អង្គការសមាគមធាងត្នោត៖ គ្រួសារពលរដ្ឋក្រីក្រជាច្រើននៅតែបន្តមានការបណ្តេញចេញ អំឡុងពេលកូវីដ១៩

កម្ពុជា សង្គម
01/07/2020 – 08:32
ដោយ៖ ប៉ុន សោភ័ណ
RFI

អង្គការសមាគមធាងត្នោត៖ គ្រួសារពលរដ្ឋក្រីក្រជាច្រើននៅតែបន្តមានការបណ្តេញចេញ អំឡុងពេលកូវីដ១៩
អង្គការសមាគមធាងត្នោត៖ គ្រួសារពលរដ្ឋក្រីក្រជាច្រើននៅតែបន្តមានការបណ្តេញចេញ អំឡុងពេលកូវីដ១៩ © សមាគមធាងត្នោត

ក្នុង​រយៈពេល​៣ខែ​ចុង​ក្រោយ​នេះ គ្រួសារ​ពលរដ្ឋ​ក្រីក្រ​ជា​ច្រើន​នៅតែ​បន្ត​មាន​ការ​បណ្តេញ​ចេញ ​បើទោះ​ជា​ពួក​គេ​ស្ថិត​នៅ​ក្នុង​ស្ថាន​ភាព​លំបាក​ផ្នែក​សេដ្ឋកិច្ច ​និង​ស្ថិត​ក្នុង​ភាពងាយ​រង​គ្រោះ​បំផុត​ដែលបង្ក​ឡើង​ដោយ​ការ​រីករាល​ដាល​នៃ​ជំងឺ​កូវីដ​១៩ ​ខ្លាំង​យ៉ាង​ណា​ក៏ដោយ។ ​នេះ​បើ​តាម​របាយការណ៍របស់​អង្គការ​សមាគម​ធាង​ត្នោត ​ដែល​ទើប​តែ​ចេញ​ផ្សាយ​នៅ​ចុង​ខែ​មិថុនា។

ការសិក្សាស្រាវជ្រាវរបស់សមាគមធាងត្នោត បង្ហាញថា ប្រហែលជា ៧០ ភាគរយនៃការបណ្តេ

ញចេញ ក្រោមហេតុផលថាសហគមន៍បានរស់នៅដោយខុសច្បាប់លើទ្រព្យសម្បត្តិសាធារណៈ។ ផ្ទុយទៅវិញ ទ្រព្យសម្បត្តិសាធារណៈដែលត្រូវបានបណ្តេញប្រជាពលរដ្ឋសហគមន៍ចេញនោះ បានអនុញ្ញាតឱ្យទៅក្រុមផ្សេងទៀត មានដូចជាក្រុមហ៊ុន និងវិស័យឯកជន ដើម្បីអភិវឌ្ឍន៍ទៅវិញ ដែលនេះបានបង្កើតភាពអយុត្តិធម៌ដល់សហគមន៍ក្រីក្រមួយចំនួនក្នុងរាជធានី។

ជាក់ស្តែង នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០ អាជ្ញាធរបានយកគ្រឿងចក្រ ឈូសឆាយលំនៅឋានរបស់ប្រជាពលរដ្ឋនៅសហគមន៍បឹងឈូកអេ។ សមាជិកសហគមន៍ទទួលបានការជូនដំណឹងពីការបណ្តេញចេញត្រឹមតែ រយៈពេល ១៥ ថ្ងៃ ប៉ុណ្ណោះជាថ្ងៃត្រូវរុះរើចេញ ហើយចំនួន១៥ថ្ងៃនេះគឺ វាមានរយៈពេលខ្លីជាងគោលការណ៍ណែនាំស្តីពីសិទ្ធិមនុស្សស្តីពីការបណ្តេញចេញ ដែលតម្រូវរហូតដល់ទៅរយៈពេល ៩០ថ្ងៃ។

នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ ប្រជាពលរដ្ឋប្រមាណ ១០០ គ្រួសារត្រូវបានបណ្តេញចេញដោយបង្ខំពីទីជម្រកបស់ពួកគេនៅចំកណ្តាលបឹងតាមោក ដោយមន្រ្តីនគរបាល និងអាជ្ញាធរខណ្ឌព្រែកព្នៅ។

នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ អាជ្ញាធរបានយកគ្រឿងចក្រ ទៅកន្លែងមួយនៅលើមាត់បឹងសំរោងដែលមានប្រជាពលរដ្ឋរស់នៅចំនួន ១៨ គ្រួសារ។ គ្រួសារទាំងនោះបានអះអាងថា ពួកគេបានកាន់កាប់ដីនេះតាំងពីឆ្នាំ ១៩៧៩ មកម្លេះ។

តាមរបាយការណ៍ដដែល ការបណ្តេញចេញដែលកើតមានឡើងជាបន្តបន្ទាប់ពិសេស ក្នុងអំឡុងពេលមានការរីករាលដាលនៃជំងឺកូវីដ១៩នេះ គឺវាកំពុងតែបង្ហាញឱ្យឃើញថា រាជរដ្ឋាភិបាលកំពុងបន្ត បណ្តេញគ្រួសារក្រីក្រជាច្រើន  ដែលផ្ទុយទៅនឹងបទដ្ឋានសិទ្ធិមនុស្ស និងផ្ទុយទៅនឹង ការស្នើសុំរបស់ប្រជាពលរដ្ឋក្រីក្រនៅក្នុងទីក្រុង និងសហគមន៍ក្រីក្រនៅតាមទីជនបទ។

អង្គការសមាគមធាងត្នោតអំពាវនាវដល់រាជរដ្ឋាភិបាល សូមមេត្តាគិតគូរខ្វល់ខ្វាយ ជួយស្រោចស្រង់ និងបញ្ឈប់ការបណ្តេញចេញគ្រប់រូបភាពរហូតជំងឺកូវីដ១៩ ចប់ទាំងស្រុង និងផលប៉ះពាល់ដែលបង្កមកពីការរីករាលដាលនៃជំងឺកូវីដនេះត្រូវបានចូលរួមដោះស្រាយ។ ពិសេសគួរអនុវត្តន៍ការងារប្រកបដោយសមធម៌លើការអនុវត្តច្បាប់ភូមិបាលឆ្នាំ២០០១ ជាពិសេសទាក់ទងទៅនឹងដីសាធារណៈរបស់រដ្ឋ ខណៈបទពិសោធន៍នៃការបណ្តេញចេញជាច្រើននាពេលកន្លងមកតែងតែផ្តល់ផលអវិជ្ជមាន។

ទាក់ទងនឹងការលើកឡើងរបស់របាយការណ៍នេះ  នៅមិនទាន់មានការឆើ្លយតបយ៉ាងណានោះទេពីសំណាក់ក្រសួងដែនដី ។

What Next?

Recent Articles

One Response to "អង្គការសមាគមធាងត្នោត៖ គ្រួសារពលរដ្ឋក្រីក្រជាច្រើននៅតែបន្តមានការបណ្តេញចេញ អំឡុងពេលកូវីដ១៩"

  1. Anonymous says:

    communist was always like that every thing belonging to ANHKA