ដោយ ខែ សុណង
2020-05-23
RFA

នគរបាលខេត្តកណ្ដាល ចុះទៅប្រាប់ទាហានវៀតណាមឱ្យរុះរើតង់ស្នាក់នៅចំនួន ៩កន្លែង បោះនៅចំណុចដំបូកចែវ ខេត្តកណ្ដាល នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ ដែលជាតំបន់សមិនទាន់បានឯកភាពគ្នាវាស់ចែកខណ្ឌសីមា និងបោះបង្គោលនៅឡើយ។

រូប៖ ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល
មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសប្រាប់ថា វៀតណាមមិនទាន់រើតង់២៨កន្លែង ចេញពីតំបន់ព្រំដែន នៅស្រុកកោះធំ និងស្រុកលើកដែក ក្នុងខេត្តកណ្ដាល តាមកំណត់ទូតរបស់ភាគីកម្ពុជានៅឡើយទេ។ អ្នកឃ្លាំមើលព្រំដែន ជំរុញរដ្ឋាភិបាល ប្ដឹងករណីនេះទៅតុលាការយុត្តិធម៌អន្តរជាតិ និងម្ចាស់ហត្ថលេខីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។
មន្ត្រីនាំពាក្យក្រសួងការបរទេស លោក កុយ គួង ប្រាប់អាស៊ីសេរី នៅថ្ងៃទី២២ ឧសភា ថា កម្ពុជា មិនទាន់មានវិធានការផ្សេងនៅឡើយទេ ដោយនៅរង់ចាំការឆ្លើយតប កំណត់ទូតរបស់វៀតណាមសិន។ លោក បញ្ជាក់ថា ក្រសួងបានផ្ញើកំណត់ទូត ទៅវៀតណាម កាលពីថ្ងៃទី១៣ ឧសភា គឺតំណាលគ្នា នឹងខេត្ត អានយ៉ាង (An Giang) របស់វៀតណាម បានផ្ញើលិខិតមកអាជ្ញាធរខេត្តកណ្ដាល ពន្យល់ថា ការបោះតង់ ដើម្បីទប់ស្កាត់កូវីដ១៩ (Covid-19) ខ្លាចពលរដ្ឋទាំង២ប្រទេសឆ្លងកាត់ច្រករបៀង ខណៈច្រកអន្តរជាតិ បិទជាផ្លូវការ។
លោក កុយ គួង ប្រាប់ថា ក្នុងលិខិតនោះ អាជ្ញាធរខេត្តអានយ៉ាង បញ្ជាក់ថា នឹងរុះរើតង់ ហើយដកកងកម្លាំងចេញវិញ នៅពេលសភាពការណ៍ជំងឺកូវីដ-១៩ ស្ងប់ស្ងាត់។ ប៉ុន្តែតាំងពីពេលនោះមក អាជ្ញាធរវៀតណាមដកតង់ចេញតែ៣ទេ នៅសល់២៨កន្លែងទៀត។ លោក កុយ គួង ប្រាប់ថា តាំងពីថ្ងៃទី១៣ ឧសភា មក លោកមិនទាន់ទទួលបានរបាយការណ៍ពីអាជ្ញាធរខេត្តកណ្ដាលថា ខាងវៀតណាម រុះរើតង់ ចេញថែមទៀត ឬក៏អត់នោះទេ។
ទោះយ៉ាងណា លោក កុយ គួង ប្រាប់ថា អាជ្ញាធរខេត្តកណ្ដាល និងអាជ្ញាធរខេត្តអានយ៉ាង ទាក់ទងគ្នាប្រចាំ។ ចំណែកនៅកម្រិតជាតិវិញ លោកថា ខាងក្រសួងការបរទេស បានផ្ញើកំណត់ទូត ប្រាប់រដ្ឋាភិបាលប្រទេសវៀតណាម ថា ការបោះតង់ ទាំង ៣១ទីតាំងនៅតំបន់មិនទាន់ឯកភាពព្រំដែនគ្នា នៃស្រុកកោះធំ និងស្រុកលើកដែកនោះ គឺជាការរំលោភសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ១៩៨៥ និងសន្ធិសញ្ញានានា ស្ដីពីព្រំដែនរវាងប្រទេសទាំងពីរ។
ក្នុងកំណត់ទូតកាលពីថ្ងៃទី១៣ ឧសភា គឺ កម្ពុជា ស្នើឱ្យវៀតណាម រុះរើតង់ទាំងអស់ចេញ ហើយរក្សាទុកសភាពដើម និងស្នើសុំឱ្យវៀតណាម ចាត់វិធានការ កុំឱ្យកើតមានសភាពការណ៍បែបនេះទៀត នៅពេលអនាគត ក្នុងពេលដែលប្រទេសទាំងពីរ មិនទាន់ឯកភាពជាក់លាក់ បោះបង្គោលព្រំដែន នៅតំបន់នោះ៖ «ខាងវៀតណាម គេបានបញ្ជាក់ហើយថា ដាក់(កម្លាំង)ដើម្បីទប់ស្កាត់អ្នកឆ្លងដែនខុសច្បាប់។ ប៉ុន្តែ យើងគិតថា ការទប់នេះ បើសិនជាធ្វើនៅលើកន្លែង ដែលមានការបញ្ជាក់ព្រំដែនច្បាស់លាស់ ហើយបោះតង់ ដែលជាទីតាំង នៅក្នុងអធិបតេយ្យភាពរបស់គាត់ (វៀតណាម) ក៏ យើងមិនជាធ្វើកំណត់ទូតតវ៉ាដែរ។ ប៉ុន្តែគាត់ទប់ស្កាត់ការឆ្លងដែន ការរីករាលដាលជំងឺកូវីដ ក៏ប៉ុន្តែកាលណា គាត់ដាក់នៅលើតំបន់ដែលមិនទាន់កំណត់ព្រំដែនច្បាស់លាស់ យើងត្រូវធ្វើកំណត់ទូតតវ៉ាហើយ»។
កាលពីថ្ងៃទី២៦ មេសា ហ្វេសប៊ុក (facebook) ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ចុះផ្សាយថា យោធាវៀតណាម បានបោះតង់ និងចងអង្រឹងចំនួន៩កន្លែង ជាប់ផ្លូវដើរតាមបន្ទាត់ព្រំដែនរបស់កម្ពុជា នៅឃុំសំពៅពូន ស្រុកកោះធំ។ តង់នីមួយៗ មានយោធាវៀតណាម ពី៥ ទៅ ៦នាក់ ដាក់ទង់ជាតិវៀតណាម មានឧបករណ៍វាស់កម្ដៅរកជំងឺកូវីដ-១៩ មានគ្រែ មានកៅអី និងមានអង្រឹង។ យោធាវៀតណាម ទាំងនោះ មានប្រដាប់ដោយកាំភ្លើងខ្លីទៀតផង។ តំបន់ ដែលកងទ័ពវៀតណាមបោះតង់នោះ មានប្រជាជនខ្មែររស់នៅដាច់ៗពីគ្នា ពីភូមិមួយ ទៅភូមិទៀត សំបូរព្រៃល្បោះ និងជាប្រភេទដីចម្ការដាំដំណាំរបស់អ្នកភូមិ។
ទោះជាយ៉ាងណា អាជ្ញាធរខេត្តកណ្ដាល មិនបានបង្ហាញថា មានករណីវៀតណាម ដាក់តង់ និងទ័ព ក្នុងតំបន់មិនទាន់ឯកភាពគ្នា ក្រៅពីនៅស្រុកកោះធំនោះឡើយ។
អភិបាលខេត្តកណ្ដាល លោក គង់ សោភ័ណ្ឌ ប្រាប់អាស៊ីសេរី កាលពីថ្ងៃទី៩ ឧសភា ថា តង់ និងយោធា វៀតណាម បានរើចេញ ពីតំបន់កៀកព្រំដែនស្រុកកោះធំ អស់ហើយ ដោយទៅតាំងនៅចម្ងាយ១០០ម៉ែត្រ ទៅ២០០ម៉ែត្រវិញ។ ប៉ុន្តែ អាជ្ញាធរមូលដ្ឋាន នៅតែបន្តហាមឃាត់ ពលរដ្ឋឃ្លាំមើលព្រំដែន ចុះទៅពិនិត្យដល់ទីតាំងវៀតណាម បោះតង់ ដោយប្រាប់ថា ខ្លាចវៀតណាមចាប់ខ្លួន។
អាស៊ីសេរី មិនអាចសុំការបញ្ជាក់រឿងនេះបន្ថែមពីអភិបាលខេត្តកណ្ដាល លោក គង់ សោភ័ណ្ឌ និងស្នងការនគរបាលខេត្តកណ្ដាល លោក ឈឿន សុចិត្ត បានទេ នៅថ្ងៃទី២២ ឧសភា។
អនុប្រធានក្រុមការងារយុវជន១០០រាត្រី លោក មាន ព្រហ្មមុនី អះអាងថា វៀតណាម មិនទាន់រើតង់ និងដកទ័ពចេញពីតំបន់ព្រំដែនស្រុកកោះធំនោះទេ។ លោកយល់ថា មូលហេតុរបស់វៀតណាមថា ទប់ស្កាត់ជំងឺកូវីដ-១៩ គឺជាលេស ចង់ឈ្លានពានកម្ពុជា។
អ្នកឃ្លាំមើលព្រំដែនរូបនេះ ស្វាគមន៍ចំពោះចំណាត់ការរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើកំណត់ទូតទាន់ពេលវេលា។ តែយ៉ាងណា លោកជំរុញឱ្យរដ្ឋាភិបាល ប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ទីក្រុងឡាអេ (La Haye) និងម្ចាស់ហត្ថលេខីកិច្ចព្រមព្រៀងក្រុងប៉ារីស ក្នុងករណីរដ្ឋាភិបាលកម្ពុជា ធ្វើកំណត់ទូតម្ដង ជាពីរដង ហើយមិនជោគជ័យ៖ «ខ្ញុំចង់និយាយថា យើងចង់ឱ្យរដ្ឋាភិបាលកម្ពុជា ប្ដឹងទៅប្រទេសម្ចាស់ហត្ថលេខីទៅ បើយួននៅតែគឃ្លើន ជ្រៀតជ្រែក រំលោភ បំពាន អធិបតេយ្យភាពរបស់កម្ពុជា បូរណភាពទឹកដីកម្ពុជា យើងប្ដឹង»។
រដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលវៀតណាម បានឯកភាពគ្នា បោះបង្គោលព្រំដែន បានប្រមាណ៨៤ភាគរយ ស្មើនឹង៣១៤បង្គោល នៃព្រំដែនគោក ដែលមានប្រវែងជាង១ពាន់ (១.២៧០)គីឡូម៉ែត្រ។
ទោះជាយ៉ាងណា គណបក្សប្រឆាំង និងអ្នកឃ្លាំមើលព្រំដែន រិះគន់ថា ការបោះបង្គោលព្រំដែនជាមួយប្រទេសវៀតណាម កន្លងមក គ្មានតម្លាភាព ដោយកម្ពុជាចាញ់ប្រៀបប្រទេសវៀតណាម និងធ្វើឱ្យបាត់បង់ដីស្រែរបស់ពលរដ្ឋខ្មែរ ព្រោះការបោះបង្គោលកន្លងមក ធ្វើឡើងតាមការចង្អុលរបស់វៀតណាម ហើយគ្មានការចូលរួមឃ្លាំមើលពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសពីសហគមន៍អន្តរជាតិ។
ក្រុមអ្នកឃ្លាំមើលព្រំដែន ផ្ដល់យោបល់ឱ្យរដ្ឋាភិបាល ដោះស្រាយបញ្ហាព្រំដែនជាមួយវៀតណាម ដោយស្មើមុខគ្នា ធានាកុំឱ្យមានការបាត់បង់ដីពលរដ្ឋទៅខាងវៀតណាម ហើយត្រូវពុះឱ្យចំពាក់កណ្ដាលទន្លេ ស្ទឹង ព្រែក និងបឹង ដើម្បីឱ្យពលរដ្ឋទាំងពីរប្រទេស មានសិទ្ធិប្រើប្រាស់ទឹក តាមបណ្ដោយព្រំដែនដូចគ្នា៕
អត្ថបទដែលទាក់ទង
- ពលរដ្ឋសង្គមស៊ីវិលនិងបក្សប្រឆាំងបារម្ភបាត់ដីនៅខេត្តមណ្ឌលគិរី៥០គីឡូម៉ែត្រក្រឡាទៅវៀតណាម
- អាជ្ញាធរវៀតណាមជាប់ព្រំដែនកម្ពុជាចុះសួរសុខទុក្ខនិងផ្ដល់កាដូដល់ទាហានខ្មែរនៅព្រំដែន
- ពលរដ្ឋបារម្ភពីភាពហិនហោចធម្មជាតិខណៈវៀតណាមចង់ឲ្យមានការបើកច្រកព្រំដែន
- មេដឹកនាំកម្ពុជាវៀតណាមសន្យារួមគ្នាបោះបង្គោលព្រំដែនឲ្យរួចនៅឆ្នាំ២០១៨
- ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាអំពាវនាវឱ្យពលរដ្ឋចូលរួមការពាររឿងព្រំដែនកម្ពុជា និងវៀតណាម
- សង្គមស៊ីវិល បក្សប្រឆាំង និងក្រុមយុវជនជំរុញឱ្យរដ្ឋាភិបាលធ្វើកំណត់ទូតទៅវៀតណាមឱ្យរើតង់៩ចេញពីដីកម្ពុជា
- មន្ត្រីរដ្ឋាភិបាលថា ខ្លួនបានគិតគូរកសាងផ្លូវក្រវាត់ព្រំដែន ជាមួយថៃ ឡាវ និងវៀតណាម
- អាជ្ញាធរថៃបង្ខំឱ្យពលរដ្ឋខ្មែរ៣គ្រួសាររើផ្ទះចេញពីព្រំដែននៅក្រុងប៉ោយប៉ែត
- ក្រុមយុវជន និងសង្គមស៊ីវិលស្នើរដ្ឋាភិបាលការពារព្រំដែនដែលបោះរួច និងអភិវឌ្ឍន៍តាមព្រំដែនច្បាស់លាស់
- បក្សកាន់អំណាចថា មតិរិះគន់ និងការកាន់ទុក្ខរឿងព្រំដែន ជារឿងឥតប្រយោជន៍
how can I believe you guy at first you said nine Vietnamese camp now they close three why twenty eight more left. OK it is none cense any way because I knew Vietnam got more then that. three islands , a lot of mile along the border that already had new post , ten of thousands mile land concession deep inside Cambodia for 99 years . those land concession not one Cambodian even go close no bodies knew what they do in there not even HUN SEN. YES maybe HUN SEN knew but not HUN SEN officers. I swear to GOD I just wanted to tell all Cambodian the CPP leaded by HUN SEN was sourly Vietcong poppet . one of my relative is the high ragging officer in CPP he toll me every person what they said PAKACHUN that mean people in their group starting from village responsible person have to train in Vietnam be for they cam to work. please go around every where in capital Vietnamese is every province they spook Khmer fluence if they are among their group all of them spoke Vietnamese. the monument of Vietnam is every where in the province in Cambodia. this is what HUN SEN leadership trying to tell Cambodian they love their own nation . not even that right now HUN SEN going 100% to China I guest both communist is trying to swallow Cambodia a live. I quest Cambodian know how to recue themselves in the future . if Cambodian say OK let it go that mean soon they will get it. GOD bless Cambodia and it’s people .
Why do we still have negotiated with these Vietnamese soldiers???? They are in our territory. We can just go ahead and take all those tents down . There is no negotiation. Just take the tents down and see how the Vietnamese will respond. But Hun Sen wouldn’t do it. He is so chicken shit and let the Vietnamese taking over our land.
Theses aggressive Youn-hanoi never stop aggression ‘ Why this nation are the worse animal in this planet?? Why this nation never respected international?? why this race no human brain?? Why this nation not respected the nex door country?? .We are khmer people ask U N to help ‘ appeal to the international to punish this nation’ (hanoi) . Animal nation’ animal brain’ animal race in this planet’