កម្ពុជា​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវីដ​១៩​លើ​មនុស្ស​៤​នាក់​បន្ថែម​ទៀត​

កូរ៉ូណាវីរុស | ព័ត៌មានជាតិ | សុខភាព
កញ្ញា ខាន់ លក្ខិណា | ០៣ មេសា ២០២ | ម៉ោង ៩:៥៤ ព្រឹក
VOD

ក្រុមគ្រូពេទ្យធ្វើការពិសោធន៍លើសំណាកជនដែលសង្ស័យថាមានផ្ទុកមេរោគកូវីដ១៩ កាលពីខែកុម្ភៈ ឆ្នាំ២០២០។ (នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC)

ក្រុមគ្រូពេទ្យធ្វើការពិសោធន៍លើសំណាកជនដែលសង្ស័យថាមានផ្ទុកមេរោគកូវីដ១៩ កាលពីខែកុម្ភៈ ឆ្នាំ២០២០។ (នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC)


កម្ពុជាប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ លើមនុស្ស ៤នាក់បន្ថែមទៀត នាំឱ្យចំនួនអ្នកឆ្លងសរុបបានកើនដល់ ១១៤នាក់។​

ក្នុងសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០ ក្រសួងសុខាភិបាល ឱ្យដឹងថា មនុស្ស ៤នាក់ ដែលឆ្លងជំងឺកូវីដ១៩ ក្នុងនោះមានជនជាតិបារាំង ៣នាក់ និងជនជាតិម៉ាឡេស៊ី ១នាក់។ សេចក្តីប្រកាសក៏បានបញ្ជាក់ដែរថា មានអ្នកជាសះស្បើយថ្មីម្នាក់។​

ក្រសួងថា អ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៤នាក់ គឺជនជាតិបារាំង ៣នាក់ ត្រូវបានគ្រូពេទ្យដាក់ឱ្យសម្រាកព្យាបាលនៅសណ្ឋាគារខេត្តព្រះសីហនុ ចំណែកឯជនជាតិម៉ាស៊ីឡេ ១នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ចាម។

បើតាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល​ អះអាងថា គិតត្រឹម​ថ្ងៃនេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ១១៤នាក់ហើយ ដោយក្នុងចំណោម ១១៤នាក់នោះ គឺមានមនុស្ស ៣៥នាក់ បានជាសះស្បើយ៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles