ក្រសួង​​ឱ្យ​​ផ្អាក​​បើក​ប្រាក់​​បំណាច់​​អតីត​ភាព​​ការងារ​

ការងារ | ព័ត៌មានជាតិ
លោក ពៅ មេត្តា |០២ មិថុនា ២០២០ | ម៉ោង ១២:១៣ ល្ងាច
VOD

កម្មករ-កម្មការិនីរោងចក្រ ឃែន​ធើ​រេន (Canteran Apparel​) និង​រោង​ចក្រ ​ខ្វ​លី​ធី តេ​ក្ស​ស្ទីល (Quality Textiles​) ជា​រោងចក្រដែល​មាន​ម្ចាស់​តែមួយ ធ្វើការតវ៉ាជាថ្មី ករណីថៅកែបើកខែមិនគ្រប់ និងយឺតយ៉ាវ ស្ថិតនៅខណ្ឌពោធិ៍សែនជ័យ នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០។ (ហ៊ី ឆាយ)

កម្មករ-កម្មការិនីរោងចក្រ ឃែន​ធើ​រេន (Canteran Apparel​) និង​រោង​ចក្រ ​ខ្វ​លី​ធី តេ​ក្ស​ស្ទីល (Quality Textiles​) ជា​រោងចក្រដែល​មាន​ម្ចាស់​តែមួយ ធ្វើការតវ៉ាជាថ្មី ករណីថៅកែបើកខែមិនគ្រប់ និងយឺតយ៉ាវ ស្ថិតនៅខណ្ឌពោធិ៍សែនជ័យ នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០។ (ហ៊ី ឆាយ)


​ក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ​បាន​ប្រកាស​អនុញ្ញាត​ឱ្យ​ម្ចាស់​រោងចក្រ សហគ្រាស ពន្យារពេល​បើកប្រាក់​បំណាច់​អតីតភាព​ការងារ​សម្រាប់​ឆ្នាំ២០១៩ និង២០២០ ទៅ​បើក​ឱ្យ​នៅ​ឆ្នាំ២០២១វិញ។

សេចក្តី​ជូនដំណឹង​របស់ក្រ​សួង​ការងារ​នៅ​ថ្ងៃអង្គារ​នេះ បញ្ជាក់​ថា កម្មករ និយោជិត ដែល​ប្រើប្រាស់​កិច្ចសន្យា​ការងារ​មាន​ថេរវេលា​មិនកំណត់ នឹង​ទទួល​បាន​ប្រាក់​រំលឹក​បំណាច់​អតីតភាព​ការងារ​នៅ​ឆ្នាំក្រោយ។

សេចក្តី​ជូនដំណឹង៖ «ការ​បើកប្រាក់​បំណាច់​អតីតភាព​ការងារ​ដែល​មាន​មុន​ឆ្នាំ២០១៩ និង​ប្រាក់បំណាច់​អតីតភាព​ការងារ​ក្នុង​ឆ្នាំ២០២០ ត្រូវ​បាន​ពន្យារពេល​ក្នុង​ការអនុវត្ត​ទៅ​ឆ្នាំ២០២១»។

ក្រសួង​ក៏បាន​ណែនាំ​ដល់​ម្ចាស់​រោងចក្រ ឬសហគ្រាស​ ថា ក្នុង​ពេល​ពន្យារពេល​នេះ ក៏​ត្រូវ​ទូទាត់ប្រាក់​បំណាច់​អតីតភាព​ការងារ​ជូន​កម្មករ​និយោជិត​ផងដែរ នៅពេល​មានការ​លាឈប់ ឬបញ្ចប់​កិច្ចសន្យា​៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles