វិភាគ៖ ភាព​ជា​​គំរូ​​របស់​​លោក​ កែម​ ឡី​ ក្នុង​នាម​​ជា​​បញ្ញ​វន្ត​​

បទវិភាគ
លោក ពៅ មេត្តា | ០៧ កក្កដា ២០២០ | ម៉ោង ០៨:២៥
VOD

លោក កែម ឡី ផ្ដល់បទសម្ភាសន៍មួយដល់អ្នកកាសែត កាលពីឆ្នាំ២០១៣។ (ហ៊ី ឆាយ)

លោក កែម ឡី ផ្ដល់បទសម្ភាសន៍មួយដល់អ្នកកាសែត កាលពីឆ្នាំ២០១៣។ (ហ៊ី ឆាយ)


បញ្ញវន្ត​ជើងចាស់​មួយ​រូប​ដែល​មានបទពិសោធន៍​ច្រើន​ឆ្នាំ​ក្នុង​កិច្ចការ​សង្គម លោក ឡៅ ម៉ុង​ហៃ បាន​ហៅ​លោក កែម ឡី​ ថាជា​ «អធិរាជ​នៃ​ការពិត» ដែល​បាន​វិភាគ​វែកញែក​រាល់​បញ្ហា​សង្គម ដែល​អ្នក​ផ្សេង​មិនដឹង ឬដឹង​ហើយ​មិន​ហ៊ាន​និយាយ ប្រាប់​ទៅ​មហាជន​ដោយ​គ្មាន​ការ​ស្ទាក់ស្ទើរ​ឡើយ។

ក្រៅពី​លោក​ ឡៅ ម៉ុង​ហៃ ក៏​មាន​សាធារណជន​ផ្សេងទៀតបានឱ្យ​ងារ​លោក កែម ឡី ផ្សេង​ៗគ្នា​ដែរ ដូចជា បុរស​សម្តី​មាស លោកគ្រូធំ ឬ អ្នក​រូត​វាំងនន​បង្ហាញ​ការពិត​នៃ​សង្គម ជាដើម។

ចាប់តាំងពី​អំឡុង​ឆ្នាំ២០១០ ពេល​ដែល​លោក កែម ឡី វិភាគ​វែកញែក​បញ្ហា​សង្គម​តាមប្រព័ន្ធ ផ្សព្វផ្សាយ​នានា​នោះ លោក​បាន​ស្រាវជ្រាវ បាន​បង្ហាញ​ច្រើន​ពីបញ្ហា និងដំណោះស្រាយ​លើ ដំណើរការ​អភិវឌ្ឍន៍​ប្រទេស។ ជុំវិញ​ការអភិវឌ្ឍ លោកលើកឡើង​ថា ត្រូវ​មានច្បាប់​ឱ្យ​បាន​គ្រប់គ្រាន់ ដើម្បី​កុំឱ្យ​មាន​គ្រោះថ្នាក់។

លោក កែម ឡី៖ «ក្នុង​ប្រទេស​មួយ​ដែល​មិន​មានច្បាប់​គ្រប់គ្រាន់ មិន​មានការ​បង្ក​បរិយាកាស​វិនិយោគ​បាន​ត្រឹមត្រូវ គឺ​ការ​វិនិយោគ​វា​បានផល​រីកចម្រើន ប៉ុន្តែ​ ផល​ដែល​បាន​ពី​ការអភិវឌ្ឍ វា​រត់​ទៅ​រក​ផ្លូវ​មួយ​មាន​គ្រោះថ្នាក់។ ផ្លូវ​មាន​គ្រោះថ្នាក់ ​ខ្ញុំ​ចង់​សំដៅលើ​វិសមភាព​សេដ្ឋកិច្ច វិសមភាព​សេដ្ឋកិច្ចចង់សំដៅលើ​អ្នកមាន​គឺ​មាន​ដាច់​ច្រើន អ្នក​ក្រកាន់តែច្រើន ហើយគម្លាត​អ្នកក្រ និងអ្នកមាន​កាន់តែ​ខ្លាំង។»

លោក កែម ឡី មិនមែន​គ្រាន់តែ​វិភាគវែកញែក​នៅ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ប៉ុណ្ណោះទេ លោកក៏តែងតែ​ចូលរួម​ផ្ទាល់​ផង​ដែរ​ ដូចជា សកម្មភាព​ការពារ​បរិស្ថាន ការពារ​ធនធាន​ធម្មជាតិ និង​ការ លើកស្ទួយ​សិទ្ធិមនុស្ស​ជាដើម រហូតដល់​មាន​ក្រុម​ខ្លះ​ហៅ​លោក​ថា ជា​បណ្ឌិត​ដើរ​លើ​ដី មិនមែន​ជា​បណ្ឌិត​នៅតែ​ក្នុង​ការិយាល័យ​នោះ​ទេ។ ពេល​ដែល​ឃាតករ​បាញ់សម្លាប់​លោក​ក្នុង​ឆ្នាំ២០១៦ គឺ​ពេលនោះ​លោក​កំពុងតែ​ដំណើរការ​ស្រាវជ្រាវ​បញ្ហា​នៅ​តាម​ព្រំដែន គឺ​លោក​ទៅ​ស្នាក់នៅ​តាម​ភូមិ​ជាមួយ​ពលរដ្ឋដើម្បីស្រាវជ្រាវ ដែល​លោក​ហៅថា «បេសកកម្ម១០០រាត្រី»

ត្បិត​តែ​មានការ​ចោទ​ប្រកាន់​ផ្សេង​ៗ ដោយក្រុម​ខ្លះ​ថា លោកធ្វើ​កិច្ចការឱ្យ​បក្ស​ប្រឆាំង ក្រុម​ខ្លះ​ថា លោក​ធ្វើសកម្មភាព​បំបែក​បក្ស​ប្រឆាំង​ក៏ដោយ ប៉ុន្តែ​លោក កែម ឡី នៅតែបន្ត​បេសកកម្ម​របស់​លោក ដោយ​ពន្យល់​ពលរដ្ឋ​ឱ្យ​មានការ​យល់ដឹង​កើនឡើង និងស្វែងរក​វិធី​សាស្រ្ត​សម្រាប់​ការដឹកនាំ​ប្រទេស​ឱ្យ​កាន់តែ​ប្រសើរ​ឡើង។

ចំណេះ​ជំនាញ​ដែល​លោក​បាន​ស្រាវជ្រាវ​ដឹង ក្រៅពី​វិភាគ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ លោក​ក៏បាន រៀបចំ​គំនិត​ទាំងនោះ​ផ្តល់​ទៅ​គណបក្ស​ប្រឆាំង និង​គណបក្ស​កាន់អំណាច​ដូចគ្នា​ដែរ។ ដំណោះស្រាយ​មួយពាក់ព័ន្ធ​កុំឱ្យ​មានការ​សងសឹក​នយោបាយ លោក កែម ឡី ធ្លាប់​ជំរុញឱ្យ​មានការ​បង្កើត​ច្បាប់​ការពារ​ថ្នាក់ដឹកនាំ ទាំង​សុវត្ថិភាព និង​ជីវភាព​ពេល​អស់ពី​តំណែង។

លោក កែម ឡី៖ «បើ​យើង​រៀប​ច្បាប់​មួយ​ស្តី​ពី​ច្បាប់​គាំពារអ្នក​ដែល​ចុះចេញ​ពី​តំណែង ​ពេល​ដែល​គាត់​លាលែង​ពី​តំណេ​ង ឬលាលែង​ពី​តំណែង​ពេល​ធ្វើ​អី​ខុសហើយ​ត្រូវ​ទទួលខុសត្រូវ។ ទី២ ពេល​ដែល​គា​ត់ចាញ់ឆ្នោត។ ​ទី៣ ពេល​ដែល​គាត់​បាត់បង់​សមត្ថភាព ជួន​ពេល​កំពុង​បំពេញការងារ​បាត់បង់​សមត្ថភាព គាត់​ត្រូវ​ចុះចេញ​ពី​តំណែង​ក្នុង​ប្រការ​ណាមួយ កន្លែង​ហ្នឹង​ត្រូវ​រៀប​ចំ។»

ខ្លឹមសារ​វិភាគ​វែកញែក​នានាត្រូវ​បាន​ផ្សព្វផ្សាយ​លើ​បណ្តាញ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​ឡើងវិញ ខណៈ​ខួប ៤ឆ្នាំ​នៃ​ឃាតកម្ម​សម្លាប់​លោក កែម ឡី កាន់តែ​ខិត​ជិត​ចូល​មកដល់។ ក្រុម​ខ្លះ​ធ្វើសកម្មភាព​ជា​លក្ខណៈ​ស្ថាប័ន ហើយ​ក្រុម​ខ្លះទៀត​ធ្វើសកម្មភាព​ជា​លក្ខណៈ​បុគ្គលិក​ក្នុង​ការ​រំឭក​ពី​ការ​លះបង់​របស់​លោក កែម ឡី។

មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា និង  វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា បាន​រៀបចំ​កម្មវិធី​ឱ្យ​មានការ​ឆ្លើយសំណួរពាក់ព័ន្ធ​លោក កែម ឡី ដើម្បី​ផ្តល់​ជា​រង្វាន់។ ចំណែក​ សមាគម​មូលនិធិ ​កែម ឡី ក៏បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ចូលរួម​ក្នុង​ពិធីបុណ្យ​រំឭក​ខួប​លោក កែម ឡី នៅ​ស្តុ​បស្តា​ម៉ាត​បូកគោ ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី១០ ខែកក្កដា ​ឆ្នាំ២០២០។

លោក កែម ឡី ជា​បញ្ញវន្ត​មួយ​រូប​ស្ថិតនៅ​ក្នុងចិត្ត​របស់​មហាជន ដោយមាន​ការ​តែង​ជា​ចម្រៀង កំណាព្យ ឬសរសេរ​សៀវភៅ​រៀបរាប់​ពី​លោក កែម ឡី។ លើស​ពីនេះ ក៏​មានការ​ធ្វើជា​រូបសំណាក​របស់​លោក ដើម្បី​ជា​ការ​រំឭក​ដល់​គុណសម្បត្តិ​របស់លោក​ផង​ដែរ។

តួនាទី​របស់​បញ្ញវន្ត ​គឺ​​និយាយ​ការពិត ដើម្បី​លុបបំបាត់​ការកុហក​បោកប្រាស់​នានា​នៅក្នុង​សង្គម។ នេះ​ជា​ការ​លើកឡើង​របស់​អ្នក​ទស្សនវិជ្ជា​ជនជាតិ​អាមេរិក​ លោក Noam Chomsky

ចំពោះ​លោក កែម ឡី លោកធ្លាប់​ជំរុញ​ឱ្យ​បញ្ញវន្ត​ថា​ «និយាយ​ការពិត កុំ​និយាយ​ការពារ» «បើ​យើង​ដឹង​ហើយ​មិន​ធ្វើ ទុក​ឱ្យ​អ្នកណា​ធ្វើ?» ជា​ដើម​។

អ្នក​ទស្សនវិជ្ជា​ល្បីល្បាញ​លើ​ពិភពលោក គឺ​លោក Plato និង Aristotle លើកឡើង​ថា បញ្ញវន្ត​ដើរតួ​នាទី​សំខាន់ណាស់​នៅក្នុង​សង្គម ​ក្នុង​ការស្រាវជ្រាវ និង​ផ្តល់​គំនិត​ដល់​រដ្ឋាភិបាល។ 

ក្នុង​ការសិក្សា​ស្រាវជ្រាវ​មួយ​របស់ Global Research ស្តី​ពី​តួនាទី​របស់​បញ្ញវន្ត​នៅក្នុង​សតវត្សរ៍​ទី២១ បញ្ញវន្ត​មាន​តួនាទី​សិក្សា​ស្រាវជ្រាវ​ពី​បញ្ហា​សង្គម និង​ដំណោះស្រាយ ហើយ​យក​ទៅ​បង្ហាត់បង្ហាញ​តាម​សាលារៀន វេទិកា​នានា កម្ម​វី​ធី​វិទ្យុ ទូរទស្សន៍ ឬសរសេរជា​សៀវភៅ​ជាដើម។

បើ​និយាយ​ពី​បណ្ឌិត​បញ្ញវន្ត​នៅ​កម្ពុជា ​ក៏​មាន​ចំនួន​មិន​តិច​ទេដែល​បាន​បញ្ចប់​ថ្នាក់​កម្រិត​ឧត្តម​សិក្សា​រៀងរាល់​ឆ្នាំ រហូតដល់​កាលពី​ចុងឆ្នាំ២០១៩ លោកនាយក​រដ្ឋមន្ត្រី​លើកឡើងពី​ក្តី​បារម្ភ​ករណី​អ្នកទទួល​ងារ​ជា​បណ្ឌិត តែ​មិន​មាន​សមត្ថភាព​គ្រប់គ្រាន់។ ជុំវិញ​ករណីនេះ ក៏​មានការ​លើកឡើង​ពី​ក្រុម​បណ្ឌិត​មួយ​ក្រុម​ពី​ផែនការ ​ស្រាវជ្រាវ​ផ្ទៀងផ្ទាត់​ភាព​ត្រឹមត្រូវ​អ្នកទទួល​បាន​ងារ​ជា​បណ្ឌិត​ ផង​ដែរ។

បើ​ទោះជា​កម្ពុជា​មាន​បណ្ឌិត​បញ្ញវន្ត​ច្រើន ប៉ុន្តែ ​បញ្ហា​ធំៗ​របស់​សង្គម ដូចជា អយុត្តិធម៌​សង្គម គ្រឿងញៀន បរិស្ថាន​ ជាដើម ​គឺ​មិនសូវ​សម្បូរបណ្ឌិត ឬបញ្ញវន្តចេញ​និយាយ​វែកញែក​ពន្យល់​ពលរដ្ឋ​នោះ​ទេ។

ដោយសារ​បរិបទ​ដែល​មើលឃើញ​ថា បណ្ឌិត​បញ្ញវន្ត​មិនសូវ​សកម្ម​ចេញមុខក្នុង​ការ​ពន្យល់​សាធារណជន​ពី​អ្វី​ដែល​ខ្លួន​បាន​រៀនសូត្រ បាន​ស្រាវជ្រាវ ឬបាន​ចេះដឹង​នោះ ទើប​លោក Albert Einstein បាន​ពោល​ថា ​«ពិភពលោក​នេះ មិន​ត្រូវ​បាន​បំផ្លាញ​ដោយ​ពួក​មនុស្ស​អាក្រក់​តែឯង​នោះ​ទេ តែ​ក៏ដោយ​សារ​ពួក​មនុស្ស​ល្អ ដែល​ពួក​គេ​បាន​ឈរ​ឱបដៃ​មើល»

នៅក្នុង​ពិភពលោក ឬសង្គម​មួយ ពេល​ដែល​រង​ការបំផ្លាញ មិនមែន​គ្រោះថ្នាក់​តែមនុស្ស​ដែល​ទទួលការ​អប់រំ​តិច​នោះ​ទេ ​គឺ​រួមទាំ​ងបញ្ញវន្ត និង​កូនចៅ​របស់​ពួក​គេ​ក៏​រងគ្រោះ​ដែរ​ ដូច​ករណី​សម័យ​ខ្មែរក្រហម ក្រុម​នាយទុន ​និងបញ្ញវន្ត ក្លាយជា​ក្រុម​គោលដៅ​ដែល​ត្រូវ​សម្លាប់ ហើយ​បើ​មើលក្នុង​ស្ថានភាព​សង្គ្រាមលោក​លើក​ទី១ និង​លើក​ទី២ គឺ​គ្រោះថ្នាក់​ក៏​កើតមាន​លើ​មនុស្ស​គ្រប់គ្នា​មិន​ប្រកាន់ឋានៈ តួនាទី ឬជីវភាព​ឡើយ​៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

3 Responses to "វិភាគ៖ ភាព​ជា​​គំរូ​​របស់​​លោក​ កែម​ ឡី​ ក្នុង​នាម​​ជា​​បញ្ញ​វន្ត​​"

  1. Sosocheath says:

    សរសេីរអាកែមក្តខ្លី អ្ហែងហ្នឹងឆ្កួតសុទ្ធ!
    វាចេះស្អីវា ?
    អញសួរ វាមិនដែលឆ្លេីយរួច បិទ
    Comment រត់ប្រាសអាយុសោះហ្នឹងៗ
    ពួកអាបោកប្រាស ទាល់តែយូរ បាន
    ហ៊ាននៅតទល់ជាមួយអញ !
    អាម៉ាក្សចេះត្រឹមព្រុសដូចឆ្កែ មានអីអស្ចារ្យ!

  2. Anonymous says:

    why some dump guy was so uneducated set up the story that made no one believed on that murder. no body else beside HUN SEN because he knew Dr KEM LAI knew every thing about his dictatorship. HAS….the real CHOUPSAMLAP is HUN SEN order his gang to murder . please do not trying to manipulated to suit your dump ideological idea . HUN SEN was 100% the killer of so many Cambodian since he was POL POT commander .

  3. so socheath says:

    ទណ្ឌិត សម រង្ស៉ី យករូបបុរសសរសៃប្រសាទ ដែលចងកសម្លាប់ខ្លួននៅខេត្តតាកែវ ទៅបង្ហោះបំភាន់មហាជនថា «ចងកព្រោះជំពាក់បំណុលធនាគារ»

    (ភ្នំពេញ)៖ ដើម្បីបំពុលបណ្តាញសង្គមកាន់តែខ្លាំងក្លាឡើង ស្របពេលដែលកម្ពុជា ក៏ដូចជាពិភពលោក រងផលប៉ះពាល់ដល់សេដ្ឋកិច្ចដោយការរីករាលដាលជំងឺកូវីដ១៩ អាពូជឆ្កែ សម រង្ស៉ី
    មេក្រុមឧទ្ទាមក្រៅច្បាប់ នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០ បានយករូបបុរសសរសៃប្រសាទម្នាក់ ដែលចងកសម្លាប់ខ្លួននៅខេត្តតាកែវ ទៅបង្ហោះបំភាន់មហាជនថា គាត់ចងកព្រោះជំពាក់លុយធនាគារទៅវិញ។
    អាពូជឆ្កែ សម រង្ស៉ី បានសរសេរនៅលើ Facebook របស់វាថា៖ ថ្ងៃនេះ តាមព័ត៌មានទទួលបាន
    ពីបណ្តាញសង្គម មានពលរដ្ឋខ្មែរយ៉ាងតិច ២នាក់ បានចងកសម្លាប់ខ្លួន ដោយសារតែមិនអាចប្រឈមមុខបញ្ហាបំណុលជុំខ្លួន។ ធនាគារចេះតែមកគំរាមរឹបអូសទ្រព្យសម្បត្តិបន្តិចបន្តួច ដែលនៅសេសសល់»។
    រូបភាពសពដែលអាពូជឆ្កែ សម រង្ស៉ី បានយកមកបង្ហោះបំភាន់សាធារណជននេះ គឺសពបុរសម្នាក់ឈ្មោះ សេម ថា អាយុ៣២ឆ្នាំ ដែលបានចង «ក» សម្លាប់ខ្លួនកាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០ នៅផ្ទះរបស់ខ្លួន ក្នុងភូមិត្រាច ឃុំស្រែរនោង ស្រុកត្រាំកក់ ខេត្តតាកែវ។ ក្រោយទទួលមរណភាព រូបភាពសពបុរសមានបញ្ហាសតិនេះ ត្រូវបានជនអនាមិកយកទៅបង្ហោះតាមបណ្ដាញសង្គមថា ជនរងគ្រោះសម្លាប់ខ្លួនព្រោះតែជំពាក់លុយធនាគារ ហើយត្រូវធនាគាររឹបអូសទ្រព្យសម្បត្តិ។
    ពាក់ព័ន្ធនឹងករណីនេះ ស្រ្តីជាប្រពន្ធជនរងគ្រោះអ្នកស្រី សេម ជ្រឿន នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០ បានចេញមុខមកបដិសេធ ថ្កោលទោស និងច្រានចោលទាំងស្រុងចំពោះជនទាំងឡាយ ដែលយករូបសពប្តីរបស់គាត់ ទៅបង្ហោះបំភ្លៃការពិតបង្កាច់បង្ខូចថា «គាត់ចងកដោយសារជំពាក់លុយធនាគារ» ប៉ុន្តែការពិតប្តីរបស់គាត់មានជំងឺសរសៃប្រសាទ។
    អ្នកស្រី សេម ជ្រឿន ប្រពន្ធជនរងគ្រោះ បានថ្លែងថា «ក្រុមគ្រួសារខ្ញុំ មិនបានជំពាក់លុយធនាគារណាមួយនោះទេ ហើយប្ដីខ្ញុំចង «ក» សម្លាប់ខ្លួន គឺដោយសារតែគាត់មានជំងឺសសៃប្រសាទ មិនដូចជាការលើកឡើងតាមបណ្ដាញសង្គមថា ធនាគារ រឹបអូសយកទ្រព្យសម្បត្តិ ប្ដីខ្ញុំគ្មានជម្រើសក៏ចង «ក» សម្លាប់ខ្លួន»។
    អ្នកស្រីបានបន្តថា កន្លងមកប្ដីអ្នកស្រីដែលមានជំងឺសសៃប្រសាទ ធ្លាប់បានបានចង «ក» និងលេបថ្នាំសម្លាប់ខ្លួនម្ដងហើយ តែត្រូវបានញាតិជិតខាង និងក្រុមគ្រួសារឃើញទាន់ និងបានជួយទាន់ពេលវេលា ក៏ប៉ុន្តែកាលពីម្សិលមិញនេះ ខណៈពេលក្រុមគ្រូសារមិននៅផ្ទះ គាត់ក៏បានចង «ក» សម្លាប់ខ្លួនតែម្ដង។
    ជាមួយនោះដែរអ្នកប្រើប្រាស់ Facebook បានចូល Comment នៅលើ Facebook របស់អាពូជឆ្កែ
    សម រង្ស៉ី ថា «សូមលោកពូ កុំបំពុលសង្គមអីបានទេ ! ខាងគ្រួសារនៃសពគាត់បានបញ្ជាក់ហើយថា បងប្រុសមិនមែនស្លាប់ដោយសារធនាគាររឹបអូសទេ ! ឈប់បានឈប់ទៅ !»។
    ដោយឡែកអ្នកប្រើប្រាស់ Facebook «Seang Piseth» ក៏បានសរសេរថា៖ «គ្រួសារខ្ញុំកំពុងមានទុក្ខបែរជាផេកទាំងពីរនេះវាប្រឌិតរឿងថោកទាបទៅវិញ។ ចិត្តអ្នកឯងសត្វឬក៏ចិត្តនរក??រឿងពិតមិនដូចដែលផេកទាំង២នេះផុសនោះទេ»។
    សូមបញ្ជាក់ថា ចាប់តាំងពីប្រទេសកម្ពុជា មានករណីឆ្លងជំងឺកូវីដ១៩ ប្រជាពលរដ្ឋជាច្រើន បានបាត់បង់ ឬមានការថមថយនូវចំណូលមួយចំនួន ដោយសារតែផលប៉ះពាល់ លើសេដ្ឋកិច្ចទាំងមូល។ ទណ្ឌិត សម រង្ស៉ី មេដឹកនាំក្រុមឧទ្ទាម បានយកឱកាសនេះ បង្កចលាចល តាមរយៈការអំពាវនាវឱ្យប្រជាពលរដ្ឋដែលជំពាក់បំណុល កុំឱ្យសងបំណុលធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុតទៅទៀត។ ដើម្បីសម្រេចមហិច្ចតានេះ អាពូជឆ្កែសម រង្ស៉ី បានរៀបចំក្រុមឆ្កែបរិវា របស់ ដើម្បីធ្វើយុទ្ធនាការ បំភាន់សាធារណជនជាបន្តបន្ទាប់៕