“ការ​បញ្ជាទិញ​រថយន្ត​ធុន​ធំ​សម្រាប់​វិស័យ​យោធា​ក្នុង​ស្ថានភាព​បច្ចុប្បន្ន គឺ​ជា​ការ​ខ្ជះខ្ជាយ​ថវិកា”

ដោយ ជាតិ ចំណាន
2020-07-14
RFA

លោក គឹម សុខ អ្នកវិភាគ​នយោបាយ ក្នុង​វេទិកា​អ្នក​ស្ដាប់​អាស៊ី​សេរី រាត្រី​ថ្ងៃ​ទី៧ ខែ​មករា ឆ្នាំ២០១៩។

លោក គឹម សុខ អ្នកវិភាគ​នយោបាយ ក្នុង​វេទិកា​អ្នក​ស្ដាប់​អាស៊ី​សេរី រាត្រី​ថ្ងៃ​ទី៧ ខែ​មករា ឆ្នាំ២០១៩។

 RFA


អ្នកវិភាគ​និង​មន្ត្រី​បក្ស​ប្រឆាំង​ថា ការណ៍​ដែល​រដ្ឋាភិបាល​បញ្ជា​ទិញ​រថយន្ត​ធុន​ធំ​ជិត ៣០០​គ្រឿង​សម្រាប់​វិស័យ​យោធា​ពី​ប្រទេស​ចិន​ក្នុង​ស្ថានភាព​កំពុង​មាន​វិបត្តិ​សេដ្ឋកិច្ច និង​ការ​រាតត្បាត​ជំងឺ​កូវីដ-១៩ គឺជា​ការ​ខ្ជះខ្ជាយ​លុយ និង​មិន​គិត​ពី​ការ​លំបាក​របស់​ពលរដ្ឋ។ ប៉ុន្តែ​មន្ត្រី​បក្ស​កាន់អំណាច​ថា នេះ​ជា​ខ្ទង់​ចំណាយ​តិចតួច​ប៉ុណ្ណោះ ហើយ​ថា កម្ពុជា​ត្រូវការ​ពង្រឹង​វិស័យ​យោធា​ដែរ។

អ្នកវិភាគ និង​មន្ត្រី​បក្ស​ប្រឆាំង​លើកឡើង​ថា បញ្ហា​ចំពោះ​មុខ​របស់​កម្ពុជា​នៅ​ពេល​នេះ គឺ​ពលរដ្ឋ​គ្មាន​អង្ករ​ច្រក​ឆ្នាំង ដូច្នេះ​រដ្ឋាភិបាល​គួរ​ចំណាយ​ថវិកា​ដែល​ខ្លួន​មាន ទៅ​ដោះស្រាយ​បញ្ហា​ពលរដ្ឋ​សិន​។ ពួកគេ​ថែមទាំង​រិះគន់​ថា ការ​បញ្ជាទិញ​រថយន្ត​ធុន​ធំ​ជិត ៣០០​គ្រឿង សម្រាប់​ពង្រឹង​អំណាច​របស់​ក្រុម​គ្រួសារ​លោក ហ៊ុន សែន។

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ ដែល​កំពុង​រស់នៅ​សហរដ្ឋអាមេរិក លោក អ៊ុំ សំអាន និយាយ​ថា រដ្ឋាភិបាល​គួរ​កែទម្រង់​សមត្ថកិច្ច​យោធា​នៅ​ពេល​ក្រោយ។

លោក​បន្ត​ថា ទោះ​ការទិញ​នេះ​មិនមែន​ជា​ថវិកាជាតិ​ក្ដី ប៉ុន្តែ​នេះ​ជា​ការ​ការ​ខ្ជះខ្ជាយ​ថវិកា៖ «ត្រូវ​ដោះស្រាយ​វិបត្តិ​សេដ្ឋកិច្ច ត្រូវ​ជួយ​ទៅ​កម្មករ ដែល​អត់​ការងារ​ធ្វើ ត្រូវ​ជួយ​ប្រជាពលរដ្ឋ​ដែល​អត់បាយ​ហូប ដែល​កំពុង​ប្រឈមមុខ​ដោយសារ​ជំងឺ​កូវីដ១៩ ជា​រឿង​សំខាន់​ជាង​ការ​យក​លុយ​ទាំងនោះ​ទៅ​ទិញ​ឡាន​យោធា»។

អាស៊ីសេរី​បាន​បាន​ព្យាយាម​សុំ​ការ​បំភ្លឺ​ពី​អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ លោក ឈុំ សុជាត និង​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន ប៉ុន្តែ​ទូរស័ព្ទ​ចូល​ជា​ច្រើនដង​គ្មាន​អ្នក​ទទួល​នៅ ថ្ងៃ​ទី​១៣ ខែ​មិថុនា។

ប៉ុន្តែ អ្នកនាំពាក្យ​កងទ័ពជើងគោក លោក ម៉ៅ ផល្លា ឱ្យ​សារព័ត៌មាន​ថ្មីៗ ​ដឹង​កាល​ពី​ថ្ងៃ​ទី១២ ខែ​មិថុនា ថា ថវិកា​សម្រាប់​ទិញ​រថយន្ត​ធុន​ធំ​ចំនួន ២៩០​គ្រឿង ពី​ប្រទេស​ចិន​នេះ​មិនមែន​ជា​លុយ​រដ្ឋ​ទេ​គឺ​បាន​មក​តាមរយៈ​ផ្ដល់​ពី​សប្បុរសជន​នានា តាម​ការ​អំពាវនាវ​របស់​លោក ហ៊ុន សែន។ ទោះ​យ៉ាង​ណា​អ្នកនាំពាក្យ​រូប​នេះ មិនទាន់​ឱ្យ​ដឹង​ពី​ចំនួន​លុយ​ដែល​ត្រូវ​ចំណាយ​ក្នុង​ការទិញ​សម្ភារៈ​យោធា​នេះ​ទេ។

ចំណែក​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ឱ្យ​អាស៊ីសេរី​ដឹង​ថា ការ​បញ្ជាទិញ​ត្រឹម​រថយន្ត​ជិត ៣០០​គ្រឿង មិន​ច្រើន​ទេ ហើយ​ជា​សណ្ដា​ចិត្ត​របស់​សប្បុរសជន​ដែល​គេ​មិន​ភ្លេចគុណ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ដឹកនាំ​រដ្ឋាភិបាល និង​បាន​ធ្វើ​ឱ្យ​អ្នក​ទាំងនោះ​រកស៊ី​មាន​។ លោក​បន្ត​ថា បើ​ទោះ​ជា​ប្រទេស​ជួប​បញ្ហា​នៃ​ការ​រាតត្បាត​ជំងឺ​កូវីដ-១៩ ប៉ុន្តែ​ការ​បំពេញ​កង្វះខាត​នៃ​ផ្នែក​យោធា​ក៏​ជា​រឿង​ដែល​មិន​អាច​បំភ្លេច​បាន​ដែរ៖ «កូវីដ​មក​មែន​ខ្វះខាត​មែន ក៏ប៉ុន្តែ​កងទ័ព​ក៏​មិន​អាច​ខ្វះខាត​បាន​ដែរ​រឿង​កិច្ចការពារ​ប្រទេស​ត្រូវតែ​មាន​អ៊ីចឹង​មាន​គេ​ជួយ​មក យើង​ត្រេកអរយើង​អរគុណ​ដល់​សប្បុរសជន​នានា​ដែល​បាន​ជួយ»។

អ្នកវិភាគ​នយោបាយ​និង​សង្គម​លោក គឹម សុខ រិះគន់​ថា ពេលនេះ​ពលរដ្ឋ​កំពុង​ជួប​ការ​លំបាក ប៉ុន្តែ​រដ្ឋាភិបាល​បែរ​ជា​យក​ធនធាន​របស់​ខ្លួន​មាន​ទៅ​ទំនុកបម្រុង​ចិន ដែល​ជា​ថ្នូរ​នឹង​ការ​ការពារ​អំណាច​របស់​ក្រុម​លោក ហ៊ុន សែន។ លោក​ថា គ្មាន​មេដឹកនាំ​ប្រទេស​ណាមួយ គេ​ចំណាយ​លើ​យោធា​ក្នុង​ពេល​ពលរដ្ឋ​ជួប​ការ​លំបាក​បែបនេះ​ទេ​។ ទង្វើ​របស់​រដ្ឋាភិបាល​បែបនេះ​គឺជា​រូបភាព​មួយ​នៃ​ការ​ពឹង​ចិន​ឱ្យ​ការពារ​អំណាច​ប៉ុណ្ណោះ៖ «ទោះបីជា​លុយ​នោះ​ជា​ប្រភព​ជាតិ ឬ​សប្បុរសជន​ក៏ដោយ គេ​ត្រូវ​សន្សំ​លុយ​ជួយ​ប្រជាពលរដ្ឋ​សិន ហើយ​បើ​ត្រូវ​ការពារ​ជាតិ​កម្លាំង​ឈ្លានពាន​ពី​បរទេស​ជិតខាង​ស្ថានភាព​កម្ពុជា​គួរ​ទិញ​យន្តហោះ ឬ​អាវុធ​ធន់​ធ្ងន់​មិនមែន​ឡាន​យោធា​បែបនេះ​ធ្វើ​ឱ្យ​តែ​ខាត​លុយ​ទេ»។

រដ្ឋាភិបាល​កម្ពុជា​តែង​ចំណាយ​លុយ​រាប់​លាន​ដុល្លារ បញ្ជា​ទិញ​អាវុធ​ពី​ចិន កាលពី​ឆ្នាំ​២០១៣ កម្ពុជា​បាន​ទិញ​ឧទ្ធម្ភាគចក្រ​ចំនួន ១២​គ្រឿង ប្រភេទ Zhi-9 (Z-9) ពី​ប្រទេស​ចិន​។ ចិន​ឱ្យ​កម្ពុជា​ខ្ចី​ថវិកា​ជិត​២​រយ​លាន​ដុល្លារ សម្រាប់​ទិញ​យន្តហោះ​ទាំង ១២​គ្រឿង​នោះ​។ កម្ពុជា​មាន​គម្រោង​ទិញ​យន្តហោះ​ចម្បាំង​ពី​ចិន​ក្នុង​ប៉ុន្មាន​ឆ្នាំ​ខាងមុខ​ទៀត។ មន្ត្រី​បក្ស​​ប្រឆាំង​តែង​រិះគន់​ថា រដ្ឋាភិបាល​ចំណាយ​យ៉ាង​ច្រើន​នេះ គឺ​ដើម្បី​ការពារ​អំណាច​របស់​ខ្លួន និង​ទុក​បង្ក្រាប​ពលរដ្ឋ​ខ្លួនឯង​ប៉ុណ្ណោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

4 Responses to "“ការ​បញ្ជាទិញ​រថយន្ត​ធុន​ធំ​សម្រាប់​វិស័យ​យោធា​ក្នុង​ស្ថានភាព​បច្ចុប្បន្ន គឺ​ជា​ការ​ខ្ជះខ្ជាយ​ថវិកា”"

  1. so socheath says:

    អាគឹម សុខ កូនមីកាដួយអាយះស្ញេញ !
    អញ្ចឹង វាទាល់ទុកលុយហ្នឹង ញ៉ុកក្នុងរុន្ធកាដួយម៉ែអ្ហែងមែនទេ !
    អាពូជសំផឹង !
    អ្ហែងដឹងថាលុយហ្នឹង ជាលុយ​បានមកពីណាទេ !
    អាកូនមីកាដួយអាយះ !
    គេគ្រប់គ្នា ខំស្រាក់លុយគ្នាជួយរដ្ឋាភិបាល ទិញរថយន្ត ជួយប្រជាពលរដ្ឋ
    បង្ការគ្រោះមហន្តរាយ នានា រួចចុះហេតុអីបានជា អាកូនមីចោរគេចុយអ្ហែងហ្នឹង
    ពូកែទាស់ម្លេះ អាពូជពាល ?

  2. Anonymous says:

    no comment

  3. Anonymous says:

    WELL .we still can not say what will they do whit all those military truck . it can be HUN NAL plan to joint CHINA plan in world war 3. actually those military truck was more then 290 of them . WELL whit HUN NAL he like the war so much if he get another one it will be the last of KAMPOUCHEA

  4. so socheath says:

    ពួកអាសង្គ្រោះតែកាដួយ សង្គ្រោះតែក្ត ពេលពេលcomment អញសួរជាសំនួរ
    ពួកអាកូនមីកាដួយអាយះមិនដែលឆ្លើយ ហើយរត់គេច អស់ចឹងហ្មង !
    ពួកអាកូនមីកាដួយអាយះស្ញេញ ! អ្ហែងធ្វើឬក ឲ្យក្លាហានតិចមើល ។
    ហ៊ានស៊ី ហ៊ានសង ។ កុំភ្លើ ចុយតែកាដួយម៉ែអ្ហែង អញ្ចឹងនោះ !