ក្រសួងរកឃើញអ្នកផ្ទុកកូវីដ១៩ម្នាក់ទៀតនៅភ្នំពេញ​

សុខភាព
លោក ពៅ មេត្តា |២៣ ឧសភា ២០២០ | ម៉ោង ៧:៣០ ព្រឹក
VOD

ក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ធ្វើតេស្តលើសំណាកជនសង្ស័យឆ្លងកូវីដ១៩។ (មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត/ មេសា ២០២០)

ក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ធ្វើតេស្តលើសំណាកជនសង្ស័យឆ្លងកូវីដ១៩។ (មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត/ មេសា ២០២០)


ក្រសួងសុខាភិបាលប្រកាសថា បានរកឃើញអ្នកផ្ទុកមេរោគកូវីដ១៩ចំនួន១នាក់ទៀតនៅក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ ធ្វើឱ្យចំនួនអ្នកមានកូវីដ១៩នៅកម្ពុជាកើនឡើងដល់ចំនួន​១២៤នាក់។​

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី២៣ខែឧសភានេះបញ្ជាក់ថា អ្នកដែលទើបរកឃើញមានផ្ទុកមេរោគកូវីដ១៩នេះ ជាស្ត្រីជនជាតិខ្មែរអាយុ៣៩ឆ្នាំ រស់នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។​

ក្រសួងបញ្ជាក់ថា ស្ត្រីវ័យ៣៩ឆ្នាំរូបនេះត្រឡប់មកពីសហរដ្ឋអាមេរិក​ឆ្លងកាត់កូរ៉េខាងត្បូង ហើយមកដល់កម្ពុជាកាលពីថ្ងៃទី៨ខែឧសភាឆ្នាំ២០២០។​

អ្នកមានកូវីដ១៩គិតមកត្រឹមថ្ងៃទី២៣ខែឧសភាឆ្នាំ២០២០នេះ មានចំនួន​១២៤នាក់ក្នុងនោះ ស្រ្តី៣៨នាក់។ ក្នុងចំណោមអ្នកដែលមានកូវីដ១៩ទាំងនេះក្រសួងព្យាបាលជាចំនួន​១២២នាក់ និងនៅសល់២នាក់(ស្ត្រីម្នាក់) កំពុងសម្រាកព្យាបាល៕​


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

Leave a Reply

Submit Comment