ដោយ សេក បណ្ឌិត
2020-05-22
RFA

លោក សំ ចំរើន (ឆ្វេង) មេធាវីការពារក្តីឱ្យលោក អ៊ួន ឈិន (កណ្ដាល) និងលោក យាង សុធារិន្ទ អតីតអ្នកយកព័ត៌មានអាស៊ីសេរី។

រូប៖ RFA
តុលាការកំពូលនឹងបើកការជំនុំជម្រះរឿងស្នើសុំអត្តសញ្ញាណប័ណ្ណ និងលិខិតឆ្លងដែនរបស់អតីតអ្នកយកព័ត៌មានអាស៊ីសេរី លោក អ៊ួន ឈិន និងលោក យាង សុធារិន្ទ នៅថ្ងៃទី២៧ ឧសភា សប្ដាហ៍ក្រោយនេះ។
មេធាវីការពារក្តីឱ្យអតីតអ្នកយកព័ត៌មានអាស៊ីសេរីទាំងពីររូប គឺលោក សំ ចំរើន ឱ្យដឹងថា សវនាការនេះធ្វើឡើងជាសាធារណៈ ហើយពួកលោកនឹងចូលរួមនៅក្នុងការជំនុំជម្រះនោះ។
ទោះបីជាលោក អ៊ួន ឈិន និងលោក យាង សុធារិន្ទ លែងស្ថិតក្រោមនីតិវិធីត្រួតពិនិត្យជាយូរមកហើយក្តី ក៏ចៅក្រមស៊ើបសួរតុលាការក្រុងភ្នំពេញ លោក ពេជ្រ វិជ្ជាធរ មិនព្រមប្រគល់លិខិតឆ្លងដែន និងអត្តសញ្ញាណប័ណ្ណដល់អ្នកទាំងពីរឡើយ ដោយសម្អាងថា វត្ថុចាប់យកទាំងនេះនៅមានភាពចាំបាច់ក្នុងដំណាក់កាលស៊ើបសួរ។ សាលាឧទ្ធរណ៍បានតម្កល់ការសម្រេចនេះទុកជាបានការដដែល ដោយទុកឱ្យខាងក្រុមប្រឹក្សាជំនុំជម្រះតុលាការក្រុងភ្នំពេញជាអ្នកសម្រេចវិញ។
ទាំងអ្នកច្បាប់ និងអ្នកការពារសិទ្ធិមនុស្សអះអាងដូចគ្នាថា លិខិតឆ្លងដែន និងអត្តសញ្ញាណប័ណ្ណ មិនមែនជាវត្ថុតាងស្វែងរកការពិតក្នុងសំណុំរឿងនោះឡើយ ដូច្នេះតុលាការត្រូវប្រគល់វត្ថុទាំងនោះឱ្យពួកគេវិញ។ ក្រុមអ្នកការពារសិទ្ធិមនុស្សថា ការរក្សាទុកឯកសារសម្គាល់ខ្លួនទាំងនេះ មានន័យថា សិទ្ធិសេរីភាពរបស់អ្នកទាំងពីរនៅតែស្ថិតក្រោមការគាបសង្កត់ដដែល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- តុលាការខេត្តសៀមរាប សម្រេចឃុំខ្លួនគ្រូបង្រៀនភាសាអង់គ្លេសបរទេសម្នាក់ រឿងបំពានផ្លូវភេទកុមារី ២នាក់
- តុលាការក្រុងភ្នំពេញ នឹងប្រកាសសាលក្រមសំណុំរឿងយុវជន គង់ រ៉ៃយ៉ា នៅខែក្រោយ
- តុលាការកំពូលបង្វិលសំណុំរឿងអតីតសកម្មជនមាតាធម្មជាតិពីររូបឱ្យសាលាឧទ្ធរណ៍ជម្រះឡើងវិញ
- គណៈរដ្ឋមន្ត្រីអនុម័តសេចក្ដីព្រាងច្បាប់ប្រឆាំងអំពើលាងលុយកខ្វក់ក្រោយអឺរ៉ុបដាក់បញ្ចូលក្នុងបញ្ជីខ្មៅ
- សង្គមស៊ីវិលជិត៧០អំពាវនាវឱ្យកែប្រែច្បាប់គ្រប់គ្រងប្រទេសក្នុងភាពអាសន្នដើម្បីការពារសិទ្ធិមនុស្ស
- សាលាឧទ្ធរណ៍ថា ការដាក់ភស្តុតាងរបស់តំណាងអយ្យការក្នុងពេលជម្រះក្ដីលោក កឹម សុខា ជារឿងត្រឹមត្រូវ
- អគ្គស្នងការនគរបាលជាតិថា គ្មានការលើកលែងការផាកពិន័យករណីប័ណ្ណបើកបរទេ
- សមត្ថកិច្ចមិនទាន់ចាប់ខ្លួនមន្ត្រីយោធា ដែលបុកពលរដ្ឋស្លាប់ហើយរត់គេចបាននៅឡើយទេ
- “អឺរ៉ុបដាក់កម្ពុជាក្នុងបញ្ជីខ្មៅលាងលុយកខ្វក់ឆ្លុះបញ្ចាំងឱ្យឃើញនូវការបាត់បង់ថវិកាជាតិច្រើន ដោយមន្ត្រីពុករលួយ”
- ប៉ូលិសចរាចរណ៍ លើកលែងផាកពិន័យយានយន្ត កំពុងធ្វើស្លាកលេខ