សង្គម​ស៊ីវិល​ស្នើ​រដ្ឋាភិបាល​ជួយ​សម្របសម្រួល​ដល់​ពលរដ្ឋ​ខ្មែរ​ដែល​វៀតណាម​នឹង​កាត់​ទោស​ប្រហារ​ជីវិត

ដោយ ជាតិ ចំណាន
2020-08-02
RFA

លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោក ង្វៀន សួនហ្វ៊ុក (Nguyen Xuan Phuc) នាយករដ្ឋមន្រ្តី​វៀតណាម ថត​រូប​រួម​គ្នា នៅ​ខេត្ត​សៀមរាប កាល​ពី​ថ្ងៃ​ទី​២៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។

លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោក ង្វៀន សួនហ្វ៊ុក (Nguyen Xuan Phuc) នាយករដ្ឋមន្រ្តី​វៀតណាម ថត​រូប​រួម​គ្នា នៅ​ខេត្ត​សៀមរាប កាល​ពី​ថ្ងៃ​ទី​២៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ Radio Free Asia


មន្ត្រី​សង្គម​ស៊ីវិល ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ជួយ​សម្របសម្រួល​ដល់​ស្ត្រី​ខ្មែរ​ម្នាក់ ដែល​វៀតណាម​នឹង​កាត់​ទោស​ប្រហារជីវិត​ដោយសារតែ​ជួញដូរ​គ្រឿងញៀន ទៅ​ប្រទេស​វៀតណាម​។ សំណើ​នេះ​បន្ទាប់ពី​សារព័ត៌មាន​របស់​វៀតណាម​មួយ បាន​ចុះផ្សាយ​កាលពី​ថ្ងៃ​ទី​៣១ ខែ​កក្កដា ថា​តុលាការ ខេត្ដ​តាយនិញ (Tay Ninh) ប្រទេស​វៀតណាម បាន​កាត់ទោស​ប្រហារជីវិត​ទៅ​លើ​ស្ដ្រី​ដែល​ជា​ជនជាតិ​ខ្មែរ អាយុ​២៧​ឆ្នាំ​ម្នាក់ ដោយសារ​ការ​លួច​យក​សារធាតុ​ញៀន​ប្រភេទ មេតំហ្វេតាមីន (Methaphetamine) ទម្ងន់​ជិត ៥​គីឡូក្រាម (៤៩៤៣​ក្រាម​) ចូល​ប្រទេស​វៀតណាម។

នាយករង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​របស់​អង្គការ​លីកាដូ​លោក អំ សំអាត ប្រាប់​អាស៊ីសេរី​ថា រដ្ឋាភិបាល​កម្ពុជា​គួរតែ​ធ្វើ​ឲ្យ​មាន​កិច្ច​សម្របសម្រួល​ណាមួយ​ដើម្បី​ជួយ​ដល់​ពលរដ្ឋ​ខ្មែរ​រូប​នេះ៖ «ប្រទេស​វៀតណាម​គេ​មាន​ច្បាប់​របស់​គេ​ដែរ ទាក់ទង​នឹង​បញ្ហា​នៃ​ប្រហារជីវិត ពាក់ព័ន្ធ​នឹង​គ្រឿងញៀន តែ​ទោះជា​យ៉ាងណាក៏ដោយ​ក្នុងនាម​គាត់​ជា​ពលរដ្ឋ​ខ្មែរ​ដែរ ខ្ញុំ​យល់ថា​ត្រូវតែ​មាន​ការ​ជួយ​ទៅតាម​លទ្ធភាព របស់​ស្ថានទូត និង​ស្ថាន​កុង​សុល​ដែល​ប្រចាំ​នៅ​ប្រទេស​វៀតណាម ដើម្បី​សម្រប​សម្រួល​បញ្ហា​ហ្នឹង​ទៅ​តាម​លទ្ធភាព ដែល​អាច​ធ្វើ​ទៅ​បាន​ក្នុងនាម​កិច្ចការពារ​ពលរដ្ឋ​ខ្មែរ​យើង»។

សារព័ត៌មាន​ដដែល​បន្ដ​ថា អាជ្ញាធរ​វៀតណាម បាន​ឃាត់​ស្ដ្រី​ពលរដ្ឋ​ខ្មែរ​រូប​នេះ និង​ចាប់​បាន​គ្រឿងញៀន​ទាំងនោះ នៅ​ច្រក​ចេញ​ចូល​អន្តរជាតិ ម៉ុក បៃ (Moc Bai) នៅ​ក្នុង​ខេត្ដ​តាយនិញ (Tay Ninh) ជាប់​ខេត្ត​ស្វាយរៀង​របស់​កម្ពុជា កាល​ខែ​ធ្នូ ឆ្នាំ​២០១៩ កន្លង​ទៅ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

2 Responses to "សង្គម​ស៊ីវិល​ស្នើ​រដ្ឋាភិបាល​ជួយ​សម្របសម្រួល​ដល់​ពលរដ្ឋ​ខ្មែរ​ដែល​វៀតណាម​នឹង​កាត់​ទោស​ប្រហារ​ជីវិត"

  1. Anonymous says:

    Veitcong boss and veitcong dog must respect human right ‘ specially khmer in the south’ and south land of veitname is cambodian land ‘

  2. Anonymous says:

    we Cambodia new that this evil killer HUN SEN will destroy this nation to the end if we are not rising up and take this dump animal out

Leave a Reply

Submit Comment