កម្មករដែលរោងចក្របិទទ្វារ​ប្រឈម​បំណុល​វណ្ឌករ ខណៈទៅចងការប្រាក់​បន្ថែម​មកដោះបំណុល​ចាស់

បទយកការណ៍
02/08/2020 – 11:06
ដោយ៖ អ៊ឹង ប៊ុនថន
RFI

កម្មករតវ៉ា ដើម្បីឲ្យមានដំណោះស្រាយសម្រាប់ប្រាក់អត្ថប្រយោជន៍ផ្សេងៗ ក្នុងអំឡុងពេលកូវីដ១៩
កម្មករតវ៉ា ដើម្បីឲ្យមានដំណោះស្រាយសម្រាប់ប្រាក់អត្ថប្រយោជន៍ផ្សេងៗ ក្នុងអំឡុងពេលកូវីដ១៩ © សហការី

ស្ទើតែជាង៩០%​នៃកម្មករ​រោងចក្រ​កាត់​នៅកម្ពុជាដែលបានជួបសម្ភាសគឺសុទ្ធតែ​ជំពាក់​បំណុល​ធនាគារ ​ឬមីក្រូ​ហិរញ្ញវត្ថុ។ ប៉ុន្តែក្នុងនោះ ១ភាគ៣ ​ពួកគេ​បង្ខំចិត្តរត់​ទៅ​ចង​ការ​ប្រាក់​ពីឯកជនបន្ថែមទៀត ​ដើម្បី​យកមក​ដោះ​បំណុល​ដែល​មានស្រាប់។ ​នេះបើតាម​របាយការណ៍​ស្រាវជ្រាវ​របស់​វេទិកាអនាគត។ ការ​ដែល​កម្មករ​ទៅរត់​ចង​ការ​ប្រាក់​ដែលមានការ​ប្រាក់​ខ្ពស់​យក​មក​ដោះបំណុល​ចាស់នេះ គឺដោយសារតែ​រោងចក្រ​ដែល​ពួកគេ​ធ្វើ​ការជាង១០​ឆ្នាំមកនោះ​ត្រូវបាន​បិទទ្វារ។

What Next?

Recent Articles

Leave a Reply

Submit Comment