សាច់ញាតិ​សកម្មជន​បក្ស​សង្គ្រោះ​ជាតិ​តវ៉ា​ជា​លើក​ទី៧ នៅ​មុខ​សាលាដំបូង​ក្រុងភ្នំពេញ​ឱ្យ​តុលាការ​ដោះលែង​ប្ដី

ដោយ ហេង រស្មី
2020-07-31
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ប្រពន្ធ​កូន និង​សាច់ញាតិ​សកម្មជន​បក្ស​សង្គ្រោះ​ជាតិ​តវ៉ា​ជា​លើក​ទី៧ នៅ​មុខ​សាលាដំបូង​ក្រុងភ្នំពេញ​ឱ្យ​តុលាការ​នៅ​ថ្ងៃ​ទី៣១ ខែ​កក្កដា ឆ្នាំ២០២០ ដើម្បី​ទាមទារ​ឱ្យ​ដោះ​លែង​ប្ដី និង​ឪពុក​ពួក​គាត់​ចេញ​ពី​ពន្ធនាគារ​វិញ។

ប្រពន្ធ​កូន និង​សាច់ញាតិ​សកម្មជន​បក្ស​សង្គ្រោះ​ជាតិ​តវ៉ា​ជា​លើក​ទី៧ នៅ​មុខ​សាលាដំបូង​ក្រុងភ្នំពេញ​ឱ្យ​តុលាការ​នៅ​ថ្ងៃ​ទី៣១ ខែ​កក្កដា ឆ្នាំ២០២០ ដើម្បី​ទាមទារ​ឱ្យ​ដោះ​លែង​ប្ដី និង​ឪពុក​ពួក​គាត់​ចេញ​ពី​ពន្ធនាគារ​វិញ។

 រូប៖ សកម្មជន


សាច់ញាតិ​សកម្មជន​បក្ស​សង្គ្រោះ​ជាតិ​ តវ៉ា​ជា​លើក​ទី៧​នៅ​មុខ​សាលាដំបូង​ក្រុង​ភ្នំពេញ​


ប្រពន្ធ​និង​កូន​ព្រមទាំង​អ្នកគាំទ្រ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ប្រមាណ ៤០នាក់ នាំគ្នា​តវ៉ា​ជា​លើក​ទី៧ នៅ​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី៣១ កក្កដា ទាមទារ​ឱ្យ​តុលាការ​ដោះលែង​ប្ដី និង​ឪពុក​ពី​ពន្ធនាគារ​ព្រៃស។ ដូច​លើ​កមុនៗ ដែរ អាជ្ញាធរ និង​សន្តិសុខ​សាលា​រាជធានី​ភ្នំពេញ បាន​ចេញ​មករា​រាំង​ក្រុម​ពលរដ្ឋ​ទាំងនោះ មិន​ឱ្យ​ឈរ​តវ៉ា​នៅមុខ​តុលាការ​ឡើយ។

អាជ្ញាធរ​ខណ្ឌ ៧មករា បាន​ចាប់​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់​គឺ​លោកស្រី សាត ផា រុញ​បញ្ចូល​ឡាន​បញ្ជូន​ចេញពី​កន្លែង​តវ៉ា​យ៉ាង​តក់ក្រហល់ បណ្ដាល​ឱ្យ​លោកស្រី​របួស​រលាត់​ក្បាលជង្គង់​ដើរ​មិន​រួច ប៉ុន្តែ​ក្រោយមក​អាជ្ញាធរ​បាន​ដោះ​លែង​លោកស្រី​វិញ​នៅ​ថ្ងៃ​ដដែល​គឺ​ព្រឹក​ថ្ងៃទី៣១ កក្កដា។

លោកស្រី សាត ផា ថ្លែង​ក្រោយ​ពេល​អាជ្ញាធរ​ដោះ​លែង​ថា កង​សន្តិសុខ​បាន​ចាប់​ច្របាច់ក​លោកស្រី​រុញ​ចូល​ឡាន​ទាំង​បង្ខំ ដើម្បី​បំបែក​ពួក​លោកស្រី​មិន​ឱ្យ​តវ៉ា​នៅមុខ​តុលាការ​ក្រុង​ភ្នំពេញ។ លោកស្រី​បញ្ជាក់​ថា នៅ​ពេល​ទៅដល់​សាលា​ខណ្ឌ ៧ មករា អាជ្ញាធរ​បង្ខំ​ឱ្យ​លោកស្រី​ផ្ដិតមេដៃ​និង​សន្យា​ឱ្យ​លោកស្រី​ឈប់​តវ៉ា​នៅ​ថ្ងៃក្រោយ​ទៀត៖ «ពេល​រុញ​ខ្ញុំ​ចូល​ឡាន​គ្នា​ច្រើន​ណាស់ ដល់ពេល​ដល់​ក្នុង​ឡាន​មាន ២នាក់​ ចាប់​ខ្ញុំ​រុញ​សង្កត់ក​រាង​យូរ​ដែរ បាន​គេ​ប្រលែង​វិញ ហើយ​គាត់​សួរ​ថា ម៉េច​រាង​ហើយ​នៅ។ខ្ញុំ​ថា​ខ្ញុំ​ខុស​អីខ្ញុំ​ប្រាប់​គាត់​ថា​ខ្ញុំ​អត់មាន​ខុស​អី​ទេ។ អីចឹង​ការ​ខ្ញុំ​ឈឺចាប់​ខ្ញុំ​សូម​អំពាវនាវ​ដល់​វិទ្យុ​អាស៊ី​សេរី​ហ្នឹង​ហ្នឹង​ជួយ​ផ្ដល់​ព័ត៌មាន​ថា ពួក​ខ្ញុំ​នឹង​ប្រឈម​តទៅទៀត ខ្ញុំ​ប្ដេជ្ញា​ចិត្ត​ថា ខ្ញុំ​អត់​រាថយ​ទេ ទោះបីជា​ខ្ញុំ​ផ្ដិតមេដៃ​ហើយក៏​ដោយ​ក៏​ខ្ញុំ​ស៊ូ​ប្រឈម​ទៅមុខ​ទៀត​ទាល់​តែ​បាន​ជោគជ័យ»

ចំណែក​ប្រពន្ធ​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​កំពង់ធំ​ជាប់ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ លោក ស៊ុន ធន់ គឺ​លោកស្រី​សេង ចាន់​ថន និយាយ​ថា ប្ដី​របស់​លោកស្រី​គឺជា​មនុស្ស​ស្លូតត្រង់ និង​មិនបាន​ប្រព្រឹត្ត​ខុសច្បាប់​អ្វី​ឡើយ ។លោកស្រី​ចាត់​ទុក​ការ​ចាប់ខ្លួន​ប្ដី​របស់​គាត់​ព្រមទាំង​សកម្មជន​គណបក្ស​ប្រឆាំង​ដទៃទៀត ថា​ជា​រឿង​អយុត្តិធម៌​មិន​អាច​ទទួលយក​បាន៖ «គេ​អត់មាន​ដោះស្រាយ​ឱ្យ​យើង​ទេ គេ​មានតែ​បង្ក្រាប​យើង​ចេញពី​កន្លែង​តវ៉ា ហើយ​ឱ្យ​ទៅ​ឈរ​នៅ​កៀនកោះ ឱ្យ​ទៅ​តវ៉ា​នៅ​ក្នុង​ស្តាត​កីឡា ខ្ញុំ​ថា ឱ្យ​ខ្ញុំ​ទៅ​តវ៉ា​នៅ​ស្តាត​កីឡា​ឱ្យ​តវ៉ា​ជាមួយ​អ្នកណា មាន​អ្នកណា​ដឹងឮ ហើយ​ឱ្យ​ខ្ញុំ​ទៅ​តវ៉ា​ទី​ហ្នឹង​ដដែល​ខ្ញុំ​ចាំបាច់​មក​តវ៉ា​ធ្វើ​អី​?។ខ្ញុំ​ឈឺចាប់​មែន ប៉ុន្តែ​ការឈឺចាប់​ខ្ញុំ​នេះ​មិនមែន​ឈឺចាប់​ដោយ​ផ្ដេកផ្ដួល​លំបាក​ទេ តែ​ឈឺចាប់​ក្នុង​ន័យ​មាន​មោទនភាព»។

ការ​តវ៉ា​លើក​ទី៧ នេះ​ក្រុម​អ្នក​តវ៉ា​ដែល​ភាគច្រើន​ជា​ស្ត្រី​ពាក់​អាវ​យឺត​ស​ដៃ​ខ្លី​មាន​រូប​សកម្មជន​បក្ស​ប្រឆាំង​ដែល​កំពុង​ជាប់ឃុំ និង​កាន់​បដា​តូចៗ បង្ហាញ​ជា​សាធារណៈ​នៅ​ម្ខាង​ផ្លូវ​ទល់មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ។ ក្រុម​បាតុករ​ស្រែក​ថា តុលាការ​ចាប់ខ្លួន​ប្ដី​របស់​ពួក​គាត់​ដោយ​អយុត្តិធម៌ និង​ទាមទារ​ឱ្យ​តុលាការ​ឱ្យ​លែង​អ្នកទោស​នយោបាយ​ទាំងនោះ​ដោយ​គ្មាន​ល័ក្ខខ័ណ្ឌ។

អាស៊ី​សេរី​មិន​អាច​ទាក់ទង អភិបាល​ខណ្ឌ ៧មករា លោក លឹម សុភា ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំវិញ​ការ​ឃាត់ខ្លួន និង​រារាំង​ការ​តវ៉ា​របស់​សាច់ញាតិ​សកម្មជន​បក្ស​សង្គ្រោះ​ជាតិ​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី៣១ កក្កដា ដោយ​ទូរស័ព្ទ​ចូល​ជា​ច្រើន​ដង​ពុំ​មាន​អ្នក​ទទួល។

ប៉ុន្តែ​អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​លោក ជិន ម៉ាលីន មាន​ប្រសាសន៍​ថា អាជ្ញាធរ​មិនបាន​ហាម​ឃាត់​ពលរដ្ឋ​មិន​ឱ្យ​តវ៉ា​នោះ​ទេ ប្រសិន​ពួក​គាត់​អនុវត្ត​ឱ្យ​បាន​ត្រឹមត្រូវ​តាមច្បាប់។ លោក​បញ្ជាក់​ថា ការ​អ្នក​តវ៉ា​ទាំង​ឡាយ​ណា ដែល​មិន​គោរព​និង​បំពាន​លើ​វិធានការ​សុវត្ថិភាព​របស់​សមត្ថកិច្ច​ដែល​ការពារ​សណ្ដាប់ធ្នាប់ គឺ​ជា​ទង្វើ​ខុស​ច្បាប់៖ «ការ​តវ៉ា​វា​ជា​សិទ្ធិ​របស់​ពួក​គាត់​ទេ ប៉ុន្តែ​វា​មិន​មាន​ឥទ្ធិពល​អី ឬក៏​ការ​ជ្រៀតជ្រែក​ការ​សម្រេច​របស់​តុលាការ​ដែល​ជា​ស្ថាប័ន​ឯករាជ​ទេ។ តែ​ធ្វើ​យ៉ាង​ណា​កុំ​ឱ្យ​តែ​ប៉ះពាល់​សណ្ដាប់ធ្នាប់​សាធារណៈ​បំពាន​សិទ្ធិ​សេរីភាព​របស់​អ្នកដទៃ អា​ហ្នឹង​សមត្ថកិច្ច​នឹង​មាន​វិធានការ​ទប់ស្កាត់​ហើយ»

ផ្ទុយពី​ការ​លើកឡើង​របស់​មន្ត្រី​ក្រសួង​យុត្តិធម៌​នេះ អ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) លោក ស៊ឹង សែន​ករុណា អះអាង​ថា ការ​តវ៉ា​សម្ដែង​មតិ​ជា​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ​ដោយ​ស្រប​ច្បាប់។ លោក​ចាត់​ទុក​ការ​បង្ក្រាប​របស់​អាជ្ញាធរ​នេះ​ថា ជា​ការ​រំលោភ​បំពាន​លើ​សិទ្ធិ​របស់​ពលរដ្ឋ​ដោយ​ខុស​ច្បាប់។ លោក ស៊ឹង សែន​ករុណា បញ្ជាក់​ថា ប្រសិន​បើ​មាន​អ្នក​តវ៉ា​ណា​ម្នាក់​រង​របួស ឬ​ស្លាប់ ដោយសារ​តែ​ការ​បង្ក្រាប​របស់​កង​សន្តិសុខ​ខណ្ឌ ៧ មករា​នេះ អាជ្ញាធរ​ជា​អ្នក​ទទួល​ខុសត្រូវ​ចំពោះ​មុខ​ច្បាប់ ដោយ​មិន​មាន​ការ​លើកលែង​ឡើយ៖ «វា​ជា​រូបភាព​ហិង្សា​ហើយ ព្រោះ​ធម្មតា​ការ​ចាប់​មនុស្ស ដើម្បី​យក​ទៅ​សាកសួរ​អី​មួយ​ត្រូវ​មាន​វិធីសាស្ត្រ មាន​បច្ចេកទេស​ឱ្យ​បាន​ត្រឹម​ត្រូវ បើ​សិន​ជា​គាត់​ជា​ស្ត្រី​ទៀត ត្រូវតែ​ប្រើ​កងកម្លាំង​សន្តិសុខ ឬ​សមត្ថកិច្ច​ហ្នឹង​ជា​ស្ត្រី​ដើម្បី​ចាប់​ខ្លួន​គាត់​ឬក៏​ហៅ​គាត់​ទៅ​ដោយ​សន្តិវិធី​ជា​មុន​សិន។ ប៉ុន្តែ​នេះ​អត់​ទេ គឺ​ចាប់ផ្ដើម​មក​ការ​ប្រើ​កម្លាំង​ហ្នឹង​មិន​មាន​តុល្យភាព​ជាមួយ​ហ្នឹង​ទាមទារ​តវ៉ា​ហើយ ប្រើ​កម្លាំង​សន្តិសុខ​ដែល​ជា​បុរស ដោយ​មិន​មាន​ជំនាញ​បច្ចេកទេស​អី​ត្រឹមត្រូវ​នោះ​ទេ»

ក្រោយ​ត្រូវ​អាជ្ញាធរ​រារាំង​មិន​ឱ្យ​តវ៉ា​នៅមុខ​តុលាការ ក្រុម​អ្នក​តវ៉ា​បាន​នាំគ្នា​ដើរ​ដង្ហែ​ក្បួន​ទៅ​ដាក់​ញត្តិ​នៅ​ស្ថានទូត​បារាំង​ប្រចាំ​នៅ​រាជធានី​ភ្នំពេញ​បន្ត​ទៀត។ មន្ត្រី​ស្ថានទូត​បារាំង​បាន​អនុញ្ញាត​ឱ្យ​តំណាង​អ្នក​តវ៉ា ៦នាក់ ចូល​ដាក់​ញត្តិ​នៅ​ក្នុង​ស្ថានទូត ហើយ​សន្យា​ថា​នឹង​តាមដាន​រឿង​នេះ​ឱ្យ​បាន​ដិត​ដល់។ ក្រុម​ស្ត្រី​ដែល​ជា​អ្នក​តវ៉ា​គ្រោង​ប្រមូល​គ្នា​តវ៉ា​ជាថ្មី​ទៀត​នៅ​ចុង​សប្ដាហ៍​ក្រោយ ហើយ​ព្រមាន​ថា​ពួក​គាត់​នឹង​តវ៉ា​រហូត​មាន​ដំណោះស្រាយ។គិត​ចាប់​តាំង​ពី​ខែ​មករា​មក អាជ្ញាធរ​បាន​ចាប់​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន ១៧នាក់​ដាក់​ពន្ធនាគារ​ព្រៃ​ស ជា​បន្តបន្ទាប់​ក្រុម​គ្រួសារ​សកម្មជន​ទាំង​នោះ​បាន​ចាត់​ទុក​ការ​ចាប់​ខ្លួន​នេះ ថា​ជា​ការ​ធ្វើ​បាប​ប្រជាពលរដ្ឋ​ស្លូត​ត្រង់ និង​ទន់​ខ្សោយ ដើម្បី​បំពេញ​បំណង​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

3 Responses to "សាច់ញាតិ​សកម្មជន​បក្ស​សង្គ្រោះ​ជាតិ​តវ៉ា​ជា​លើក​ទី៧ នៅ​មុខ​សាលាដំបូង​ក្រុងភ្នំពេញ​ឱ្យ​តុលាការ​ដោះលែង​ប្ដី"

  1. so socheath says:

    អញ្ចឹងអ្ហែង អាស៊ឹង សែន​ករុណា មកនាំមុខដឹកនាំការតវ៉ាហ្នឹងមក។
    ចាំមើលក្បាលអ្ហែងត្រូវសំពងឬអត់ ។
    ពេលគេសំពងក្បាលអ្ហែងហើយ ចាំអ្ហែងទៅប្តឹងចុះ​ គេអត់ថាអីទេ !
    កង​សន្តិសុខ​ខណ្ឌ ៧ មករា​​ អាជ្ញាធរ​ជា​អ្នក​ទទួល​ខុសត្រូវ​ចំពោះ​មុខ​ច្បាប់ ។
    អាពូជឆ្កែ ធ្វើជាអ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) មិនណែនាំ
    ឲ្យអ្នកមិនចេះច្បាប់ ឲ្យគោរពច្បាប់ទេ បែរជាខំញុះញង់អ្នកមិនចេះច្បាប់
    ឲ្យបំពានច្បាប់ទៅវិញ ?
    ក្បាលអ្ហែងសមនឹងដេកគុកណាស់អ្ហា !

  2. so socheath says:

    អា អ៊ុំ សំអាន វាកំពុងរុញអារ៉ុង ឈុន ឲ្យជាប់គុក កាន់តែយូរ ព្រោះថា
    វាចូលក្នុងបទឧក្រិដ្ឋ សម្រាប់ទោសក្បត់ជាតិ ហើយ ។
    វាស្របគ្នាណាស់ជាមួយសម្លេងស្រែលកញ្ជ្រាវរបស់អារ៉ុង ឈុនផ្ទាល់
    ទាក់ទងនឹងពាក្យថា ឱ្យ​ពលរដ្ឋ​ងើប​ឡើង​តស៊ូ របស់អារ៉ុងឈុន
    ក្រោយចេញពីអង្គសវនាការបស់តុលាការដែរ ។
    អញ្ចឹងទេ ឃើញមេធាវីការពារក្តី ឲ្យ រ៉ុងឈុន និយាយដូចធូរខ្សុយពេក
    ខ្ញុំក៏ថាឲ្យខ្លះទៅ !
    ខំប្រឹង ជួយដោះបន្ទុកទៅ សំ សុខគង់ !
    ឈរស្រែកវាអត់បានការស្អីទេ !
    មិនខុស គេមិនចាប់ខ្លួន អារ៉ុង ឈុនទេ ។ វាជារឿង បូរណ ភាពដែនដី
    ទាក់ទងនឹងអធិបតេយ្យភាពជាតិ កុំគឹតស្រាល ឲ្យសោះ សំ សុខគង់ !
    ស្អី ! រាជរដ្ឋាភិបាល កម្ពុជា ជា អ្នក បម្រើរាស្រ្ត បានចេញសេចក្តីប្រកាសព័ត៌មាន
    របស់ស្ថាប័នរដ្ឋធ្វើការបំភ្លឺ និងប្រាប់ការពិត កុំឱ្យ ប្រជាពលរដ្ឋយល់ច្រលំ ករណីព្រំដែននេះ
    គឺគ្រប់ហើយ មិនចាំបាច់ ចាប់ចងនិង ចោទប្រកាន់ ដូច្នេះ ទេ ?
    អីដូចងាយម្លេះ សំ សុគង់ ?
    គំនឹតរាក់កំផែល និយាយឲ្យតែរួចពីមាត់អញ្ចឹងតើ បានដោះក្តីមួយណា
    ឃើញតែបរាជ័យរហូត ?

  3. Anonymous says:

    All kon khmer must fighting with the veitcong germs inside the khmer government ‘

Leave a Reply

Submit Comment