក្មេង​ជំនាន់​ក្រោយ ប៉ុន្តែ​បើ​នៅ​​តែ​បែបនេះ បណ្ដោយ​ឱ្យ​អ្នក​ធ្វើ​ការ​សង្គម​ សិទ្ធិមនុស្ស ពលរដ្ឋ​រង​គ្រោះ​ពិបាក​វេទនា ខ្ញុំ​ជា​អ្នកធ្វើ​ការ​សង្គម ជា​អ្នក​​​​ការពារ​សិទ្ធិមនុស្ស​ បែរ​ទៅ​ជា​ខ្ចាត់​ខ្ចាយ​ រត់​ចោល​ស្រុក​អ៊ីចឹង វា​ជា​រឿង​អាម៉ាស់​របស់​រដ្ឋាភិបាល​កម្ពុជា​ខ្លួន​ឯង»

អ្នក​ស្រី ឡុង គឹមហ៊ាង គឺ​ជា​អតីត​មន្ត្រី​ព័ត៌មាន​ និង​ទំនាក់ទំនង ហើយ​ក្រោយ​មក​ជា​ប្រធាន​ផ្នែក​ហិរញ្ញវត្ថុ និង​រដ្ឋបាល​នៃ​អង្គការ​សិទ្ធិ​លំនៅឋាន រហូត​មក​ដល់​ចុង​ឆ្នាំ២០១៨។ ក្នុង​អំឡុង​ពេល​បំពេញ​ការងារ​នេះ អ្នក​ស្រី​តែង​ចុះ​ទៅ​ឃ្លាំមើល​​ព្រឹត្តិការណ៍​តវ៉ា​ដី​ធ្លី​របស់​ពលរដ្ឋ​ក្នុង​រាជធានី​​ភ្នំពេញ និង​បាន​ចូល​រួម​យ៉ាង​សកម្មជន​នៅ​ក្នុង​​ការ​ជួយ​តស៊ូ​មតិ​ជូន​ពលរដ្ឋ​ដែល​​រង​គ្រោះ​ដោយ​ការ​រំលោភ​យក​ដី​ធ្លី។ ជាមួយ​គ្នា​នេះ អ្នក​ស្រី​បាន​សហការ​យ៉ាង​ពេញលេញ​​ក្នុង​ការ​ផ្ដល់​ព័ត៌មាន​ជូន​ក្រុម​អ្នក​សារ​ព័ត៌មាន​អំពី​ការ​តវ៉ា​ដីធ្លី របាយការណ៍​រឿង​ដី​ធ្លី និង​បញ្ហា​ដទៃ​ទៀត ពាក់ព័ន្ធ​នឹង​រឿង​សិទ្ធិ​លំនៅឋាន។

ស្ថិត​ក្នុង​វ័យ ៣៥ឆ្នាំ អ្នក​ស្រី ឡុង គឹមហ៊ាង បាន​កើត​នៅ​ក្នុង​ជំរំ​ជន​ភៀស​ខ្លួន សាយធូ (Site II) និង​ធំ​ដឹង​ក្ដី​នៅ​ខេត្ត​​បន្ទាយ​មាន​​ជ័យ ក្នុង​គ្រួសារ​ដែល​​មាន​​ឪពុក​​ជា​រត់​ឡាន​ឈ្នួល និង​ម្ដាយ​ជា​លក់​ដូរ ព្រម​​ទាំង​មាន​បងប្អូន​​បង្កើត​ចំនួន ៧នាក់។ អ្នក​​ស្រី​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជំនាញ​គណនេយ្យ និង​ភាសា​អង់គ្លេស ក៏​ប៉ុន្តែ​ដោយ​សារ​តែ​រន្ធត់​ចិត្ត​ខ្លាំង​នៅ​ពេល​ឃើញ​ព្រឹត្តិការណ៍​ផ្ទះ​របស់​ពលរដ្ឋ​បឹង​កក់ ត្រូវ​គេ​បូម​​ខ្សាច់​ពន្លិច អ្នក​ស្រី​​ក៏​បាន​សម្រេច​ប្រឡូក​​ចូល​ពេញ​​ទំហឹង​ក្នុង​សកម្មភាព​ការងារ​សិទ្ធិ​លំនៅឋាន​របស់​ប្រជាពលរដ្ឋ។

អ្នក​​ស្រី ឡុង គឹមហ៊ាង បញ្ជាក់​ថា ទោះ​ជា​ពេល​នេះ​​អ្នក​​ស្រី​​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​លំបាក​​បែប​ណា​ក្តី អ្នក​ស្រី​ប្ដេជ្ញា​ចិត្ត​ថា នឹង​មិន​បោះបង់​ចោល​ការងារ​ជា​អ្នក​​ការពារ​សិទ្ធិមនុស្ស និង​ការងារ​​សង្គម​​នោះ​ឡើយ ពីព្រោះ​អ្នកស្រី​ស្អប់ខ្ពើម​ភាព​អយុត្តិធម៌​សង្គម៖ «ទោះបី​ជា​មាន​​រឿង​អ្វី​​កើត​ឡើង​ក៏ដោយ ខ្ញុំ​នៅ​តែ​បន្ត​នឹង​ការ​ធ្វើ​ការ​ងារ​ជា​អ្នក​ការពារ​សិទ្ធិ​មនុស្ស​​ដដែល បើ​ទោះបី​​ជា​នៅ​​កន្លែង​ណា​ក៏ដោយ ពីព្រោះ​ដោយសារ​តែ​ភាព​ក្រីក្រ និង​អំពើ​​អយុត្តិធម៌​ដែល​កើត​ឡើង​មក​លើ​ខ្ញុំ​បច្ចុប្បន្ន​​នេះឯង ដែល​ធ្វើ​ឱ្យ​​ខ្ញុំ​ត្រូវ​តែ​រក្សា​ជំហរ​ និង​បន្ត​ធ្វើ​​ការងារ​របស់​ខ្ញុំ​ដដែល ដើម្បី​ឱ្យ​​ខ្ញុំ​អាច​ជួយ​ដល់​អ្នក​​ដទៃ ជួយ​ដល់​កូន​របស់​ខ្ញុំ​ បង​ប្អូន​សាច់​ញាតិ​របស់ខ្ញុំ ជន​​ជាតិ​​របស់​ខ្ញុំ កុំ​​ឱ្យ​​មាន​រឿង​អយុត្តិធម៌ និង​ក្រីក្រ​ដូច​ខ្ញុំ»

ទោះ​ជា​មាន​ការ​ប្ដេជ្ញា​ចិត្ត​ខ្ពស់​នៅ​ក្នុង​បុព្វហេតុ​ការងារ​ការពារ​សិទ្ធិមនុស្ស​បែប​នេះ​ក្ដី ក៏​អ្នក​ស្រី ឡុង គឹមហ៊ាង នៅ​មិន​ទាន់​ប្រាកដ​ក្នុង​ចិត្ត​ថា តើ​អនាគត​អ្នកស្រី និង​គ្រួសារ នឹង​ទៅ​ជា​យ៉ាង​ណា​នៅ​ឡើយ​ទេ? ៖ «សម្រាប់​ខ្ញុំ បើ​គេ​ដោះលែង​ប្ដី​ខ្ញុំ ខ្ញុំ​មើល​សិន​​ថា តើ​សុវត្ថិភាព​ពួក​​យើង​កម្រិត​ណាដោះលែង​ឱ្យ​ប្តី​ខ្ញុំ​​មាន​សេរីភាព​ពេញ​បរិបូណ៌​ដូច​ដើម ឬ​ក៏​ដោះលែង​ប្ដី​ខ្ញុំ​មក​ ប៉ុន្តែ​ស្ថិត​ក្រោម​សម្ពាធ។ តើ​​សេរីភាព​​ដែល​ផ្ដល់​ហ្នឹង វា​កម្រិត​ណាយើង​ត្រូវ​មើល​សិន​ដែរ ព្រោះ​បើ​សេរីភាព​ស្ថិត​ក្រោម​ការ​ភ័យ​​ខ្លាច​ វា​ជា​រឿង​គួរ​ឱ្យ​បារម្ភ​សម្រាប់​ពួក​​យើង​នា​ពេល​អនាគត ប៉ុន្តែ​បើ​សេរីភាព​ផ្ដល់​ឱ្យ​ពួក​​យើង​ពេញលេញ​ វា​ដូច​ជា​គ្មាន​អ្វី​ពិបាក​ក្នុង​​ខ្លាច​រអែង​ដើម្បី​ទៅ​នៅ​ស្រុក​​យើង​វិញ​នោះ​ទេ»

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

One Response to "អតីត​អ្នក​​ការពារ​សិទ្ធិ​លំនៅឋាន​ក្លាយ​ជា​ជន​ភៀស​ខ្លួន​ដោយសារ​ជួយ​រក​យុត្តិធម៌​ជូន​ស្វាមី"

  1. so socheath says:

    ហួសចិត្ត !
    អ្នកឃ្លាំមើលផ្នែកអភិវឌ្ឍន៍សង្គម មាស នី ដែលខ្ញុំតែងនិយាយដោយប្រកាន់ខ្ជាប់ចំពោះវាថា
    ជាបណ្ឌឹតផេះចង្ក្រាន និយាយថា សំណុំរឿង លោក កឹម សុខា ជារឿងនយោបាយ។ (?????)
    មាស នី បន្ថែមថា សំណុំរឿងក្ដីលោក កឹម សុខា នេះ ( មាស នី) មើលឃើញថា នឹងអូសបន្លាយពេលវេលា រហូតដល់បោះឆ្នោតឃុំសង្កាត់ឆ្នាំ២០២២ ឬដល់ការបោះឆ្នោតអាណត្តិទី៧ ឆ្នាំ២០២៣ ជាដើម ដើម្បីកុំឲ្យមេបក្សប្រឆាំងរូបនេះធ្វើសកម្មភាពនយោបាយអ្វីបាន៖
    មាសនីថា «ខ្ញុំមើលឃើញខុសពីរដ្ឋាភិបាល ខ្ញុំផ្ដល់អត្ថន័យអ្នកទោសប្រព្រឹត្តិដោយខុសច្បាប់ និងអ្នកទោសនយោបាយ សម្រាប់អ្នកទោសនយោបាយ គឺគេយកមនុស្សទៅឃុំឃាំង គេចង់ឃុំឃាំង ១០ឆ្នាំក៏បានដែរ ហើយករណីលោក កឹម សុខា នេះ ជាករណីនយោបាយ
    តាំងពីដើមទីមក»។ (?????)
    អ្ហែងមើលឲ្យច្បាស់អាល្ងង់ មាសនី !
    កឹមសុខា មិនអាចរួចពីចំណងគុកបាននោះទេ ទោះបីកឹមសុខា ថែមមេធាវី ១ពាន់ទៀត មកការពារក្តីរបស់ខ្លួនក្តី
    *******
    បើនិយាយពីពីកឹម សុខា រឿងភូតភរ បោកប្រាស ញុះញង់អុចអាល លាបពណ៍ ពន្យុះឲ្យបង្ករចលាចលក្នុងសង្គមអានេះខ្លាំង ជាងអាដង្ខៅបាតុកម្ម អាក្បត់ជាតិសរង្ស៊ីទៅទៀត។
    ព្រោះថា វាតែងអួតអាងថា វាមានបរទេស ជាអាមេរិក កាណាដា ជាអ្នកជួយវា ជាអ្នកបង្រៀនវាពីវិធីធ្វើបដិវត្តពណ៌ផ្តួលរំលំរដ្ឋាភិបាលកម្ពុជា។
    សម្រាប់កឹម សុខា វាមានចំណុចខ្សោយរបស់វា នោះ គឺអំនួត ដែលបណ្តាលឲ្យបែក
    ការសម្ងាត់ដែល វាខំលាក់ទុកយូរមកហើយត្រូវបានទម្លាយជាសាធារណះតាមរយះ
    រង្វះមាត់វានេះឯង ។

    យ៉ាងនេះហើយទើបធ្វើឲ្យវាជាប់គុកច្រវ៉ាក់។ ព្រោះថានយោបាយសន្យាខ្យល់របស់វា ត្រូវទទួលរងនូវការបាត់ជំនឿពីសំណាក់អ្នកគាំទ្រវាជាបណ្តើរៗ ប្រៀប ដូចជាសំប៉ាន
    រសាត់ចោលសំពៅដែលហៀបលិចលង់ក្នុងមហាសារដ៏ធំល្វឹងល្វើយ។
    ពិតហើយ ការឃោសនាអកុសល បង្កើតរឿងក្នុងពេលដែលគ្មានរឿង ដើម្បីញុះញង់
    អុចអាលទម្លាក់កំហុស ការសន្យាខ្យល់ខ្ចប់ ពិតជាមានឥទ្ធិពលខ្លាំងណាស់ ក្នុងពេលដែលកាលណោះមន្ត្រីរដ្ឋាភិបាល និងប្រជាពលរដ្ឋដែលគាំទ្រគោលនយោបាយដឹកនាំ
    របស់គណបក្សប្រជាជនកម្ពុជា ត្រូវបានណែនាំកុំឲ្យមានការតបត ដែលវាហាក់ដូច
    ជាការសម្ងំទទួលស្គាល់កំហុស ដូចពួកវាថាមែន។
    ការសម្ងំបែបនេះ បាននាំមកនូវបច្ច័យអាក្រក់ដាក់ទៅលើការដឹកនាំរបស់រដ្ឋាភិបាល
    ជាហេតុ ធ្វើឲ្យមន្ត្រីរដ្ឋាភិបាល និងបងប្អូនប្រជាពលរដ្ឋមួយចំនួន ចេញមុខតបតរកខុសត្រូវ
    ជាមួយពួកបក្សប្រឆាំងសង្គ្រោះជាតិ ក្នុងនោះក៏មានខ្ញុំម្នាក់ដែរទោះបីរំលោភលើការណែនាំក្តី។
    សកម្មភាពតបត របស់មន្ត្រីរដ្ឋាភិបាល និងបងប្អូនប្រជាពលរដ្ឋពិតជាមានឥទ្ធិពលយ៉ាងប្រាកដ ក្នុងការកំចាត់ព័ត៌មានភូតកុហកបោកប្រាស ពិសេសការសន្យាខ្យល់ក្នុងការផ្តល់
    ថវិកា៥០ ម៉ឺនដុល្លារមួយឃុំ ប្រសិនបើគណះបក្សសង្គ្រោះជាតិឈ្នះក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ឆ្នាំ២០១៧ ។
    តើនេះវាមិនមែនជាការសន្យាដ៏ហួសហេតុ ក្នុងអ្វី
    ដែលក្នុងឃុំសង្កាត់ដែលពួកវាឈ្នះហើយ មិនមានឲ្យថវិកាតាមការសន្យា សូម្បី
    តែមួយសេននោះ។
    ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ឆ្នាំ២០១៧ តាមនយោបាយសន្យាផ្តល់
    មូលនិធិ៥០ម៉ឺនដុល្លារ ដែលរៀបចំកិច្ចការដោយអាក្តឆ្កែកឹមសុខា និងទទួលការអនុវត្តយ៉ាងសកម្មដោយយឹមសុវណ្ណ ថ្វីត្បឹត ចំនួនអាសនៈតំណែងជាមេឃុំសង្កាត់របស់គណៈបក្សសង្គ្រោះជាតិ មានការកើនឡើងបន្តិចក្តី តែភាពប្រទាំងប្រទើស ទាក់ទងនិងការ
    សន្យាផ្តល់មូលនិធិ៥០ម៉ឺនដុល្លារពីគណៈបក្សសង្គ្រោះជាតិចំពោះឃុំសង្កាត់បក្សនេះឈ្នះឆ្នោតបានកើតឡើងតាមរយះការធ្វើបាតុកម្មទាមទារលុយមូលនិធិដែលបក្សសង្គ្រោះជាតិ បានសន្យា បានកើតឡើងក្នុងច្រើនមូលដ្ឋាននៅទូទាំងទូទាំងប្រទេស ។
    យឹមសុវណ្ណត្រូវបាន មតិជាច្រើនម៉ឺនសែននាក់ក្នុងមួយថ្ងៃ បានធ្វើការវាយប្រហារជេរប្រមាថ តាមរយះបណ្តាញសង្គមហ្វេសប៊ុក ។
    ដោយឡែកសម្រាប់មេឃុំ ចៅសង្កាត់ គណៈបក្សសង្គ្រោះជាតិ ដែលទើបឈ្នះឆ្នោតទៀតសោត ពួកគេចូលធ្វើការក្នុងឬកពារក្រអឺតក្រទ្រម ទុកខ្លួនហាក់នៅក្រៅច្បាប់ប្រទេស ប្រៀបដូចជាប្រទេសកម្ពុជាមួយនេះ ដឹកនាំដោយរដ្ឋាភិបាលពីរ ។
    កឹមសុខា ដែលទើបចេញពីក្នុងរូងកណ្តុរ សម្រាប់គេចខ្លួនពីសណាញ់ច្បាប់ក្នុងការប្រព្រឹត្តនូវអំពើអានាចារបោកបញ្ឆោតរួមសង្វាស ហើយដែលប្តឹងដោយនារីរងគ្រោះ
    ផ្ទាល់នោះ ត្រូវចេញមុខប្រឈមដោះស្រាយភាពប្រទាំងប្រទើស ចំពោះការសន្យាខ្យល់ខ្ចប់របស់វា ដែលវាដឹងយ៉ាងប្រាកដថា នឹងបណ្តាលឲ្យមានការបែកបាក់ បាត់នូវជំនឿចិត្ត
    ហើយបញ្ឈប់នូវការគាំទ្រពីសំណាក់ប្រជាពលរដ្ឋ នៅគ្រប់មូលដ្ឋានដែលកំពុងទាមទារលុយមូលនិធិ៥០ម៉ឺនដុល្លារចំពោះគណៈបក្សសង្គ្រោះជាតិ ព្រោះថាការបោះឆ្នោតជ្រើស
    រើសតំណាងរាស្ត្រ នឹងឈានមកដល់ក្នុងខែកក្កដាឆ្នាំ២០១៨ក្នុងពេលដ៏ខ្លី
    ខាងមុខ។
    កិច្ចអន្តរាគមន៍បែបបោកប្រាសបន្ត របស់កឹមសុខា មិនទទួលបានជោគជ័យក្នុងការដោះស្រាយបញ្ហានេះទេ ។
    កឹមសុខា ដឹងយ៉ាងច្បាស់ថា ការបោះឆ្នោតថ្នាក់ជាតិកាន់ខិតជិតមកដល់បែបនេះ វាពិតជាមិនមានពេលវេលាណាមួយអំណោយផលសម្រាប់ការឃោសនាបោកប្រាសរបស់វាទៀត
    ឡើយ ។ ដូច្នេះជម្រើសរបស់កឹមសុខាមានតែមួយ នោះគឺការប្រមូលកម្លាំង វាយសម្រុកផ្តាច់ព្រ័តប្លន់ដណ្តើមអំណាចតាមរយះបាតុកម្ម ទោះបីកន្លងមក មានការបង្ក្រាបម្តងហើយក្តី ។
    ពាក្យថាអាមេរិកគឺជាអ្នកគាំទ្រគណៈបក្សសង្គ្រោះជាតិគឺជាស្ប៉តឃោសនាដែលកឹមសុខា
    យកមកប្រើជាប្រចាំសម្រាប់ការទាក់ទាញចំ ពោះអ្នកជឿជាក់លើគណៈបក្សសង្គ្រោះជាតិផង
    និងធ្វើជាការគំរាមកំហែងដល់អ្នក មិនគាំទ្រផងត្រូវបានខ្ជាក់ពីក្រអូមមាត់កឹមសុខាជាប្រចាំ ។
    អាយ៉ងគោមួយរយកឹម សុខា ក្តី អាដង្ខៅបាតុកម្មសមរង្ស៊ីក្តី គឺជាមនុស្សដែលទុកច្បាប់ជាតិ ថាគ្រាន់តែជាក្រដាស ដែលគ្មានតម្លៃ ។ ពួកវា តែងទុកគណបក្សសង្គ្រោះគឺជារដ្ឋាភិបាលមួយដែលមានច្បាប់ដោយឡែក មិនអាស្រ័យរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ជាតិ ។ ព្រោះថារាល់ទង្វើនៃការប្រព្រឹត្តរបស់បក្សមួយនេះ គឺតែងបំពានលើច្បាប់ជាតិ ដែលកន្លងមកទោះបី សមាជិកសភានៃបក្សនោះបានចូលរួមអនុម័តច្បាប់ នៅក្នុងរដ្ឋសភាជាតិក្តី ។
    ជានិច្ចកាលអាយ៉ងគោមួយរយកឹម សុខា តែងប្រើអំណះអំណាង ពីសិទ្ធអំណាចរបស់
    សហរដ្ឋអាមេរិក ក្នុងការចាត់ចែងជោគវាសនាលើកម្ពុជា ដោយទុកកម្ពុជា ហាក់ជាប្រទេស
    ដែលស្ថិតនៅក្រោមអាណានិគមរបស់សហរដ្ឋអាមេរិកជានិច្ច ។
    កម្ពុជា ទើបបានទទួលសន្តិភាព និងឯកភាពជាតិពេញលេញឡើងវិញនៅឆ្នាំ ១៩៩៨ ។
    តែក្រោយពីការបោះឆ្នោតលើកទី១ នៅឆ្នាំ១៩៩៣ កម្ពុជាបានប្រកាន់ខ្ជាប់នូវគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស តាមរយៈការរៀបចំយ៉ាងទៀងទាត់ នូវការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ដើម្បីឲ្យប្រជាពលរដ្ឋជ្រើសរើសតាំងតំណាងដឹកនាំប្រទេស ព្រមទាំងបានខិតខំពេញទំហឹងក្នុងការកសាង ប្រទេសឲ្យក្លាយជានិតិរដ្ឋ ដែលគោរពយ៉ាងខ្ជាប់ខ្លួន និងម៉ត់ចត់នូវវិធាននៃច្បាប់ និងជារដ្ឋអធិបតេយ្យ ដែលមានឯករាជ្យ និងបុរណភាពទឹកដីពេញលេញ ។
    ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោហ៊ុនសែន ធ្លាប់ បានលើកឡើងថា នៅក្នុង
    និយាមនៃការអនុវត្តន៍ជាសកល លិទ្ធិប្រជាធិបតេយ្យត្រូវតែដើរទន្ទឹមនឹងនិតិរដ្ឋ។
    ការអនុវត្ត ប្រជាធិបតេយ្យដោយគ្មាននីតិរដ្ឋ នឹងនាំទៅជាអនាធិបតេយ្យ។ ក្នុងស្មារតីនេះ
    សម្តេចចង់ឱ្យតួអង្គទាំងអស់នៅក្នុងកិច្ចដំណើរការប្រជាធិបតេយ្យ មានការទទួលខុសត្រូវ ធ្វើការរិះគន់ដោយស្ថាបនា មិនអុជអាល និងមិនបង្កើតការស្អប់រវាងពូជសាសន៍ មិនអោនក្បាលបម្រើផលប្រយោជន៍បរទេស ជាពិសេសមិនសាបព្រោះ នូវការស្ងប់រវាងជនជាតិខ្មែរ និងខ្មែរ ដែលអាចនាំមកវិញនូវសង្គ្រាមស៊ីវិល។ គណបក្សនយោបាយទាំងអស់ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ដូចៗគ្នា។ បទពិសោធន៍នៃសង្គ្រាមបំផ្លិចបំផ្លាញរាប់ទសវត្សរ៍បានទូន្មានថា ទោះជាតម្លៃណាក៏ដោយកម្ពុជា ត្រូវបន្តរក្សាឱ្យបាននូវសុខសន្តិភាព
    និងស្ថិរភាពសង្គម។
    ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន បានអះអាងថា កម្ពុជាអាចចាត់ទុកថា ជាឋានសួគ៌ា នៃអង្គការមិនមែនរដ្ឋាភិបាល ដែលអង្គការខ្លះបានទទួលថវិកាបរទេស តែមិនដែល
    រាយការណ៍អំពីប្រភពថវិកាទេ រហូតមកដល់ពេលនេះអង្គការមិនមែនរដ្ឋាភិបាលដែលបានចុះបញ្ជី មានចំនួន៥,៤០០ ទាំងអង្គការធ្វើការងារ ដើម្បីជំរុញការអភិវឌ្ឍសិទ្ធិមនុស្ស
    លិទ្ធិប្រជាធិបតេយ្យ ការអភិវឌ្ឍតាមមូលដ្ឋាន។ល។
    នាយករដ្ឋមន្ត្រីនៃកម្ពុជា នូវបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា តែងតែចាត់ទុកអង្គការមិនមែនរដ្ឋាភិបាលជាដៃគូក្នុងការអភិវឌ្ឍ ពិសេសការអភិវឌ្ឍ នៅតាមមូលដ្ឋាន និងនៅតំបន់ដាច់ស្រយាល ហើយរដ្ឋាភិបាលចង់ឱ្យអង្គការទាំងនោះគោរពច្បាប់ ពិភាក្សាដោយស្មោះត្រង់ លើបញ្ហានៃការអភិវឌ្ឍ របស់ប្រទេសមិនមែនជាខ្សែញាក់របស់បរទេស និងមិនធ្វើឱ្យប្រទេសមានចលាចល និងអសន្តិសុខ។ ដើម្បីជំរុញភាព ជាដៃគូនេះបន្ថែមទៀត រាជរដ្ឋាភិបាលបានរៀបចំជាវេទិកាពិគ្រោះយោបល់ជាទៀងទាត់ ជាមួយសង្គមស៊ីវិលដោយគ្មានការរើសអើង និងដោយលក្ខណៈស្ថាបនា ក្រោមការដឹកនាំរបស់ក្រសួងមហាផ្ទៃ និងវេទិកាសម្ព័ន្ធសង្គមស៊ីវិល ។
    ទៅដល់អូស្ត្រាលី កឹម សុខាចាប់ផ្តើមប្រើយុទ្ធសាស្ត្រចំនួនបីដើម្បី
    ទី១-ទទួលបាននូវផលប្រយោជន៍ក្នុងការបោកស៊ីទី២-គៀងគរកម្លាំងដើម្បីផ្តួលរំលំតាមមធ្យោបាយបដិវត្តន៍ពណ៌ និងទីបី បើមធ្យោបាយផ្តួលរំលំត្រូវបរាជ័យ គឺប្រើប្រាស់
    កម្លាំងដែលនៅសេសសល់ ដើម្បីធ្វើវិទ្ធស្សនាបង្ករហេតុតាមគ្រប់រូបភាពក្នុងសង្គម នាំមកនូវភាពជ្រួលច្របល់ផ្នែកសតិអារម្មណ៍ក្នុងមជ្ឍដ្ឋានជាតិ ជាហេតុផ្តើមនូវចំណុច
    ដែលអាចទាក់ទាញឲ្យអន្តរជាតិមានការចាប់អារម្មណ៍ ដើម្បីដាក់បន្ទុកលើរាជរដ្ឋាភិបាល
    កម្ពុជា ទាក់ទងលើផ្នែកសេរីភាពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ដែលពួកគេតែងទន្ទេញ
    ជាប់មាត់ ក្នុងពេលដែលដែលពួកគេទុកច្បាប់ជាតិ នៅក្រោមអំណាចនៃសេរីភាព សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ដែលពួកគេទន្ទេញជាប់មាត់រហូតនោះឯង ។
    ជាក់ស្តែងក្នុងទិដ្ឋភាពបែបនេះ នាពេលបច្ចុប្បន្ន ពួកសកម្មជនអតីតគណៈបក្សសង្គ្រោះជាតិ មិនខ្លាច ក្នុងការប្រព្រឹត្តទង្វើល្មើសច្បាប់ មានដូចជាលួចដីរដ្ឋ ប្លន់ដីរាស្ត្រ
    ប្រើប្រាស លក់ចែកចាយគ្រឿងញៀន ផ្សាយព័ត៍មានមិនពិត រំលោភបំពាន
    ដើរតួជួសដែនសមត្ថកិច្ច អាជ្ញាធរដែនដី បំពានលើករណីមួយចំនួនដែលច្បាប់បាន
    ហាមឃាត់ពួកគេ ព្រោះថាពេលមានការបង្ក្រាបពីសមត្ថកិច្ចរាជរដ្ឋាភិបាល ពួកគេបានចោទចំពោះទង្វើបង្ក្រាបបទល្មើសទាំងនេះថាជារឿងនយោបាយ ។
    ផ្តើមពីយុទ្ធសាស្ត្រដែលរៀបចំទុកនេះ អាយ៉ងគោមួយរយ កឹមសុខាបានដាក់ការទុកចិត្តយ៉ាងសំខាន់មួយទៀត នោះគឺថា ទោះក្នុងករណីណាក៏ដោយ រដ្ឋាភិបាលហ៊ុនសែន មិនអាចប៉ះពាល់កឹម សុខា បានទេ ព្រោះកឹម សុខា មានអាមេរិកជាមេនៅពីក្រោយខ្នង ព្រោះអាមេរិកជាគ្រូ កាណាដាជាគ្រូដែលខុសប្លែកពីសមរង្ស៊ី ដែលអានេះដឹងខ្លួនថាធ្វើខុសច្បាប់ជាតិ រត់ប្រាសអាយុយករួចខ្លួនតែម្តងទៅ។ ដូចនេះហើយការដឹកនាំធ្វើបដិវត្តន៍ពណ៍ពីសំណាក់ កឹមសុខា សមរង្ស៊ីបានផ្តើមឡើង ដោយធ្វើការបំផ្លិចបំផ្លាញទាំងទ្រព្យសម្បត្តិរដ្ឋនិងឯកជន ធ្វើឲ្យ
    មនុស្សស្លាប់នឹងរងរបួស ជាមួយពាក្យស្លោកអ្នកចាញ់ដេញអ្នកឈ្នះ ហ៊ុនសែនអើយ
    ចុះចេញទៅ តើវាដូចពាក្យកឹម សុខាដែលអះអាងថា គណះបក្សសង្គ្រោះជាតិ ធ្វើការផ្លាស់
    ប្តូរដោយសន្តិវិធី មិនយកខ្មែរណាធ្វើសត្រូវទេ ?
    អាយ៉ងគោមួយរយកឹមសុខា ហាក់ភ្លេចខ្លួនថា ការសម្រួលឲ្យវារួចខ្លួនចេញពីរុន្ធលូកន្លងទៅនេះ គឺសម្តេចតេជោសែនដើម្បីឲ្យវាបានចូលរួមបោះឆ្នោតដែលវាមិនមែនជាសម្ពាធ
    ពីអន្តរជាតិណានោះទេ ។ ងប់ងុលដោយគ្មានការពិចារណា ក្នុងការជឿជាក់លើអាមេរិក
    ភ្លេចគឹតពីដែនអធិបតេយ្យជាតិខ្លួន និងម៉្យាងទៀត ក្នុងសភាពមនុស្សមានសភាវៈអាក្រក់លោភលន់ចង់មានបានហួសប្រមាណ ក្នុងការបោកប្រាសយកប្រាក់មូលនិធិ
    ស៊ីចាយ ផឹកស៊ី ស្រីញីអូនបងផង និងធ្វើជាសេដ្ឋីនយោបាយផងកឹមសុខាបានទម្លាយអស់នូវរាល់អាថ៌កំបាំង ក្នុងការប្រព្រឹត្តនូវអំពើឃុបឃឹតជាមួយបរទេស ដើម្បីបំផ្លាញជាតិ ក្បត់ជាតិ
    ខ្លួន ហើយដែលត្រូវទទួលទោសជាប់គុកនឹងកំពុងមានក្តីក្តាំក្នុងតុលាការ ពីបទសន្ទិដ្ឋភាពជាមួយបរទេសរហូតដល់សព្វថ្ងៃនេះ ។
    ដូចនេះកឹមសុខា មិនអាចរួចពីចំណងគុកបាននោះទេ ទោះបីកឹមសុខា ថែមមេធាវី ១ពាន់នាក់ទៀត មកការពារក្តីរបស់វាក្តី ៕