អ្នក​ឃ្លាំមើល​ព្រំដែន​រក​ឃើញ​ថា វៀតណាម​មិន​បាន​រើ​តង់​ចេញ​ពី​តំបន់​មិន​ទាន់​ឯក​ភាព​គ្នា​ទេ

ដោយ ខែ សុណង
2020-05-29
RFA

ក្រុម​យុវជន​ខ្មែរ​ចុះ​ទៅ​មើល​បង្គោល​នៅ​តំបន់​ស ២៤១ នៅ​ភូមិ​ក្អម​សំណ ស្រុក​លើកដែក ខេត្ត​កណ្ដាល នៅ​ថ្ងៃ​ទី២៩ ខែឧសភា ឆ្នាំ២០២០។

ក្រុម​យុវជន​ខ្មែរ​ចុះ​ទៅ​មើល​បង្គោល​នៅ​តំបន់​ស ២៤១ នៅ​ភូមិ​ក្អម​សំណ ស្រុក​លើកដែក ខេត្ត​កណ្ដាល នៅ​ថ្ងៃ​ទី២៩ ខែឧសភា ឆ្នាំ២០២០។

 រូប៖ យុវជន


ក្រុម​យុវជន​ឃ្លាំមើល​ព្រំដែន រក​ឃើញ​ថា តង់​យោធា​វៀតណាម ដែល​បោះ​នៅ​ក្នុង​តំបន់​មិន​ទាន់​ឯកភាព​គ្នា​ នៅ​ព្រំដែន​ខេត្ត​កណ្ដាល​ មិន​ទាន់​បាន​រើ​ចេញ​ទេ គឺ​ស្ថិត​នៅ​ក្នុង​តំបន់​នោះ​ដដែល​។ ការ​រក​ឃើញ​នេះ ផ្ទុយ​ពី​ការ​អះអាង​របស់​អាជ្ញាធរ​ខេត្ត​កណ្តាល ដែល​អះអាង​ថា វៀតណាម​បាន រុះរើ​តង់​ចេញ​ពី​ដី​ខ្មែរ​អស់​ហើយ​។ មន្ត្រី​គណបក្ស​ប្រឆាំង​ ព្រួយ​បារម្ភ​ថា ការណ៍​ដែល វៀតណាម​​​​មិន​ព្រម​រើ​តង់​ចេញ​នេះ អាច​ជា​យុទ្ធសាស្ត្រ​របស់​វៀតណាម​ចង់​រំកិល​ចូល​ដី​ខ្មែរ​មុន​សិន រួច​ចាំ​ចរចា​កំណត់​ព្រំដែន​ជា​ក្រោយ។

ក្រុម​ការងារ​យុវជន ១០០រាត្រី បាន​នាំ​ក្រុម​យុវជន ​ចុះ​ទៅ​មើល​តង់​យោធា​វៀតណាម នៅ​តំបន់​ព្រំដែន​​ស្រុក​លើក​ដែក​ នៅ​ថ្ងៃ​ទី២៩ ឧសភា ឲ្យ​ដឹង​ថា តង់​យោធា​វៀតណាម ​នៅ​តែ​ស្ថិត​នៅ​កៀក​ព្រំដែន ក្នុង​តំបន់​មិន​ទាន់​ឯកភាព​ដដែល គឺ​អត់​ទាន់​បាន​រើ​ថយ​ក្រោយ​ទេ។

អនុ​ប្រធាន​ក្រុម​ការងារ​យុវជន ១០០​រាត្រី លោក មាន ព្រហ្ម​មុនី ប្រាប់​អាស៊ី​សេរី​ថា អ្នក​ភូមិ​ក្អម​សំណ នៃ​ស្រុក​លើក​ដែក បាន​នាំ​ក្រុម​យុវជន​ដើរ​កាត់​តាម​វាលស្រែ ទៅ​មើល​ព្រំដែន​ពី​ចម្ងាយ ដោយសារ​មិន​ចង់​ប្រឈម​ជាមួយ​អាជ្ញាធរ​ខ្មែរ និង​អាជ្ញាធរ​វៀតណាម។ ក្រុម​យុវជន រក​ឃើញ​នៅ​តាម​បណ្ដោយ​ព្រំដែន​នៃ​ភូមិ​ក្អម​សំណ ​មាន​តង់​យោធា​វៀតណាម ចំនួន ៤តង់៖ «ចំពោះ​តង់ គឺ​នៅ​ដដែល។ តង់​ដែល​បោះ​នៅ គ្រាន់​តែ​វា​ឆ្ងាយ​ពី​ព្រែក​ជីក​មក ៨០០ម៉ែត្រ កន្លះ​គីឡូ​ ហើយ​មាន​បង្គោល​បោះ​មក សូម្បី​តែ​បោះ​ហ្នឹង ​វា​ឆ្ងាយ​ពី​ព្រែក​ជីក ៨០០ម៉ែត្រ។ តង់​ហ្នឹង គឺ​អត់​ទាន់​រើ​មែន ហើយ​យើង​ឃើញ​តង់​មួយ​ជួរ​ហ្នឹង ដែល​ដោត​ទង់ជាតិ (វៀតណាមហ្នឹង ដែល​យើង​មើល​ឃើញ​ហ្នឹង​ គឺ​ប្រហែល​ជា​ប្រាំ ប្រាំ​មួយ​តង់ តែ​​យើង​មិន​អាច​ថត​បាន ព្រោះ​បាំង​ដើម​ពោត ហើយ​មាន​ការ​កប់​ផ្នូរ​របស់​ជនជាតិ​យួន នៅ​តំបន់​ហ្នឹង ជាប់​ស្រែ​ប្រាំង​របស់​ប្រជាពលរដ្ឋ»

ការ​រក​ឃើញ​នេះ ផ្ទុយ​ពី​ការ​អះអាង​របស់​អភិបាល​ខេត្ត​កណ្ដាល លោក គង់ សោភ័ណ្ឌ ថ្លែង​កាល​ពី​ថ្ងៃ​ទី២៨ ឧសភា អះអាង​ថា តង់​យោធា​វៀតណាម មាន​តែ ៩ ប៉ុណ្ណោះ បោះ​កៀក​ផ្លូវ​ដើរ​កម្ពុជា ហើយ​បាន​រើ​ថយ​ក្រោយ ប្រហែល ៤០ ទៅ ៥០ម៉ែត្រ អស់​ហើយ តាំង​ពី​មាន​ការ​ស្នើសុំ​ពី​អាជ្ញាធរ​ខេត្ត។ ឯ​តង់​យោធា ២២ ទៀត បោះ​នៅ​ក្នុង​ទីតាំង​ដី​វៀតណាម ឆ្ងាយ​ពី​ព្រំដែន​ខ្មែរ។

ប៉ុន្តែ​ក្រសួង​ការ​បរទេស​អះអាង​ថា តង់​យោធា​វៀតណាម ដែល​បោះ​ក្នុង​តំបន់​មិន​ទាន់​ឯកភាព​ព្រំដែន​ នៅ​ខេត្ត​កណ្ដាល​មាន​ទាំង​អស់ ៣១តង់ ហើយ​ទើប​រើ​ចេញ​បាន ៣តង់​ប៉ុណ្ណោះ។ បន្ថែម​ពី​នេះ កម្ពុជា​បាន​ផ្ញើ​កំណត់​ទូត​តវ៉ា​ ទៅ​រដ្ឋាភិបាល​វៀតណាម​ ជាង​កន្លះ​ខែ​មក​ហើយ ​តែ​វៀតណាម​ នៅ​មិន​ទាន់​ឆ្លើយ​តប​នឹង​សំណើ​កម្ពុជា​ទេ។

តំណាង​រាស្ត្រ​ជាប់​ឆ្នោត លោក អ៊ំ សំអាន សង្កេត​ឃើញ​ថា អាជ្ញាធរ​ និង​រដ្ឋាភិបាល​​មាន​ចេតនា​លាក់បាំង​ រឿង​តង់​យោធា​វៀតណាម​នៅ​តាម​ព្រំដែន​ ព្រោះ​មិន​ហ៊ាន​​​​​ជាមួយ​វៀតណាម។ លោក ​អះអាង​ថា វៀតណាម ​នៅតែ​រក្សា​មហិច្ឆតា​រុល​ចូល​ដី​ខ្មែរ​តាម​យុទ្ធសាស្ត្រ​រំលោភ​ដី​ខ្មែរ​យក​មក​កាន់កាប់​ ហើយ​ចរចា​កំណត់​ព្រំដែន​តាម​ក្រោយ ដោយ​យក​ដី​ខ្មែរ​បាន​ប៉ុន្មាន កំណត់​ព្រំដែន​​ត្រឹម​នោះ។

លោកជំរុញ​​​ឲ្យ​អាជ្ញាធរ​​មូលដ្ឋាន​​តាម​ព្រំដែន​ ​ការពារ​ពលរដ្ឋ​ ទៅ​មើល​ព្រំដែន និង​តង់​យោធា​វៀតណាម ហើយ​រដ្ឋាភិបាល​ត្រូវ​រំលឹក​កំណត់​ទូត ទៅ​វៀតណាម​ទៀត និង​ត្រូវ​​លើក​ទ័ព​​ទប់​ទល់។ ក្នុង​ករណី​វៀតណាម មិន​ព្រម​ដក​ថយ​ រើ​តង់​ចេញ​ពី​ព្រំដែន​មិន​ទាន់​ឯកភាព​ទៀត​ រដ្ឋាភិបាល​ត្រូវ​ប្ដឹង​ទៅ​តុលាការ​យុត្តិធម៌​ក្រុង​ឡាអេ (The Hague ឬ La Haye) ប្រទេស​ហុល្លង់​ និង​ប្ដឹង​ទៅ​​ម្ចាស់​ហត្ថលេខី​កិច្ច​ព្រមព្រៀង​សន្តិភាព​ទី​ក្រុង​ប៉ារីស៖ «សូម​ឲ្យ​រដ្ឋាភិបាល​ លុប​ចោល​សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ២០០៥ និង​ឆ្នាំ២០១៩ ហ្នឹង លុប​ចោល​ទៅ ហើយ​កុំ​យក​មរតក អ្វី​បាន​មក​ពី​យួន​ ឆ្នាំ១៩៨៥ សម័យ​យួន​គ្រប់គ្រង​ហ្នឹង។ គឺ​យក​តាម​អ្វី​ដែល​ជា​មរតក​របស់​បារាំង​ បាន​អាច​កំណត់​ព្រំដែន​តំបន់​នោះ តាម​ពាក់​កណ្ដាល​ព្រែក​ស្បូវ។ បើ​មិន​អ៊ីចឹង​ទេ គឺ​ព្រំដែន​ត្រូវ​ដើរ​ខាង​ជើង​ព្រែក​ស្បូវ​ ពី ៣០០​ម៉ែត្រ ទៅ ៥០០​ម៉ែត្រ​ហ្នឹង​ហើយ។ សូម​ឲ្យ​រដ្ឋាភិបាល គាត់​ធ្វើ​ចំណុច​ហ្នឹង ផង​ដែរ»

ទោះ​ជា​យ៉ាង​ណា​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន ថ្លែងកាល​ពី​ថ្ងៃ​ទី២៨ ឧសភា នៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ថា រដ្ឋាភិបាល​មាន​ជំហរ​ដោះស្រាយ​បញ្ហា​ព្រំដែន​ដោយ​សន្តិភាព ខណៈ​ក្រសួង​ការ​បរទេស មិន​ទាន់​មាន​បំណង​ធ្វើ​កំណត់​ទូត​តវ៉ា លើក​ទី២ ទៅ​វៀតណាម​នៅ​ឡើយ​ទេ។

ចំពោះ​ករណី​ឈ្លាន​ពាន​ដី​ខ្មែរ​នេះ តំណាង​រាស្ត្រ​ជាប់​ឆ្នោត លោក អ៊ំ សំអាន ស្ដី​បន្ទោស​រដ្ឋាភិបាល​ថា ដោយសារ​តែ​រដ្ឋាភិបាល លោក ហ៊ុន សែន ជំពាក់​គុណ​វៀតណាម ដែល​បាន​លើក​បន្តុប​ឡើង​កាន់​អំណាច ទើប​រដ្ឋាភិបាល​ខ្មែរបណ្ដោយ​ឲ្យ​វៀតណាម រំលោភ​បំពាន​ជា​ហូរហែ ខុស​ពី​ករណី​ជម្លោះ​ព្រំដែន​ជាមួយ​ប្រទេស​ថៃ និង​ឡាវ ដែល​រដ្ឋាភិបាល​ហ៊ាន​លើក​ទ័ព​ប្រឈម​មុខ​ភ្លាមៗ ក្នុង​ករណី​ប្រហាក់ប្រហែល​គ្នា​បែប​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

3 Responses to "អ្នក​ឃ្លាំមើល​ព្រំដែន​រក​ឃើញ​ថា វៀតណាម​មិន​បាន​រើ​តង់​ចេញ​ពី​តំបន់​មិន​ទាន់​ឯក​ភាព​គ្នា​ទេ"

  1. Anonymous says:

    WHY this beast regime lei to Cambodian ?? WHAT make them to lei ?? please answer these two question . my question to this CPP leadership is >> are we Khmer ?? I want to know what behind that lei. please do not say these people is not reflecting the true situation in Cambodia . I’m sick and tied to hear the same excuse word never ending . every excuse word have been used by CPP spoke man like Mr SOK ESAN and PHAI SI PHORM. I knew our you generation they just wanted to protect their own nation for their future. so sad all those old generation fighting each other just for the powers did not care about their young. both side blame each other of being KBOTH CHEATH . please do not play game all these young knew exactly who was KBOTH CHEATH . one last QUESTION >> I wonder HUN SEN point his finger to KIM SOKHA said he is KBOTH his CHEATH , let say only HUN SEN love his CHEATH >>why Cambodia right now getting too big ?? I mean just about over it may have no land to burry his dead body . WELL ..I had learn from my lower Cambodian friend they tool me they going to Cambodia I said to them OH that nice ! do you know what was so sad for them is?? they wanted me to help them buy the air ticket to go to Vietnam . sound so strange to airline company do you wanted to know what they said ?? you said you are going to Cambodia why you buy ticket to Vietnam?? I did not want to tell them the story just said it is a long story soon you may not hearing Cambodia any more. at last I just want to say Cambodian have to kick those what you knew KBOTH CHEATH out be for it is too late. GOD bless Cambodia and it’ people

  2. Anonymous says:

    Youn- hanoi are the animal in this planet’ .Youn=hanoi politicians need to be punished by international ‘

  3. Sosocheath says:

    ក្រយ៉ៅពួកសិទ្ធិមនុស្សការពារចោរ
    នៅស្រុកខ្មែរគឺអញ្ចឹង !
    …….
    យ៉ាប់ពួកសិទ្ធិមនុស្សក្រអូមឆ្កែ
    សិទ្ទ្ធិមនុស្សស្រុកខ្មែរពូកែព្រុស
    អួតពីអាមេរិកពីនេះនោះ
    តាំងខ្លួនសិទ្ធិមនុស្សផុតឆ្ងាយដី។
    តែដល់អាមេរិក ជាន់កផ្តិលផ្តាច់
    ជិវិតលេីដី បុរសស្បែកខ្មៅ
    ស្លាប់ចាកលោកីយ៍ ពួកអាចង្រៃ
    លែងព្រុសដូចឆ្កែ ។
    បែរដាក់កន្ទុយ អត់ហ៊ានប្រថុយ
    ព្រុសលូស្តីថា ពីរឿងសិទ្ធិមនុស្ស
    ពួកអាតាប៉ែ សិទ្ទ្ធិមនុស្សស្រុកខ្មែរ
    ការពារតែចោរ។
    ម៉េចដែរអាដហុក លីកាដូរុក
    រឿងហ្នឹងកេីតទេ ហ៊ានជេរអាមេរិក
    ដូចកាលត្រាប់ឆ្កែ កាលព្រុសជេរខ្មែរ
    ហ៊ានឬមិនហ៊ាន ?