ដោយ អាស៊ីសេរី
2020-08-02
RFA
រូបភាពពីវីឌូអូ ដែលត្រូវបានគេអះអាងថា ជាគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តរបស់មន្ត្រីយោធា និងម៉ូតូរបស់កម្មករ ហើយរូបជនរងគ្រោះដេកស្លាប់ក្បែររថយន្ត មុននឹងអ្នកបើកបរគេចខ្លួន។ រូប៖ ហ្វេសប៊ុកឈ្មោះឧត្ដមសេនីយ៍ ទី ចំរើនកុសល
ស្នងការនគរបាលជាតិ អះអាងថា សមត្ថកិច្ច នៅមិនទាន់រកឃើញនិងចាប់ខ្លួនមន្ត្រីយោធាម្នាក់ មកទទួលខុសត្រូវតាមផ្លូវច្បាប់នៅឡើយទេ បន្ទាប់ពីមន្ត្រីយោធារូបនេះ បានបើករថយន្តទំនើបរបស់ខ្លួនបុកពលរដ្ឋម្នាក់ស្លាប់ ហើយរត់គេច កាលពីជិត ៤ខែមុន។ មន្ត្រីសង្គមស៊ីវិលជឿថា ប្រសិនបើសមត្ថកិច្ច និងតុលាការ មានឆន្ទៈពិតប្រាកដក្នុងការលុបបំបាត់វប្បធម៌បុកហើយរត់ គឺជនបង្ក នឹងមិនអាចគេចខ្លួនបានទេ។
អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក ឆាយ គឹមខឿន ប្រាប់អាស៊ីសេរីយ៉ាងខ្លីដូចលើកមុន ថា សមត្ថកិច្ចកំពុងបន្តតាមចាប់ខ្លួនមន្ត្រីយោធា ឈ្មោះ ឈុន សារ៉េត ដដែល ទោះបីជាគ្រួសារជនបង្កបានបង់សំណងជូនគ្រួសារជនរងគ្រោះរួចហើយក្តី។ ទោះយ៉ាងណា លោក ឆាយ គឹមខឿន អះអាងថា មកទល់ពលនេះ សមត្ថកិច្ច នៅតែមិនទាន់រកឃើញតម្រុយ ឬកន្លែងលាក់ខ្លួនរបស់ លោក ឈុន សារ៉េត នៅឡើយ។ «»
លោក ឆាយ គឹមខឿន តែងបង្ហាញអារម្មណ៍មិនសប្បាយចិត្តនៅពេលអាស៊ីសេរី សួរនាំអំពីករណី គ្រោះថ្នាក់ចរាចរណ៍បុកហើយរត់នេះ ដោយលោកចាត់ទុកថា គឺជារឿងតូចតាច។
កាលពីយប់ថ្ងៃទី២៥ ខែមេសា មន្ត្រីយោធាពាក់ស័ក្តិ៥ លោក ឈុន សារ៉េត បានបើកថយន្តម៉ាកហ្វត (Ford) បុកម៉ូតូរបស់បុរសកម្មកររោងចក្រម្នាក់អាយុ ៣០ឆ្នាំ បណ្ដាលឱ្យស្លាប់។ គ្រោះថ្នាក់នោះបានកើតឡើងនៅតាមបណ្ដោយផ្លូវលេខ២០០៤ ក្នុងខណ្ឌពោធិ៍សែនជ័យ។ វីដេអូឃ្លីបដែលគេថតបានពីហេតុការណ៍នោះ បង្ហាញថា ពេលបុកម៉ូតូជនរងគ្រោះរួចហើយនោះ ម្ចាស់រថយន្តជាមន្ត្រីយោធា បានចុះទៅទាញម៉ូតូចេញពីមុខឡាន រួចបើកគេចចេញទៅដោយសុវត្ថិភាព ដោយមិនខ្វល់ពីជនរងគ្រោះ ឬហៅឡានពេទ្យឱ្យទៅជួយសង្គ្រោះឡើយ គឺទុកឱ្យជនរងគ្រោះដេកស្ដូកស្ដឹងក្រោមដំណក់ទឹកភ្លៀង។
ក្រោយកើតហេតុ គ្រួសារជនបង្ក បានព្យាយាមចរចាផ្ដល់សំណង ៣ពាន់ដុល្លារ ដល់គ្រួសារជនរងគ្រោះដើម្បីបញ្ចប់រឿងក្រៅប្រព័ន្ធតុលាការ ប៉ុន្តែគ្រួសារជនរងគ្រោះមិនព្រម និងប្តឹងទៅសាលាដំបូងរាជធានីភ្នំពេញ។ ទីបំផុតគ្រួសារជនបង្ក សម្រេចផ្ដល់សំណង១ម៉ឺន ៥ពាន់ដុល្លារ និងឱ្យគ្រួសារជនរងគ្រោះ ដកបណ្ដឹងចេញពីតុលាការនោះវិញ កាលពីដើមខែមិថុនា។ ប្រពន្ធរបស់ជនរងគ្រោះ គឺលោកស្រី សិន ថា ធ្លាប់ប្រាប់អាស៊ីសេរីថា ការទទួលយកសំណងនេះ គឺជាការបង្ខំចិត្ត ព្រោះលោកស្រី គ្មានជំនឿថា នឹងទទួលបានយុត្តិធម៌ឡើយ។
អាស៊ីសេរី មិនអាចសុំការឆ្លើយតបរឿងនេះ ពី ប្រធានលេខាធិការដ្ឋានរដ្ឋបាល នៃសាលាដំបូងរាជ ធានីភ្នំពេញ លោក អ៊ី រិន្ទ បានទេដោយទូរស័ព្ទចូលពុំមានអ្នកទទួល។
រីឯប្រធានវិទ្យាស្ថានជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក លោក គង់ រតនៈ លើកឡើងថា ប្រសិនបើ សមត្ថកិច្ច និងតុលាការ ពង្រឹងការអនុវត្តច្បាប់ឱ្យបានស្មើភាពគ្នា ដោយមិនយោគយល់ គ្មានបក្ខពួក និងគ្មានរឿងលាក់បាំងនៅពីក្រោយនោះ លោក ជឿជាក់ថា ជនល្មើស មិនអាចរត់គេចទៅណារួចនោះទេ។ «»
ច្បាប់ចរាចរណ៍ថ្មី មាត្រា៨៥ ចែងថា ជនណាបើកបរដោយធ្វេសប្រហែលខ្ជីខ្ជា មិនប្រុងប្រយ័ត្នបណ្ដាលឱ្យអ្នកដទៃស្លាប់ ត្រូវផ្ដន្ទាទោសពី ១ឆ្នាំទៅ ៣ឆ្នាំ និងពិន័យជាប្រាក់ ៤លានរៀលទៅ ១០ លានរៀល។ ករណីជនបង្កបើករត់គេចពីកន្លែងកើតហេតុដើម្បីគេចពីការទទួលខុសត្រូវ គឺត្រូវផ្ដន្ទាទោសពី ២ឆ្នាំទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ១០លានរៀលទៅ ២៥លានរៀល ព្រមទាំងហាមបើកបររយៈពេល ៥ឆ្នាំ។
ប្រជាពលរដ្ឋនិងមន្ត្រីសង្គមស៊ីវិល កត់សម្គាល់ថា បើទោះបីជាច្បាប់ចែងពីការដាក់ទោសធ្ងន់ធ្ងរបែប នេះក្តី ក៏ការផ្ដន្ទាទោសកម្រកើតមានណាស់ ប្រសិនបើជនបង្ក គឺជាអ្នកមានលុយនិងមានអំណាច៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- កម្មវិធីពិសេសរបស់ទូរទស្សន៍អាស៊ីសេរី ជុំវិញការចាប់ខ្លួនរបស់លោក រ៉ុង ឈុន
- សមត្ថកិច្ចចាប់ខ្លួនជនជាតិចិន ២នាក់ ទាក់ទិនចាប់ជំរិតជនជាតិចិន ៣នាក់
- តំណាងកម្មកររោងចក្រ វ៉ាយអូលែត នាំគ្នាលើកបដាតវ៉ា និងដាក់ញត្តិទាំងភ្លៀង នៅខុទ្ទកាល័យលោក ហ៊ុន សែន
- នគរបាលខេត្តស្វាយរៀងជាង ១០០នាក់ សរសេរលិខិតស្នើឱ្យដកតំណែងលោកស្នងការ កឹង ឃន
- កម្មកររោងចក្រ វ៉ាយអូលែត នឹងលើកគ្នាទៅដាក់ញត្តិជូន លោក ហ៊ុន សែន ម្ដងទៀតនៅថ្ងៃទី២៩ កក្កដា
- សមត្ថកិច្ចឃាត់ខ្លួនយុវជនជិត ៣០០នាក់ ក្នុងការបង្ក្រាបក្លឹបរាត្រី ហ្គោល ឡាញ នៅខណ្ឌសែនសុខ
- អាជ្ញាធររារាំងកម្មកររោងចក្រ វ៉ាយអូលែត មិនឱ្យដើរហែញត្តិសុំដំណោះស្រាយការងារពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
- ក្រសួងការងារបដិសេធផ្តល់ប្រាក់ឧបត្ថម្ភ ៤០ដុល្លារឱ្យក្រុមស្ត្រីវិស័យសេវាកម្សាន្តលើកទី២
- តុលាការខេត្តព្រះសីហនុសម្រេចឃុំខ្លួនជនជាតិចិន ៤នាក់ និងជនជាតិរុស្សីម្នាក់ពីបទ “សញ្ចរកម្ម”
- សហជីពស្នើឲ្យរដ្ឋាភិបាលទម្លាក់ចោលវិសោធនកម្មច្បាប់ស្ដីពីការងារ
Believe me’ they won’t catch or jail their friends or their boss’ in this country’ if this case ask so socheat ‘
yes some article that those animal SO SOCHEATH can not say nothing about it he just skip it this animal go on another page start his animal word like his mother KADOUY so sad he never mentioning about his father KADOR because he have born without his father KADOR