លោក រ៉ុង ឈុន ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន​

អាស៊ីសេរី
2020-07-31
RFA

លោក រ៉ុង ឈុន នៅ​ក្នុង​រថយន្ត ដែល​ដៃ​ទាំង​ពីរ​របស់​លោក ត្រូវ​បាន​អាជ្ញាធរ​ដាក់​ខ្នោះ​ទៅ​ក្រោយ ពេល​​ចាប់ខ្លួន នៅ​យប់​ថ្ងៃ​ទី៣១ ខែ​កក្កដា ឆ្នាំ២០២០។

លោក រ៉ុង ឈុន នៅ​ក្នុង​រថយន្ត ដែល​ដៃ​ទាំង​ពីរ​របស់​លោក ត្រូវ​បាន​អាជ្ញាធរ​ដាក់​ខ្នោះ​ទៅ​ក្រោយ ពេល​​ចាប់ខ្លួន នៅ​យប់​ថ្ងៃ​ទី៣១ ខែ​កក្កដា ឆ្នាំ២០២០។

 រូប៖ លើ​ទំព័រព័ត៌មាន​ Fresh News


សមត្ថកិច្ចចាប់ខ្លួន លោក រ៉ុង ឈុន ទាំងយប់បន្ទាប់​ពីនិយាយបញ្ហាព្រំដែនកម្ពុជា-វៀតណាម​


លោក រ៉ុង ឈុន ជា​សមាជិក​ក្រុម​ប្រឹក្សា​ឃ្លាំមើល​កម្ពុជា ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន​នៅ​យប់​ថ្ងៃ​ទី៣១ ខែ​កក្កដា ឆ្នាំ២០២០ នេះ​។

លោក រ៉ុង ឈុន ​លោក​ត្រូវ​បាន​ចាប់​ខ្លួន​ទាំង​យប់ គឺ​រយៈ​ពេល ១ម៉ោង ក្រោយ​ពី​លោក​​និយាយ​អំពី​បញ្ហា​ព្រំដែន​រវាង​កម្ពុជា និង​វៀតណាម នៅ​ក្នុង​កម្មវិធី​ផ្សាយ​របស់​វិទ្យុ​អាស៊ីសេរី នៅ​រាត្រី​នៅ​ថ្ងៃ​ទី៣១ ខែ​កក្កដា​។

លោក រ៉ុង ឈុន បាន​ចុះទៅ​ពិនិត្យ​មើល​បង្គោល​ព្រំដែន និង​ជួប​អ្នក​ភូមិ​​នៅស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ កាល​ពី​ថ្ងៃ​ទី២១ កក្កដា ហើយ​ប្រមូល​បាន​ព័ត៌មាន​ថា ទាហាន​វៀតណាម បាន​ចូល​មក​ឈ្លានពាន​អធិបតេយ្យ​កម្ពុជា ក្នុង​ឯកសណ្ឋាន​យោធា​ប្រដាប់​ដោយ​កាំភ្លើង ដេញ​អ្នកភូមិ​ត្រពាំង​ផ្លុង មិន​ឲ្យ​ធ្វើស្រែ នៅ​លើ​ដីខ្មែរ ក្បែរ​តំបន់​ព្រំដែន។

ក្រោយ​ពី​បាន​ចុះ​ទៅ​ពិនិត្យ និង​ជួប​ពលរដ្ឋ​នៅ​តំបន់​ព្រំ​ដែន​នោះ ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា ដែល​មាន​លោក រ៉ុង ឈុន ជា​តំណាង បាន​ចេញ​សេចក្ដីថ្លែង​ការណ៍​មួយ ដោយ​ជំរុញ​រដ្ឋាភិបាល ឱ្យ​ដាក់​យោធា​ការពារ​ព្រំដែន និង​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ប្រគល់​ដី​ក្បែរ​ព្រំដែន នៅ​ចំណុច​ភូមិ​ត្រពាំងផ្លុង ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ទំហំ ៦០ហិកតារ ទៅ​ឲ្យ​អ្នកភូមិ​ចូល​ធ្វើស្រែ​ចម្ការ​វិញ។

លោក រ៉ុង ឈុន តំណាង​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា ពេល​ទៅ​ពិនិត្យ​បង្គោល​ព្រំដែន លេខ ១១៤ នៅ​​ភូមិ​ត្រពាំងផ្លុង ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ កាល​ពី​ថ្ងៃ​ទី២១ ខែកក្កដា ឆ្នាំ២០២០។ រូប៖ ពលរដ្ឋ​ផ្ដល់​ឱ្យ

លោក រ៉ុង ឈុន តំណាង​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា ពេល​ទៅ​ពិនិត្យ​បង្គោល​ព្រំដែន លេខ ១១៤ នៅ​​ភូមិ​ត្រពាំងផ្លុង ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ កាល​ពី​ថ្ងៃ​ទី២១ ខែកក្កដា ឆ្នាំ២០២០។ រូប៖ ពលរដ្ឋ​ផ្ដល់​ឱ្យ


តំណាង​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក រ៉ុង ឈុន ប្រាប់​អាស៊ី​សេរី​ថា លោក​បាន​ជួប​ជជែក​ផ្ទាល់​ជាមួយ​មនុស្ស​វ័យ​ចាស់ៗ នៅ​ភូមិ​ត្រពាំងផ្លុង ដែល​មាន​អាយុ​ជាង ៧០ឆ្នាំ សុទ្ធតែ​និយាយ​ថា ដី​អ្នក​ភូមិ​នៅ​ទសវត្សរ៍​ឆ្នាំ៧០ នៅ​ឆ្ងាយ​ពី​បង្គោល​ព្រំ​ដែន បច្ចុប្បន្ន ៥០០ម៉ែត្រ ហើយ​ការ​បាត់បង់​ដី​ជា​បន្ត​បន្ទាប់​នេះ គឺ​កើត​មាន​ក្រោយ​ពេល​រដ្ឋាភិបាល​បោះ​បង្គោល​ព្រំដែន​រួច​រាល់ ជាមួយ​វៀតណាម នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។

លោក រ៉ុង ឈុន តំណាង​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា ពេល​ទៅ​ពិនិត្យ​បង្គោល​ព្រំដែន និង​ជួប​ភូមិ​ត្រពាំងផ្លុង ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ កាល​ពី​ថ្ងៃ​ទី២១ ខែកក្កដា ឆ្នាំ២០២០។ រូប៖ ពលរដ្ឋ​ផ្ដល់​ឱ្យ

លោក រ៉ុង ឈុន តំណាង​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា ពេល​ទៅ​ពិនិត្យ​បង្គោល​ព្រំដែន និង​ជួប​ភូមិ​ត្រពាំងផ្លុង ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ កាល​ពី​ថ្ងៃ​ទី២១ ខែកក្កដា ឆ្នាំ២០២០។ រូប៖ ពលរដ្ឋ​ផ្ដល់​ឱ្យ


លោក រ៉ុង ឈុន បន្ត​ថា ទោះ​ជា​ការ​បោះ​បង្គោល​ព្រំដែន នៅ​ចំណុច​ភូមិ​ត្រពាំងផ្លុង មាន​ភាព​មិន​ប្រក្រតី ប៉ុន្តែ​ដី​ទំហំ ៦០ហិកតារ ដែល​យោធា​វៀតណាម បាន​ចូល​មក​បណ្ដេញ​ពលរដ្ឋ​ខ្មែរ​នោះ គឺ​ស្ថិត​ក្នុង​ដែន​អធិបតេយ្យ​របស់​ខ្មែរ​យ៉ាង​ពិត​ប្រាកដ។ តំណាង​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា​រូប​នេះ បន្ត​ថា អាជ្ញាធរ​ខេត្ត​ត្បូងឃ្មុំ ធ្លាប់​ហាមឃាត់​មិន​ឲ្យ​អ្នក​ភូមិ​ត្រពាំងផ្លុង ចូល​ទៅ​តំបន់​ក្បែរ​ព្រំដែន ក្រោម​ហេតុផល​រង់ចាំ​ការ​បោះ​បង្គោល​ព្រំដែន​រួចរាល់។ ប៉ុន្តែ មក​ដល់​ពេល​នេះ លោក​ថា ការ​បោះ​បង្គោល​ព្រំដែន​នៅ​ភូមិ​ត្រពាំងផ្លុង​រួចរាល់​ទាំង​ស្រុង​ហើយ ដូច្នេះ​អាជ្ញាធរ ត្រូវ​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​នៅ​តំបន់​នោះ ឲ្យ​អ្នកភូមិ​ជា​ម្ចាស់ដី​វិញ។

លោក រ៉ុង ឈុន បន្ត​ថា អ្នកភូមិ​អះ​អាង​ដូចៗ គ្នា​ទៀត​ថា ទាហាន​វៀតណាម បាន​ឆ្លង​ព្រំដែន មក​ចូល​ដេញ​កសិករ​ខ្មែរ ដល់​ក្នុង​ដីខ្មែរ​ជាង ២០០ម៉ែត្រ ពី​បង្គោល​ព្រំ​ដែន។ លោក រ៉ុង ឈុន ថា ការ​ឆ្លង​ចូល​មក​ដីខ្មែរ​នេះ ជា​ទង្វើ​រំលោភ​បំពាន​ដែន​អធិបតេយ្យ​ខ្មែរ ព្រោះ​សកម្មភាព​នេះ ធ្វើឡើង​ក្នុង​ឯកសណ្ឋាន​យោធា ប្រដាប់​ដោយ​កាំភ្លើង ចូល​មក​បណ្ដេញ​ពលរដ្ឋ​ខ្មែរ នៅ​ក្នុង​ដី​របស់​ខ្មែរ។

ក្នុង​សេចក្ដីថ្លែង​ការណ៍ ចុះ​ថ្ងៃ​ទី២១ កក្កដា ក្រុម​ប្រឹក្សា​ឃ្លាំមើល​កម្ពុជា អះអាង​ថា អ្នក​ភូមិ​ត្រពាំង​ផ្លុង បាន​រងគ្រោះ​បាត់បង់​ដី​ជា​ច្រើន ទៅ​ភាគី​វៀតណាម ដោយសារ​តែ​ការ​បោះ​បង្គោល​ព្រំដែន​រួច​ទៅ​ហើយ ដូច្នេះ​ក្រុម​ប្រឹក្សា​ឃ្លាំមើល​កម្ពុជា ជំរុញ​ឲ្យ​រដ្ឋាភិបាល​ត្រូវតែ​ផ្ដល់​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី និង​ការពារ​ពលរដ្ឋ​ឲ្យ​បាន​បង្កបង្កើន​ផល នៅ​លើ​ដី​មាន​ជម្លោះ ក្បែរ​ព្រំដែន​ឡើងវិញ។

ទោះ​ជា​យ៉ាង​ណាក្ដី អ្នក​ភូមិ​ត្រពាំងផ្លុង ប្រាប់​អាស៊ី​សេរី​ថា ពួក​គាត់​លែង​ហ៊ាន​ទៅ​ក្បែរ​ដីស្រែ​ចម្ការ​នោះ​ទៀត​ហើយ តាំងពី​ថ្ងៃ​ដែល​ទាហាន​វៀតណាម បាន​ចូល​មក​បណ្ដេញ​មិន​ឲ្យ​ធ្វើ​ស្រែ កាល​ពី​ថ្ងៃ​ទី១៣ កក្កដា​មក ព្រោះ​ទាហាន​ខ្មែរ បាន​ដាក់​ប៉ុស្តិ៍​យាមកាម មិន​ឲ្យ​អ្នក​ភូមិ​ចូល ហើយ​ប៉ូលិស​ប៉ុស្តិ៍​ត្រពាំងផ្លុង បាន​កោះហៅ​តំណាង ៦នាក់ ក្នុង​ចំណោម​ពលរដ្ឋ ១០៦គ្រួសារ ទៅ​សួរ​នាំ ថែម​ទាំង​មាន​ការ​ព្រមាន ពី​អាជ្ញាធរ​ស្រុក​ពញាក្រែក ថា នឹង​ប្រើ​វិធានការ​ច្បាប់​ទៀត​ផង។

លោក រ៉ុង ឈុន ពេល​ទៅ​ចូលរួម​រំលឹក​ខួប​មរណភាព​របស់​បណ្ឌិត កែម ឡី នៅ​ស្ថានីយ​សាំង កាល់តិច (Caltex) បូកគោ រាជធានី​ភ្នំពេញ ថ្ងៃ​ទី៨ ខែកក្កដា ឆ្នាំ២០២០។ រូប៖ ពលរដ្ឋ

លោក រ៉ុង ឈុន ពេល​ទៅ​ចូលរួម​រំលឹក​ខួប​មរណភាព​របស់​បណ្ឌិត កែម ឡី នៅ​ស្ថានីយ​សាំង កាល់តិច (Caltex) បូកគោ រាជធានី​ភ្នំពេញ ថ្ងៃ​ទី៨ ខែកក្កដា ឆ្នាំ២០២០។ រូប៖ ពលរដ្ឋ


នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ លោក​​​ រ៉ុង ឈុន បាន​ដឹក​កម្មករ​តវ៉ា​រក​ដំណោះ​ស្រាយ ក្នុង​វិវាទ​ការងារ​មួយ​នៅ​រោងចក្រកាត់ដេរ​សំលៀកបំពាក់ ឈ្មោះ វ៉ាយអូលែត (VIOLET APPAREL CAMBODIA CO,.LTD)។

លោក រ៉ុង ឈុន នៅ​ព្រឹក​ថ្ងៃ​ទី២៣ ខែកក្កដា ឆ្នាំ២០២០ ដឹក​នាំ​កម្មករ​រាប់​រយ​នាក់​តវ៉ា​នៅ​​រោងចក្រ វ៉ាយអូលែត (VIOLET APPAREL CAMBODIA CO,.LTD) ទាមទារ​​រក​ដំណោះ​ស្រាយ​ក្នុង​វិវាទ​ការងារ​ជាមួយ​រោងចក្រ​នេះ។ រូប៖ កម្មករ
លោក រ៉ុង ឈុន នៅ​ព្រឹក​ថ្ងៃ​ទី២៣ ខែកក្កដា ឆ្នាំ២០២០ ដឹក​នាំ​កម្មករ​រាប់​រយ​នាក់​តវ៉ា​នៅ​​រោងចក្រ វ៉ាយអូលែត (VIOLET APPAREL CAMBODIA CO,.LTD) ទាមទារ​​រក​ដំណោះ​ស្រាយ​ក្នុង​វិវាទ​ការងារ​ជាមួយ​រោងចក្រ​នេះ។ រូប៖ កម្មករ

អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

8 Responses to "លោក រ៉ុង ឈុន ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន​"

  1. Anonymous says:

    With Hun Sen Vietnam can occupy anywhere they want in Cambodia but it’s completely illegal or betraying the country if any Cambodia people who dares to complain against Vietnam, that is how Hun Sen loves his country and his Cambodia people what so called Hun Sen democracy.

  2. so socheath says:

    អារ៉ុង ឈុន អានេះដូចខ្មែរម៉ាប្រទេស
    អត់ចេះស្រឡាញ់ទឹកដីខ្លួន ?
    អញប្រាប់អ្ហែងទៅចុះ !
    កុំថាឡេីយប្រទេសដ៏ទៃឈ្លានពាន សូម្បីបងប្អូន
    បង្កេីតខ្លួន រំលោភយកដីតែមួយតឹក ក៏វ៉ៃគ្នាបែកក្បាលដែរ
    កុំភ្លេីពេក !
    ឥឡូវអញថាគុក ៗមែន !
    ជាប់តិចបំផុត ៥ឆ្នាំ អាវ៉ា !
    ថាពួកអ្ហែងចេះតែគឹតថាគុកជាឋានសួគ៍ ម្លោះហេីយ
    ពួកអ្ហែងចេះតែនាំគ្នាចូលគុកលេងអញ្ចឹងទៅ ។ ព្រោះថា
    បាយគុកសុីមិនបាច់បង់ប្រាក់ មិនពិបាកដេីរធ្វេីការរកលុយ
    ទិញអង្ករសុី អញ្ចឹងវាចំណេញម៉្យាងដែរតេី ។

  3. so cheat says:

    វាច្បាស់ហើយអា so socheath អាអ្ហែងថាខ្មែរមួយប្រទេសគេស្រឡាញ់ជាតិស្រឡាញ់ទឹកដីគឺពិតហើយ!មានតែក្រុមអាតិរច្ឆានអស់អាអ្ហែងនឹងហើយដែលតែងតែធ្វើបាបធ្វើទុក្ខបុកម្នេញដល់ខ្មែរណាដែលចង់ថែរក្សាការពាព្រំដែនពីពួកយួនដែលរំលោភឈ្លានពានខ្មែរ។ នេះហើយជាចរិកពួកអាតិរច្ឆានកូនមីចោគេចុយកញ្ជះយួនអស់អាអ្ហែងនុះ អញដូចឆ្ងល់អញឃើញក្រុមអាអ្ហែង អាខ្លះខ្លួនខ្មៅដូចក្ដិតឆ្នាំងដីតែចរិកថោកធ្វើបាបតែខ្មែរគ្នាឯងចង់អោយយួនអួតសរសើថាខ្លួនជាកញ្ជះដាច់ថ្លៃរបស់គេ! អា so socheath អាក្រុមប្រតិកម្មរហ័សឈាមថោកអាអ្ហែងដឹងទេទឹកដីកម្ពុជាក្រោមបាត់បង់ដោយសាតែមានមនុស្សមួយក្រុមដូចពួកអាតិរច្ឆានអស់អាអ្ហែងសព្វថ្ងៃអញ្ចឹងបានជាអស់ដីកម្ពុជាក្រោម។ អា so socheath អាអ្ហែងទៅប្រាប់អាកញ្ជះយួន ហ៊ុនសែន អាខ្មៅទាំងឆ្អឹងថាចាប់ រ៉ុង ឈុន ខុសមនុស្សហើយមកចាប់អញវិញទើបត្រូវពួកអាកូនមីចោគេចុយកញ្ជះយួនដាច់ថ្លៃអញកំពុងតែអង្គុយមុខផ្ទះវានឹងហើយអាថោក។

  4. Anonymous says:

    HUN SEN love this nation so much just about to give it for free to VIETCONG and CHINA. but at first HUN SEN has to so much money in trade be for he is going to hell. HUN SEN is KBOTH CHEATH indeed no wonder about it. if some one did not see HUN SEN ..KBOTH CHEATH it mean those person was not Cambodian . time to kick this evil KBOTH CHEATH out from our nation he is not belong to our nation. as I said 2020 is the last of this evil monster animal he can going to have peace in hell alone . wake up Cambodian time to rising up and take this evil out

  5. so socheath says:

    អាកូនមីកាដួយអាយះស្ញេញ so cheat អញឲ្យអាចុយម៉្រាយអ្ហែងហ្នឹង ចេញមុខតាម
    facebook យូរហើយតើ !
    ចាំមើល អញចាប់អ្ហែងឬមិនចាប់ អាពូជសំផឹង !

  6. so cheat says:

    កណ្ដួយម៉ែអាឈាមថោកកូនមីចោគេចុយអាកញ្ជះយួន អា so socheath បើពួកអាតិរច្ឆានអស់អាអ្ហែងមិនធ្វើទុក្ខបុកម្នេញចាប់បក្សប្រឆាំងដាក់គុកទេទើបនយោបាយបក្សប្រឆាំង
    វាសាបសូន្យអាភ្លើ អាអ្ហែងប្រាប់ អាកញ្ជះយួន ហ៊ុនសែន ផងថាវាចាញ់នយោបាយគេហើយ!តែបើវាចង់មកជួបអញ អញចាំនៅផ្សាសូរីយ៉ាអាអ្ហែងកុំភ្លេចនាំក្រុមអាអង្គភាពប្រតិកម្មរហ័សកូនមីចោគេចុយពួកអាឈាមថោកមកជាមួយផង។

  7. so socheath says:

    អា អ៊ុំ សំអាន វាកំពុងរុញអារ៉ុង ឈុន ឲ្យជាប់គុក កាន់តែយូរ ព្រោះថា
    វាចូលក្នុងបទឧក្រិដ្ឋ សម្រាប់ទោសក្បត់ជាតិ ហើយ ។
    វាស្របគ្នាណាស់ជាមួយសម្លេងស្រែលកញ្ជ្រាវរបស់អារ៉ុង ឈុនផ្ទាល់
    ទាក់ទងនឹងពាក្យថា ឱ្យ​ពលរដ្ឋ​ងើប​ឡើង​តស៊ូ របស់អារ៉ុងឈុន
    ក្រោយចេញពីអង្គសវនាការបស់តុលាការដែរ ។
    អញ្ចឹងទេ ឃើញមេធាវីការពារក្តី ឲ្យ រ៉ុងឈុន និយាយដូចធូរខ្សុយពេក
    ខ្ញុំក៏ថាឲ្យខ្លះទៅ !
    ខំប្រឹង ជួយដោះបន្ទុកទៅ សំ សុខគង់ !
    ឈរស្រែកវាអត់បានការស្អីទេ !
    មិនខុស គេមិនចាប់ខ្លួន អារ៉ុង ឈុនទេ ។ វាជារឿង បូរណ ភាពដែនដី
    ទាក់ទងនឹងអធិបតេយ្យភាពជាតិ កុំគឹតស្រាល ឲ្យសោះ សំ សុខគង់ !
    ស្អី ! រាជរដ្ឋាភិបាល កម្ពុជា ជា អ្នក បម្រើរាស្រ្ត បានចេញសេចក្តីប្រកាសព័ត៌មាន
    របស់ស្ថាប័នរដ្ឋធ្វើការបំភ្លឺ និងប្រាប់ការពិត កុំឱ្យ ប្រជាពលរដ្ឋយល់ច្រលំ ករណីព្រំដែននេះ
    គឺគ្រប់ហើយ មិនចាំបាច់ ចាប់ចងនិង ចោទប្រកាន់ ដូច្នេះ ទេ ?
    អីដូចងាយម្លេះ សំ សុគង់ ?
    គំនឹតរាក់កំផែល និយាយឲ្យតែរួចពីមាត់អញ្ចឹងតើ បានដោះក្តីមួយណា
    ឃើញតែបរាជ័យរហូត ?

  8. Anonymous says:

    This country is in the veitcong cage and hanoi dogs look after for them. When they cam to made tenses a long border ‘theses hanoi dogs never care or look at but when kon khmer look at it they jail ‘ so this country is leaded by veitcong dogs or hanoi dogs ‘ we are kon khmer ask GOD to punish the veitnames politicians to hell ‘

Leave a Reply

Submit Comment