លោក សម រង្ស៊ី ស្នើ​ឱ្យ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ជាតិ និង​អន្តរជាតិ ឈប់​កេងប្រវ័ញ្ច​ញើស​ឈាម​ពលរដ្ឋ​ខ្មែរ

ដោយ មួង ណារ៉េត
2020-07-04
RFA

លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ។

លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ។ រូបថត៖ ហ្វេសប៊ុក Sam Rainy


អតីត​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ និង​បច្ចុប្បន្ន​ជា​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ស្នើ​ឱ្យ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ជាតិ និង​អន្តរជាតិ ឈប់​កេងប្រវ័ញ្ច​ញើស​ឈាម​ពលរដ្ឋ​ខ្មែរ។

នៅ​ក្នុង​អត្ថបទ​របស់​លោក ដែល​ចុះផ្សាយ​ក្នុង​សារព័ត៌មាន​អន្តរជាតិ ឌឹ ជីអូផល្លីធីកស៍ (the Geopolitics) កាលពី​ថ្ងៃ​ទី៣ ខែ​កក្កដា លោក សម រង្ស៊ី លើក​យក​ធនាគារ​អេស៊ីលីដា មក​ពិភាក្សា ដោយសារ​ធនាគារ​នេះ ដំបូង​ជា​អង្គការក្រៅរដ្ឋាភិបាល​មិន​រក​ប្រាក់​កម្រៃ ដែល​ទទួល​មូលនិធិ​ពី​អង្គការ​សហប្រជាជាតិ (UNDP) ប៉ុន្តែ​បច្ចុប្បន្ន​បាន​ប្រែ​ក្លាយ​ខ្លួន ទៅជា​ស្ថាប័ន​ផ្ដល់​ប្រាក់កម្ចី​ដើម្បី​យក​ការ​ប្រាក់ និង​ចំណេញ​កប់​ក្ដោង​ពី​រាស្ត្រ​ខ្មែរ ដែល​ជំពាក់​បំណុល​ធនាគារ​វ័ណ្ឌក។

លោក​បន្ត​ថា ធនាគារ​អេស៊ីលីដា មាន​ម្ចាស់​ជា​ខ្មែរ ប៉ុន្តែ មាន​ម្ចាស់​ភាគហ៊ុន​ជា​បរទេស​ជាច្រើន រួមមាន​សាជីវកម្ម​ធនាគារ​នៃ​ប្រទេស​ជប៉ុន (Sumitomo Mitsui Banking Corporation of Japan and Orix Corporation of Japan) ស្ថាប័ន​ធនាគារ​នៃ​ប្រទេស​បារាំង (Cofibred, France) និង​ហុល្លង់ (Triodos Bank, the Netherlands)​។ សព្វថ្ងៃ​ពលរដ្ឋ​ជំពាក់​បំណុល​ធនាគារ​នេះ គិត​ជា​ទឹកប្រាក់​ជាង ៣ ពាន់​លាន​ដុល្លារ ដែល​ក្នុង​នោះ ជាង ១​ពាន់ ៦​រយ​លាន​ដុល្លារ ជា​កម្ចី​ខ្នាត​តូច។

លោក សម រង្ស៊ី យោង​របាយការណ៍​នៃ​ការសិក្សា​របស់​សហព័ន្ធ​សហជីព​កម្ពុជា អង្គការ​សង់ត្រាល់ និង​អង្គការ​លីកាដូ ក្រោម​ចំណងជើង​ថា “​ធ្វើ​ការងារ​រហូត​ជំពាក់​បំណុល​វ័ណ្ឌក​” ដែល​រក​ឃើញ​ថា អ្នក​ខ្ចី​ប្រាក់​ធនាគារ ជាពិសេស​កម្មករ​រោងចក្រ មាន​ជីវភាព​មិន​ប្រសើរ​ទេ គឺ​មាន​តែ​យ៉ាប់​ជាង​មុន​ទៅទៀត​។ ដូច្នេះ​លោក សម រង្ស៊ី ថា​អ្វី​ដែល​ពលរដ្ឋ​ខ្មែរ​ត្រូវ​ការ​ចាំបាច់​បំផុត​នៅ​ពេល​នេះ គឺ​ការ​ជួយ​បន្ធូរ​បន្ទុក​បំណុល។

ដោយហេតុ​នេះ​ហើយ ទើប​លោក សម រង្ស៊ី ស្នើ​ឱ្យ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​អន្តរជាតិ​ជា រួម​ទាំង​ដៃគូ​របស់​ធនាគារ​អេស៊ីលីដា និង​ភ្នាក់ងារ​ធនាគារ​បរទេស​ឯទៀត ទទួលខុសត្រូវ ក្នុង​ការ​ដាក់​សម្ពាធ​សហ​ភាគហ៊ុន​របស់​ខ្លួន​នៅ​កម្ពុជា ឱ្យ​ប្រព្រឹត្ត​ប្រកប​ដោយ​ក្រមសីលធម៌ និង​ជួយ​ពលរដ្ឋ​ម្ចាស់​បំណុល ឱ្យ​រួច​ផុត​ពី​ការ​ជំពាក់​បំណុល​វ័ណ្ឌក​នេះ។

អាស៊ីសេរី មិនទាន់​អាច​សុំ​ការ​បំភ្លឺ​ពី​ធនាគារ​អេស៊ីលីដា ជុំវិញ​ការ​លើកឡើង​របស់​លោក សម រង្ស៊ី​នេះ​បាន​នៅ​ឡើយ​ទេ។

ប៉ុន្តែ កាលពី​ថ្ងៃ​ទី២ ខែ​កក្កដា ធនាគារ​នេះ ចោទ​អង្គ​ការដែល​រក​ឃើញ​បញ្ហា​បំណុល​វ័ណ្ឌក​នោះ ថា​ជា​ការ​បំភ្លៃ​បំភ័ន្ត និង​បង្ក​ចលាចល​ក្នុង​សង្គម និង​អំពាវនាវ​ឱ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច ចាត់ការ​តាម​ផ្លូវ​ច្បាប់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

2 Responses to "លោក សម រង្ស៊ី ស្នើ​ឱ្យ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ជាតិ និង​អន្តរជាតិ ឈប់​កេងប្រវ័ញ្ច​ញើស​ឈាម​ពលរដ្ឋ​ខ្មែរ"

  1. so socheath says:

    អានេះយ់ាប់ ចុយតែកាដួយម៉ែវាហ្មង អាពូជឆ្កែ សម រង្ស៊ី អាបណ្ឌឹតសេដ្ឋកិច្ចជីកដីលុបដី ធ្វើឲ្យមានការងារធ្វើ សេដ្ឋកិច្ចជាតិ រីកចម្រើន ?
    មិនដឹងម៉ោព្រុស កាដួយម៉ែអ្ហែង ស្អីទេអ្ហា បើភ្លើម្លឹងៗ នោះ !

  2. Anonymous says:

    it is so hard to teach an old dog a new trick this SO SOCHEATH guy is worse the animal . the curly tail’s dog will never get straight unless we cut it off. SAM RANSY just want to cancel that bank interest until Cambodian can return to normal as be for COVID19. my question is why this animal so uneducated did not know what going on. every thing is politic manipulation every mean in order to gain evil support . just like this uneducated animal SO SOCHEATH always licking his evil monster HUN SEN’s ass .