អង្គការ Human Rights Watch ទាមទារ​របប​ក្រុងភ្នំពេញ​ឱ្យ​ដោះលែង លោក រ៉ុង ឈុន

ដោយ ទីន ហ្សាការីយ៉ា
2020-08-04
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

(ឆ្វេង)៖ លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា និង​លោក ហ្វីល រ៉ូបឺតសុន អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃស៍ វ៉ច្ឆ (Human Rights Watch)។

(ឆ្វេង)៖ លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា និង​លោក ហ្វីល រ៉ូបឺតសុន អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃស៍ វ៉ច្ឆ (Human Rights Watch)។

 រូប៖ ពលរដ្ឋ និង AFP


អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃស៍ វ៉ច្ឆ (Human Rights Watch) ចេញ​សេចក្ដី​ថ្លែងការណ៍​នៅ​ថ្ងៃ​ទី៤ សីហា ទាមទារ​ឱ្យ​របប​លោក ហ៊ុន សែន ដោះ​លែង លោក រ៉ុង ឈុន ឱ្យ​មាន​សេរីភាព​វិញ ព្រោះ​លោក​មិនបាន​ប្រព្រឹត្ត​កំហុស​អ្វី​ឡើយ។ មន្ត្រី​របប​លោក ហ៊ុន សែន ឆ្លើយ​តប​ថា សេចក្ដី​ថ្លែងការណ៍​នេះ មិន​មាន​ឥទ្ធិពល​លើ​ស្ថាប័ន​តុលាការ​នោះ​ឡើយ។

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូ​មែន រ៉ៃ​ស៍ វ៉​ច្ឆ ទាមទារ​ឱ្យ​របប​ក្រុង​ភ្នំពេញ ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​លើ​លោក រ៉ុង ឈុន ជា​បន្ទាន់ ព្រោះ​នេះ​ជា​ការ​ចោទ​ប្រកាន់​បែប​ប្រឌិត។

នាយក​រង​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូ​មែន រ៉ៃ​ស វ៉​ច្ឆ លោក ហ្វីល រ៉ូបឺ​តសុន (Phil Robertson​) មានប្រសាសន៍​ថា ការ​ចាប់ខ្លួន​លោក រ៉ុង ឈុន គឺជា​គំរូ​ចុងក្រោយ​នៃ​ការ​បង្ក្រាប​ឥតស្រាក​ស្រាន្ត​ពីសំណាក់​របប​លោក ហ៊ុន សែន ប្រឆាំង​នឹង​ក្រុមសកម្ម​ជន ដែល​បាន​ព្យាយាម​ជួយការ​ពារ​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ​ខ្មែរ៖ «រដ្ឋាភិបាល​លោក ហ៊ុន សែន ត្រូវតែ​ដោះលែង​លោក រ៉ុង ឈុន ជា​បន្ទាន់ និង​ទម្លាក់​ចោល​បទ​ចោទ​ញុះញង់​ប្រឆាំង​នឹង​រូប​គាត់ ព្រោះ​គាត់​មិន​បាន​ធ្វើអ្វី​ខុស​នោះ​ទេ។ តាម​ពិត ការ​ដែល​លោក រ៉ុង ឈុន លើក​ឡើង​ពី​បញ្ហា ហើយ​ឱ្យ​ពលរដ្ឋ​បញ្ចេញ​ទុក្ខ​កង្វល់​របស់​ខ្លួន​បែប​នេះ គឺ​ជួយ​ដល់​រដ្ឋាភិបាល​ទៅវិញ​ទេ។ គាត់​បង្ហាញ​អំពី​បញ្ហា​ដែល​តម្រូវ​ឱ្យ​មាន​ការ​ដោះ​ស្រាយ ហើយ​បើ​ខ្លួន​ជា​រដ្ឋាភិបាល​ប្រជាធិបតេយ្យ​ដូច​ការ​អះអាង​មែន គឺ​ត្រូវតែ​ស្ដាប់​ទុក្ខ​កង្វល់​របស់​ពលរដ្ឋ មិន​មែន​នៅ​ធ្វើ​ព្រងើយ ហើយ​ទៅ​ចាប់​អ្នក​បញ្ចេញ​មតិ​រឿង​នេះ​ទេ»

កាលពី​ថ្ងៃទី៣១ កក្កដា អាជ្ញាធរ​បាន​ចាប់ខ្លួន​លោក រ៉ុង ឈុន ទាំង​យប់​នៅ​គេហដ្ឋាន​របស់​លោក ក្រោម​ហេតុផល​ថា លោក​ប្រព្រឹត្ត​បទល្មើស​ជាក់ស្ដែង​ទាក់ទង​នឹង​ការ​បំភ្លៃ​ព័ត៌មាន​រឿង​ព្រំដែន​នៅ​ខេត្ត​ត្បូងឃ្មុំ។ តុលាការ​បាន​ចោទប្រកាន់​លោក រ៉ុង ឈុន ពី​បទ “ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​” ដែល​ប្រឈម​ការ​ជាប់​ពន្ធ​នា​គារ​រហូត​ដល់ ២ឆ្នាំ។

ការ​ចាប់ខ្លួន​លោក រ៉ុង ឈុន នេះ បាន​ធ្វើ​ឱ្យ​ក្រុម​ពលរដ្ឋ កម្មករ និង​យុវជន​មួយចំនួន ផ្ទុះ​កំហឹង ហើយ​នាំគ្នា​ប្រមូល​ផ្តុំ​ស្រែក​តវ៉ា សុំ​ឱ្យ​តុលាការ​ដោះលែង​លោក រ៉ុង ឈុន វិញ។ ចំណែក អង្គការ​សង្គម​ស៊ីវិល និង​សហជីព​ជាតិ​-អន្តរជាតិ ក៏បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ថ្កោលទោស​ករណី​នេះ​ជា​បន្ត​បន្ទាប់​ដែរ ព្រោះ​ពិនិត្យ​ឃើញ​ថា នេះ​ជា​ការ​រំលោភ​បំពាន​លើ​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ។

ទោះ​ជា​យ៉ាង​ណា អ្នកនាំពាក្យ​គណបក្ស​កាន់អំណាច លោក សុខ ឥសាន អះអាង​ថា ការ​តវ៉ា និង​សេចក្ដី​ថ្លែងការណ៍​ទាំងឡាយ​ជុំវិញ​រឿង​នេះ គ្រាន់តែ​ជា​ការ​បញ្ចេញមតិ មិន​មាន​ឥទ្ធិពល​លើ​តុលាការ​នោះ​ឡើយ៖ «ក្រែង​យើង​ទាំង​អស់​គ្នា អស់លោក​ទាំង​អស់​គ្នា​ចង់បាន​តុលាការ​ឯករាជ្យ​ហ្អេហើយ​បើ​ទាមទារ​ឱ្យ​តុលាការ​ធ្វើ​តាម​ការ​ទាមទារ ម្ដេច​តុលាការ​ឯករាជ្យ​កើត​តុលាការ​គេ​ហៅ​ថា លម្អៀង​ទៅ​តាម​ការ​ទាមទារ​ហើយ។ អ៊ីចឹង​គេ​មើល​អង្គហេតុ អង្គច្បាប់​ច្បាស់លាស់ តើ​សាមីជន​ហ្នឹង​មាន​ពិរុទ្ធភាព​យ៉ាង​ម៉េច។ គេ​មិន​ដោះស្រាយ​តាម​ការ​ទាមទារ​ទេ»

ជា​រឿយៗ មន្ត្រី​រដ្ឋាភិបាល ឬ​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា តែង​អះអាង​ថា តុលាការ​កម្ពុជា​ជា​ស្ថាប័ន​ឯករាជ្យ ប៉ុន្តែ​ក្រុម​អ្នក​សង្កេត​ការណ៍​ឃ្លាំមើល​វិស័យ​យុត្តិធម៌​នៅ​កម្ពុជា មើល​ឃើញ​ថា នេះ​គ្រាន់តែ​ជា​លេស​ប៉ុណ្ណោះ ដែល​ការពិត​នោះ​តុលាការ​កម្ពុជា គឺជា​ឧបករណ៍​នយោបាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា។

លោក រ៉ុង ឈុន គឺ​ជា​មេដឹកនាំ​សហជីព និង​ជា​សកម្ម​ជន​នយោបាយ​ដ៏​លេច​ធ្លោ​មួយ​រូប ដែល​បាន​តស៊ូ​យ៉ាង​ស្វិតស្វាញ​ដើម្បី​បុព្វហេតុ​សិទ្ធិមនុស្ស និង​សិទ្ធិ​ការងារ​នៅ​កម្ពុជា អស់​រយៈពេល​រាប់​សិប​ឆ្នាំ​មក​ហើយ។ ក្រៅពី​នេះ លោក​ជា​តួអង្គ​ដ៏​សកម្ម​មួយ​រូប​សម្រាប់​គណបក្ស​នយោបាយ​ប្រឆាំង ដោយ​លោក​ធ្លាប់​ត្រូវ​បាន​ជ្រើសរើស​ជា​សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត កូតា​គណបក្ស​សង្គ្រោះ​ជាតិ។ លើស​ពីនេះ លោក​ជា​អ្នកឃ្លាំមើល​ព្រំដែន និង​តែង​រិះគន់​របប​លោក ហ៊ុន សែន ឥត​សំចៃ​មាត់​ជុំវិញ​ការ​បោះ​បង្គោល​ព្រំដែន​ដែល​លោក​ថា ធ្វើ​ឱ្យ​កម្ពុជា​បាត់បង់​ដី​ទៅ​ប្រទេស​វៀតណាម។

លោក រ៉ុង ឈុន ធ្លាប់​ត្រូវ​បាន​ចាប់​ខ្លួន ចោទ​ប្រកាន់ និង​ផ្ដន្ទាទោស​ជា​ច្រើន​លើក​មក​ហើយ ទាក់ទង​នឹង​ករណី​ញុះញង់ និង​បរិហារ​កេរ្តិ៍ ហើយ​ដើមហេតុ​នៃ​សំណុំ​រឿង​ទាំងនេះ គឺ​ដោយសារ​លោក​បាន​ចេញ​មុខ​ការពារ​សិទ្ធិ​កម្មករ និង​បញ្ចេញ​មតិ​រឿង​ព្រំដែន។

ដោយឡែក ករណី​ចុង​ក្រោយ​នេះ​វិញ ក្រុម​អ្នក​សង្កេតការណ៍​ជាតិ និង​អន្តរជាតិ​ជឿ​ថា មូលហេតុ​សំខាន់​នៃ​ការ​ចាប់​ខ្លួន​លោក រ៉ុង ឈុន គឺ​ពាក់ព័ន្ធ​នឹង​រឿង​សិទ្ធិ​ការងារ ជា​ជាង​រឿង​ព្រំដែន ព្រោះ​លោក រ៉ុង ឈុន បន្ត​និយាយ​រឿង EBA ផ្ទុយពី​បំណង​របស់​លោក ហ៊ុន សែន។

ជាពិសេស​ថ្មីៗ នេះ លោក​បាន​ដឹកនាំ​កម្មករ​រោង​ចក្រ​វ៉ាយអូលែត (Violet) រាប់​រយ​នាក់ ដើរ​តវ៉ា និង​ដាក់​ញត្តិ​ទៅ​ក្រសួង​ការងារ និង​ខុទ្ទកាល័យ​លោក ហ៊ុន សែន ស្នើសុំ​ដំណោះស្រាយ​វិវាទ​ការងារ។ ដូច្នេះ​ក្រុម​អ្នក​អ្នក​ឃ្លាំមើល​ជឿ​ថា របប​លោក ហ៊ុន សែន ចាប់​លោក រ៉ុង ឈុន ដើម្បី​កុំ​ឱ្យ​លោក​ដឹកនាំ​កម្មករ​តវ៉ា​ជាថ្មី​ទៀត និង​ជា​ការ​គំរាម​ដល់​មេដឹកនាំ​សហជីព​ដទៃ។

មន្ត្រី​សិទ្ធិមនុស្ស​អន្តរជាតិ លោក ហ្វីល រ៉ូបឺតសុន មាន​ប្រសាសន៍​ថា ទាំងនេះ​ហើយ​គឺជា​ហេតុផល​ដែល​របប​លោក ហ៊ុន សែន ចាប់ខ្លួន​លោក រ៉ុង ឈុន៖ «ជាក់​ស្ដែង​ណាស់ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​គណបក្ស​ប្រជាជន​កម្ពុជា មិន​សប្បាយ​ចិត្ត​នឹង​លោក រ៉ុង ឈុន ជា​យូរ​មក​ហើយ ដោយសារ​តែ​រឿងរ៉ាវ​ជា​ច្រើន។ លោក រ៉ុង ឈុន ជា​មេ​ដឹក​នាំ​សហជីព​ដែល​រិះគន់​រដ្ឋាភិបាល​ឥត​សំចៃ​មាត់ ជា​សកម្ម​ជន​សង្គម​ស៊ីវិល និង​ជា​អ្នក​ហ៊ាន​និយាយ​ការពិត​ជា​ចំហ​ដោយ​ឥត​លាក់លៀម។ វា​ពិបាក​សម្រាប់​របប​ក្រុង​ភ្នំពេញ​ក្នុង​ការ​ចាប់​ខ្លួន​អ្នក​ណា​ម្នាក់​ដោយសារ​តែ​និយាយ​រឿង EBA ព្រោះ​ពួក​គេ​ដឹង​ច្បាស់​ថា បើ​ធ្វើ​បែប​នេះ សហភាព​អឺរ៉ុប​នឹង​ផ្ទុះ​កំហឹង។ ដូច្នេះ ពួក​គេ​រង់ចាំ​ដល់​ពេល​ដែល​លោក រ៉ុង ឈុន និយាយ​រឿង​ផ្សេង​ទៀត ហើយ​ករណី​នេះ គឺ​គាត់​បាន​និយាយ​រឿង​ព្រំដែន»

លោក ហ្វីល រ៉ូបឺតសុន អំពាវនាវ​ដល់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឱ្យ​បញ្ឈប់​ទង្វើ​បំបិទ​មាត់​មេដឹកនាំ​សហជីព អ្នក​ការពារ​សិទ្ធិមនុស្ស និង​អ្នករិះគន់​របប​របស់​លោក។ លោក​បន្ថែម​ថា រដ្ឋាភិបាល​បរទេស​ត្រូវ​តែ​លើក​យក​បញ្ហា​លោក រ៉ុង ឈុន នេះ មក​និយាយ​ជា​សាធារណៈ និង​រួមគ្នា​ទាមទារ​រដ្ឋាភិបាល​លោក ហ៊ុន សែន ឱ្យ​បញ្ឈប់​ទង្វើ​រំលោភ​បំពាន​ធ្ងន់ធ្ងរ​លើ​សិទ្ធិមនុស្ស​បែប​នេះ​ត​ទៅ​ទៀត។ ជាពិសេស លោក​ស្នើ​ឱ្យ​សហភាព​អឺរ៉ុប​ដាក់​បញ្ចូល​ករណី​លោក រ៉ុង ឈុន នេះ​ទៅ​ក្នុង​បញ្ជី​រំលោភ​សិទ្ធិ​មនុស្ស ដែល​ត្រូវ​ជម្រះ​ជាមួយ​របប​លោក ហ៊ុន សែន នៅ​ក្នុង​ការ​ចរចា​អំពី​រឿង​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA។

ទាក់ទង​នឹង​ករណី​នេះ​ដែរ អ្នក​នាំ​ពាក្យ​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា លោក ឆាដ រ៉ូដេមៀរ (Chad Roedemeier) ប្រាប់​អាស៊ី​សេរី តាម​សារ​អេឡិចត្រូនិក​នៅ​ថ្ងៃ​ទី៤ សីហា​ថា សហរដ្ឋ​អាមេរិក​កំពុង​តាម​ដាន​យ៉ាង​ដិតដល់ ចំពោះ​ការ​ចាប់ខ្លួន​មេដឹកនាំ​សហជីព លោក រ៉ុង ឈុន។ លោក​បន្ត​ថា ជា​ទៀងទាត់ សហរដ្ឋ​អាមេរិក តែងតែ​លើក​យក​ពី​កង្វល់​នានា ប្រាប់​ទៅ​រដ្ឋាភិបាល​កម្ពុជា ឲ្យ​ចាត់​វិធានការ​ប្រកបដោយ​អត្ថន័យ​ក្នុង​ការ​បើក​ចំហ​ឡើង​វិញ នូវ​លំហ​នយោបាយ និង​សង្គម​ស៊ីវិល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

5 Responses to "អង្គការ Human Rights Watch ទាមទារ​របប​ក្រុងភ្នំពេញ​ឱ្យ​ដោះលែង លោក រ៉ុង ឈុន"

  1. so socheath says:

    អាកូន មីកាដួយអាយះ មើលឲ្យច្បាស់ អាពូជឆ្កែ !

    ​គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន ប្រកាសច្រានចោលទាំងស្រុងចំពោះការចោទប្រកាន់ថា
    ផែនទីខ្នាង ១/២៥ ០០០ ជាផែនទីដែលគូសវាងដោយប្រទេសវៀតណាម។

    ក្នុងសេចក្តីថ្លែងការណ៍នៅយប់ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០​ គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន បានហៅការចោទប្រកាន់នេះថា ជាការប្រឌិតរឿង និងផ្សព្វផ្សាយ​នូវព័ត៌មាន​មិនពិត ក្នុងចេតនាទុច្ចរិត និងក្នុងគោលបំណងបំភ័ន្តសាធារណមតិជាតិ និងអន្តរជាតិ ឱ្យមានការយល់ច្រឡំមកលើការងារព្រំដែន​របស់រាជរដ្ឋាភិបាលអំពីការធ្វើឱ្យបាត់បង់ទឹកដី ក៏ដូចជាការបណ្ដោយឱ្យមានការរំលោភបំពានទឹកដីពីប្រទេសវៀតណាម។

    ទន្ទឹមនឹងការចេញមកច្រានចោលនូវការចោទប្រកាន់ និងការផ្សព្វផ្សាយបំភ្លៃក្នុងចេតនាទុច្ចរិត និងពិសពុលរបស់ក្រុមឧទ្ទាមក្រៅច្បាប់នេះ គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន ក៏បានបញ្ជាក់ពីការងារកំណត់ព្រំដែនជាមួយប្រទេសវៀតណាម និងការរៀបចំបោះផែនទីខ្នាត ១/២៥ ០០០នេះផងដែរ។

    គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន បានគូសបញ្ជាក់ថា ការខណ្ឌសីមា និងបោះបង្គោលព្រំដែនគោករវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គម និយមវៀតណាម ជាការងារបច្ចេកទេសកម្រិតខ្ពស់ អនុវត្តដោយក្រុមជំនាញនៃប្រទេសទាំងពីរ ដោយ យកគោលការណ៍ខ្សែព្រំដែនមិនកែប្រែ តាមផែនទីផ្លូវការ បោន ខ្នាត ១/១០០ ០០០ បោះពុម្ពដោយ ក្រុមភូមិសាស្ត្រឥណ្ឌូចិន ស្របតាមមាត្រា២ នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ដែលធានាបាននូវបូរណភាពទឹកដីកម្ពុជា មិនឱ្យបាត់បង់ទឹកដីទៅប្រទេសវៀតណាម ដូចការចោទប្រកាន់ក្នុងសេចក្ដី ថ្លែងការណ៍របស់ក្រុមឧទ្ទាមក្រៅច្បាប់ និងគូកនឡើយ។

    គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន បានឱ្យដឹងថា ខ្សែព្រំដែនដែលមាននៅលើផែនទីឋានលេខាព្រំដែនខ្នាត ១/២៥ ០០០ ត្រឹមត្រូវតាមខ្សែព្រំដែនដូច មាននៅលើផែនទីបោន ខ្នាត ១/១០០ ០០០ បោះពុម្ពដោយក្រុមភូមិសាស្ត្រឥណ្ឌូចិន លើកលែងតែ តំបន់មួយចំនួនដែលពលរដ្ឋនៃប្រទេសទាំងពីរ កម្ពុជា-វៀតណាម បាននិងកំពុងរស់នៅដាំដុះ អាស្រ័យ ផលមិនស្របតាមខ្សែព្រំដែនផែនទីបោន ខ្នាត ១/១០០.០០០ តែប៉ុណ្ណោះ។ ម៉្យាងវិញទៀត ដើម្បី រក្សាទុកដីទាំងនោះជូនពលរដ្ឋខាងលើ រដ្ឋាភិបាលនៃប្រទេសទាំងពីរ កម្ពុជា និងវៀតណាម បានព្រម ព្រៀងគ្នារក្សាទុកដីទាំងនោះជូនពលរដ្ឋឱ្យបន្តរស់នៅ និងកាន់កាប់ជាបន្តទៀត ដោយយកគោលការណ៍ ដោះដូរដីមួយមួយ ឈរលើស្មារតីគោរពផលប្រយោជន៍គ្នាទៅវិញទៅមក និងសុខដុមរមនារបស់ ពលរដ្ឋនៅតំបន់ព្រំដែននៃប្រទេសទាំងពីរ។

    ផែនទីឋានលេខាព្រំដែន ខ្នាត ១/២៥ ០០០ ត្រូវបានធ្វើឡើងដោយកម្ពុជា និងវៀតណាម ហើយដែល ត្រូវបានគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកនៃប្រទេសទាំងពីរ កម្ពុជា និង វៀតណាម ប្រគល់ឱ្យប្រទេសទី៣ ជាអ្នកបោះពុម្ព គឺក្រុមហ៊ុន BLOMINFO A/S នៃប្រទេសដាណឺម៉ាក បន្ទាប់ពីការប្រកាសដេញថ្លៃជាអន្តរជាតិ តាមកិច្ចព្រមព្រៀងចុះថ្ងៃទី១៣ ខែមករា ឆ្នាំ២០១១ ដែល ក្រោយមកត្រូវបានផ្ទេរបន្តទៅឱ្យក្រុមហ៊ុន NIRAS Mapping A/S ប្រទេសដាណឺម៉ាក ដូចមាននៅក្នុង លិខិតប្រគល់សិទ្ធិ ចុះថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៣។

    ផែនទីឋានលេខាព្រំដែន ខ្នាត ១/២៥ ០០០ ជាផែនទីបង្ហាញពីលទ្ធផលប្រមាណជា ៨៤% ដែលកម្ពុជា និងវៀតណាមសម្រេចបានលើការងារព្រំដែន ជាផែនទីផលិតឡើងតាមរយៈការថតរូបភាពពីលើ អាកាស (orthophoto-maps) តាមបែបបច្ចេកវិទ្យាថ្មីទំនើប មានភាពជាក់លាស់ ដែលបង្ហាញយ៉ាង ច្បាស់នូវទីតាំងបង្គោលព្រំដែន និងខ្សែព្រំដែន ដែលមានទាំងនិយាមកា និងឋានលេខាជាក់លាក់។

    គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន បានបន្ថែមទៀតថា ដើម្បីងាយស្រួលក្នុងការទុកដាក់ និងប្រើប្រាស់ផែនទីឱ្យបានត្រឹមត្រូវ គណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកនៃប្រទេសទាំងពីរ បានឯកភាពគ្នាចងក្រងផែនទីឋានលេខាព្រំដែន ខ្នាត ១/២៥ ០០០ នេះ ជាសៀវភៅ (album) ផែនទីព្រំដែនតាមលក្ខណៈបច្ចេកទេស ដើម្បីទុកប្រើប្រាស់ក្នុងប្រទេសរៀងៗខ្លួន។

    គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន បានអំពាវនាវដល់ជនរួមជាតិទាំងក្នុង និងក្រៅប្រទេស សូមកុំជឿ និងកុំចែកចាយរាល់ការបង្ហោះសេចក្ដីថ្លែងការណ៍បោកប្រាស់ខុសពីការពិតរបស់ក្រុមឧទ្ទាមក្រៅច្បាប់ និងគូកន ដែលតែងតែបង្កើតព័ត៌មានក្លែងក្លាយក្នុងចេតនាទុច្ចរិត ដើម្បីវាយប្រហារដល់កិច្ចការព្រំដែនរបស់រាជរដ្ឋាភិបាល ហើយដែលសកម្មភាពទាំងអស់នោះអាចប្រឈមមុខនឹងផ្លូវច្បាប់។

    គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន សូមបញ្ជាក់ជូនជាថ្មីថា ក្នុងកិច្ចការខណ្ឌសីមា និងបោះបង្គោលព្រំដែនគោករវាងព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងសាធារណរដ្ឋសង្គមនិយមវៀតណាម ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃបំផុតរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ធ្វើឡើងយ៉ាងហ្មត់ចត់ ច្បាស់លាស់ តាមគោលការណ៍ខ្សែព្រំដែនមិនកែប្រែ ក្រោយកម្ពុជាបានឯករាជ្យ ស្របតាមផែនទីផ្លូវការ ខ្នាត ១/១០០ ០០០ ហើយដែលរហូតមកដល់បច្ចុប្បន្ននេះ សម្រេចបានលទ្ធផល៨៤% នៃខ្សែព្រំដែនរួម និងកំពុងបន្តធ្វើឱ្យបានចប់ជាស្ថាពរ១០០% ដើម្បីធានាបាននូវផ្ទៃក្រឡាដី ១៨១ ០៣៥ គីឡូម៉ែត្រការ៉េ រក្សាបាននូវបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ មិនឱ្យជាតិ និងប្រជាជនខាតបង់ឡើយ៕

  2. so cheat says:

    អាតិរច្ឆានកញ្ជះយួន so socheath កណ្ដួយម៉ែអ្ហែងពួកអា ជិន ម៉ាលិន កូនមីសំផឹងអស់សាច់ហាចេញមកមិនដឹងខ្យល់អីអានេះកញ្ជះយួនសុទ្ធមិនទាន់ដឹងស្អីផងវាទុំលាក់កំហុសអោយគេទៅហើយរូចហើយវាប្រាប់គេអោយទៅរកមេធាវីល្អៗមកតតាំងនិងវាជាពិសេសអាកូនមីកណ្ដួយយួន គឹម សន្តិភាព អាយួនឯងអញស្គាល់ច្បាស់ណាស់អា សន្តិភាព បើអាអ្ហែងចង់សុខនៅអោយស្ងៀមរឿងខ្មែរទុកអោយខ្មែរគេដោះស្រាយអាយួនឯងកុំចេះ។

  3. Anonymous says:

    too bad so sad SO SOCHEATH can not put his hand on RONG CHHUN this time . I know this animal must be urging to use his bloody hand but too bad he can not do it.

  4. Anonymous says:

    So so cheat veitcong germ is the hanoi dog’ and this dog alway swearing to all khmer people or foreigners because this dog is expert to colour between khmer and khmer and this dog serve youn- hanoi only’. All kon khmer must fighting this beast regime ‘

  5. Вам перевод 135163 руб. https://tinyurl.com/Evanceve NMVVcamnews.orgRKKF says:

    Вам перевод 105978 руб. https://tinyurl.com/Evanceve NMVVcamnews.orgRKKF