លោក ហ៊ុន សែន ចំអក​ទៅ​អ្នកវិភាគ​ថា រដ្ឋាភិបាល​នឹង​បញ្ចេញ​ថវិកា​ដោះស្រាយ​ផល​ប៉ះ​ពាល់​ពី​វិបត្តិ​ជំងឺ​កូវីដ-១៩ ដល់​ពេល​វេលា

ដោយ សុជីវី
2020-06-02
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក ហ៊ុន សែន នៅ​ក្នុង​ពិធីថ្លែង​ការណ៍​ពិសេស​ដល់​សារ​ព័ត៌មាន និង​ឧត្ដមក្រុមប្រឹក្សាពិគ្រោះ និង​ផ្ដល់​យោបល់ នៅ​ថ្ងៃ​ទី២៤ ខែ​កុម្ភៈ ឆ្នាំ២០២០។

លោក ហ៊ុន សែន នៅ​ក្នុង​ពិធីថ្លែង​ការណ៍​ពិសេស​ដល់​សារ​ព័ត៌មាន និង​ឧត្ដមក្រុមប្រឹក្សាពិគ្រោះ និង​ផ្ដល់​យោបល់ នៅ​ថ្ងៃ​ទី២៤ ខែ​កុម្ភៈ ឆ្នាំ២០២០។

 រូប៖ ហ្វេសប៊ុក​លោក ហ៊ុន សែន


លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​ចំអក​ទៅ​អ្នកវិភាគ​ថា រដ្ឋាភិបាល​នឹង​បញ្ចេញ​ថវិកា ដើម្បី​ដោះស្រាយបញ្ហា​ផល​ប៉ះ​ពាល់​ពី​វិបត្តិ​ជំងឺ​កូវីដ-១៩ នៅ​ពេល​ដែល​ពេល​វេលា​មក​ដល់ និង​ថា​ថវិកា​សន្សំ ដែល​រដ្ឋាភិបាល​មាន​ប្រមាណ ៣​ពាន់​ដូល្លារ​មិន​ទាន់​ស្រក​ស្រុត​នៅ​ឡើយ។

អ្នក​សិក្សា​ការអភិវឌ្ឍន៍​ថា ដល់​ពេល​ដែល​រដ្ឋាភិបាល​ត្រូវ​បញ្ចេញ​ថវិកា ដែល​បាន​ត្រៀម ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា ដែល​ពលរដ្ឋ​កំពុង​ជួប​ប្រទះ​ហើយ ជាពិសេស​បញ្ហា​ស្នើ​សុំ​ផ្អាក​ការ​សង​បំណុល​ត្រឡប់​ទៅ​អោយ​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ និង​ធនាគារ ​ទាំង​ដើម​ទាំង​ការ​រយៈពេល​ពី​៣​ទៅ​៦​ខែ​សិន ព្រោះ​ពួកគេ​កំពុង​បាត់បង់​ចំណូល​ដោយសារ​តែ​វិបត្តិ​នៃ​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ-១៩។

លោកនាយក​រដ្ឋមន្រ្តី ហ៊ុន សែន នៅ​ថ្ងៃ​ទី១ ខែ​មិថុនា​លើក​ឡើង​ថា​រដ្ឋាភិបាល​បាន​ត្រៀមថវិកា​រួចរាល់ ដែល​អាច​បញ្ចេញ​ថវិការ​នោះ​ទៅតាម​ពេល ដែល​មក​ដល់ ដែល​មិន​ចាំបាច់​អ្នកវិភាគ​ណា​មក​​រិះគន់​លោក​ឡើយ។ លោក អះអាង​ថា​ទុន​សន្សំ ដែល​កម្ពុជា​មាន​គឺ​ប្រមាណ​៣​ពាន់​លាន​ដូល្លារ មិនទាន់​ស្រកស្រុត​នៅ​ឡើយ​ទេ។ ទោះ​ជា​យ៉ាង​ណា​ក្តី ​លោក ហ៊ុន សែន គ្រាន់​តែ​អះអាង ​ថា​រដ្ឋាភិបាល​នឹង​ផ្តល់​ជំនួយ​ទៅ​តាម​ដំណាក់​កាល ដែល​មិន​ខុសគ្នា​ទេពី​អ្វី​ដែល​មាន​ប្រកាស​ប្រាប់​ដោយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កាល​ពី​ថ្ងៃ​ទី២៦ ខែ​ឧសភា៖ «ខ្ញុំ​ឃើញ​អ្នកវិភាគ​ខ្លះ​ថា ប្រាក់​ល្មម​បញ្ចេញ​ហើយ បើ​វា​មិន​ទាន់​ដល់​ខែ អា​ណា​ចេញអី​ក៏​វា​ភ្លឺ​ម៉្លេះថ្នាក់​ដល់​បណ្ឌិតរួចហើយ​មក​ធ្វើ​ឡប់ៗទោះ​បី​កម្មករ​ធ្វើ​ការ​ក៏​គេ​ធ្វើ​ពី​ថ្ងៃ​ទី១ រហូត​ដល់​ថ្ងៃ​ ៣០បាន​គេ​បើក​លុយ​ដែរ។ ឯង​គ្រាន់តែ ចេញ​ប្រកាស​ភ្លាម​ថា លុយ​ល្មម​ចេញ​ហើយ។ តើ​ចេញ​ហ្នុង​ហ្អែង​ប្រុង​យក​លុយ​ទៅ​ណា?

រដ្ឋាភិបាល​កម្ពុជា​កាល​ពី​ថ្ងៃ​ទី​២៦ ឧសភា​បាន​​ចេញ​វិធានការ​ជុំ​ទី៤​ជួយ​ដល់​វិស័យ​ឯកជន និង​កម្មករ និយោជិត​រង​ផល​ប៉ះ​ពាល់​ធ្ងន់ធ្ងរ​ពី​វិបត្តិ​ជំងឺ​កូវីដ-១៩។ វិធានការ​ទាំង​នោះ​រួម​មាន៖ ពន្យារ​ការ​លើក​លែង​ពន្ធ​ចំពោះ​សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន ​ក្រុមហ៊ុន​ភ្នាក់ងារ​ទេសចរណ៍ និង​ក្រុមហ៊ុន​អាកាសចរណ៍ កាត់បន្ថយ​ការប្រាក់ និង​សម្រួល​ដល់​ការ​ខ្ចី​ប្រាក់​របស់​សហគ្រាស​ធុន​តូច និង​មធ្យម ដើម្បី​អាច​ទទួល​បាន​ផលប្រយោជន៍​ពី​ថវិកា​ ៥០​លាន​ដុល្លារ​របស់​រដ្ឋាភិបាល​តាមរយៈ​ធនាគារ​អភិវឌ្ឍ​ជនបទ និង​កសិកម្ម និង​១០០លាន​ដុល្លារ​ទៀត​ពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ។ ជាមួយ​គ្នា​នេះ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នឹង​សហការ​ជាមួយ​ធនាគារ​ជាតិ ដើម្បី​បន្ធូរបន្ថយ និង​កែសម្រួល​អាត្រា​ពន្ធ​នៅ​ក្នុង​ប្រព័ន្ធ​ធនាគារ។ ក្នុង​ផ្នែក​នេះ​ក្រសួង​នឹង​​បង្កើត​ឱ្យ​មាន​មូលនិធិ​ឥណទាន (Credit Guarantee Fund)ដោយ​ប្រើ​ថវិកា ២០០​លាន​ដុល្លារ និង​មាន​ថវិកា​ត្រៀម​បន្ថែម​ចំនួន​ ៣០០​លាន​ដុល្លារ​សម្រាប់​ជំរុញ​កំណើន​តាម​វិស័យ​សំខាន់ៗ​មួយ​ចំនួន។ រដ្ឋាភិបាល​​ធានា​អះអាង​ទៀត​ថា ​នឹង​ផ្ដល់​ជំនួយ​សង្គម​ដល់​គ្រួសារ​ក្រីក្រ និង​ក្រុម​ពលរដ្ឋ​ងាយ​រងគ្រោះ​នៅ​ក្នុង​ខែ​មិថុនា​ខាង​មុខ​នេះ។​

លោក ហ៊ុន សែន​ អះអាង​ថា​វិធានការ​ទាំង​ឡាយ​របស់​រដ្ឋបាល​នេះ​គឺ​បង្កប់​នូវ​តម្លៃ​រាប់​ពាន់​លាន​ដុល្លារ​រួចស្រេច​ទៅ​ហើយ​បើ​ទោះ​បី​ជា​រដ្ឋាភិបាល​មិន​បាន​បង្ហាញ​ជា​សាច់​ប្រាក់​សុទ្ធ​ក៏​ដោយ។ លោក​ថា រដ្ឋាភិបាល​លោក មិន​ទុក​អោយ​ពលរដ្ឋ​ណា​ម្នាក់​ស្លាប់​ដោយ​អត់បាយ​ ដោយ​មិន​បាន​ដឹង និង​ដោះស្រាយ​នោះ​ទេ។ លើស​ពី​នេះ​លោក​ថា ​វិធានការ​ទាំង​នេះ​នឹង​ជួយ​អោយ​វិស័យ​ធនាគារ​មាន​ដំណើរ​ការ មិន​ដួល​រលំ។

តែ​ទោះ​ជា​យ៉ាង​ណា​អ្នក​ជំនាញ​ផ្នែក​កសិកម្ម​ធ្វើការ​ជិតស្និទ្ធ​ក្នុង​ការ​ផ្ដល់​កម្ចី​ទៅ​អោយ​កសិករ លោក បណ្ឌិត យ៉ង សាំងកុមារ មាន​ប្រសាសន៍​ថា លោក​គាំទ្រ​ចំពោះ​ចំណាត់​កា​របស់​រដ្ឋាភិបាល​នា​ពេល​កន្លង​ទៅ ដែល​ជួយ​សម្រួល​ទៅ​ដល់​វិស័យ​មួយ​ចំនួន​កំពុង​រង​ផល​ប៉ះ​ពាល់​ដោយសារ​វិបត្តិ​ជំងឺ​កូវីដ-១៩ ប៉ុន្តែ លោក​ថា រដ្ឋាភិបាល​ចាំ​បាច់​ត្រូវ​បញ្ចេញ​ថវិកា​ពិត ដែល​មិនមែន​គ្រាន់តែ​ជា​តួលេខ ដើម្បី​ជួយ​ស្ថាប័ន​ផ្ដល់​កម្ចី​អាច​ពន្យារ​ការ​សង​ប្រាក់​របស់​ពលរដ្ឋ៖ «អ៊ីចឹង​មាន​តែ​រដ្ឋាភិបាល​ហ្នឹង​ទម្លាក់​លុយ ទុន​បម្រុង ដែល​មាន​នៅ​ធនាគារ​ជាតិ​អី​ហ្នឹង។ ទម្លាក់​លុយ​ហ្នឹង​មិនមែន​អោយ​ទេ​គឺ​ឱ្យ​គាត់​ខ្ចី មួយ​ខែ​ពី ២រយ​ទៅ ៣០០លាន​ដុល្លារ​ទៅ។ ក្នុង​រយៈ​ពេល​៣ខែ​អាច ៦០០ ទៅ ៩០០លាន​ដុល្លារ​ទៅ។ បើ​បន្ត​ដល់ ៦ខែ​វា​អាច​ចូល​ដល់ ​១ពាន់​លាន​ដុល្លារ ដើម្បី​អោយ​ធនាគារ​មាន​សាច់​លុយ​នៅ​នឹង​ដៃ​ច្រើន​​អ៊ីចឹង​គាត់​មិន​ចាំបាច់​ប្រមូល​នូវ​ប្រាក់​ដើម ប្រមូល​ការ​សង​រំលស់​ពី​អតិថិជន​ទេ ពិសេស​អ្នក​ដែល​មាន​ការ​លំបាក ដូច្នេះ​វា​នាំ​ឱ្យ​ចំណេញ​ទាំង​អស់​គ្នា ប្រជាពលរដ្ឋ​ដែល​មាន​ការ​លំបាក​ហ្នុង​ក៏​គាត់​មិន​លំបាក​ក្នុង​ការ​សង​ក្នុង​រយៈពេល​១ ហើយ​ធនាគារ​ក៏​មាន​លុយ សម្រាប់​ធ្វើ​ការ​ទៅ​មុខ ហើយ​រដ្ឋាភិបាល​ក៏​អាច​នឹង​ជួយ​ការពារ​មិន​ឱ្យ​មាន​វិបត្តិ​ទៅ​ថ្ងៃ​មុខ ដូច​ខ្ញុំ​បាន​លើក​ឡើង​ថា មាន​វិបត្តិ​សង្គម និង​វិបត្តិ​ទាក់ទង​នឹង​វិស័យ​ធនាគារ​ហ្នឹង។»

ត្រង់​ចំណុច​នេះ​អ្នកសិក្សា​ការអភិវឌ្ឍន៍ លោក បណ្ឌិត មាស នី វិញ​អោយ​ដឹង​ថា រដ្ឋាភិបាល​គួរ​តែ​ប្រញាប់​បញ្ចេញ​ថវិកា ដើម្បី​ជួយ​ដល់​ពលរដ្ឋ ដែល​មិនគួរ​អូស​បន្លាយ​តទៅទៀត​ទេ ព្រោះ​វា​នឹង​មាន​ផល​ប៉ះ​ពាល់​ដល់​វិស័យ​សេដ្ឋកិច្ច​ជាតិ​ធ្ងន់ធ្ងរ៖ «បើ​សិន​ជា​មិន​មាន​អី​ជួយ​ឱ្យ​បាន​ពិត​ប្រាក​ដទេ អាច​ឱ្យ​សកម្មភាព​ហ្នឹង​វា​អូស​បន្លាយ​យូរ​ទៅៗ វា​នឹង​អាច​ធ្វើ​ឱ្យ​អ្នក​ខ្លះ​ក៏​គ្នា​មិនទាំង​មាន​លទ្ធភាព​សង​ការ​ប្រាក់​ផង​អ៊ីចឹង​ទៅ​ធ្វើ​ឱ្យ​ស្ថាប័ន​ប្រាក់​កម្ចី​ហ្នឹង​ជួប​វិបត្តិ​ខ្លួន​ឯង​ផ្ទាល់​តែ​ម្ដង និង​ធ្វើ​អោយ​ស្ថាប័ន​គាត់​ដួល​រលំ អ៊ីចឹង​​វា​អាច​នឹង​ត្រី​រ៉ស់​ក៏​រួច ត្រី​ក្រាញ់​ក៏​រួច»

បើទោះជាយ៉ាងណា ​ចំពោះ​ពលរដ្ឋ ដែល​ជំពាក់​បំណុល ហើយ​ដែល​កំពុង​បាត់បង់ចំណូល​នៅ​តែ​ទទូច​សុំអោយ​រដ្ឋាភិបាល​សម្រួល​អោយ​ពួកគេ​បាន​ពន្យារ ឬ​ផ្អាក​ការសងត្រឡប់ រយៈពេល​ពី​៣​ទៅ​៦ ខែ​ទម្រាំ​ពួកគេ​អាច​មាន​លទ្ធភាព​រកប្រាប់​ចំណូល​ឡើងវិញ។

អ្នកនាំពាក្យ​សមាគម​គ្រឹះស្ថាន​មីក្រូហិរញ្ញាវត្ថុ លោក កាំង តុងងី មាន​ប្រសាសន៍​ថា ស្ថាប័ន​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ ក៏​មាន​ការ​លំបាក​ដែរ​ដោយសារតែ​ចំណូល​ក៏​ត្រូវ​កាត់​បន្ថយ​ដែរ ហើយ​ស្ថាប័ន​មួយ​ចំនួន​ក៏​មិន​ទាន់​អាច​ទទួល​បាន​អត្ថប្រយោជន៍​ពី​វិធានការ​របស់​រដ្ឋាភិបាល​ដែល​អាច​អោយ​ពួកគេ​មាន​ទុន​បន្ថែម​​ដែរ៖ «បញ្ហា​ផ្លូវច្បាប់​គឺ​យើង​បាន​ទទួល​ការ​គាំទ្រ​ពេញលេញ​ហើយ ដោយ​ឡែក​ក៏​មាន​ការ​គាំទ្រ​ខ្លះ​ទៅ​លើ​គោល​នយោបាយបន្ថែម​ពី​ធនាគារ​ជាតិ​ហ្នឹង​ជួយ​ទៅ​លើ​ធនាគារ ហើយ​នឹង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ដែល​ទទួល​ប្រាក់​បញ្ញើ​ ដែល​គោលការណ៍​នេះ​ខ្ញុំ​អាច​និយាយ​ឱ្យ​ខ្លី​បាន​ថា វា​ជួយ​ឱ្យ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មួយ​ចំនួន​គាត់​មាន​ឱកាស​សន្សំ​ដើម​ទុន​ទុក ដើម្បី​ប្រើប្រាស់​ក្នុង​ពេល​អាច​ថា ពិបាក​អ៊ីចឹង​គាត់​មាន​ដើម​ទុន​គ្រប់​គ្រាន់​ក្នុង​ការប្រើប្រាស់​ក៏​ដូច​ជា ការ​ផ្ដល់​កម្ចី​ដល់​អតិថិជន។ ក៏ប៉ុន្តែ​យើង​ឃើញ​ថា ​កន្លង​មក​សម្បទាន​ដែល​រដ្ឋាភិបាល​បាន​ធ្វើ​ហ្នឹង វា​ជួយ​បាន​តែ​វិស័យ​ធនាគារ ​និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មួយ​ចំនួន​តូច​ទេ»

លោក យ៉ង សាំង​កុមារ​បន្ត​ថា ខាង​ធនាគារ និង​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​អាច​ជួប​ការ​លំបាក​ដោយ​គ្មាន​ទុន​បញ្ចេញ​មក​ដោះស្រាយបញ្ហា​នេះ​ទេ។ លោក​ថា​ចាំបាច់​ណាស់​ដែល​ត្រូវ​រដ្ឋាភិបាល​ដោះស្រាយ​បន្ទាន់៖ «តាម​ការ​ស្ទង់​មតិ​របស់​យើង​ហ្នឹង​ជា​រឿង​សំខាន់​ទី១​ ការ​ពន្យារ ឬ​ការ​ផ្អាក​បង់​រំលស់​រយៈ​ពេល ​៣ទៅ ​៦ខែ ប៉ុន្តែ​ខាង​ធនាគារ​ធ្វើ​អត់​កើត​ទេ ​ព្រោះ​វា​ប៉ះ​ពាល់​ដល់​មុខ​របរ​របស់​ពួកគាត់។ គាត់​ជា​វិស័យ​ឯកជន​កាល​ណា​គាត់​អត់​ប្រមូល​លុយ​ប្រមូល​អី​វិញ​ដំណើរ​របស់​គាត់​អត់​ទៅ​មុខ​រួច​ទេ»

ធនាគារ​ពិភពលោក​ព្យាករណ៍​ថា ចំនួន​ពលរដ្ឋ​ខ្មែរ​រស់នៅ​ក្រោម​បន្ទាត់​ភាព​ក្រីក្រ ក្នុង​ឆ្នាំ២០២០​នេះ អាច​នឹង​កើន​ឡើង​ចំនួន ១១ភាគ​រយ​បន្ថែម​ទៀត លើ​ចំនួន​ពលរដ្ឋ​ក្រីក្រ ដែល​មាន​ស្រាប់​កាល​ពី​មុន​ពេល​មាន​វិបត្តិ​ជំងឺ​កូវីដ-១៩។ ធនាគារ រក​ឃើញ​ថា ពលរដ្ឋ​កាន់​តែ​ច្រើន ជំពាក់​បំណុល​ធនាគារ សម្រាប់​យក​មក​ប្រើប្រាស់ ឲ្យ​វិស័យ​សំណង់ អចលនទ្រព្យ និង​ការ​ទិញ​លក់​លំនៅឋាន​តាម​រយៈ​ការ​បង់​រំលស់ ដែល​សរុប​មាន​តម្លៃ​ជិត ៨ពាន់​លាន ឬ ៨ប៊ីលាន​ដុល្លារ អាច​នឹង​គ្មាន​លទ្ធភាព​សង។ នេះ​គេ​នៅ​មិន​ទាន់​រាប់​ចូល​បំណុល​មីក្រូហិរញ្ញវត្ថុ​តម្លៃ​ជាង ១០ពាន់​លាន ឬ១០ ប៊ីលាន​ដុល្លារ ជំពាក់​ដោយ​ពលរដ្ឋ​ក្រីក្រ​សរុប​ប្រមាណ​ជាង ២,៦លាន​គ្រួសារ៕


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

3 Responses to "លោក ហ៊ុន សែន ចំអក​ទៅ​អ្នកវិភាគ​ថា រដ្ឋាភិបាល​នឹង​បញ្ចេញ​ថវិកា​ដោះស្រាយ​ផល​ប៉ះ​ពាល់​ពី​វិបត្តិ​ជំងឺ​កូវីដ-១៩ ដល់​ពេល​វេលា"

  1. Anonymous says:

    ANH, REING, AH NESS , ME NOUS, is HUN SEN favorited words. HA………….HAS…….. HA…….I love you so much my SAMACH MAPKEAK SELEAN BATHDAI PENCHO>>HUN NAL call HUN SEN next name CHHOUP SAMLAP ..I love you more then ever just about to swallowing you and keep in my ASS. well time for you to go hell any way I wonder what they will do to your dead body?? BRED ADAM is right HUN SEN will be dead soon and Cambodian will be over warming to welcome a new change . GOD bless Cambodia

  2. Anonymous says:

    in some time I though we Cambodian should forgive and forget to HUN SEN to joint unity of all Cambodian as whole . but I’m sorry we Cambodian are losing trust to this evil he will never change. born as an evil he will also die as an evil . yes we are looking to fine some place to burry his dead body but I wonder there will be body for us to burry .

  3. Anonymous says:

    You never believe veitcong mafia dictator and his groups’ you wait until the virus gone ‘and back to normal ‘and money will be in pocket the veitcong mafia and his groups ‘.