គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ទាមទារ​រដ្ឋាភិបាល​​ឱ្យ​បកស្រាយ​អំពី​ភាព​ស្របច្បាប់​នៃ​ផែនទី​ខ្នាត​ថ្មី

ដោយ មួង ណារ៉េត
2020-08-04
RFA

រូប​សញ្ញា​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (ឆ្វេង) និង​ផែនទី​ដែល​រដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​វៀតណាម ព្រមព្រៀង​គ្នា​បោះ​ពុម្ព​ថ្មី តាម​ខ្នាត ១ លើ ២៥ពាន់​នោះ (១/២៥.០០០)។

រូប​សញ្ញា​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (ឆ្វេង) និង​ផែនទី​ដែល​រដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​វៀតណាម ព្រមព្រៀង​គ្នា​បោះ​ពុម្ព​ថ្មី តាម​ខ្នាត ១ លើ ២៥ពាន់​នោះ (១/២៥.០០០)។

 រូប៖ ហ្វេសប៊ុក


គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ទាមទារ​ឲ្យ​រដ្ឋាភិបាល​បកស្រាយ​អំពី​ធម្មនុញ្ញភាព ឬ​ភាព​ស្រប​នឹង​រដ្ឋធម្មនុញ្ញ​នៃ​ផែនទី​ថ្មី ដែល​រដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​វៀតណាម ព្រមព្រៀង​គ្នា​បោះ​ពុម្ព​ថ្មី យក​តាម​ខ្នាត ១ លើ ២៥ពាន់​នោះ (១/២៥.០០០)។

ក្នុង​សេចក្ដី​ថ្លែងការណ៍ នៅ​ថ្ងៃ​ទី៤ ខែសីហា​នេះ គណបក្ស​ដែល​មាន​បណ្ឌិត កែម ឡី ជា​សហ​ស្ថាបនិក លើក​សំអាង​ថា រដ្ឋធម្មនុញ្ញ​កម្ពុជា បាន​ចែង​កំណត់​ច្បាស់​ថា ព្រំដែន​របស់​ប្រទេស​កម្ពុជា មាន​កំណត់​ក្នុង​ផែនទី​ខ្នាត ១/១០០.០០០ មិនមែន ១/២៥.០០០ នោះ​ទេ។

ក្រៅពី​នេះ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា បង្ហាញ​ឯកសារ​ផែនទី​ខ្នាត ១/២៥.០០០ បង្ហាញ​ផែនទី​បង្គោល​ព្រំដែន​សម័យ​បារាំង និង​បង្ហាញ​របាយការណ៍​ផ្ទាល់​មាត់​ពី​អ្នក​ភូមិ ដែល​ជា​សាក្សី​រស់ ដើម្បីឲ្យ​សាធារណៈ​ជន​បាន​ដឹង។

ប្រតិកម្ម​របស់​គណបក្ស​នេះ ធ្វើឡើង​ក្រោយ​របប​ក្រុងភ្នំពេញ កាលពីដើម​ខែ សីហា បាន​ព្រមព្រៀង​គ្នា​ជាមួយ​ភាគី​វៀតណាម បោះពុម្ព​ផែនទី​ថ្មី ដែល​មាន​ខ្នាត ១/២៥.០០០។ មន្ត្រី​ព្រំដែន​កម្ពុជា​អ្នកស្រី កុយ ពិសី អះអាង​ប្រាប់​អាស៊ី​សេរី​ថា ការ​ប្ដូរ​ខ្នាត​ផែនទី​នេះ គឺ​ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​វាស់វែង និង​កំណត់​បង្គោល​ព្រំ​ដែន​រវាង​ប្រទេស​ទាំងពីរ ដែល​រហូត​មក​ដល់​ពេល​នេះ កម្ពុជា​និង​វៀតណាម​ឯកភាព​គ្នា​បោះ​បង្គោល​បាន ៨៤% ហើយ។

កន្លង​មក បង្ហាញ​ព្រំដែន​នេះ របប​ក្រុង​ភ្នំពេញ មិន​ស្វាគមន៍​មន្ត្រី​បក្ស​ប្រឆាំង អង្គការ​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ​ទូទៅ​ឲ្យ​ចូលរួម​នោះ​ទេ។ ការ​ប្ដូរ​ខ្នាត​ផែនទី​នេះ​ទៀត​សោត រង​ការ​រិះគន់​ថា ធ្វើ​ឡើង​ដោយ​ស្ងាត់ៗ។

អ្នក​វិភាគ​សង្គម និង​នយោបាយ លោក គឹម សុខ មិន​ជំទាស់​ទេ បើ​ការ​ប្ដូរ​ខ្នាត​ផែនទី​នេះ ធ្វើឡើង​តាម​លក្ខណៈ​បច្ចេកទេស មាន​ការ​ចូលរួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ និង​មាន​រដ្ឋាភិបាល​ស្រប​ច្បាប់។ ប៉ុន្តែ​លោក​ថា ពេល​នេះ មិនមែន​ជា​ពេល​សមស្រប ដើម្បី​ប្ដូរ​ខ្នាត​ផែនទី​នោះ​ទេ ព្រោះ​កម្ពុជា​ចាញ់​ប្រៀប​វៀតណាម​ខ្លាំង។ ម្យ៉ាង​ទៀត លោក​បន្ថែម​ថា របប​សព្វថ្ងៃ​ជា​របប​ឯក​បក្ស ដែល​ខ្វះ​សំឡេង​ចូលរួម។ លោក គឹម សុខ ថា​រឿង​អាយុ​ជីវិត​ជាតិ​បែប​នេះ គឺ​ត្រូវ​ចាំ​ស្រុក​មាន​រដ្ឋាភិបាល​ថ្មី ដែល​ឆ្លង​កាត់​ការ​បោះ​ឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​សិន សឹម​សម្រេច​លើ​បញ្ហា​ដូរ​ខ្នាត​ផែនទី​នេះ​បាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

2 Responses to "គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ទាមទារ​រដ្ឋាភិបាល​​ឱ្យ​បកស្រាយ​អំពី​ភាព​ស្របច្បាប់​នៃ​ផែនទី​ខ្នាត​ថ្មី"

  1. so socheath says:

    ក្រុមដាំខ្ទឹម ! អត់ចេះអក្សរទេឬអី ?

    គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន ប្រកាសច្រានចោលទាំងស្រុងចំពោះការចោទប្រកាន់ថា
    ផែនទីខ្នាង ១/២៥ ០០០ ជាផែនទីដែលគូសវាងដោយប្រទេសវៀតណាម។

    ក្នុងសេចក្តីថ្លែងការណ៍នៅយប់ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០ គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន បានហៅការចោទប្រកាន់នេះថា ជាការប្រឌិតរឿង និងផ្សព្វផ្សាយ នូវព័ត៌មាន មិនពិត ក្នុងចេតនាទុច្ចរិត និងក្នុងគោលបំណងបំភ័ន្តសាធារណមតិជាតិ និងអន្តរជាតិ ឱ្យមានការយល់ច្រឡំមកលើការងារព្រំដែន របស់រាជរដ្ឋាភិបាលអំពីការធ្វើឱ្យបាត់បង់ទឹកដី ក៏ដូចជាការបណ្ដោយឱ្យមានការរំលោភបំពានទឹកដីពីប្រទេសវៀតណាម។

    ទន្ទឹមនឹងការចេញមកច្រានចោលនូវការចោទប្រកាន់ និងការផ្សព្វផ្សាយបំភ្លៃក្នុងចេតនាទុច្ចរិត និងពិសពុលរបស់ក្រុមឧទ្ទាមក្រៅច្បាប់នេះ គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន ក៏បានបញ្ជាក់ពីការងារកំណត់ព្រំដែនជាមួយប្រទេសវៀតណាម និងការរៀបចំបោះផែនទីខ្នាត ១/២៥ ០០០នេះផងដែរ។

    គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន បានគូសបញ្ជាក់ថា ការខណ្ឌសីមា និងបោះបង្គោលព្រំដែនគោករវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គម និយមវៀតណាម ជាការងារបច្ចេកទេសកម្រិតខ្ពស់ អនុវត្តដោយក្រុមជំនាញនៃប្រទេសទាំងពីរ ដោយ យកគោលការណ៍ខ្សែព្រំដែនមិនកែប្រែ តាមផែនទីផ្លូវការ បោន ខ្នាត ១/១០០ ០០០ បោះពុម្ពដោយ ក្រុមភូមិសាស្ត្រឥណ្ឌូចិន ស្របតាមមាត្រា២ នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ដែលធានាបាននូវបូរណភាពទឹកដីកម្ពុជា មិនឱ្យបាត់បង់ទឹកដីទៅប្រទេសវៀតណាម ដូចការចោទប្រកាន់ក្នុងសេចក្ដី ថ្លែងការណ៍របស់ក្រុមឧទ្ទាមក្រៅច្បាប់ និងគូកនឡើយ។

    គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន បានឱ្យដឹងថា ខ្សែព្រំដែនដែលមាននៅលើផែនទីឋានលេខាព្រំដែនខ្នាត ១/២៥ ០០០ ត្រឹមត្រូវតាមខ្សែព្រំដែនដូច មាននៅលើផែនទីបោន ខ្នាត ១/១០០ ០០០ បោះពុម្ពដោយក្រុមភូមិសាស្ត្រឥណ្ឌូចិន លើកលែងតែ តំបន់មួយចំនួនដែលពលរដ្ឋនៃប្រទេសទាំងពីរ កម្ពុជា-វៀតណាម បាននិងកំពុងរស់នៅដាំដុះ អាស្រ័យ ផលមិនស្របតាមខ្សែព្រំដែនផែនទីបោន ខ្នាត ១/១០០.០០០ តែប៉ុណ្ណោះ។ ម៉្យាងវិញទៀត ដើម្បី រក្សាទុកដីទាំងនោះជូនពលរដ្ឋខាងលើ រដ្ឋាភិបាលនៃប្រទេសទាំងពីរ កម្ពុជា និងវៀតណាម បានព្រម ព្រៀងគ្នារក្សាទុកដីទាំងនោះជូនពលរដ្ឋឱ្យបន្តរស់នៅ និងកាន់កាប់ជាបន្តទៀត ដោយយកគោលការណ៍ ដោះដូរដីមួយមួយ ឈរលើស្មារតីគោរពផលប្រយោជន៍គ្នាទៅវិញទៅមក និងសុខដុមរមនារបស់ ពលរដ្ឋនៅតំបន់ព្រំដែននៃប្រទេសទាំងពីរ។

    ផែនទីឋានលេខាព្រំដែន ខ្នាត ១/២៥ ០០០ ត្រូវបានធ្វើឡើងដោយកម្ពុជា និងវៀតណាម ហើយដែល ត្រូវបានគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកនៃប្រទេសទាំងពីរ កម្ពុជា និង វៀតណាម ប្រគល់ឱ្យប្រទេសទី៣ ជាអ្នកបោះពុម្ព គឺក្រុមហ៊ុន BLOMINFO A/S នៃប្រទេសដាណឺម៉ាក បន្ទាប់ពីការប្រកាសដេញថ្លៃជាអន្តរជាតិ តាមកិច្ចព្រមព្រៀងចុះថ្ងៃទី១៣ ខែមករា ឆ្នាំ២០១១ ដែល ក្រោយមកត្រូវបានផ្ទេរបន្តទៅឱ្យក្រុមហ៊ុន NIRAS Mapping A/S ប្រទេសដាណឺម៉ាក ដូចមាននៅក្នុង លិខិតប្រគល់សិទ្ធិ ចុះថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៣។

    ផែនទីឋានលេខាព្រំដែន ខ្នាត ១/២៥ ០០០ ជាផែនទីបង្ហាញពីលទ្ធផលប្រមាណជា ៨៤% ដែលកម្ពុជា និងវៀតណាមសម្រេចបានលើការងារព្រំដែន ជាផែនទីផលិតឡើងតាមរយៈការថតរូបភាពពីលើ អាកាស (orthophoto-maps) តាមបែបបច្ចេកវិទ្យាថ្មីទំនើប មានភាពជាក់លាស់ ដែលបង្ហាញយ៉ាង ច្បាស់នូវទីតាំងបង្គោលព្រំដែន និងខ្សែព្រំដែន ដែលមានទាំងនិយាមកា និងឋានលេខាជាក់លាក់។

    គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន បានបន្ថែមទៀតថា ដើម្បីងាយស្រួលក្នុងការទុកដាក់ និងប្រើប្រាស់ផែនទីឱ្យបានត្រឹមត្រូវ គណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកនៃប្រទេសទាំងពីរ បានឯកភាពគ្នាចងក្រងផែនទីឋានលេខាព្រំដែន ខ្នាត ១/២៥ ០០០ នេះ ជាសៀវភៅ (album) ផែនទីព្រំដែនតាមលក្ខណៈបច្ចេកទេស ដើម្បីទុកប្រើប្រាស់ក្នុងប្រទេសរៀងៗខ្លួន។

    គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន បានអំពាវនាវដល់ជនរួមជាតិទាំងក្នុង និងក្រៅប្រទេស សូមកុំជឿ និងកុំចែកចាយរាល់ការបង្ហោះសេចក្ដីថ្លែងការណ៍បោកប្រាស់ខុសពីការពិតរបស់ក្រុមឧទ្ទាមក្រៅច្បាប់ និងគូកន ដែលតែងតែបង្កើតព័ត៌មានក្លែងក្លាយក្នុងចេតនាទុច្ចរិត ដើម្បីវាយប្រហារដល់កិច្ចការព្រំដែនរបស់រាជរដ្ឋាភិបាល ហើយដែលសកម្មភាពទាំងអស់នោះអាចប្រឈមមុខនឹងផ្លូវច្បាប់។

    គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន សូមបញ្ជាក់ជូនជាថ្មីថា ក្នុងកិច្ចការខណ្ឌសីមា និងបោះបង្គោលព្រំដែនគោករវាងព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងសាធារណរដ្ឋសង្គមនិយមវៀតណាម ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃបំផុតរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ធ្វើឡើងយ៉ាងហ្មត់ចត់ ច្បាស់លាស់ តាមគោលការណ៍ខ្សែព្រំដែនមិនកែប្រែ ក្រោយកម្ពុជាបានឯករាជ្យ ស្របតាមផែនទីផ្លូវការ ខ្នាត ១/១០០ ០០០ ហើយដែលរហូតមកដល់បច្ចុប្បន្ននេះ សម្រេចបានលទ្ធផល៨៤% នៃខ្សែព្រំដែនរួម និងកំពុងបន្តធ្វើឱ្យបានចប់ជាស្ថាពរ១០០% ដើម្បីធានាបាននូវផ្ទៃក្រឡាដី ១៨១ ០៣៥ គីឡូម៉ែត្រការ៉េ រក្សាបាននូវបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ មិនឱ្យជាតិ និងប្រជាជនខាតបង់ឡើយ៕

  2. Anonymous says:

    WOW …this is a very achy part that made this animal SO SOCHEATH writing too long . HUN SEN right hand killer is indeed Vietcong blood who living in Cambodia for long time until he can speaking and writing Cambodian language . I keep track this guy for long time on the way he comment in media the most un humanly word he always mentioning is KADOUY MEVEAR . every one please get this animal he is Vietcong blood that came to interfering in Cambodia