គណបក្ស​សង្គ្រោះ​ជាតិ​ស្នើ​ឱ្យ​រដ្ឋាភិបាល ប្ដឹង​ទាមទារ​កោះ​ត្រល់ និង​ក្រោះ​ក្រចក​សេះ ពី​វៀតណាម

ដោយ ទីន ហ្សាការីយ៉ា
2020-07-02
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

កោះ​ត្រល់។

កោះ​ត្រល់។RFA/Uon Chhin


គណបក្ស​សង្គ្រោះ​ជាតិ ស្នើ ជាថ្មី​ទៀត​ឱ្យ​រដ្ឋាភិបាល ប្ដឹង​ទាមទារ​កោះ​ត្រល់ និង​ក្រោះ​ក្រចក​សេះ ពី​ប្រទេស​វៀតណាម​ទៅ​តុលាការ​អាជ្ញា​កណ្ដាល​អន្តរជាតិ ក្រុង​ឡាអេ ផ្អែក​តាម​ច្បាប់​សមុទ្រ (UNCLOS) និង​ឯកសារ​គតិយុត្តិ​នានា។ ការ​ទាម​ទារ​របស់​គណបក្ស​នេះ គឺ​សម្អាង​លើ​អនុសញ្ញា​អង្គការ​សហប្រជាជាតិ​ឆ្នាំ ១៩៨២ ស្ដីពី​ច្បាប់​សមុទ្រ ដែល​ចែង​ថា រដ្ឋ​ទាំង​អស់​មាន​សិទ្ធិ​បង្កើត​វិសាលភាព គ្រប់គ្រង​ដែន​សមុទ្រ​របស់​ខ្លួន មិន​លើស​ពី ១២ ម៉ាយល៍ ឬ ២២.២គីឡូ​ម៉ែត្រ។

គណបក្ស​សង្គ្រោះ​ជាតិ​លើក​ឡើង​ក្នុង​សេចក្ដីថ្លែងការណ៍ នៅ​ថ្ងៃ​ទី២ កក្កដា​ថា បើ​យោង​តាម​ច្បាប់​អន្តរជាតិ កម្ពុជា​នៅ​តែ​អាច​ប្ដឹង​ទាម​ទារ​កោះត្រល់ និង​កោះ​ក្រចក​សេះ ពី​ប្រទេស​វៀតណាម​មក​វិញ ប្រសិនបើ រដ្ឋាភិបាល មាន​សុឆន្ទៈ។

គណបក្ស​សង្គ្រោះ​ជាតិ​អះអាង​ថា អនុសញ្ញា​អង្គការ​សហប្រជាជាតិ​ឆ្នាំ១៩៨២ ស្ដីពី​ច្បាប់​សមុទ្រ (UNCLOS) គឺ​ជា​លិខិត​បទដ្ឋាន​គតិយុត្តិ​អន្តរជាតិ​យ៉ាង​សំខាន់ កំណត់​សិទ្ធិ​ប្រទេស​នីមួយៗ ក្នុង​ការ​គ្រប់គ្រង​ដែន​សមុទ្រ កំណត់​ព្រំដែន​សមុទ្រ នាវាចរណ៍ និង​តំបន់​នេសាទ​ជា​ដើម ដែល​កម្ពុជា​ត្រូវ​យក​ជា​មូលដ្ឋាន​ដោះ​ស្រាយ ព្រំដែន​សមុទ្រ​ជាមួយ​ប្រទេស​ជិត​ខាង។

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន ថ្លែង​ថា កម្ពុជា​មាន​ឯកសារ និង​ច្បាប់​អន្តរជាតិ​ជា​ច្រើន អាច​ទាមទារ​យក​កោះ​ត្រល់ និង​កោះ​ក្រចក​សេះ ពី​វៀតណាម​មក​វិញ​បាន។ លោក​បន្ថែម​ថា អគ្គទេសាភិបាល​ឥណ្ឌូចិន លោក ប្រេវីយេ ( Jules Brévié) នៅ​ឆ្នាំ១៩៣៩ បាន​ផ្ញើ​លិខិត​ទៅ​កាន់​អភិបាល​តំបន់​កូសាំងស៊ីន​ថា កោះ​ត្រល់ ត្រូវ​ដាក់​ឲ្យ​កូសាំងស៊ីន គ្រប់គ្រង​ខាង​ផ្នែក​រដ្ឋបាល និង​ប៉ូលិស​តែប៉ុណ្ណោះ  ហើយ​កោះ​នេះ នៅ​តែ​ជា​កម្មសិទ្ធិ​របស់​ប្រទេស​កម្ពុជា​ដដែល។ លោក​បញ្ជាក់​ថា ប្រសិន​បើ​រដ្ឋាភិបាល ស្រង់​ឯកសារ​ពាក់ព័ន្ធ​ទាំង​នេះ ប្ដឹង​ទៅ​តុលាការ​អាជ្ញាកណ្ដាល​អន្តរជាតិ​ក្រុង​ឡាអេ នឹង​អាច​ទាមទារ​កោះ​ទាំង​នេះ ពី​វៀតណាម​វិញ​បាន៖ «

ឆ្លើយតបនឹង​ការ​ទាមទារ​នេះ ទេស​រដ្ឋមន្ត្រី​ទទួល​បន្ទុក​បេសកកម្ម​ពិសេស​កិច្ចការ​ព្រំដែន លោក វ៉ា គឹមហុង ចោទ​ថា គណបក្ស​សង្គ្រោះ​ជាតិ នៅ​មិន​ទាន់​យល់​ច្បាស់ ពី​ខ្លឹមសារ​ច្បាប់​សមុទ្រ​ទៅ​វិញ។ លោក​ស្នើ​ឱ្យ​គណបក្ស​ប្រឆាំង ពិនិត្យ​ឡើង​វិញ ចំពោះ​ខ្លឹមសារ​ច្បាប់​អន្តរជាតិ​នេះ៖ «

ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី គណបក្ស​ប្រឆាំង​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ប្ដឹង​ទៅ​តុលាការ​អាជ្ញា​កណ្ដាល​អន្តរជាតិ​នេះ នៅ​បន្ទាប់​ពី​មេ​ដឹក​នាំ​អាស៊ាន​រួម​ទាំង​នាយក​រដ្ឋមន្ត្រី​វៀតណាម​ផង ដែល​ជា​ប្រធាន​អាស៊ាន​ប្ដូរ​វេន បាន​ចេញ​សេចក្ដីថ្លែងការណ៍​រួម​នៃ​កិច្ច​ប្រជុំ​អាស៊ាន​លើក​ទី៣៦ តាម​រយៈ​វីដេអូ​ខន់ហ្វ្រិន ( Video Conference ) កាល​ពី​ថ្ងៃ​ទី២៦ មិថុនា ឆ្នាំ២០២០ ដែល​ព្រមព្រៀង​គ្នា ជំរុញ​ឱ្យ​ប្រទេស​ពាក់ព័ន្ធ​ក្នុង​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង​ខាង​ត្បូង  ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី តាម​ច្បាប់​អន្តរជាតិ នៃ​អនុសញ្ញា​អង្គការ​សហការ​ឆ្នាំ១៩៨២ ស្តីពី​ច្បាប់​សមុទ្រ ដែល​កំណត់​ដែន​សមុទ្រ អធិបតេយ្យភាព យុត្តាធិការ និង​ផល​ប្រយោជន៍​ស្រប​ច្បាប់​លើ​សមុទ្រ។

លោក អ៊ុំ សំអាន សង្កត់ធ្ងន់ថា នៅឆ្នាំ ១៩៨២ លោក ហ៊ុន សែន ដែល​កាល​នោះ ជា​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស បាន​ចុះ​ហត្ថលេខា លើ​សន្ធិសញ្ញា​ស្ដីពី​តំបន់​ទឹក​ប្រវត្តិសាស្ត្រ កាត់​កោះ​ត្រល់ និង​កោះ​ក្រចក​សេះ​ឱ្យ​វៀតណាម ថែម​ទាំង​ដាក់​តំបន់​ទឹក​ប្រវត្តិសាស្ត្រ​ទំហំ ១.០០០គីឡូ​ម៉ែត្រ​ការ៉េ គ្រប់គ្រង​រួម​ជាមួយ​វៀតណាម។ លោក​បញ្ជាក់​ថា រដ្ឋាភិបាល​វៀតណាម ទើប​ចាប់​ផ្ដើម​អភិវឌ្ឍន៍​កោះត្រល់ នៅ​ឆ្នាំ២០០៥ ក្រោយ​ពេល​របប​ក្រុង​ភ្នំពេញ និង​វៀតណាម ចុះ​ហត្ថលេខា​ប្រើប្រាស់​សន្ធិសញ្ញា​កំណត់​ព្រំដែន​រដ្ឋ ឆ្នាំ១៩៨៥ និង​សន្ធិសញ្ញា​បំពេញ​បន្ថែម ឆ្នាំ២០០៥៖ «

អនុ​ប្រធាន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ លោក មាន ព្រហ្មមុនី គាំទ្រ​សេចក្ដី​ថ្លែង​ការណ៍​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នេះ។ លោក​យល់ថា កម្ពុជា​មាន​ភស្តុតាង និង​ឯកសារ​ជា​ច្រើន ដែល​បញ្ជាក់​ថា កោះ​ទាំង​នេះ​ជា​របស់​ខ្មែរ។ លោក​ថា ប្រសិន​បើ​រដ្ឋាភិបាល​មាន​ឆន្ទៈ​ប្តឹង​រឿង​នេះ ទៅ​តុលាការ​អន្តរជាតិ កម្ពុជា​នឹង​អាច​ទាមទារ​កោះ​ត្រល់ និង​កោះ​ក្រចក​សេះ​បាន​មក​វិញ ក៏​ប៉ុន្តែ​លោក​គ្មាន​សង្ឃឹម​ថា រដ្ឋាភិបាល​នឹង​ប្តឹង​រឿង​នេះ​ទេ ព្រោះ​បញ្ហា​នេះ​ពុំ​មែន​ជា​រឿង​ថ្មី​ឡើយ៖ «

កោះ​ត្រល់​មាន​ផ្ទៃ​ដី​សរុប ទំហំ ៥៤០​គីឡូម៉ែត្រ​ក្រឡា គឺ​ធំ​ជិត​ប៉ុន​ផ្ទៃ​ដី​ប្រទេស​សិង្ហបុរី (Singapore)។ កោះ​នេះ​ស្ថិត​នៅ​ចម្ងាយ ៥​គីឡូម៉ែត្រ ពី​កោះ​ក្រចក​សេះ ហើយ​ចម្ងាយ ១៥គីឡូម៉ែត្រ ពី​ឆ្នេរ​សមុទ្រ​ខ្មែរ​ភាគ​ខាង​ត្បូង និង​ ៤៥គីឡូម៉ែត្រ ពី​ខេត្ត​ហាទៀន ប្រទេស​វៀតណាម។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ទី​៩ ខែ​សីហា ឆ្នាំ២០១២ បាន​ប្រកាស​ក្នុង​រដ្ឋ​សភា​ថា ​កោះត្រល់​លែង​ជា​កម្មសិទ្ធិ​របស់​ខ្មែរ​ទៀតហើយ។ ដោយ​លោក​អះអាង​ថា ឯកសារ​ព្រះបាទ សម្ដេច​ព្រះ នរោត្ដម សីហនុ ដាក់​តម្កល់​នៅ​ក្នុង​អង្គការ​សហប្រជាជាតិ​នៅ​ឆ្នាំ​ ១៩៦៤ បាន​ទទួល​ស្គាល់​ខ្សែ​បន្ទាត់ ប្រេវីយេ ដែល​បាន​កាត់​កោះ​ត្រល់​ទៅ​ឱ្យ​ប្រទេស​វៀតណាម។

ទោះ​បី​ជាង​នេះ​ក្ដី កាសែត​រស្មី​កម្ពុជា កាល​ពី​ថ្ងៃ​ទី៥ ខែ​វិច្ឆិកា ឆ្នាំ​២០០៥ បាន​ដក​ស្រង់​បន្ទូល​របស់​អតីត​ព្រះមហាក្សត្រ ព្រះបាទ​សម្ដេច​ព្រះ នរោត្តម សីហនុ ចុះ​ផ្សាយ​ថា ព្រះអង្គ​មិន​ដែល​ទទួល​ស្គាល់​កោះ​ត្រល់ ជា​របស់​វៀតណាម ម្ដង​ណា​នោះ​ឡើយ។

រី​ឯ​ក្នុង​រជ្ជកាល​ព្រះរាជ​បិតា​របស់​ព្រះអង្គ គឺ​ព្រះបាទ នរោត្តម សុរាម្រិត អតីត​ព្រះមហាក្សត្រ​ខ្មែរ​អង្គ​នេះ ក៏​ចេញ​ព្រះរាជក្រឹត្យ​មួយ​ចុះ​ថ្ងៃ​ទី៣០ ខែ​ធ្នូ ឆ្នាំ១៩៥៧ បញ្ជាក់​ថា កោះ​ត្រល់ ឬ​កោះ​ភូកុក ជា​ឈ្មោះ​តែ​មួយ ជា​កោះ​ដែល​នៅ​ក្នុង​ដែន​អធិបតេយ្យ​កម្ពុជា។ ចំណែក ផែនទី​នៅ​សម័យ​សាធារណរដ្ឋ​ខ្មែរ ដឹក​នាំ​ដោយ​សេនា​ប្រមុខ លន់ នល់ ក៏​បញ្ជាក់​ថា កោះ​ត្រល់ ជា​របស់​ខ្មែរ​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

2 Responses to "គណបក្ស​សង្គ្រោះ​ជាតិ​ស្នើ​ឱ្យ​រដ្ឋាភិបាល ប្ដឹង​ទាមទារ​កោះ​ត្រល់ និង​ក្រោះ​ក្រចក​សេះ ពី​វៀតណាម"

  1. Anonymous says:

    HAS….. please believing me this uneducated evil monster will never do that the reason he has born as an evil his attitude was not the same as humankind. for HUN SEN the powers was always so importance then any thing he wanted. this animal did not care whatever Cambodia lost as long as he got powers. only this kind of animal that Vietcong need the most because their policy was going to the west . HUN SEN said to his opposition that they are all LNGOUNGTU only him is AH CHESSTU that let Vietcong took every thing from Cambodia and just about give this nation to the Viet . after all please do not dream to see this evil fight to get KOSRTAL and the pother island back .

  2. Anonymous says:

    why this dump SO SOCHEATH did not comment on this article . yes I knew it must be his weak point can not lifting his boos ass. what the gay………..