អ្នកឃ្លាំមើល​ថា រដ្ឋាភិបាល​កម្ពុជា​ត្រូវតែ​ទទួលខុសត្រូវ​លើ​កម្មករ​អូស​រទេះ​និង​អាជីវករ​នៅ​ប៉ោយប៉ែត

ដោយ ទីន ហ្សាការីយ៉ា
2020-06-01
RFA

បទសម្ភាសន៍​របស់​លោក ទីន ហ្សាការីយ៉ា និង លោក បណ្ឌិត សេង សារី
ស្តាប់សំឡេងថតសំឡេង

ស្រប​ពេល​គ្នា​នេះ​ដែរ អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត ក៏​បាន​ចេញ​សេចក្ដីប្រកាស​ព័ត៌មាន​ថា ថ្មីៗ​នេះ មាន​ក្រុម​ជន​ខិល​ខួច​មួយ​ចំនួន​បំផុស​ព័ត៌មាន ញុះញង់​ឱ្យ​មានការ​ច​យល់​ច្រឡំ​ថា នៅ​ថ្ងៃ​ចន្ទ​ ទី​១ មិថុនា​នេះ អាជ្ញាធរ​ថៃ​នឹង​បើក​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត ឱ្យ​ដំណើរការ​ឡើងវិញ ថា ជា​ព័ត៌មាន​មិន​ពិត ព្រោះថា​រដ្ឋាភិបាល​ថៃ​បាន​ដាក់​ប្រទេស​នៅ​ក្នុង​ភាព​អាសន្ន​រយៈពេល​មួយ​ខែ​ទៀត។

អ្នកឃ្លាំមើល​អភិវឌ្ឍន៍​សង្គម លោក បណ្ឌិត សេង សារី មាន​ប្រសាសន៍​ថា បញ្ហា​កម្មករ​អូស​រទេះ និង​ក្រុម​អាជីវករ​កំពុងតែ​ប្រឈម​នេះ ជា​បន្ទុក​របស់​រដ្ឋាភិបាល​កម្ពុជា មិនមែន​ជា​បន្ទុក​របស់​រដ្ឋាភិបាល​ថៃ​ត្រូវតែ​ដោះស្រាយ​នោះ​ទេ​។ លោក​ថា ទោះជា​ធ្វើបាតុកម្ម​ក៏​គ្មាន​ឥទ្ធិពល​អ្វី​ដល់​រដ្ឋាភិបាល​ថៃ​ដែរ។

សូម​​ស្ដាប់​បទសម្ភាសន៍​របស់​លោក ទីន ហ្សាការីយ៉ា និង លោក បណ្ឌិត សេង សារី អំពី​បញ្ហា​នេះ ដូច​តទៅ៖

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles