អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​ស្នើ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​កែទម្រង់​ប្រព័ន្ធ​យុត្តិធម៌​ឱ្យ​បាន​ទូលំទូលាយ

ដោយ មួង ណារ៉េត
2020-06-04
RFA

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) ថ្លែងក្នុងសន្និសីទ​កាសែត នា​វិមានរដ្ឋសភា នៅ​ថ្ងៃ​ទី៧ ខែ​មេសា ឆ្នាំ​២០២០។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) ថ្លែងក្នុងសន្និសីទ​កាសែត នា​វិមានរដ្ឋសភា នៅ​ថ្ងៃ​ទី៧ ខែ​មេសា ឆ្នាំ​២០២០។

 រូប​ហ្វេសប៊ុក​លោក ហ៊ុន សែន


ក្នុង​សេចក្ដី​ថ្លែងការណ៍​រួមគ្នា​មួយ កាល​ពី​ថ្ងៃទី៣ ខែ​មិថុនា អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ (Human Rights Watch) និង​អង្គការ​លើកលែងទោស​អន្តរជាតិ (Amnesty International) ស្នើ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា ចាត់វិធានការ​បន្ថែម ឱ្យ​លើស​ពី​ការ​គ្រាន់តែ​ដោះស្រាយ​បញ្ហា​ចង្អៀត​ណែន​នៅ​ក្នុង​ពន្ធនាគារ។

សេចក្ដី​ថ្លែងការណ៍​នេះ ធ្វើ​​ឡើង​ក្រោយ​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ដែល​ទើប​ចូលកាន់​តំណែង​ថ្មី​លោក កើត រិទ្ធិ ប្រកាស​ផែនការ​ដោះស្រាយ​សំណុំរឿង​ដែល​គរ​ច្រើន មិន​ទាន់​ចាត់ការ ដែល​អាច​ជា​វិធានការ​ដោះស្រាយ​បញ្ហា​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ។ ការ​ប្រកាស​របស់​រដ្ឋមន្ត្រី​ថ្មី​នេះ ធ្វើឡើង​ក្រោយ​កម្ពុជា រង​ការរិះគន់​ជុំ​ទិស​ថា បាន​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ ដោយសារតែ​ការ​ផ្ទុក​អ្នក​ជាប់ឃុំ​លើស​ចំណុះ នៅ​តាម​ពន្ធនាគារ​ទូទាំង​ប្រទេស។

អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​ទាំងនេះ​ថា ការ​ដោះស្រាយ​បញ្ហា​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ គឺជា​រឿង​ល្អ​មួយ​ហើយ ប៉ុន្តែ​កម្ពុជា​ត្រូវ​មើល​ឱ្យ​ស៊ីជម្រៅ ដល់​ដើមចម​នៃ​បញ្ហា​ដែល​នាំ​ឱ្យ​មានការ​រំលោភ​សិទ្ធិមនុស្ស​ទាំងនេះ​។ ការ​កែទម្រង់​ប្រព័ន្ធ​យុត្តិធម៌ អាច​ធ្វើ​ទៅ​បាន​ទាល់តែ​ពិនិត្យ​ច្បាប់​ស្ដីពី​ការ​ត្រួតពិនិត្យ​គ្រឿងញៀន ដែល​ដើមហេតុ នាំ​ឱ្យ​មានការ​ចាប់​មនុស្ស​តាមតែ​អំពើ​ចិត្ត និង​ការរំលោភ​សិទ្ធិមនុស្ស​ជាច្រើន រួម​ទាំង​ការ​ចង្អៀត​ណែន​នៃ​ពន្ធនាគារ​នេះ​ផង។

អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​ទាំងនេះ បន្ថែម​ទៀត​ថា នៅ​មាន​ចំណុច​សំខាន់​ជាច្រើន​ទៀត ដែល​នៅ​មិនទាន់​មាន​ភាព​ច្បាស់លាស់​នៅឡើយ​។ ចំណុច​ទាំងនោះ រួមមាន នីតិវិធី​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​សម្រាប់​អ្នក​ជាប់ឃុំ និង​ការ​បន្ធូរបន្ថយ និង​ព្យួរទោស​ជាដើម។

ជាង​នេះ​ទៅ​ទៀត សេចក្តី​ថ្លែងការណ៍​ដដែល សង្កត់ធ្ងន់​ថា កម្ពុជា​មិន​ទាន់​មាន់​ប្រព័ន្ធ​ជំនួយ​ផ្នែក​ច្បាប់​ដែល​មិន​យក​ប្រាក់​កម្រៃ ដើម្បី​ជួយ​ដល់​ជនជាប់ចោទ ដែល​ជា​អ្នក​ក្រីក្រ​ខ្វះខាត នៅឡើយ​។​

អាស៊ីសេរី​មិនទាន់​អាច​សុំ​ការ​បំភ្លឺ​ពី​មន្ត្រី​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ ជុំវិញ​រឿង​នេះ​បាន​នៅ​ឡើយ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

2 Responses to "អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​ស្នើ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​កែទម្រង់​ប្រព័ន្ធ​យុត្តិធម៌​ឱ្យ​បាន​ទូលំទូលាយ"

  1. Anonymous says:

    YES … I’m laughing see if human right watch can make this evil monster stop the killing. please look at his action during his speak OH … GOD to me it look like he just about to kill some one . please take this evil to where he belong not in Cambodian but some where no one close to him. as some body said if his blind eye shake some one may get kill. that must be right by the look in that meeting. GOD bless Cambodia

  2. Anonymous says:

    Haha’ so funny husre’ Human right watch ask this regime to respected human right??? hahah’ You ask mafia dictator and his groups ?? They are the communist veitcong mafia ‘ they never respected democracy or human right O K ‘ they are the veitcong dogs that Hanoi wash their brain since they are in the forest marrky ‘ they only know how to kill ,how to jail, how to trick good people to go in their trap and jail good people’ . Look back at Parish Accord ‘ they did the coup 1997 killing khmer and giving Tral Island to Youn-hanoi and when CNRP (opposition party) very popular ‘made veitcong mafia groups so scare and started to do the tricks and jail leader then dissolve this party ‘haha What a bloody mafia regime” GOD will punish theses crooks communist to hell thousand years ‘