ជនជាតិដើមភាគតិចខេត្តមណ្ឌលគិរី ស្នើ​អាជ្ញាធរ​ឱ្យ​ទប់ស្កាត់ការឈូសឆាយរំលោភភ្នំរ៉ាដាងទាំងមូល

ដោយ ទីន ហ្សាការីយ៉ា
2020-07-06
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ក្រុម​ជនជាតិ​ដើម​ភាគ​តិច​ព្នង​ខេត្ត​មណ្ឌលគិរី តវ៉ា​ទាមទារ​អាជ្ញាធរ​ឱ្យ​បញ្ឈប់​ការ​ឈូស​ឆាយ​ព្រៃ​លើ​ខ្នង​ភ្នំ​រ៉ាដាង កាល​ពី​ថ្ងៃ​ទី៣០ ខែ​មិថុនា ឆ្នាំ២០២០។

ក្រុម​ជនជាតិ​ដើម​ភាគ​តិច​ព្នង​ខេត្ត​មណ្ឌលគិរី តវ៉ា​ទាមទារ​អាជ្ញាធរ​ឱ្យ​បញ្ឈប់​ការ​ឈូស​ឆាយ​ព្រៃ​លើ​ខ្នង​ភ្នំ​រ៉ាដាង កាល​ពី​ថ្ងៃ​ទី៣០ ខែ​មិថុនា ឆ្នាំ២០២០។

 រូប៖ សហគមន៍


​ជន​ជាតិ​ដើម​ភាគ​តិច​ព្នង​រាប់​រយ​គ្រួសារ​ រស់​នៅ​សង្កាត់​រមនា ​ក្រុង​សែនមនោរម្យ​ ខេត្តមណ្ឌលគិរី​រិះគន់​អាជ្ញាធរ​ពាក់ព័ន្ធ​ខេត្ត​នេះ​ថា ​គ្មាន​ឆន្ទៈ​ការពារ​ដី​ព្រៃ​សាធារណៈ​របស់​រដ្ឋ​ ស្របតាម​បទបញ្ជា​របស់​រដ្ឋាភិបាល​នោះ​ទេ​។ ​ការរិះគន់​នេះ​ធ្វើឡើង ​ក្រោយ​ពីអ្នកមាន​អំណាច​ម្នាក់​ ដែល​ពួកគេ​មិន​ស្គាល់​អត្តសញ្ញាណ ​បាន​យក​គ្រឿង​ចក្រ​ឈូស​ឆាយ​ ទន្ទ្រាន​រំលោភ​យក​ដី​ភ្នំ​រ៉ា​ដាង​ទាំង​មូល ​ដើម្បី​កាន់​កាប់​ជា​សម្បត្តិ​បុគ្គល ​បង្ក​ឱ្យ​ប៉ះពាល់​ប្រភព​ទឹក​អូរ​ច្បា​ ដែល​អ្នក​ស្រុក​រាប់​ពាន់​គ្រួសារ ​អាស្រ័យផល​។

​ក្រុម​ជន​ជាតិ​ដើម​ភាគ​តិចព្នង ​(ពូនង)​ រស់​នៅ​ភូមិ​ពូលូង ​សង្កាត់​រមនា ​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី៦ ​កក្កដា​ថា ​ ភ្នំ​រ៉ាដាង ​ដែល​ជា​កន្លែង​អ្នកភូមិ​គោរព​បូជា​តាំង​ពី​បុរាណ​មក ​កំពុង​ទទួល​រង​ការ​ឈូស​ឆាយ​ ទន្ទ្រាន​ ​និង​កាន​កាប់​ជា​សម្បត្តិ​ឯកជន​បែប​អនាធិបតេយ្យ ​ក្លាយ​ជា​វាល​អស់​មួយ​ផ្នែក​ធំ​។ ​អ្នក​ភូមិ​ថា ​សកម្មភាព​ឈូសឆាយ​នោះ ​ក្រុម​ឈ្មួញ​បាន​ព្យាយាម​លាក់​ឈ្មោះ​មិន​ឱ្យ​ពលរដ្ឋ​ដឹង​ ថែមទាំង​ជួល​នគរបាល​មូលដ្ឋាន​ យាម​គ្រឿងចក្រ​ទាំងនោះ​ ​ដើម្បី​ហាម​មិន​ឱ្យ​ពលរដ្ឋ​ងើប​តវ៉ា​ និង​ទប់ស្កាត់​នោះទេ​។

​តំណាង​ជន​ជាតិ​ដើម​ភាគ​តិច​ព្នង ​លោកស្រី ​រឿន ហែង ​ថ្លែង​ថា​ ឈ្មួញ​បាន​ប្រើ​គ្រឿង​ចក្រ​ឈូស​ឆាយ​​ឬ​អេស្កាវ៉ាទ័រ ១​គ្រឿង ឈូស​ឆាយ​ព្រៃ​ លើ​ខ្នង​ភ្នំរ៉ា​ដាង​អស់ ៦ហិកតារ​ហើយ​ ​រយៈ​ពេល​​ជាង ១​សប្តាហ៍​ចុង​​ក្រោយ​​នេះ បង្ក​ប៉ះពាល់​តំបន់​​ប្រពៃណី​វប្បធម៌​របស់​ពួកគាត់​។ ​លោក​ស្រី​ថា ​ទឹក​អូរ​ច្បា​ជា​ប្រភព​ទឹក​សំខាន់​ ហូរ ឆ្ពោះ​ទៅ​ស្រុក​កោះញែក ​នឹង​រីងស្ងួត ​ហើយ​ពលរដ្ឋ​រាប់ពាន់​គ្រួសារ​ នឹង​បាត់បង់​ទីកន្លែង​​អាស្រ័យ​ផល​តាំង​ពី​បុរាណ​មក​ ខណៈ​ឈ្មួញ​នៅតែ​បន្ត​សកម្មភាព​ឈូស​ឆាយ​៖ «ខ្ញុំ​រស់​នៅ​ទីនេះ ​ហើយ​កន្លែង​ហ្នឹង​ជា​ប្រភព​ទឹក​ដែល​ពលរដ្ឋ​ប្រើប្រាស់ ​មិន​ត្រឹមតែ​ខ្ញុំ​ទេ ​ពលរដ្ឋ​ទាំង​អស់​គ្នា​ ក៏​គាត់​ប្រើប្រាស់​ទឹក​ហ្នឹង​ដែល​មិន​ថា ​តែ​ខែ​ភ្លៀង ​ឬ​ខែ​ប្រាំង​ទេ។​ កាល​ណា​គាត់​ឈូស​ឆាយ​ហ្នឹង​ ទឹក​ហ្នឹង​វា​នឹង​រីង​ ចង់​និយាយ​ថា ​ភ្នំ ​និង​កន្លែង​ទឹក​ហ្នឹង​វា​ជា​ប្រភព​ទឹក​តែ​មួយ។​ ​សហគមន៍​ចង់​ទៅ​តវ៉ា​អត់​ឱ្យ​គាត់​ឈូស​ឆាយ ​ហើយ​គាត់​បាន​គំរាម​កំហែង​ថា បើ​ហ៊ាន​មក ​គេ​នឹង​ចាប់​ ពលរដ្ឋ​ក៏​គាត់​អត់​ហ៊ាន​ទៅ​ដែរ​​ ដោយ​សា​រតែ​គេ​ដាក់​ប៉ូលិស ​និង​ទាហាន​ឱ្យ​យាម​ឱ្យ​មើល​​»

ស្ត្រី​ដដែល​បន្ថែម​ថា ឈ្មួញ​បាន​យក​ពលរដ្ឋ​ជា​ខែល ​និង​ប្រើ​ល្បិច ​ឱ្យ​ពលរដ្ឋ​ជាង ​២០​គ្រួសារ​ ផ្ដិត​មេដៃ​លើ​ឯកសារ​មួយ​សន្លឹក​ដោយ​អះអាង​ថា ​ជា​អំណោយ​មនុស្សធម៌​សម្រាប់​ចែក​ជូន​ពលរដ្ឋ​ ក្នុង​មួយ​គ្រួសារ ​២០០​ដុល្លារ ​ស្មើៗ ​គ្នា​។ ​លោក​ស្រី​ថា  ក្រុម​ពលរដ្ឋ​បាន​ឯកភាព ​ទទួល​ប្រាក់​ទាំង​នោះ ​និង​ព្រម​ផ្ដិត​មេដៃ ​ហើយ​ឈ្មួញ​បាន​យក​ឯកសារ​ទាំងនោះ​  ក្លែង​ជា​លិខិត​ទិញ​លក់​ដី​នៅ​តំបន់​ភ្នំ​រ៉ាដាង​ទៅ​វិញ ​ធ្វើ​ឱ្យ​ពលរដ្ឋ​ខឹង​សម្បា​៖ «ពលរដ្ឋ​កំពុង​តែ​តវ៉ា​មិន​ចង់​ឱ្យ​គាត់​លក់​ទេ ​ហើយ​អត់​ចង់​ឱ្យ​មាន​ការ​ឈូស​ឆាយ ​និង​អត់​ចង់​ឱ្យ​លក់​ដូរ​អ៊ីចឹង​ណា។​ ដល់​ពេល​នេះ​ទៅ ​វា​យក​អាអ៊ីច​ មិន​ឈូស​ហ្មង។ គេ​អត់​រង់​ចាំ​ការ​ដោះស្រាយ​ពី​ពលរដ្ឋ​ផង​»

​កាល​ពី​ចុង​ខែ​មិថុនា​កន្លង​ទៅ ជន​ជាតិ​ដើម​ភាគ​តិច​ព្នង​ជាង​ ២០នាក់ ​បាន​លើក​គ្នា​តវ៉ា​ នៅ​លើ​ភ្នំ​រ៉ាដាង ​ស្នើ​ឱ្យ​លោក ​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ​អន្តរាគមន៍ ​ទប់ស្កាត់​ជន​ខិលខូច ​លក់​ និង​ឈូស​ឆាយ​ដី​ភ្នំ​រ៉ាដាង ​ដែល​ជា​ប្រភព​ទឹក​អូរច្បា ​និង​ជា​អណ្តូង​ទឹក​សមូហភាព​ ដែល​សហគមន៍​ប្រើប្រាស់​ប្រចាំថ្ងៃ​។ អ្នក​ភូមិ​ថា  ​ប្រភព​ទឹក​នេះ​ មិន​ចេះ​រីង​ស្ងួត​ទាំង​រដូវ​ប្រាំង ​និង​វស្សា​។

​ក្រុម​ពលរដ្ឋ​ដែល​លើក​គ្នា​តវ៉ា​នោះ ​សោកស្តាយ ​ចំពោះ​ការ​បំផ្លាញ​ធនធាន​ធម្មជាតិ​នេះ ​ និង​ចង់​ឱ្យ​អាជ្ញាធរ​រក្សា​តំបន់​នោះ ​ជា​កន្លែង​អភិរក្ស​សុខ​ដុម​រមនា​របស់​អ្នក​ស្រុក​៖ «សូម​មេត្តា​ជួយ​ដី​ហ្នឹង ​កុំ​ឱ្យ​ឈូស​ឆាយ ​ព្រោះ​ការ​ឈូស​ឆាយ​អស់​អាលីង​ហើយ​»

​ចៅ​សង្កាត់​រមនា ​លោក ​ភី ងូក ​បដិសេធ​មិន​បំភ្លឺ​រឿង​នេះ​ទេ ​ដោយ​លោក​បាន​ចុច​ផ្តាច់​ទូរសព្ទ​ និង​ឈប់​ទទួល​ទូរសព្ទ​ នៅ​ថ្ងៃ​ទី៦ ​កក្តដា​។

​ចំណែក​អ្នក​នាំ​ពាក្យ​សាលាខេត្ត​មណ្ឌលគិរី​ លោក ​សុក សេរ៉ា  ​ថ្លែងថា ​អាជ្ញាធរ​មូលដ្ឋាន​ នៅ​មិន​ទាន់​រាយការណ៍​ករណី​នេះ ​មក​អាជ្ញាធរ​ខេត្ត​នៅឡើយ​ទេ​មក​ទល់​ពេល​នេះ។​ លោកថា​ ការ​ឈូស​ឆាយ​ភ្នំ​នេះ ​ប្រសិន​បើ​រដ្ឋបាល​ខេត្ត​ដឹង ​នឹង​ចុះ​អន្តរាគមន៍​ចាត់​វិធានការ​ ព្រោះ​អភិបាលខេត្ត​បាន​បញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ យក​ចិត្ត​ទុកដាក់ ​ការពារ​ដី​ព្រៃ​សាធារណៈ​របស់​រដ្ឋ​ ស្របតាម​គោល​នយោបាយ​របស់​រដ្ឋាភិបាល៖ «អាជ្ញាធរ​ខេត្ត​មិនទាន់​បាន​ទទួល​ព័ត​មាន​ហ្នឹង​ទេ ​បើ​បាន​ទទួល​ពាក្យ​បណ្តឹង​ ពី​អាជ្ញាធរ​មក ​ឬ​ក៏​យ៉ាង​ម៉េច​ឃាត់ ​គេ​មិន​ស្តាប់​ម៉េច?​ ប៉ុន្តែ​ខ្លាចក្រែង​ឈូស​ឆាយ​នោះ ​មាន​ច្បាប់​ទម្លាប់ ​គ្រាន់តែ​មាន​ច្បាប់​ទម្លាប់​ ប៉ុន្តែ​និយាយ​រួម​ខេត្ត​អត់​ទាន់​ដឹង​ទេ ​បើ​ខេត្ត​ដឹង​ ខេត្ត​នឹង​ចាត់​វិធានការ ​ព្រោះ​ប៉ុន្មាន​ថ្ងៃនេះ​ អភិបាលខេត្ត​លោក​ដាក់​វិធានការ​ខ្លាំង​ណាស់ ​ធ្ងន់​ណាស់ ​សម្រាប់​អ្នក​ឈូស​ព្រៃ​រដ្ឋ ​គ្រប់គ្រង​ដី​រដ្ឋ​ខុសច្បាប់​ ទន្ទ្រាន​ដី​រដ្ឋ​មក​ធ្វើជា​កម្មសិទ្ធិ​គឺ​ខេត្ត​មាន​វិធាន​ការ​ក្តៅ​បំផុត»

​សមាជិក​បណ្ដាញ​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​ព្នង ​ខេត្ត​មណ្ឌលគិរី ​លោក ​គ្រើង តុលា ​ ចាត់​ទុក​ការ​ឈូស​ឆាយ​នេះ ​ជា​ទង្វើ​រំលោភ​សិទ្ធិ​ជនជាតិ​ដើម​ភាគ​តិច​ធ្ងន់ធ្ងរ​

និង​បំផ្លាញ​ទីកន្លែង​ជំនឿ​សាសនា​របស់​អ្នកភូមិ​។ ​លោកថា ​ព្រៃឈើ​ដែល​ដុះ​តាម​ជម្រាល​ភ្នំ ​ខ្នងភ្នំ​ និង​ចង្កោះ​ភ្នំ​មាន​សារៈ​សំខាន់​ណាស់ ​ជួយ​រក្សា​ប្រភព​ទឹក​អូរច្បា ​ហើយ​សិន​បើ​វា​បាត់បង់​ ​ទឹក​អូរធម្មជាតិ​មួយ​នេះ ​នឹង​រីងស្ងួត ​ប៉ះពាល់​ជីវភាព​ពលរដ្ឋ​រាប់ពាន់​គ្រួសារ​ ដែល​រស់នៅ​ខ្សែ​ទឹក​ខាង​ក្រោម​៖ «និយាយ​ចំក្បាល​អូរ​ហ្មង​កន្លែង​ហ្នឹង​កាល​ណា​អស់​ព្រៃ​កន្លែង​ហ្នឹង​គឺ ​ទឹក​នឹង​រីង ​ព្រោះ​ទឹក​ហ្នឹង​ជា​កន្លែង​អូរ​ច្បា​ធំ​មែន​ទែន​ទឹក​ហ្នឹង ​ហើយ​ហូរ​ពី​ក្រុង​សែនមនោរម្យ​ រហូត​ដល់​កោះញែក ​ហើយ​ពលរដ្ឋ​ទូទាំង​ស្រុក​កោះញែក​គឺ ប្រើ​ទឹក​ហ្នឹង​ទាំងអស់​។ តំបន់​ហ្នឹង​គឺជា​តំបន់​ដែល​ពលរដ្ឋ​ ព្រៃ​តំណម​ រហូត​ដល់​បច្ចុប្បន្ន​គេ​គោរព​បូជា ​លើ​ភ្នំ​ហ្នឹង​ ពលរដ្ឋ​អត់​ហ៊ាន​ប៉ះពាល់​ទេ​ភ្នំ​ហ្នឹង​អ៊ីចឹង​»

​សហគមន៍​ថា ​ភ្នំ​រ៉ាដាង​មាន​ទំហំ​ប្រមាណ ​២០​ហិកតារ ​ជា​តំបន់​ប្រើប្រាស់​សមូហភាព​ និង​ជា​ទី​តាំង​រក្សា​ប្រភព​ទឹក​អូរច្បា​យ៉ាង​សំខាន់ ​មាន​ទឹក​ផុស​ចេញ​ពី​ក្នុង​ដី​ ហើយ​ក៏​ជា​តំបន់​ដែល​អ្នក​ស្រុក​សែនព្រេន ​បែប​ជំនឿ​សាសនា​ជនជាតិ​ដើម​ភាគតិច​ជា​រៀង​រាល់​ឆ្នាំ។

​មន្ត្រី​សម្រប​សម្រួល​សមាគម​អាដហុក ​(ADHOC) ​ខេត្ត​មណ្ឌលគិរី ​លោក ​អ៊ាង ម៉េងលី ​ ចាត់ទុក​ការ​ឈូស​ឆាយ​ភ្នំ​នេះ ​ជា​ទង្វើ​ល្មើស​ច្បាប់​។ ​លោកថា ​អាជ្ញាធរ​ខេត្ត​គួរតែ​ចាត់​វិធាន​ការ​ ស៊ើប​អង្កេត​ករណី​នេះ ​ឱ្យ​មាន​ប្រសិទ្ធភាព ​និង​ត្រូវ​អនុវត្ត​ច្បាប់​ចំពោះ​អាជ្ញាធរ​មូលដ្ឋាន ​ឃុបឃិត​ជាមួយ​ឈ្មួញ​ រំលោភ​ដី​ព្រៃ​របស់​រដ្ឋ​ខុសច្បាប់​៖ «អាជ្ញាធរ​ខេត្ត​ប្រសិន​បើ​ដឹង​ព័ត​មាន​ ពី​បញ្ហា​អស់​ហ្នឹង​ហើយ ​ត្រូវតែ​ចុះ​ទៅ​ស៊ើប​អង្កេត​ប្រមូល​ព័ត​មាន​ តើ​ដូច​អ្វី​ដែល​ពលរដ្ឋ​លើក​ឡើង​ដែល​ឬ​ទេ? ​​ប្រសិន​បើ​រក​ឃើញ​ថា​ វា​ជា​រូបភាព​មួយ ​រង​គ្រោះ​ពិត​ប្រាកដ​មែន​ ត្រូវតែ​ចាត់​វិធានការ​ទប់ស្កាត់​ករណី​ហ្នឹង​ជា​បន្ទាន់ ​ចៀសវាង​ការ​រំលោភ​បំពាន​កាន់​តែ​ធ្ងន់ធ្ងរ​ទៅ ​ហើយ​ពលរដ្ឋ​កាន់តែ​រងគ្រោះ​ថែម​ទៀត​អ៊ីចឹង​»

​ កាល​ពី​ថ្ងៃ​ទី១៩ ​​ខែ​មិថុនា ​រដ្ឋ​មន្ត្រី​ក្រសួង​កសិកម្ម ​រុក្ខាប្រមាញ់ ​និង​នេសាទ ​លោក ​វេង សាខុន​ បាន​ចេញ​បញ្ជា​ជា​ថ្មី​ទៀត ​ឱ្យ​មន្ទីរ​ជំនាញ ​ចាត់​វិធាន​ការ​បង្ក្រាប ​និង​ទប់ស្កាត់​បទល្មើស​ព្រៃឈើ ​និង​ការ​កាប់​រាន​ ដុត ​និង​ឈូស​ឆាយ ​ដី​ព្រៃឈើ​គ្រប់​ប្រភេទ​។ ​លោក​ វេង សាខុន​ ស្នើ​ឱ្យ​អភិបាល​ខេត្ត​នីមួយៗ ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ព្រៃឈើ ទប់ស្កាត់​បទល្មើស​គ្រប់​រូបភាព ​បន្ទាប់​ពី​លោក​​ពិនិត្យ​ឃើញ​ថា ​ឈូស​​ឆាយ​​ដី​​ព្រៃ​​រដ្ឋ​ខុសច្បាប់ ​នៅ​បន្ត​កើត​មាន​ក្នុង​ខេត្ត​មួយ​ចំនួន​។ ចំណែក​មន្ត្រី​សង្គម​ស៊ីវិល​សង្កេត​ឃើញ​ថា ​អភិបាល​ខេត្ត​នីមួយៗ ​មិន​អនុវត្ត​តាម​លិខិត​នេះ​ទេ​៕

ត្រាក់ទ័រ​ដែល​ក្រុម​ជនជាតិ​ដើម​ភាគ​តិច​ព្នង​ខេត្ត​មណ្ឌលគិរី អះអាង​ថា ជា​របស់​អ្នក​មាន​អំណាច មក​ឈូស​ឆាយ​ព្រៃ​លើ​ខ្នង​ភ្នំ​រ៉ាដាង កាល​ពី​ថ្ងៃ​ទី៣០ ខែ​មិថុនា ឆ្នាំ២០២០។ រូប៖ សហគមន៍

ត្រាក់ទ័រ​ដែល​ក្រុម​ជនជាតិ​ដើម​ភាគ​តិច​ព្នង​ខេត្ត​មណ្ឌលគិរី អះអាង​ថា ជា​របស់​អ្នក​មាន​អំណាច មក​ឈូស​ឆាយ​ព្រៃ​លើ​ខ្នង​ភ្នំ​រ៉ាដាង កាល​ពី​ថ្ងៃ​ទី៣០ ខែ​មិថុនា ឆ្នាំ២០២០។ រូប៖ សហគមន៍


កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

2 Responses to "ជនជាតិដើមភាគតិចខេត្តមណ្ឌលគិរី ស្នើ​អាជ្ញាធរ​ឱ្យ​ទប់ស្កាត់ការឈូសឆាយរំលោភភ្នំរ៉ាដាងទាំងមូល"

  1. Anonymous says:

    WELL….I know it hart to stop ANGKA LEIR if they say they will do it you can not stop them

  2. so socheath says:

    ទណ្ឌិត សម រង្ស៉ី យករូបបុរសសរសៃប្រសាទ ដែលចងកសម្លាប់ខ្លួននៅខេត្តតាកែវ ទៅបង្ហោះបំភាន់មហាជនថា «ចងកព្រោះជំពាក់បំណុលធនាគារ»

    (ភ្នំពេញ)៖ ដើម្បីបំពុលបណ្តាញសង្គមកាន់តែខ្លាំងក្លាឡើង ស្របពេលដែលកម្ពុជា ក៏ដូចជាពិភពលោក រងផលប៉ះពាល់ដល់សេដ្ឋកិច្ចដោយការរីករាលដាលជំងឺកូវីដ១៩ អាពូជឆ្កែ សម រង្ស៉ី
    មេក្រុមឧទ្ទាមក្រៅច្បាប់ នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០ បានយករូបបុរសសរសៃប្រសាទម្នាក់ ដែលចងកសម្លាប់ខ្លួននៅខេត្តតាកែវ ទៅបង្ហោះបំភាន់មហាជនថា គាត់ចងកព្រោះជំពាក់លុយធនាគារទៅវិញ។
    អាពូជឆ្កែ សម រង្ស៉ី បានសរសេរនៅលើ Facebook របស់វាថា៖ ថ្ងៃនេះ តាមព័ត៌មានទទួលបាន
    ពីបណ្តាញសង្គម មានពលរដ្ឋខ្មែរយ៉ាងតិច ២នាក់ បានចងកសម្លាប់ខ្លួន ដោយសារតែមិនអាចប្រឈមមុខបញ្ហាបំណុលជុំខ្លួន។ ធនាគារចេះតែមកគំរាមរឹបអូសទ្រព្យសម្បត្តិបន្តិចបន្តួច ដែលនៅសេសសល់»។
    រូបភាពសពដែលអាពូជឆ្កែ សម រង្ស៉ី បានយកមកបង្ហោះបំភាន់សាធារណជននេះ គឺសពបុរសម្នាក់ឈ្មោះ សេម ថា អាយុ៣២ឆ្នាំ ដែលបានចង «ក» សម្លាប់ខ្លួនកាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០ នៅផ្ទះរបស់ខ្លួន ក្នុងភូមិត្រាច ឃុំស្រែរនោង ស្រុកត្រាំកក់ ខេត្តតាកែវ។ ក្រោយទទួលមរណភាព រូបភាពសពបុរសមានបញ្ហាសតិនេះ ត្រូវបានជនអនាមិកយកទៅបង្ហោះតាមបណ្ដាញសង្គមថា ជនរងគ្រោះសម្លាប់ខ្លួនព្រោះតែជំពាក់លុយធនាគារ ហើយត្រូវធនាគាររឹបអូសទ្រព្យសម្បត្តិ។
    ពាក់ព័ន្ធនឹងករណីនេះ ស្រ្តីជាប្រពន្ធជនរងគ្រោះអ្នកស្រី សេម ជ្រឿន នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០ បានចេញមុខមកបដិសេធ ថ្កោលទោស និងច្រានចោលទាំងស្រុងចំពោះជនទាំងឡាយ ដែលយករូបសពប្តីរបស់គាត់ ទៅបង្ហោះបំភ្លៃការពិតបង្កាច់បង្ខូចថា «គាត់ចងកដោយសារជំពាក់លុយធនាគារ» ប៉ុន្តែការពិតប្តីរបស់គាត់មានជំងឺសរសៃប្រសាទ។
    អ្នកស្រី សេម ជ្រឿន ប្រពន្ធជនរងគ្រោះ បានថ្លែងថា «ក្រុមគ្រួសារខ្ញុំ មិនបានជំពាក់លុយធនាគារណាមួយនោះទេ ហើយប្ដីខ្ញុំចង «ក» សម្លាប់ខ្លួន គឺដោយសារតែគាត់មានជំងឺសសៃប្រសាទ មិនដូចជាការលើកឡើងតាមបណ្ដាញសង្គមថា ធនាគារ រឹបអូសយកទ្រព្យសម្បត្តិ ប្ដីខ្ញុំគ្មានជម្រើសក៏ចង «ក» សម្លាប់ខ្លួន»។
    អ្នកស្រីបានបន្តថា កន្លងមកប្ដីអ្នកស្រីដែលមានជំងឺសសៃប្រសាទ ធ្លាប់បានបានចង «ក» និងលេបថ្នាំសម្លាប់ខ្លួនម្ដងហើយ តែត្រូវបានញាតិជិតខាង និងក្រុមគ្រួសារឃើញទាន់ និងបានជួយទាន់ពេលវេលា ក៏ប៉ុន្តែកាលពីម្សិលមិញនេះ ខណៈពេលក្រុមគ្រូសារមិននៅផ្ទះ គាត់ក៏បានចង «ក» សម្លាប់ខ្លួនតែម្ដង។
    ជាមួយនោះដែរអ្នកប្រើប្រាស់ Facebook បានចូល Comment នៅលើ Facebook របស់អាពូជឆ្កែ
    សម រង្ស៉ី ថា «សូមលោកពូ កុំបំពុលសង្គមអីបានទេ ! ខាងគ្រួសារនៃសពគាត់បានបញ្ជាក់ហើយថា បងប្រុសមិនមែនស្លាប់ដោយសារធនាគាររឹបអូសទេ ! ឈប់បានឈប់ទៅ !»។
    ដោយឡែកអ្នកប្រើប្រាស់ Facebook «Seang Piseth» ក៏បានសរសេរថា៖ «គ្រួសារខ្ញុំកំពុងមានទុក្ខបែរជាផេកទាំងពីរនេះវាប្រឌិតរឿងថោកទាបទៅវិញ។ ចិត្តអ្នកឯងសត្វឬក៏ចិត្តនរក??រឿងពិតមិនដូចដែលផេកទាំង២នេះផុសនោះទេ»។
    សូមបញ្ជាក់ថា ចាប់តាំងពីប្រទេសកម្ពុជា មានករណីឆ្លងជំងឺកូវីដ១៩ ប្រជាពលរដ្ឋជាច្រើន បានបាត់បង់ ឬមានការថមថយនូវចំណូលមួយចំនួន ដោយសារតែផលប៉ះពាល់ លើសេដ្ឋកិច្ចទាំងមូល។ ទណ្ឌិត សម រង្ស៉ី មេដឹកនាំក្រុមឧទ្ទាម បានយកឱកាសនេះ បង្កចលាចល តាមរយៈការអំពាវនាវឱ្យប្រជាពលរដ្ឋដែលជំពាក់បំណុល កុំឱ្យសងបំណុលធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុតទៅទៀត។ ដើម្បីសម្រេចមហិច្ចតានេះ អាពូជឆ្កែសម រង្ស៉ី បានរៀបចំក្រុមឆ្កែបរិវា របស់ ដើម្បីធ្វើយុទ្ធនាការ បំភាន់សាធារណជនជាបន្តបន្ទាប់៕