បទយកការណ៍
12/07/2020 – 12:59
ដោយ៖ អេង គីមហុង
RFI
បញ្ហាកូវីដ១៩ បានប្រែក្លាយស្ត្រីម្នាក់ឲ្យធ្វើការលើសមុន ដោយត្រូវលាត់ដៃអាវដាំស្មៅលក់ ដើម្បីយកលុយទៅទិញអង្ករ បន្លែ ត្រី សាច់ ដើម្បីបំពេញតម្រូវការក្រពះ។ តែយ៉ាងការងាររបស់គាត់នេះ បានត្រឹមបំពេញតម្រូវការក្រពះ តែមិនអាចដោះបំណុលដែលមាននៅធនាគារបានទេ។ ក្នុងស្ថានភាពដ៏លំបាកដោយសារវិបត្តិកូវីដ១៩ ស្ត្រីរូបនេះ ថែមទាំងគិតចង់លក់ដីនិងផ្ទះរបស់ខ្លួនដើម្បីដោះបំណុលធនាគារឲ្យរួចស្រេច ប៉ុន្តែមិនដាច់ចិត្តដោយសារគ្មានកន្លែងផ្សេងសម្រាប់រស់នៅក្រៅតែពីផ្ទះមួយខ្នងដែលមានសព្វថ្ងៃ។