ក្រុម​យុវជន​ចលនា​មាតា​ធម្មជាតិ​រក​ឃើញ​ខ្យល់​ពុល​ក្នុង​កម្រិត​ខ្ពស់​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ៣

ដោយ ទីន ហ្សាការីយ៉ា
2020-07-14
RFA

យុវតី​នៃ​ចលនា​មាតា​ធម្មជាតិ បង្ហាញ​អំពី​ជាតិ​ពុល​ក្នុង​ខ្យល់​មាន​កម្រិត​ខ្ពស់ នៅ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ៣ ដែល​កំពុង​សាងសង់​ពី​ភ្នំពេញ​ទៅ​កំពត ប៉ះពាល់​ដល់​សុខភាព​ផ្លូវ​ដង្ហើម ចំពោះ​អ្នក​ធ្វើ​ដំណើរ កម្មករ និង​ពលរដ្ឋ រស់​នៅ​តាម​បណ្ដោយ​ផ្លូវ​នេះ។

យុវតី​នៃ​ចលនា​មាតា​ធម្មជាតិ បង្ហាញ​អំពី​ជាតិ​ពុល​ក្នុង​ខ្យល់​មាន​កម្រិត​ខ្ពស់ នៅ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ៣ ដែល​កំពុង​សាងសង់​ពី​ភ្នំពេញ​ទៅ​កំពត ប៉ះពាល់​ដល់​សុខភាព​ផ្លូវ​ដង្ហើម ចំពោះ​អ្នក​ធ្វើ​ដំណើរ កម្មករ និង​ពលរដ្ឋ រស់​នៅ​តាម​បណ្ដោយ​ផ្លូវ​នេះ។

 រូប៖ ពី​វីឌីអូ​ចលនា​មាតា​ធម្មជាតិ



ក្រុម​យុវជន​ចលនា​មាតា​ធម្មជាតិ​ បាន​រក​ឃើញ​ថា​មាន​ជាតិ​ពុល​ក្នុង​ខ្យល់​កម្រិត​ខ្ពស់​ នៅ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ៣​ ដែល​កំពុង​សាងសង់​ ពី​ភ្នំពេញ​ទៅ​កំពត​ ដែល​អាច​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ផ្លូវ​ដង្ហើម​ ចំពោះ​អ្នក​ធ្វើដំណើរ​ អ្នក​លក់ដូរ​ កម្មករ​ជួសជុល​ផ្លូវ​ និង​ពលរដ្ឋ​ជា​ច្រើន​ដែល​កំពុង​រស់​នៅ​តាម​បណ្ដោយ​ផ្លូវ​នេះ​។​ ទោះ​ជា​យ៉ាង​ណា អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន ចោទ​ប្រកាន់​ថា ការ​រក​ឃើញ របស់​ក្រុម​យុវជន​ទាំង​នេះ មាន​បំណង​ទុច្ចរិត។

​ក្រុម​យុវជន​ចលនា​មាតា​ធម្មជាតិ អះអាង​ថា នៅ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ៣ ដែល​កំពុង​សាងសង់​ដោយ​ក្រុមហ៊ុន​ចិន ឈ្មោះ ​ឆាយណារ៉ូដ​ អ៊ែនប្រ៊ីដ​ ឃូភើរេហ្សិន ​(China Road & Bridge Cooperation) កំពុង​បង្ក​ឲ្យ​មាន​ដី​ហ៊ុយ​ខ្លាំង​ដូច​មេឃ​ចុះ​អ័ព្ទ ដែល​ពួក​គេ​ព្រួយ​បារម្ភ​ថា ករណី​នេះ នាំ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សុខុមាលភាព​ប្រជាជន។

តាម​រយៈ វិឌីអូ​ខ្លី​រយៈ​ពេល​ជាង ២នាទី ដែល​យុវជន​ចលនា​មាតា​ធម្មជាតិ ផលិត និង​បង្ហោះ​នៅ​លើ​ហ្វេសប៊ុក​នៅ​ថ្ងៃ​ទី១៣ ខែ​កក្កដា បង្ហាញ​ថា នៅ​ពេល​ពួក​គេ​ប្រើប្រាស់​ម៉ាស៊ីន​វាស់​ស្ទង់​កម្រិត​គុណភាព​ខ្យល់​នៅ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ៣ នោះ គឺ​សន្ទស្សន៍​គុណភាព​ខ្យល់​ (AQI) ឡើង​រហូត​ដល់​ ជាង​៤០០ ​ដែល​មាន​ន័យ​ថា​ ការ​បំពុល​ខ្យល់​ឡើង​ខ្ពស់​ក្នុង​កម្រិត​គ្រោះថ្នាក់ ផ្ទុយ​ពី​ការ​អះអាង​របស់​ក្រសួង​បរិស្ថាន​ដែល​ថា កម្រិត​គុណភាព​ខ្យល់​នៅ​កម្ពុជា មាន​ភាព​ល្អ​ប្រសើរ​៖ «

កម្រិត​សន្ទស្សន៍​​គុណភាព​​ខ្យល់​​ ​ ដែល​​មាន​ពី​ ​០​ ដល់ ៥០​​មីក្រូម៉ែត​​ គឺ​​ល្អ​​ ហើយ​ចន្លោះ​ពី ៥១​ ទៅ ១០០​មីក្រូម៉ែត ​​គឺ​មធ្យម​​  និង​ចន្លោះ ១០១​​ទៅ​​ ២០០​​មីក្រូម៉ែត​​ គឺ​​ប៉ះពាល់​​សុខភាព។ ចំណែក​ចាប់​ពី  ២០១ ​ដល់ ៣០០​​មីក្រូម៉ែត​​ បង្ហាញ​ប៉ះពាល់​ខ្លាំង​​ដល់​​សុខភា​ព ​និង​កម្រិត ​៣០១​​មីក្រូម៉ែត​​ឡើង​​ទៅ​​ គឺ​​ចាត់​​ទុក​​ក្នុង​​កម្រិត​​គ្រោះថ្នាក់​​។​

ទន្ទឹមគ្នានេះ ពលរដ្ឋ​ម្នាក់​ដែល​កំពុង​រស់​នៅ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ៣​ ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះ ​ប្រាប់​អាស៊ីសេរី​ថា​ ចាប់​តាំង​ពី​ការ​ចាប់​ផ្តើម​ធ្វើ​ផ្លូវថ្នល់​​រហូត​មក​ គឺ​ធូលី​ដី ចាប់​ផ្ដើម​ហ៊ុយ​ខ្លាំង​ ហើយ​ក្រុមហ៊ុន​សាងសង់​ផ្លូវ​នេះ​ ស្រោចទឹក​ត្រង់​តែ​ចំណុច​ណា ដែល​គេ​សាង​សង់ និង២ ដង​ប៉ុណ្ណោះ​ក្នុង ១ថ្ងៃ។​ ពលរដ្ឋ​រូប​នេះ​អះអាង​ទៀត​ថា​ ធូលី​ដី​ហ៊ុយ​ខ្លាំង​នៅ​ពេល​មិន​មាន​ភ្លៀង​ ហើយ​ក៏​មិន​ដឹង​ថា ​ផ្លូវ​នេះ​នឹង​ត្រូវ​រួចរាល់​នៅ​ពេល​ដែរ​ ដែល​ធ្វើ​ឲ្យ​ពួក​គាត់​ពិបាក​ក្នុង​ការ​រស់​នៅ៖ «

ទាក់ទងនឹងរឿងនេះ មន្ត្រី​នាំ​ពាក្យ​នៃ​ក្រសួង​បរិស្ថាន​ លោក ​នេត្រ ​ភក្ត្រា ​បាន​ឆ្លើយ​តប​តាម​ប្រព័ន្ធ​តេឡេក្រាម​ដោយ​ចោទ​ប្រកាន់​ថា ការ​ផលិត​វីដេអូ​របស់​ក្រុម​យុវជន​ចលនា​មាតា​ធម្មជាតិ​ គឺ​ជា​ការ​ព្យាយាម​និយាយ​ពី​ចំណុច​អវិជ្ជមាន​ក្នុង​គោល​ដៅ​ទុច្ចរិត​តាម​បញ្ជា​របស់​មេ​ចលនា​មាតា​ធម្មជាតិ​​ដែល​កំពុង​រស់​នៅ​ក្រៅ​ប្រទេស​ប៉ុណ្ណោះ។ លោក​ អះអាង​បន្ថែម​ថា​ កន្លែង​សាងសង់​ផ្លូវ​ដែល​ត្រូវ​ឈូស​ឆាយ​ដី​នឹង​នាំ​ឱ្យ​មាន​កម្រិត​ ខ្យល់​ PM2.5ឡើង​ខ្ពស់។ លោក បន្តថា​ ជា​វិធានការ​គឺ​ក្រសួង បាន​តម្រូវ​ឱ្យ​ក្រុមហ៊ុន​ដែល​សាងសង់​ត្រូវ​ស្រោច​ទឹក​ជា​ប្រចាំ​ដើម្បី​កាត់​បន្ថយ​ការ​បំពុល​ខ្យល់​ និង​សុំ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​តាម​បណ្ដោយ​ផ្លូវ​ចូល​រួម​ស្រោច​ទឹក​លើ​ដី​នៅមុខ​ផ្ទះ​ខ្លួន។​

​រីឯអ្នកនាំពាក្យ​ ក្រសួង​សាធារណ​ការ​ និង​ដឹក​ជញ្ចួន​ លោក ​ប៉ាល់ ​ចន្ទតារា​ បាន​ឆ្លើយ​តប​ថា​ ក្រសួង​យក​ចិត្ត​ទុកដាក់​ និង​ប្រើ​គ្រប់​មធ្យោបាយ​ដើម្បី​ទប់ស្កាត់​នូវ​ផល​ប៉ះពាល់​។​  លោក​បន្ថែម​ថា​ ក្រុម​យុវជន​អាច​ផ្ញើ​របាយការណ៍​ពី​ផល​ប៉ះ​ពាល់​នេះ​  ទៅ​ក្រសួង​ដើម្បី​ស្រាវជ្រាវ​  និង​មាន​វិធានការ​ចំពោះ​ករណី​នេះ។

យុវជន​ចលនា​មាតា​ធម្មជាតិ លោក ​ថុន ​រដ្ឋា​ អះអាង​ថា​ ការ​រក​ឃើញ​របស់​ ក្រុម​យុវជន ​គឺ​មិន​មែន​ជា​ការ​ចោទ​​​​ប្រកាន់​ដោយ​បំណង​ទុច្ចរិត​ទៅ​លើ​រដ្ឋាភិបាល​ និង​ក្រសួង​ពាក់ព័ន្ធ​នោះ​ទេ​​ ប៉ុន្តែ​វីឌីអូ​នេះ គឺ​បង្ហាញ​អំពី​អ្វី​ដែល​យុវជន​បាន​រក​ឃើញ​អំពី​ផល​ប៉ះពាល់​ដោយ​សារ​កម្រិត​ពុល​ក្នុង​ខ្យល់​ខ្ពស់​ ហើយ​ទាមទារ​ឲ្យ​​ក្រសួង​ចាត់​វិធានការ​ ដើម្បី​សុខភាព​របស់​សាធារណជន​ ប៉ុណ្ណោះ។​ លោក​ថា​​ ក្រុម​យុវជន​គួរ​តែ​ទទួល​បាន​ការ​លើក​ទឹក​ចិត្ត​ ពី​ក្រសួង​ចំពោះ​ការ​រក​ឃើញ​នេះ​ ជាង​ការ​ចោទ​ប្រកាន់​មក​លើ​យុវជន​ដោយ​គ្មាន​មូលដ្ឋាន៖ «

ផ្លូវ​លេខ​ជាតិ​៣ កំពុង​សាង​សង់​ មាន​ប្រវែង​ ១៣៤​ គីឡូមែត្រ​ ​ដំណើរ​សាងសង់​កាល​ពី​ខែ​តុលា ឆ្នាំ២០១៨ ដែល​នឹង​បញ្ចប់​នៅ​ចុង​ឆ្នាំ២០២១ ដោយ​គិត​មក​ដល់​ពេល​នេះ គម្រោង​នេះ សាងសង់​សម្រេច​បាន​ជាង ៧៥ភាគ​រយ​ហើយ។ គម្រោង​នេះ​គ្រោង​ចំណាយ​ថវិកា​ជាង ២រយ ១៩ពាន់ (២១៩.៩១១) លាន​ដុល្លារ​អាមេរិក​ជា​ហិរញ្ញប្បទាន​សម្បទាន​ពី​សាធារណរដ្ឋប្រជាមានិត​ចិន រួម​នឹង​ថវិកា​បដិភាគ​របស់​រដ្ឋាភិបាល​កម្ពុជា និង​សាងសង់​ដោយ​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន និង​ថ្នល់​ចិន (China Road and Bridge Corporation)។ ទោះ​ជា​យ៉ាង​ណា កន្លងមក រដ្ឋមន្ត្រី​ក្រសួង​សាធារណការ ​និង​ដឹក​ជញ្ជូន​ លោក ​ស៊ុន ​ចាន់ថុល ​ធ្លាប់​បាន​ព្រមាន​ម្ដង​រួច​មក​ហើយ​ទៅ​លើ​ក្រុមហ៊ុន​នេះ​ កាល​ពី​ចុង​ឆ្នាំ២០១៩​ ដោយ​សារ​ការ​សាងសង់​ផ្លូវ​ថ្នល់​មិន​ស្រប​តាម​បច្ចេកទេស​ត្រឹម​ត្រូវ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

3 Responses to "ក្រុម​យុវជន​ចលនា​មាតា​ធម្មជាតិ​រក​ឃើញ​ខ្យល់​ពុល​ក្នុង​កម្រិត​ខ្ពស់​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ៣"

  1. so socheath says:

    រួចម៉េចង៉ែង ​មិន​ពាក់អាប្រដាប់ស្រូបខ្យល់ អុកស៊ីហ្សែនហ្នឹង បាក់ឲ្យ កាដួយង៉ែងផង !
    តិចអាខ្យលពុលហ្នឹង វារុលចូលប្រហោងកាដួយង៉ែង នាំឲ្យរលួយវ៉ល់ទៅ !

  2. Anonymous says:

    Bloody so socheat veitcong germ are so rude ‘ hell gate waiting for you so socheat’

  3. Sosocheath says:

    ធ្វេីថ្នល់ដីវាហុយហេីយមីកាដួយឆ្កែ!
    បេីអត់ធ្វេីថ្នល់ វាមានស្អីហុយ!
    តែបេីង៉ែងនិយាយថា ដីហុយក្នុងខ្យល់ហ្នឹងវាពុល ង៉ែងកុំពាក់
    អាប្រដាប់ស្រូបខ្យល់អុកសុីហ្សែនហ្នឹងតែនឹងមុខ ។ ត្រូវពាក់វាឲ្យ
    កាដួយឆ្កែង៉ែងផង ក្រែងអាខ្យល់ពុលហ្នឹង វាហុយចូលរុន្ធ
    កាដួយរលួយឆ្តិញវ៉ល់ទៅ។
    មីពូជសំផឹង ការងារអត់ធ្វេីដេីរតែបង្កររឿងមែន ?
    បរិស្ថានល្អតែង៉ែង មីកាដួយស្អុយ!
    ង៉ែងឆ្លេីយមកមេីល ?