លោក វ៉ា គឹមហុង ថា មិនទាន់​ទទួល​បាន​ឯកសារ​ស្ដីពី​វៀតណាម​បោះតង់​ពី​ក្រសួង​មហាផ្ទៃ

ដោយ ជីវិតា
2020-07-06
RFA

នគរបាល​ខេត្ត​កណ្ដាល ចុះ​ទៅ​ប្រាប់​ទាហាន​វៀតណាម​ឱ្យ​រុះរើ​តង់​ស្នាក់នៅ​ចំនួន ៩កន្លែង បោះ​នៅ​ចំណុច​ដំបូក​ចែវ ខេត្ត​កណ្ដាល នៅ​ថ្ងៃ​ទី២៦ ខែ​មេសា ឆ្នាំ២០២០ ដែល​ជា​តំបន់​ស​មិន​ទាន់​បាន​ឯកភាព​គ្នា​វាស់​ចែក​ខណ្ឌ​សីមា និង​បោះ​បង្គោល​នៅ​ឡើយ។

នគរបាល​ខេត្ត​កណ្ដាល ចុះ​ទៅ​ប្រាប់​ទាហាន​វៀតណាម​ឱ្យ​រុះរើ​តង់​ស្នាក់នៅ​ចំនួន ៩កន្លែង បោះ​នៅ​ចំណុច​ដំបូក​ចែវ ខេត្ត​កណ្ដាល នៅ​ថ្ងៃ​ទី២៦ ខែ​មេសា ឆ្នាំ២០២០ ដែល​ជា​តំបន់​ស​មិន​ទាន់​បាន​ឯកភាព​គ្នា​វាស់​ចែក​ខណ្ឌ​សីមា និង​បោះ​បង្គោល​នៅ​ឡើយ។

 រូប៖ ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្ដាល


ប្រធាន​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន​កម្ពុជា លោក វ៉ា គឹមហុង ថា មកដល់ពេលនេះ​លោក​មិនទាន់​ទទួល​បាន​ឯកសារ​ពី​ក្រសួង​មហាផ្ទៃ​ ស្ដីពី​ករណី​វៀតណាម​បោះតង់​នៅ​ឡើយ​។ អ្នកឃ្លាំមើល​កិច្ចការ​ព្រំដែន​យល់​ថា បញ្ហា​នេះ​ជា​រឿង​របស់​ជាតិ ដូច្នេះ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​មិន​គួរ​អូស​បន្លាយ​ទុក​យូរ​ពេក​នោះ​ទេ។

ប្រធាន​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន​កម្ពុជា លោក វ៉ា គឹមហុង ឱ្យ​អាស៊ីសេរី​ដឹង​ថ្ងៃ​ទី៥ ខែ​កក្កដា​ថា លោក​មិនទាន់​អាច​ចុះ​ទៅ​ទីតាំង​ដែល​វៀតណាម​បោះតង់​បាន​ទេ បើ​ក្រសួង​មហាផ្ទៃ​មិន​ទាន់​ប្រគល់​ឯកសារ ឬ​ផែនទី​នៃ​ទីតាំង​ដែល​វៀតណាម​បោះតង់។ លោក​ថា លោក​ក៏​មិន​ដឹង​ពី​មូលហេតុ​ដែល​ក្រសួង​មហាផ្ទៃ​មិន​ទាន់​ប្រគល់​ឯកសារ​ទាំង​នោះ​ដែរ៖ «ក្រសួង​មហាផ្ទៃ​បាន​ឆ្លើយ​នឹង​សំណួរ​ប្អូន​បាន ខាង​មហាផ្ទៃ​គ្រប់គ្រង​ចៅហ្វាយ​ខេត្ត ចៅហ្វាយ​ខេត្ត​មិន​ធ្វើ​ឱ្យ​លឿន ខ្ញុំ​ម៉េច​ដឹង​ទៅ​ជ្រៀតជ្រែក​ការងារ​លោក​ម៉េច​បាន»។

ទាក់ទង​ការ​លើកឡើង​បែប​នេះ​របស់​លោក វ៉ា គឹមហុង អាស៊ីសេរី​បាន​ព្យាយាម​សុំ​ការ​បំភ្លឺ​ពី​អ្នកនាំពាក្យ​នគរបាល​ជាតិ លោក ឆាយ គឹមខឿន អភិបាល​ខេត្ត​កណ្ដាល លោក គង់ សោភ័ណ្ឌ ប៉ុន្តែ​មិន​ទទួល​បាន​ការ​​ឆ្លើយតប​ទេ ដោយ​ទូរស័ព្ទ​ហៅ​ចូល តែ​គ្មាន​អ្នកទទួល។

សមាជិក​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក រ៉ុង ឈុន យល់​ថា អាជ្ញាធរ​ដែនដី ឬ ក្រសួងមហាផ្ទៃ​ហាក់ដូច​ជា​មិនបាន​ពន្យឿន​របាយការណ៍​ស្ដីពី​ករណី​វៀតណាម​បោះតង់​នៅ​លើ​ទឹកដី​កម្ពុជា​នោះ​ទេ។ លោក​បន្ត​ថា ក្នុងនាម​លោក​ជា​សមាជិក​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា​នឹង​ចុះទៅ​អង្កេត​នៅ​កន្លែង​វៀតណាម​បោះតង់​ទាំងនោះ បញ្ជាក់​ថា នឹង​ចុះ​អង្កេត​ករណី​នេះ​ក្នុង​ពេល​ឆាប់ៗ​ខាងមុខនេះ៖ «គួរតែ​ធ្វើ​ម៉េច​ឱ្យ​បាន​ឆាប់រហ័ស​ប្រសើរ​ជាង​ទុក​ពេលវេលា​អូស​បន្លាយ​កាន់តែ​យូរៗ នេះ​ជា​ការ​គំរាមកំហែង​មក​លើ​អធិបតេយ្យភាព​នៃ​កម្ពុជា​យើង»។

រីឯ​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា SMD ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក​បាន​ដាក់​ញត្តិ កាល​ពី​ខែ​មិថុនា ទៅ​ស្ថានទូត​វៀតណាម​នៅ​ក្រៅ​ប្រទេស និង​ដាក់​ទៅ​ប្រទេស​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ជំរុញ​ឱ្យ​វៀតណាម​ដក​តង់​ចេញពី​ទឹកដី​កម្ពុជា ទោះ​យ៉ាងណា​មិន​ទាន់​មាន​ឆ្លើយតប​ណាមួយ​ចំពោះ​ញត្តិ​នេះ​នៅ​ឡើយ​ទេ។

ក្នុង​ពេល​មាន​ផ្ទុះឡើង​នៃ​ករណី​ជំងឺ​កូវីដ-១៩ (Covid-19) កាលពី​ខែ​មីនា មក អាជ្ញាធរ​វៀតណាម​បាន​បោះតង់​ដោយ​ឯកតោភាគី​ចំនួន ២៥៦​កន្លែង នៅ​តាម​ព្រំប្រទល់​វៀតណាម​។ គេហទំព័រ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​ចុះផ្សាយ​ក្រោយ​មានការ​តវ៉ា​ពី​អាជ្ញាធរ​មូលដ្ឋាន​កម្ពុជា អាជ្ញាធរ​វៀតណាម​បាន​រើ​តង់​ចេញ​ខ្លះ។

កាល​ពី​ដើម​ខែ​មិថុនា លោក វ៉ា គឹមហុង អះអាង​ថា លោក​នឹង​ចុះទៅ​ពិនិត្យមើល​ទីតាំង​ដែល​វៀតណាម​បាន​បោះតង់​ទាំងនោះ ប៉ុន្តែ​ត្រូវការ​ផ្ដល់​ឯកសារ​បន្ថែម​ពី​ក្រសួង​មហាផ្ទៃ​ជាមុន​សិន។អ្នកវិភាគ​នយោបាយ និង​សង្គម​ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស លោក គឹម សុខ យល់​ថា បញ្ហា​វៀតណាម​បោះតង់​នេះ មិនមែន​ត្រឹម​កម្រិត​លោក វ៉ា គឹមហុង អាច​ដោះស្រាយ​បាន​នោះ​ទេ​។ លោក​យល់ថា បញ្ហា​នេះ​អាច​ទាក់ទង​នឹង​ជម្លោះ​រឿង​សមុទ្រ​ចិន​ខាងត្បូង​រវាង​ចិន និង​វៀតណាម​។ លោក​ថា វៀតណាម​នៅតែ​យល់ថា​ខ្លួន​មាន​ឥទ្ធិពល​លើ​រដ្ឋាភិបាល​លោក ហ៊ុន សែន ទើប​ហ៊ាន​ដាក់​ពង្រាយ​ទ័ព និង​បោះតង់​នៅ​លើ​ទឹកដី​កម្ពុជា​ដូច្នេះ៖ «ស្រប​ពេល​យួន​បោះតង់​យើង​ឃើញ​ហើយ​ចិន​ក៏​ដឹក​ឡាន​ទាហាន​ចូល​ប្រមាណ ៥២០​គ្រឿង​ឯណោះ ដូច្នេះ​ជា​ការ​ជា​ការ​សាក​ឥទ្ធិពល​គ្នា​រវាង​យួន​និង​ចិន​ក្នុង​ការ​ចង់​កាន់កាប់​ភូមិសាស្ត្រ​ទឹកដី​កម្ពុជា នៅ​ពេល​ជម្លោះ​យួន​ចិន​នៅ​សមុទ្រ​ខាងត្បូង​ឡើង​ជិត​ដល់​៧០​អង្សា»។

ក្រសួង​ការបរទេស​កម្ពុជា កាលពី​ខែ​មីនា​បាន​ផ្ញើ​កំណត់​ទូត​តវ៉ា​អំពី​ការ​បោះ​តង់​នៅ​តំបន់​មិនទាន់​ឯកភាព​ព្រំដែន​ដែល​រួមមាន៖ នៅ​ស្រុក​លើកដែក និង​ស្រុក​កោះធំ ខេត្ត​កណ្ដាល ទៅ​វៀតណាម​ទាមទារ​ឱ្យ​ភាគី​វៀតណាម​រុះរើ​តង់​យោធា​ទាំងអស់​ចេញ និង​បញ្ឈប់​សកម្មភាព​នានា​ដើម្បី​រក្សា​ស្ថានភាព​ដើម​នៅ​ក្នុង​តំបន់​នោះ​។ ប៉ុន្តែ​ក្រសួង​ការបរទេស​វៀតណាម​បាន​ឆ្លើយតប​កាល​ពី​ចុងខែ​ឧសភា​ថា ការ​បោះ​តង់​ទាំងនោះ​មិន​មាន​ផល​ប៉ះពាល់​ដល់​ខណ្ឌសីមា និង​បោះ​បង្គោល​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ​នោះ​ទេ ។ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​រដ្ឋាភិបាល​កម្ពុជា ហាក់​នៅ​ទ្រឹង​ស្ងៀមស្ងាត់​ទៅ​វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

3 Responses to "លោក វ៉ា គឹមហុង ថា មិនទាន់​ទទួល​បាន​ឯកសារ​ស្ដីពី​វៀតណាម​បោះតង់​ពី​ក្រសួង​មហាផ្ទៃ"

  1. Anonymous says:

    The aggressors must be punished ‘

  2. Anonymous says:

    did everyone wonder why that evil HUN SEN was so quieted . what was the reason???????????? please think about it

  3. so socheath says:

    ទណ្ឌិត សម រង្ស៉ី យករូបបុរសសរសៃប្រសាទ ដែលចងកសម្លាប់ខ្លួននៅខេត្តតាកែវ ទៅបង្ហោះបំភាន់មហាជនថា «ចងកព្រោះជំពាក់បំណុលធនាគារ»

    (ភ្នំពេញ)៖ ដើម្បីបំពុលបណ្តាញសង្គមកាន់តែខ្លាំងក្លាឡើង ស្របពេលដែលកម្ពុជា ក៏ដូចជាពិភពលោក រងផលប៉ះពាល់ដល់សេដ្ឋកិច្ចដោយការរីករាលដាលជំងឺកូវីដ១៩ អាពូជឆ្កែ សម រង្ស៉ី
    មេក្រុមឧទ្ទាមក្រៅច្បាប់ នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០ បានយករូបបុរសសរសៃប្រសាទម្នាក់ ដែលចងកសម្លាប់ខ្លួននៅខេត្តតាកែវ ទៅបង្ហោះបំភាន់មហាជនថា គាត់ចងកព្រោះជំពាក់លុយធនាគារទៅវិញ។
    អាពូជឆ្កែ សម រង្ស៉ី បានសរសេរនៅលើ Facebook របស់វាថា៖ ថ្ងៃនេះ តាមព័ត៌មានទទួលបាន
    ពីបណ្តាញសង្គម មានពលរដ្ឋខ្មែរយ៉ាងតិច ២នាក់ បានចងកសម្លាប់ខ្លួន ដោយសារតែមិនអាចប្រឈមមុខបញ្ហាបំណុលជុំខ្លួន។ ធនាគារចេះតែមកគំរាមរឹបអូសទ្រព្យសម្បត្តិបន្តិចបន្តួច ដែលនៅសេសសល់»។
    រូបភាពសពដែលអាពូជឆ្កែ សម រង្ស៉ី បានយកមកបង្ហោះបំភាន់សាធារណជននេះ គឺសពបុរសម្នាក់ឈ្មោះ សេម ថា អាយុ៣២ឆ្នាំ ដែលបានចង «ក» សម្លាប់ខ្លួនកាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០ នៅផ្ទះរបស់ខ្លួន ក្នុងភូមិត្រាច ឃុំស្រែរនោង ស្រុកត្រាំកក់ ខេត្តតាកែវ។ ក្រោយទទួលមរណភាព រូបភាពសពបុរសមានបញ្ហាសតិនេះ ត្រូវបានជនអនាមិកយកទៅបង្ហោះតាមបណ្ដាញសង្គមថា ជនរងគ្រោះសម្លាប់ខ្លួនព្រោះតែជំពាក់លុយធនាគារ ហើយត្រូវធនាគាររឹបអូសទ្រព្យសម្បត្តិ។
    ពាក់ព័ន្ធនឹងករណីនេះ ស្រ្តីជាប្រពន្ធជនរងគ្រោះអ្នកស្រី សេម ជ្រឿន នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០ បានចេញមុខមកបដិសេធ ថ្កោលទោស និងច្រានចោលទាំងស្រុងចំពោះជនទាំងឡាយ ដែលយករូបសពប្តីរបស់គាត់ ទៅបង្ហោះបំភ្លៃការពិតបង្កាច់បង្ខូចថា «គាត់ចងកដោយសារជំពាក់លុយធនាគារ» ប៉ុន្តែការពិតប្តីរបស់គាត់មានជំងឺសរសៃប្រសាទ។
    អ្នកស្រី សេម ជ្រឿន ប្រពន្ធជនរងគ្រោះ បានថ្លែងថា «ក្រុមគ្រួសារខ្ញុំ មិនបានជំពាក់លុយធនាគារណាមួយនោះទេ ហើយប្ដីខ្ញុំចង «ក» សម្លាប់ខ្លួន គឺដោយសារតែគាត់មានជំងឺសសៃប្រសាទ មិនដូចជាការលើកឡើងតាមបណ្ដាញសង្គមថា ធនាគារ រឹបអូសយកទ្រព្យសម្បត្តិ ប្ដីខ្ញុំគ្មានជម្រើសក៏ចង «ក» សម្លាប់ខ្លួន»។
    អ្នកស្រីបានបន្តថា កន្លងមកប្ដីអ្នកស្រីដែលមានជំងឺសសៃប្រសាទ ធ្លាប់បានបានចង «ក» និងលេបថ្នាំសម្លាប់ខ្លួនម្ដងហើយ តែត្រូវបានញាតិជិតខាង និងក្រុមគ្រួសារឃើញទាន់ និងបានជួយទាន់ពេលវេលា ក៏ប៉ុន្តែកាលពីម្សិលមិញនេះ ខណៈពេលក្រុមគ្រូសារមិននៅផ្ទះ គាត់ក៏បានចង «ក» សម្លាប់ខ្លួនតែម្ដង។
    ជាមួយនោះដែរអ្នកប្រើប្រាស់ Facebook បានចូល Comment នៅលើ Facebook របស់អាពូជឆ្កែ
    សម រង្ស៉ី ថា «សូមលោកពូ កុំបំពុលសង្គមអីបានទេ ! ខាងគ្រួសារនៃសពគាត់បានបញ្ជាក់ហើយថា បងប្រុសមិនមែនស្លាប់ដោយសារធនាគាររឹបអូសទេ ! ឈប់បានឈប់ទៅ !»។
    ដោយឡែកអ្នកប្រើប្រាស់ Facebook «Seang Piseth» ក៏បានសរសេរថា៖ «គ្រួសារខ្ញុំកំពុងមានទុក្ខបែរជាផេកទាំងពីរនេះវាប្រឌិតរឿងថោកទាបទៅវិញ។ ចិត្តអ្នកឯងសត្វឬក៏ចិត្តនរក??រឿងពិតមិនដូចដែលផេកទាំង២នេះផុសនោះទេ»។
    សូមបញ្ជាក់ថា ចាប់តាំងពីប្រទេសកម្ពុជា មានករណីឆ្លងជំងឺកូវីដ១៩ ប្រជាពលរដ្ឋជាច្រើន បានបាត់បង់ ឬមានការថមថយនូវចំណូលមួយចំនួន ដោយសារតែផលប៉ះពាល់ លើសេដ្ឋកិច្ចទាំងមូល។ ទណ្ឌិត សម រង្ស៉ី មេដឹកនាំក្រុមឧទ្ទាម បានយកឱកាសនេះ បង្កចលាចល តាមរយៈការអំពាវនាវឱ្យប្រជាពលរដ្ឋដែលជំពាក់បំណុល កុំឱ្យសងបំណុលធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុតទៅទៀត។ ដើម្បីសម្រេចមហិច្ចតានេះ អាពូជឆ្កែសម រង្ស៉ី បានរៀបចំក្រុមឆ្កែបរិវា របស់ ដើម្បីធ្វើយុទ្ធនាការ បំភាន់សាធារណជនជាបន្តបន្ទាប់៕