កម្ពុជា នយោបាយ
23/05/2020 – 08:15
ដោយ៖ វ៉ា សំណព្វ
RFI

ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា លោក Masahiro Mikami បានស្វាគមន៍ចំពោះជំនួបរវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក កឹម សុខា និងបានដាក់ក្តីសង្ឃឹមថា តាមរយៈជំនួបដែលធ្វើឡើងកាលពីពេលថ្មីៗនេះ នឹងអាចនាំមកនូវលទ្ធផលជាវិជ្ជមានសម្រាប់ប្រជាពលរដ្ឋខ្មែរ។ គួររំលឹកជូនថា កាលពីថ្ងៃទី៥ ខែឧសភា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក កឹម សុខា បានជួបគ្នាជាលើកដំបូង រាប់ចាប់តាំងពីឆ្នាំ២០១៦មក។ ជំនួបលើកដំបូងនេះ ធ្វើឡើងនៅឯគេហដ្ឋានរបស់លោកហ៊ុន សែន នាឱកាសដែលលោក កឹម សុខា បានចូលរួមគោរពវិញ្ញាណក្ខន្ធសពម្ដាយក្មេករបស់លោកនាយករដ្ឋមន្ត្រី។
គឺតាមរយៈគណនីហ្វេសប៊ុករបស់ប្រធានអតីតគណបក្សប្រឆាំងលោក កឹម សុខា កាលពីថ្ងៃទី ២២ ឧសភា បានឲ្យដឹងថា ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា លោក Masahiro Mikami បានស្វាគមន៍ចំពោះជំនួបរវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក កឹម សុខា ដែលធ្វើឡើងកាលពីពេលថ្មីៗនេះ។ សម្រាប់ឯកអគ្គរាជទូតជប៉ុន លោកបានស្វាគមន៍ចំពោះជំនួបរវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក កឹម សុខា និងបានសង្ឃឹមទុកថា តាមរយៈជំនួបដ៏មានសារសំខាន់នេះ នឹងអាចនាំមកនូវលទ្ធផលជាវិជ្ជមានសម្រាប់ប្រជាពលរដ្ឋខ្មែរ។
បើទោះបីជាឯកអគ្គរាជទូតជប៉ុនលោក Masahiro Mikami មិនបានបង្ហាញជាសាធារណៈពីខ្លឹមសារនៃជំនួបខាងលើនេះក្តី ប៉ុន្តែបើតាមគណនីយហ្វេសប៊ុករបស់លោក កឹម សុខា បានឲ្យដឹងបន្ថែមថា នៅក្នុងជំនួបរវាងលោកនិងឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជានោះ ភាគីទាំងពីរក៏បានពិភាក្សានិងផ្លាស់ប្តូរទស្សនៈនិងស្វែងយល់គ្នា អំពីចំណងមិត្តភាពកម្ពុជា-ជប៉ុន, អំពីដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា រួមទាំង វិស័យសេដ្ឋកិច្ច និងសង្គម និងជាពិសេសអំពីផលប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក្នុងពេលនិងក្រោយពេលការរីករាលដាលនៃជំងឺកូវីដ-១៩ នេះដែរ។
គួរជំរាបជូនថា ចាប់តាំងពីក្រោយមានជំនួបរវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក កឹម សុខា កាលពីថ្ងៃទី ០៥ ឧសភាមក លោក កឹម សុខា បានផ្តើមជួបទូតបរទេសជាថ្មី។ ហើយជប៉ុន គឺជាប្រទេសទី៧ ដែលបានជួបសន្ទនាជាមួយលោក កឹម សុខា បន្ទាប់ពីទូតអូស្ត្រាលី អាល្លឺម៉ង បារាំង សហភាពអឺរ៉ុប ស៊ុយអ៊ែត និង អាមេរិក ជាដើម។ ដូចជំនួបជាមួយបណ្ដាទូតប្រទេសប្រជាធិបតេយ្យផ្សេងទៀតដែរ ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជាបានស្វាគមន៍ចំពោះជំនួបលើកដំបូងរវាង លោក កឹម សុខា និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី០៥ ខែឧសភា រាប់ចាប់តាំងពីឆ្នាំ២០១៦មក និងបានចាត់ទុកថា មានសារសំខាន់ នឹងអាចនាំមកនូវលទ្ធផលជាវិជ្ជមានសម្រាប់ប្រជាពលរដ្ឋខ្មែរ។
គួររំលឹកជូនដែរថា លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ ត្រូវបានតុលាការកម្ពុជាចោទប្រកាន់ពីបទឃុបឃិតជាមួយរដ្ឋបរទេសដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា។ លោកត្រូវបានអាជ្ញាធរកម្ពុជាចាប់ឃុំខ្លួន តាំងពីខែកញ្ញា ឆ្នាំ ២០១៧មក។ នៅថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ២០១៨ លោក កឹម សុខា ត្រូវបានផ្ទេរការឃុំខ្លួនពីពន្ធនាគារត្រពាំងផ្លុងក្នុងខេត្តត្បូងឃ្មុំ មកឃុំឃាំងនៅក្នុងគេហដ្ឋានរបស់លោកវិញ នៅក្រោមហេតុផលសុខភាព។ លុះរហូតដល់ថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០១៩ តុលាការក្រុងភ្នំពេញ បានចេញដីកាដោះលែងលោក កឹម សុខា ឲ្យនៅក្រៅឃុំជាបណ្តោះអាសន្ន ប៉ុន្តែស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ។ នៅក្រោមលក្ខខណ្ឌថ្មីនេះ លោក កឹម សុខា មានសេរីភាពដើរហើរគ្រប់ទីកន្លែងនៅទូទាំងប្រទេសកម្ពុជា ប៉ុន្តែហាមមិនឲ្យចេញទៅក្រៅប្រទេស ឬធ្វើសកម្មភាពនយោបាយឡើយ។ សូមបញ្ជាក់ថា បច្ចុប្បន្ន សំណុំរឿងរបស់ប្រធានអតីតគណបក្សប្រឆាំងរូបនេះ កំពុងស្ថិតនៅក្នុងដំណើរការនីតិវិធីកាត់សេចក្តីរបស់តុលាការសាលាដំបូងរាជធានីភ្នំពេញ៕
Cambodian as whole we are very much welcome world community to help us one more time. as a Cambodian born I knew Cambodia was a problem nation that need a lot of help from world community. I also knew world community will joint hand to help Cambodia one more after COVID19 the pandemic virus. this is our last change if this sad nation can not come to a conclusion as world community expecting they will let you go while . Massage to HUN SEN >> life is too short every one was born without bring nothing with them and when they past the way they also can not bring nothing >> what do you think??? time getting short by the way I ‘m seeing MY request is>>can you change your mind in the last minute to bring back Cambodian unity . please let KIM SOKHA free he is not KBOTH CHEAT as what you said . let all parties joint election in 2023 that monitor by UNITED NATION then who ever win the election will be the new Prime minister to leader the nation whit opposition who have seat in the parliament . please think peaceful way as human being we can not fight whit GOD willing. in what so ever you HUN SEN can not make KIM SOKHA quilt as KBOTH CHEATH. you are lucky if KIM SOKHA willing to talk finding some peace for the whole nation. pleas believing me this is your last change. GOD bless Cambodia and it’s people