អាជ្ញាធរ​​ខេត្ត​កណ្តាល​​អះអាង​​ថា​ វៀត​ណាម​​បាន​​រុះ​រើ​​តង់​​ចំនួន​៩​កន្លែង​​ទៀត​​ពី​​តំបន់​​ព្រំដែន​​

ជម្លោះព្រំដែន | ទំនាក់ទំនងអន្តរជាតិ | ព័ត៌មានជាតិ
លោក ឃុត សុគន្ធ | ២៩ ឧសភា ២០២០ | ម៉ោង ៥:៣៨ ល្ងាច
VOD

អភិបាលខេត្តកណ្ដាល លោក គង់ សោភ័ណ្ឌ ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពី 《វឌ្ឍនភាព និងទិសដៅការងារបន្តរដ្ឋបាលខេត្តកណ្តាល》រៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០។ (Royal Government Spokesperson Unit)

អភិបាលខេត្តកណ្ដាល លោក គង់ សោភ័ណ្ឌ ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពី 《វឌ្ឍនភាព និងទិសដៅការងារបន្តរដ្ឋបាលខេត្តកណ្តាល》រៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០។ (Royal Government Spokesperson Unit)


អាជ្ញាធរ​ខេត្តកណ្តាល ​អះអាង​ថា ភាគី​វៀតណាម​បាន​រុះរើ​តង់​ចំនួន ៩កន្លែង​ចេញពី​តំបន់​ព្រំដែន​រវាង​កម្ពុជា-វៀតណាម ​ក្នុង​ខេត្តកណ្តាល និង​ខេ​ត្ត​អាន​យ៉ាង​ ប្រទេស​វៀតណាម។

ឆ្លើយតប​នឹង​អ្នកកា​សែត​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយនៅ​ទី​ស្តី​ការ​គណៈរដ្ឋមន្រ្តី កាលពី​ម្សិលមិញ​នេះ អភិបាលខេត្ត​កណ្តាល​ថ្មី លោក គង់ សោ​ភ័ណ្ឌ បញ្ជាក់​ថា គិត​មកដល់​ថ្ងៃទី២៨ ខែឧសភា​នេះ គឺ​ភាគី​វៀតណាម​បាន​រុះរើ​តង់ចំនួន ៩កន្លែង ​ក្នុងចំណោម​ចំនួន ៣១កន្លែង​ដែល​បោះនៅ​តំបន់​ព្រំដែន។ លោក​ថា នៅសល់ចំនួន ២២តង់​ទៀត​ដែល​មិនទាន់​រុះរើ​នោះ គឺ​ស្ថិតនៅ​ទីតាំង​ទឹកដី​ដែល​មាន​ប្រជាពលរដ្ឋ​វៀតណាម​កំពុង​រស់នៅ។

កាលពី​ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ យោធា​វៀតណាមបាន​បោះតង់​ចំនួន ៣១កន្លែងនៅ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-វៀតណាម រវាង​ស្រុកលើ​កដែក និង​ស្រុក​កោះធំ ​ខេត្តកណ្តាល ទល់នឹង​ខេត្ត​អាន​យ៉ាង ប្រទេស​វៀតណាម ក្រោម​ហេតុផល​ថា ដើម្បី​ទប់ស្កាត់ជំងឺ​កូ​វីដ​១៩ តាម​ច្រករបៀង​ព្រំដែន។ 

កាលពី​ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ នគរបាល​ខេត្ត​កណ្ដាល​បាន​ចុះ​ពិនិត្យ​តាម​បណ្ដោយ​ព្រំដែន​ស្ថិតនៅ​ស្រុក​កោះធំ ហើយ​បាន​រក​ឃើញ​តង់​ចំនួន ៩កន្លែង ត្រូវ​បាន​ទាហាន​វៀតណាម​សាងសង់​នៅ​តំបន់​ដែល​ភាគី​កម្ពុជា និង​វៀតណាម​មិនទាន់​ឯកភាព​គ្នា​៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

2 Responses to "អាជ្ញាធរ​​ខេត្ត​កណ្តាល​​អះអាង​​ថា​ វៀត​ណាម​​បាន​​រុះ​រើ​​តង់​​ចំនួន​៩​កន្លែង​​ទៀត​​ពី​​តំបន់​​ព្រំដែន​​"

  1. Anonymous says:

    Why veitname so aggressive??? why veitname not respected next door country?? veiname politicians are the human or animal?? this is 21 century’ we have U N ‘ can sosocheat tell khmer people about animal veitname??

  2. Anonymous says:

    this guy look 100% Khmer but what happen to his brain . please do not trust UN we knew at this 21st century we should not hear the word invading any more . we already see some example like CRIMIER , now the south China sea and TAIWAN may be next that was came from communist nation . so sad I can not believe Cambodia is Democracy right now . WELL let see when this guy going hell his dead body can be burry in some body else ‘s land. GOD bless Cambodia