ដោយ ហេង រស្មី
2020-04-03
RFA

លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា ថ្លែងក្នុងសន្និសីទកាសែតនៅថ្ងៃ ទី ២៩ មករា ២០១៥។

RFA/Tep Soravy
សហជីពចំនួន១១បាននាំគ្នាថោ្កលទោសចំពោះអាជ្ញាធរសមត្ថកិច្ចដែលបានចាប់ខ្លួនតំណាងសហជីពម្នាក់យកទៅដាក់មន្ទីរឃុំឃាំងក្រោយពីបានបង្ហោះសារលើបណ្ដាញសង្គមហ្វេសប៊ុកលើការរំលោភច្បាប់ការងាររបស់ថៅកែរោងចក្រទៅលើក្រុមកម្មករ។
នៅក្នុងសេចក្ដីថ្លែងការណ៍រួមរបស់តំណាងសហជីពទាំង១១ នៅថ្ងៃទី៣ មេសា នេះ បានចាត់ទុកការចាប់ខ្លួនអ្នកស្រី សយ ស្រស់ ថា គឺជាសកម្មភាពគំរាមកំហែងធ្ងន់ធ្ងរ និងមានចេតនាបំបាក់ស្មារតី មកលើថ្នាក់ដឹកនាំ និងសកម្មជនសហជីពដទៃទៀតឱ្យបញ្ឈប់ការចូលរួមចលនាសហជីពដើម្បីការពារសិទ្ធិកម្មករតទៅទៀត។
ប្រធានសហភាពការងារកម្ពុជាលោក អាត់ ធន់ មានប្រសាសន៍ថា ការបញ្ឈប់តំណាងសហជីពនេះគឺជារឿងដែលលោកមិនអាចទទួលយកបានហើយទាមទារឱ្យសមត្ថកិច្ចគួរតែដោះលែងអ្នកស្រី សយ ស្រស់ ឱ្យមានសេរីភាពមកវិញ៖ «ក្នុងសំណុំរឿងនេះ ខ្ញុំគិតថា គួរតែរដ្ឋាភិបាលពិនិត្យឡើងវិញចំពោះការដាក់ឃុំរបស់តុលាការ ឬរបស់អាជ្ញាធរ របស់ក្រុមហ៊ុនចោទប្រកាន់នឹងដាក់ឃុំហ្នឹង។ ពីព្រោះខ្ញុំគិតថា វាអយុត្តិធម៌សម្រាប់គាត់ ហើយពេលនេះកម្មករ និងតំណាងសហជីពគឺកំពុងតែរកវិធីដើម្បីជួយកម្មករ ឬក៏ដើម្បីការពារនូវគំនិតរដ្ឋាភិបាលថា មិនឱ្យក្រុមហ៊ុនបញ្ឈប់ឬក៏បញ្ចប់កិច្ចសន្យាកម្មករ»។
អ្នកស្រី សយ ស្រស់ ប្រធានសហជីពកម្មករ និងជាតំណាងកម្មករនៅរោងចក្រផលិតកាបូប ស៊ូ ភៀល មានទីតាំងនៅភូមិត្រពាំងជៀក ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ត្រូវកម្លាំងសមត្ថកិច្ចនៃការិយាល័យសន្តិសុខផ្ទៃក្នុងនៃស្នងការនគរបាលខេត្តកំពង់ស្ពឺចាប់ខ្លួនកាលពីថ្ងៃទី២ ខែមេសា ក្នុងពេលដែលអ្នកស្រីកំពុងបំពេញការងារក្នុងរោងចក្រ។
មូលហេតុដែលនាំទៅរកការចាប់ខ្លួនអ្នកស្រីនេះ ដោយសារតែអ្នកស្រីបានបញ្ចេញសារនៅលើហ្វេសប៊ុករបស់អ្នកស្រីកាលពីថ្ងៃទី៣១ មីនា ដោយបានសរសេររិះគន់ថា «ថៅកែរោងចក្រ ស៊ូភៀល ផ្គើននឹងអនុសាសន៍របស់លោក ហ៊ុន សែន និងសេចក្តីអំពាវនាវរបស់ក្រសួងការងារ ព្រោះកុំថាឡើយកម្មករធម្មតា សូម្បីតែកម្មការិនីមានផ្ទៃពោះ៦ខែ ក៏ត្រូវក្រុមហ៊ុនបញ្ចប់កិច្ចសន្យាការងារដែរ»។
ខ្លឹមសារដែលអ្នកស្រី សយ ស្រស់ បានបង្ហោះចេញនេះត្រូវបានក្រុមហ៊ុនរោងចក្រ ស៊ូភៀល ចោទប្រកាន់ថា ជាការបរិហារកេរ្តិ៍ធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុន និងបំពុលព័ត៌មាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ពលករខ្មែរមួយក្រុមធ្វើការលើទូកនេសាទនៅម៉ាឡេស៊ី ស្នើសុំអាជ្ញាធរកម្ពុជាជួយបញ្ជូនពួកគេមកកម្ពុជា
- រោងចក្រស្បែកជើងទទួលយកតំណាងសហជីពម្នាក់ឱ្យចូលធ្វើការវិញ
- សហជីពថា ពួកគេមិនបញ្ឈប់គម្រោងបាតុកម្មរឿង EBA ទេ ទោះមានការគំរាមពីមេប៉ូលិស
- សហជីពនិងកម្មករ ថាការកែប្រែច្បាប់ការងារត្រង់មាត្រា១៤៤ថ្មី ធ្វើឱ្យបាត់បង់ប្រយោជន៍កម្មករ
- ឪពុកម្ដាយយុវជន ខឹម សុផាត ដែលបាត់ខ្លួននៅផ្លូវវេងស្រេងថា គ្មានសង្ឃឹមទទួលបានយុត្តិធម៌
- សហជីព និងកម្មករថា រោងចក្រខ្លះមិនទាន់បើកប្រាក់បំណាច់អតីតភាពការងារឆ្នាំ២០១៩
- ក្រុមសង្គមស៊ីវិលជាតិ និងអន្តរជាតិជំរុញឱ្យរដ្ឋាភិបាលធ្វើឱ្យប្រសើរឡើងនូវស្ថានភាពសិទ្ធិការងារ
- មេសហជីពស្នើតុលាការពន្លឿននីតិវិធីទម្លាក់ចោលបទចោទប្រកាន់ជាង ១រយករណីទៀត
- សង្គមស៊ីវិល និងសហជីពជាង២០ ស្នើសុំឱ្យក្រុមហ៊ុន ណាហ្គា វើលដ៍ ទទួលប្រធានសហជីពចូលធ្វើការវិញ
- អង្គការស្ត្រីស្នើឱ្យធានាទប់ស្កាត់អំពើហិង្សាលើស្ត្រី និងផ្គត់ផ្គង់តម្រូវការគ្រាជំងឺកូវីដ-១៩រាលដាល
People should know that this country is in the hands of Veitcong mafia dictator and his groups since 1997 coup’ so you can’t do anything unless you rise up altogether and fighting them back ‘ soon or later you all will die in the cage of veitcong mafia and their groups ‘