អាជ្ញាធរ​​ខេត្ត​កោះកុង​​ហាម​ឃាត់​​យុទ្ធ​នា​ការ​​ជិះកង់​ដើម្បី​​ស្នើ​​រដ្ឋា​ភិបាល​​ដាក់​​តំបន់​​កោះ​កុង​​ក្រៅ​​ជា​​តំបន់​​អភិរក្ស​​

ព័ត៌មានជាតិ | សិទ្ធិមនុស្ស | សេរីភាពប្រមូលផ្តុំ
លោក សូត សុខប្រាថ្នា | ០៣ មិថុនា ២០២០ | ម៉ោង ១២:០៧ ល្ងាច
VOD

​យុទ្ធនាការជិះកង់​ដើម្បី​យក​ញ្ញ​ត្តិ​មក​ដាក់​ជូន​លោកនាយ​ករដ្ឋមន្ត្រី ហ៊ុន សែន ស្នើសុំ​ឱ្យ​ដាក់​តំបន់​កោះកុង​ក្រៅ ជា​តំបន់​អភិរក្ស​ធម្មជាតិ ឬតំបន់​អភិរក្ស​សមុទ្រ នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០។ (ផ្ដល់ឱ្យ)

​យុទ្ធនាការជិះកង់​ដើម្បី​យក​ញ្ញ​ត្តិ​មក​ដាក់​ជូន​លោកនាយ​ករដ្ឋមន្ត្រី ហ៊ុន សែន ស្នើសុំ​ឱ្យ​ដាក់​តំបន់​កោះកុង​ក្រៅ ជា​តំបន់​អភិរក្ស​ធម្មជាតិ ឬតំបន់​អភិរក្ស​សមុទ្រ នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០។ (ផ្ដល់ឱ្យ)


ក្រុម​យុវជន​បាន​អះអាង​ថា សមត្ថកិច្ច​ប្រមាណ ២០នាក់​ នៅ​ស្រុក​កោះកុង ខេត្តកោះកុង បាន​ហាមឃាត់​ដំណើរ​ជិះកង់​ដែល​ជា​យុទ្ធនាការ​ដើម្បី​យក​ញ្ញ​ត្តិ​មក​ដាក់​ជូន​លោកនាយ​ករដ្ឋមន្ត្រី ហ៊ុន សែន ស្នើសុំ​ឱ្យ​ដាក់​ តំបន់​កោះកុង​ក្រៅ ជា​តំបន់​អភិរក្ស​ធម្មជាតិ ឬតំបន់​អភិរក្ស​សមុទ្រ។ 

ក្រុម​យុវជន​បញ្ជាក់​ថា ការ​ឃាត់​នេះ​នៅ​ចំណុច​ទល់មុខ​មណ្ឌលសុខភាព​ត្រពាំងរូង ក្បែរ​សាលាស្រុក​កោះកុង ក្រោម​ហេតុផល​ពិនិត្យ​សុខភាព​ពួក​គាត់​ ការពារ​ជំងឺ​កូ​វីដ១៩ជាមុន​សិន ទើប​អនុញ្ញាត​ឱ្យ​ក្រុម​យុវជន​អាច​បន្តដំណើរ​មករា​ជធានី​ភ្នំពេញ​បាន។ 

អ្នកសម្របសម្រួល​យុទ្ធនាការ​ជិះកង់​ម្នាក់ កញ្ញា រ៉ី រក្សា ប្រាប់ VOD នៅ​ព្រឹក​នេះ​ថា នេះ​ជា​ថ្ងៃទី​ពីរ​ហើយ​នៃ​យុទ្ធនាការ​ជិះកង់​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ដាក់​តំបន់​កោះកុង​ក្រៅ​ជា​តំបន់​អភិរក្ស​ធម្មជាតិ​សមុទ្រ​ជា​ផ្លូវការ ប៉ុន្តែ ត្រូវ​អាក់ខាន​ដំណើរ​នៅ​ព្រឹក​នេះ ដោយសារ​អាជ្ញាធរ​ឃាត់ ​ក្រោម​ហេតុផល​ពិនិត្យ​សុខ​ភា​ពការពា​ជំងឺ​កូ​វីដ១៩។

កញ្ញា​ហៅ​ការ​ឃាត់ដំណើរ​ក្រុម​យុវជន​ក្រោម​ហេតុផល​ពិនិត្យ​សុខភាព​នេះ​ថា គឺជា​លេស​មិន​ចង់ឱ្យ​ក្រុម​យុវជន​អា​ចយ​កញ្ញ​ត្តិ​មកដល់​ជូន​ប្រមុខ​រដ្ឋាភិបាល ហើយក៏​ជា​ការរំលោភ​សិទ្ធិ​យុវជន​ផង​ដែរ។

កញ្ញា រ៉ី រក្សា បន្ត​ថា៖ «ខ្ញុំ​យល់ឃើញ​ថា ពួក​គាត់ ​[អាជ្ញាធរ​] ហាក់បីដូចជា​កំពុង​រំលោភសិទ្ធិ​យុវជន ដែល​ខុសពី​ច្បាប់​បាន​ចែង ដោយ​ចែងថា ត្រូវ​ឱ្យ​យុវជន ឬលើកកម្ពស់​ឱ្យ​យុវជន​ចូលរួម​ក្នុង​កិច្ចការពារ​ធនធាន​ធម្មជាតិ​ និង​បរិស្ថាន ប៉ុន្តែ ការអនុវត្ត​ជាក់ស្តែង​របស់​ពួក​គាត់​បែរជា​យកលេសការ​វាស់​កម្តៅ​ ជា​ការរារាំង​ដំណើរ​ពួក​យើង។ ពួក​យើង​ពិតជា​ខកបំណង​ចំពោះ​អាជ្ញាធរ​ខេត្តកោះកុង​មែនទែន»។ 

ប្រភព​ដដែល​បន្ត​ថា យុទ្ធនាការ​ជិះកង់​នេះ មាន​យុវជន​ជិត ២០នាក់ គ្រោង​ធ្វើ​រយៈពេល ៤ថ្ងៃ ចាប់ផ្តើម​ចេញដំណើរ​ពី​ថ្ងៃទី២ ខែមិថុនា ដល់​ថ្ងៃទី៤ ខែមិថុនា ដោយ​ចេញដំណើរ​ពីទី​រួម​ខេត្តកោះកុង ឆ្ពោះ​មកកាន់​រាជធានី​ភ្នំពេញ។

យ៉ាងនេះ​ក្តី ក្នុង​ការ​ធ្វើដំណើរ​ចេញពី​ទីរួមខេត្ត​កោះកុង​ប្រមាណ ៥០គីឡូម៉ែត្រ​ម្សិលមិញ​នោះ ពុំ​មានការ​រំខាន​ពីសំណាក់​សមត្ថកិច្ច​នោះ​ឡើយ​៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

One Response to "អាជ្ញាធរ​​ខេត្ត​កោះកុង​​ហាម​ឃាត់​​យុទ្ធ​នា​ការ​​ជិះកង់​ដើម្បី​​ស្នើ​​រដ្ឋា​ភិបាល​​ដាក់​​តំបន់​​កោះ​កុង​​ក្រៅ​​ជា​​តំបន់​​អភិរក្ស​​"

  1. Anonymous says:

    This province leader and polices are criminals ‘