ខុមហ្វ្រែល​រក​ឃើញ​ថា តំណាង​រាស្ត្រ​រដ្ឋសភា​ឯក​បក្ស ១២៥រូប មិន​បាន​ជួយ​ពលរដ្ឋ​ទាមទារ​រក​យុត្តិធម៌

ដោយ សេក បណ្ឌិត
2020-05-29
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

រដ្ឋសភា​ឯកបក្ស បើក​សម័យ​ប្រជុំ​លើក​ទី១ នីតិកាលទី៦ កាល​ពី​ថ្ងៃ​ទី១៣ ខែ​ធ្នូ ឆ្នាំ២០១៨។

រដ្ឋសភា​ឯកបក្ស បើក​សម័យ​ប្រជុំ​លើក​ទី១ នីតិកាលទី៦ កាល​ពី​ថ្ងៃ​ទី១៣ ខែ​ធ្នូ ឆ្នាំ២០១៨។

 រូប៖ ហ្វេសប៊ុក រដ្ឋសភា


អង្គការ​ខុមហ្វ្រែល (COMFREL) បង្ហាញ​របាយការណ៍​ថ្មី​មួយ ដោយ​រក​ឃើញ​ថា តំណាង​រាស្ត្រ​បក្ស​គណបក្ស​ប្រជាជន​កម្ពុជា​ចុះ​ទៅ​មូលដ្ឋាន​ដើម្បី​ពង្រឹង​បក្ស​ តែ មិន​សូវ​ខ្នះខ្នែង​ដោះ​ស្រាយ​បញ្ហា​ប្រឈម​ជូន​ពលរដ្ឋ​ទេ។ អ្នក​នាំ​ពាក្យ​រដ្ឋសភា ចាត់​ទុក​របាយការណ៍​នេះ ផ្ទុយ​ពី​ការ​ពិត។

អង្គការ ខុមហ្វ្រែល រក​ឃើញ​ថា តំណាងរាស្ត្រ​ទាំង ១២៥រូប ក្នុង​ឆ្នាំ​ទី១ នៃ​នីតិកាល​ទី៦ នេះ នៅ​មិន​ទាន់​មាន​តំណាងរាស្ត្រ​ណា​ម្នាក់ ចេញ​មុខ​អន្តរាគមន៍​ជួយ​ពលរដ្ឋ​ដែល​ទាមទារ​រក​យុត្តិធម៌​នោះ​ឡើយ។ អង្គការ​នេះ​រក​ឃើញ​ទៀត​ថា ប្រសិទ្ធភាព​ការងារ​របស់​រដ្ឋសភា​ឯក​បក្ស បាន​ធ្លាក់​ចុះ បើ​ធៀប​រដ្ឋសភា​ពហុបក្ស​កាល​ពី​អាណត្តិ​មុនៗ ព្រោះ​មិន​ឃើញ​តំណាងរាស្ត្រ​ណា​ម្នាក់ និយាយ​ពី​ភាព​អសកម្ម​របស់​អាជ្ញាធរ ដោះ​ស្រាយ​បញ្ហា​ជូន​ពលរដ្ឋ សួរ​ដេញដោល​លើ​ការ​អនុវត្ត​ច្បាប់ និង​សេចក្ដី​ស្នើ​ច្បាប់​ក្នុង​សម័យ​ប្រជុំ​នោះ​ឡើយ

របាយការណ៍​របស់​អង្គការ​ខុមហ្វែ្រល​បន្ថែម​ថា ក្នុង​ចំណោម​តំណាង​រាស្ត្រ​ចំនួន ១២៥រូប មាន​តំណាងរាស្ត្រ​តែ ៥៥រូប​ទេ ដែល​ចុះ​មូលដ្ឋាន ហើយ​ការ​ចុះ​នោះ​ទៀតសោត គឺ​ដើម្បី​សួរ​សុខ​ទុក្ខ​ពលរដ្ឋ និង​សរសើរ​អាជ្ញាធរ​មូលដ្ឋាន​ប៉ុណ្ណោះ។ លើស​ពី​នេះ គណៈកម្មការ​ជំនាញ​រដ្ឋសភា​ទាំង ១០ គឺ​មាន​តែ​គណៈកម្មការ​ចំនួន ៨ ប៉ុណ្ណោះ ដែល​ចេញ​ធ្វើ​សកម្មភាព។

អង្គការ ខុមហ្វ្រែល ទទួល​ស្គាល់​ថា គណៈកម្មការ​ជំនាញ​រដ្ឋសភា ធ្លាប់​កោះហៅ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​មក​សួរ​នាំ​ដែរ ក៏​ប៉ុន្តែ​មិន​បាន​ផ្ដោត​លើ​បញ្ហា​អយុត្តិធម៌​របស់​ពលរដ្ឋ​ខ្មែរ​នោះ​ទេ ជា​ពិសេស​ពលរដ្ឋ​មាន​ជម្លោះ​ដី​ធ្លី ការ​កាប់​ព្រៃ​ឈើ និង​ការ​ប្រើ​កម្លាំង​ហួស​ហេតុ​ជា​ដើម។

អ្នក​សម្របសម្រួល​ផ្នែក​អង្កេត និង​តស៊ូ​មតិ នៃ​អង្គការ​ខុមហ្វ្រែល (COMFREL ) លោក កន សាវាង្ស សង្កេត​ឃើញ​ថា ស្ថាប័ន​រដ្ឋសភា​ឯក​បក្ស មិន​សូវ​ខ្វល់ខ្វាយ អន្តរាគមន៍​រាល់​ក្តី​កង្វល់​របស់​ពលរដ្ឋ​នោះ​ឡើយ ព្រោះ​ពុំ​មាន​កម្លាំង​ណា​មួយ រុញ​ច្រាន​ឱ្យ​មាន​ការ​ត្រួត​ពិនិត្យ​គ្នា​ទៅ​វិញ​ទៅ​មក​នោះ​ទេ។ លោក​ថា តំណាង​រាស្ត្រ​ទាំង​នោះ មិន​បាន​រិះគន់​កែ​តម្រូវ​ភាព​អសកម្ម​របស់​ស្ថាប័ន​នីតិប្រតិបត្តិ ដើម្បី​ឱ្យ​ប្រសើរ​ឡើង​រាល់​ការ​អនុវត្ត​ច្បាប់​នោះ​ឡើយ ផ្ទុយ​ពី​រដ្ឋសភា ដែល​មាន​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​ចូលរួម៖ តួនាទី​ត្រួត​ពិនិត្យ​គ្នា​ទៅ​វិញ​ទៅ​មក នូវ​អង្គ​នីតិប្រតិបត្តិ​ក៏​ដោយ និង​នីតិបញ្ញត្តិ​ក៏​ដោយ វា​នៅ​ក្នុង​ចន្លោះ​ប្រហោង​ហើយ វា​អត់​បាន​ពេញលេញ​ទេ។ អា​នេះ អ្វី​ដែល​ឯក​បក្ស គឺ​វា​អ៊ីចឹង អ្វី​ដែល​សំខាន់​សូម​ឱ្យ ទោះ​បី​ឯក​បក្ស​ក៏​ដោយ ដោយសារ​តែ​ខ្លួន​គ្រប់គ្រង​ទាំង​អស់ អង្គ​នីតិ​ប្រតិបត្តិ និង​អង្គ​នីតិបញ្ញត្តិ តំណាង​រាស្ត្រ​ត្រូវ​ពិនិត្យ​ឡើង​វិញ ទាក់ទង​ភាព​អសកម្ម​ផ្សេងៗ និង​អយុត្តិធម៌​ផ្សេងៗ ទាក់ទង​បញ្ហា​ដីធ្លី​ជា​ដើម​ហ្នឹង»

អ្នក​នាំ​ពាក្យ​រដ្ឋសភា លោក ឡេង ប៉េងឡុង ចាត់​ទុក​ការ​រក​ឃើញ​របស់​អង្គការ​ខុមហ្រ្វែល នេះ​ថា ខុស​ពី​ការ​ពិត។ លោក​ថា តំណាង​រាស្ត្រ​ទាំង​អស់ ចុះ​មូលដ្ឋាន​យ៉ាង​សកម្ម ដើម្បី សួរ​សុខ​ទុក្ខ​ពលរដ្ឋ និង​ដោះ​ស្រាយ​ក្តី​កង្វល់​របស់​ពលរដ្ឋ។ លោក​ថា មាន​តំណាង​រាស្ត្រ​ខ្លះ បាន​ជួយ​ផ្ដល់​សេវា​សុខភាព ជួយ​ដោះ​ស្រាយ​បញ្ហា​ប្រឈម​ជូន​ពលរដ្ឋ និង​មាន​តំណាង​រាស្ត្រ​ខ្លះ​ទៀត ជួយ​អន្តរាគមន៍​ទៅ​រដ្ឋមន្ត្រី​ថ្នាក់​ក្រសួង នៅ​ពេល​ពលរដ្ឋ​ពឹង​ពាក់៖ «ការ​អះអាង​របស់​អង្គការ​ខុមហ្វ្រែល​មិន​ត្រឹម​ត្រូវ​ទេ ការងារ​ចុះ​មូលដ្ឋាន​ច្រើន​ណាស់ ខ្លះ​ទៅ​ដោះ​ស្រាយ​បញ្ហា​ទូទៅ​ទាំង​អស់ គាត់​អាច​ដោះ​ស្រាយ​នៅ​មូលដ្ឋាន​មិន​បាន គាត់​អាច​ទៅ​ដោះ​ស្រាយ​ជាមួយ​រដ្ឋមន្ត្រី ក្រសួង​ថែម​ទៀត។ មិន​បាច់​ដោះ​ស្រាយ​ផ្លូវ​ការ​ទេ គាត់​ដោះ​ស្រាយ​ការ​ទាក់ទង​របស់​គាត់​ជា​ឯក ឬ​ក៏​ជា​មិត្តភ័ក្ដិ​ក៏​បាន​ដែរ» 

ទោះ​ជា​យ៉ាង​ណា អ្នក​សិក្សា​ផ្នែក​ច្បាប់ លោក វ៉ន ចាន់ឡូត យល់​ថា របាយការណ៍​នេះ ឆ្លុះ​បញ្ចាំង​ពី​ការ​ពិត ព្រោះ​លោក​សង្កេត​ឃើញ​ថា តំណាង​រាស្ត្រ​ឯក​បក្ស​ទាំង ១២៥ រូប មិន​បាន​បំពេញ​តួនាទី​បម្រើ​ពលរដ្ឋ​ឱ្យ​គ្រប់​ជ្រុង​ជ្រោយ និង រិះគន់​ចំណុច​ខ្វះខាត​របស់​រដ្ឋាភិបាល ដើម្បី​កែ​លម្អ​នោះ​ឡើយ។ លោក​យល់​ថា ភាព​អសកម្ម​នេះ គឺ​ដោយ​សារ​តំណាង​រាស្ត្រ​ទាំង​នោះ ឋិត​ក្រោម​អំណាច​នីតិប្រតិបត្តិ៖ «យើង​មើល​ឃើញ​សកម្មភាព​គាត់ មិន​អាច​ស្វែង​រក​ការ​ពិត នៃ​បញ្ហា​របស់​ពលរដ្ឋ ដើម្បី​មក​ជជែក​ក្នុង​រដ្ឋសភា ដើម្បី​ឱ្យ​សភា​ចេញ​យន្តការ​ដោះ​ស្រាយ​វិបត្តិ​ដោះ​ស្រាយ​ភ្លាមៗ ទេ។ សកម្មភាព​របស់​គាត់ បម្រើ​ផល​ប្រយោជន៍​បក្ស»

មន្ត្រី​ជាន់ខ្ពស់​អង្គការ​ខុមហ្រ្វែល លោក កន សាវាង្ស អំពាវនាវ​ដល់​តំណាង​រាស្ត្រ​ឱ្យ​កែ​លម្អ​ភាព​អសកម្ម​ទាំង​ឡាយ​ ដោយ​ងាក​មួយ​​ជួយ​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​ពលរដ្ឋ​ឱ្យ​បាន​ផុលផុស​វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

2 Responses to "ខុមហ្វ្រែល​រក​ឃើញ​ថា តំណាង​រាស្ត្រ​រដ្ឋសភា​ឯក​បក្ស ១២៥រូប មិន​បាន​ជួយ​ពលរដ្ឋ​ទាមទារ​រក​យុត្តិធម៌"

  1. Anonymous says:

    HUN SEN said no body knew about his internal party . in Cambodia’s word inside PAK or ANGKA LEIR this ANGKA LEIR word was very useful for them . let say if they say this rule is coming from ANGKA LEIR they point their finger to the sky then you never know where they are. even if you ask HUN SEN he will say it came from ANGKA TNAK LEIR. this is the true every one knew all about that . and you can see all these older persons in their PAK going around and supported the top guy. please take a look at every meeting most of these high ragging officers going around line up at the back HUN SEN and just waiting to clap their hand to support HUN SEN . that what happen most of time HUN SEN always looking backward to his supporter asking or saying some thing. yes it is very strange every leader in the world they give a speak to people they face to people in ordain but so bad HUN SEN face his back to ordain that was kind of strange. I already knew Cambodia will never change until all these communist brain wash going hell. GOD bless Cambodia

  2. Anonymous says:

    All theses M-P are the pigs that waiting to get salary and followed the Veitcong mafia dictator words because they are the robots of communist and some of them are youn-hanoi spy watching the person who not followed Youn-hanoi. This country barking to the world is democracy but the real story is one party and leaded by Veitcong mafia dictator and followed hanoi way’