អ្នកវិភាគ​និង​អ្នកច្បាប់​ថា របប​ក្រុងភ្នំពេញ​ព្រមាន​ពលរដ្ឋ​មិន​ឲ្យ​តវ៉ា​ដោះលែង​លោក រ៉ុង ឈុន ព្រោះ​ខ្លាច​ធ្លាក់​ពី​អំណាច

ដោយ ទីន ហ្សាការីយ៉ា
2020-08-05
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ក្រុម​អ្នក​ដែល​គោរព​ស្រឡាញ់​លោក រ៉ុង ឈុន តវ៉ាទាមទារ​ឱ្យដោះលែងលោក នៅ​ថ្ងៃ​ទី៥ ខែសីហា ឆ្នាំ២០២០។

ក្រុម​អ្នក​ដែល​គោរព​ស្រឡាញ់​លោក រ៉ុង ឈុន តវ៉ាទាមទារ​ឱ្យដោះលែងលោក នៅ​ថ្ងៃ​ទី៥ ខែសីហា ឆ្នាំ២០២០។

 រូប៖ ពលរដ្ឋ


អ្នកវិភាគ​លើក​ឡើង​ថា អាជ្ញាធរ​របប​លោក ហ៊ុន សែន កំពុងតែ​រំលោភ​សិទ្ធិ​ពលរដ្ឋ​ម្ដង​ហើយ​ម្ដង​ទៀត ដោយ​ប្រើប្រាស់​តុលាការ​ដែល​លម្អៀង​ទៅ​រក​គណបក្ស​កាន់អំណាច។ លោក រ៉ុង ឈុន ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ថ្មីៗ នេះ បាន​ផ្ដែផ្ដាំ​ពី​ពន្ធនាគារ​ឲ្យ​ពលរដ្ឋ​ទាំង​អស់ កុំ​តក់ស្លុត ចំពោះ​ការ​ព្រមាន ឬ​ការ​គំរាម​កំហែង​របស់​អាជ្ញាធរ​ក្រុង​ភ្នំពេញ។

អ្នកច្បាប់ និង​អ្នកវិភាគ​អះអាង​ថា របប​លោក ហ៊ុន សែន ខ្លាច​កម្លាំង​មហាជន​ជួបជុំ​គ្នា​តវ៉ា​ដោះ​លែង​លោក រ៉ុង ឈុន កាន់តែ​ច្រើន​ឡើង ទើប​ចេញ​លិខិត​ព្រមាន​ក្រុម​អ្នក​តវ៉ា ហើយ​យកលេស​រឿង​សណ្ដាប់ធ្នាប់​សាធារណៈ​និង​សន្តិសុខ​សង្គម​ជា​ខែល​បិទបាំង។

អ្នកវិភាគ​នយោបាយ​និរទេស​ខ្លួន គេច​ពី​ការ​តាម​ចាប់ខ្លួន​ពី​របប​លោក ហ៊ុន សែន គឺ​លោក គឹម សុខ មាន​ប្រសាសន៍​ថា របប​ក្រុង​ភ្នំពេញ ប្រព្រឹត្ត​អំពើ​អយុត្តិធម៌​ច្រើន ហើយ​ធ្វើឲ្យ​ពលរដ្ឋ​រងទុក្ខ ដែល​បញ្ហា​នេះ​ហើយ ជាហេតុ​ផល​ដែល​របប​ឯក​បក្ស​ត្រូវ​ទប់ស្កាត់​ការ​ជួបជុំ មិន​ថា ការ​ជួបជុំ​ទាមទារ​ដោះ​លែង​លោក រ៉ុង ឈុន ឬ​ការ​តវ៉ា​រឿង​អយុត្តិធម៌​សង្គម​ផ្សេងៗ នោះ​ទេ របប​នេះ​ត្រូវ​តែ​ទប់​ស្កាត់។ លោក គឹម សុខ អះអាង​ថា ការ​ទប់ស្កាត់​ការ​តវ៉ា​នេះ គឺ​របប​លោក ហ៊ុន សែន ដាក់​ខ្សែ​ក្រ​វ៉ាត់​ក្រហម​ច្រើន​ជាន់ ដើម្បី​ការពារ​អំណាច​របស់​ខ្លួន​តែប៉ុណ្ណោះ៖ «ក្រុម​លោក ហ៊ុន សែន គ្រាន់តែ​ប្រើ​ពាក្យ​ច្បាប់​ជា​លេស ពីមុន​គេ​ដាក់​បន្ទាត់​ក្រហម​លើ អ្នក​នយោបាយ​ប្រឆាំង អង្គ​កា​សង្គម​ស៊ីវិល សហជីព និង​លោក រ៉ុង ឈុន ជា​ប្រធាន​សហជីព​ដ៏​ល្បីល្បាញ។ បន្ទាត់ក្រហម​ទាំង​នេះ បន្ថែម​អំពើ​អយុត្តិធម៌​សង្គម រឿង​រំលោភ​ដីធ្លី ពលរដ្ឋ​ក្រីក្រ ការ​បាត់បង់ EBA រឿង​យួន​រំលោភ​លើ​ដី​ពលរដ្ឋ​ខ្មែរ ហើយ​ចុង​ក្រោយ​លួច​ឃុបឃិត​ធ្វើ​ផែន​ទី​ស្ងាត់ៗ ទាំង​អស់​នេះ ធ្វើ​ឲ្យ​ពលរដ្ឋ​ក្ដៅ​ក្រហាយ​នៅ​តែ​ថ្ងៃ​ចាំ​ផ្ទុះ​ចេញ​ទេ»

ក្រសួង​យុត្តិធម៌ និង​សាលា​រាជធានី​ភ្នំពេញ បាន​ចេញ​លិខិត​ដាច់​ដោយ​ឡែក​ពី​គ្នា ព្រមាន​ដល់​ក្រុម​អ្នក​តវ៉ា​ទាមទារ​ឲ្យ​ដោះ​លែង​លោក រ៉ុង ឈុន ថា​ធ្វើឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​សាធារណៈ និង​សន្តិសុខ​សង្គម។ សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​របស់​អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ ចាត់​ទុក​សកម្មភាព ការ​ប្រមូលផ្ដុំ​មនុស្ស​នៅ​ខាង​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ ទាមទារ​ឲ្យ​តុលាការ​ដោះ​លែង​លោក រ៉ុង ឈុន នោះ​ថា ជា​ទង្វើ​ខុស​ច្បាប់។ លោក ជិន ម៉ា​លីន អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​មានប្រសាសន៍​បន្ថែម​ថា ការ​តវ៉ា​នេះ ជា​ការ​ដាក់​សម្ពាធ​លើ​តុលាការ ដោយ​ចាត់ទុកថា ជា​ការបំពាន​ច្បាប់៖ «ការ​តវ៉ា​មិន​ជូនដំណឹង​សមត្ថកិច្ច ហើយ​បំពាន​លើ​ស្ថាប័ន​តុលាការ​រំលោភ​លើ​សណ្ដាប់ធ្នាប់​សាធារណៈ ជា​ការបំពាន​ច្បាប់»

ទោះបីជា​បែបនេះ​ក្ដី សហ​មេធាវី​លោក រ៉ុង ឈុន មួយ​រួប​ក្នុង​ចំណោម​មេធាវី ៤រួប គឺ​លោក​មេធាវី ហែម សុ​ជាតិ អះអាង​ថា ប្រជា​ពលរដ្ឋ​មាន​សិទ្ធិ​ក្នុង​ការសម្ដែង​មតិ និង​ជួបជុំ​គ្នា​ទាមទារ​រឿង​អយុត្តិធម៌​​សង្គម ដែល​សិទ្ធ​ទាំង​នេះ មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​មាត្រា៣៧ ផង និង​មាន​ចែង​នៅ​ក្នុង​ច្បាប់​ស្ដីពី​ការ​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី​ផង។ លោក​មេធាវី ហែម សុ​ជាតិ បន្ថែម​ថា ពលរដ្ឋ គ្រូបង្រៀន កម្មករ ធ្វើបាតុកម្ម​ទាមទារ​ឲ្យ​ដោះ​លែង​លោក រ៉ុង ឈុន នេះ គ្មាន​ខុសច្បាប់​អ្វី​ឡើយ។ ផ្ទុយទៅវិញ បើសិនជា​សមត្ថកិច្ច​ខ្លាច​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​សាធារណៈ​នោះ សមត្ថកិច្ច​គួរតែ​សម្រួល​ដល់​អ្នក​តវ៉ា​រៀបចំ​សណ្ដាប់ធ្នាប់​ដូចដែល​មាន​ចែង​នៅ​ក្នុង​ច្បាប់​ស្ដីពី​បាតុកម្ម​ដោយសន្តិវិធី៖ «ការ​ធ្វើបាតុកម្ម​ ឬ​កូដកម្ម​ណាមួយ​ធ្វើឡើង​ត្រឹមត្រូវ​តាម​រដ្ឋធម្មនុញ្ញ និង​ច្បាប់​កូដកម្ម ឬ​បាតុកម្ម​គាត់​មាន​សិទ្ធិ​ធ្វើ។ ហើយ​សិន​ជា​ការ​ធ្វើ​នោះ ប៉ះពាល់​សណ្ដាប់ធ្នាប់​សាធារណៈ អាជ្ញាធរ​ត្រូវ​រៀបចំ​សម្រួល​ឲ្យ​ពួក​គាត់​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី»

គិត​ចាប់​ពី​ថ្ងៃ​តុលាការ​ទៅ​ចាប់​ខ្លួន​លោក រ៉ុង ឈុន ទាំង​យប់​ថ្ងៃ​ទី៣១ កក្កដា​មក ក្រុម​អង្គការ​សង្គម​ស៊ីវិល ជាតិ​-អន្តរជាតិ សហជីព រួម​ទាំង​គណបក្ស​សង្គ្រោះ​ជាតិ​ផង បាន​ចេញ​សេចក្ដីថ្លែង​ការណ៍ ថ្កោលទោស​របប​លោក ហ៊ុន សែន និង​ទាមទារ​ឲ្យ​ដោះលែង​លោក រ៉ុង ឈុន វិញ ជា​បន្ត​បន្ទាប់។ ក្រៅពី​នេះ​សន្ទុះ​អ្នក​តវ៉ា ធ្វើបាតុកម្ម​ទាមទារ​ឲ្យ​ដោះលែង​លោក រ៉ុង ឈុន វិញ ក៏​កាន់តែ​ផុលផុស​ដែរ មិន​ថា​ពលរដ្ឋ​ខ្មែរ​នៅ​ក្នុង​ក្រៅ​ស្រុក និង​នៅ​ក្នុង​ស្រុក​នោះ​ទេ។ កម្មករ​សំណង់​មួយ​រួប​ធ្វើការ​នៅ​ប្រទេស​ថៃ ប្ដេជ្ញា​ថា នឹង​ធ្វើ​បាតុកម្ម​ទាមទារ​ឲ្យ​របប​លោក ហ៊ុន សែន ដោះលែង​លោក រ៉ុង ឈុន ទាល់តែ​បាន។ លោក​អះ​អា​ថា លោក​មិន​ខ្លាច​ការ​គំរាម​កំហែង​ពី​របប​លោក ហ៊ុន សែន ឡើយ៖ «ពួក​យើងខ្ញុំ​ទាំង​អស់​គ្នា​នៅតែ​ធ្វើ​បន្ត​ទៅទៀត លុះត្រាតែ​ដោះលែង​លោក​គ្រូ រ៉ុង ឈុន បើមិនដូច្នោះទេ ពួក​យើងខ្ញុំ​នៅតែ​បន្ត​ធ្វើ​បាតុកម្ម​រហូត គឺ​មិន​ត្រូវការ​រដ្ឋាភិបាល​អាំ​យ៉ង​បរទេស​នោះ​ទេ»

ក្មួយប្រុស​បង្កើត លោក រ៉ុង ឈុន គឺ​លោក រ៉ុង វិជ្ជា ដែល​បាន​ទៅ​សួរសុខទុក្ខ​លោក រ៉ុង ឈុន ក្នុង​ពន្ធនាគារ​នោះ​ឲ្យដឹង​ថា លោក រ៉ុង ឈុន សូម​ថ្លែងអំណរគុណ​ដល់​អ្នកគាំទ្រ និង​ទាមទារ​យុត្តិធម៌​ជូន​លោក។ បន្ថែម​ពីនេះ លោក រ៉ុង ឈុន ក៏បាន​ផ្ដែផ្ដាំ​ឲ្យ​ពលរដ្ឋ​ទាំងអស់​រឹងមាំ​ឡើង កុំ​តក់ស្លុត ចំពោះ​ការ​គំរាមកំហែង៖ «លោក​គ្រូ​រ៉ុង ឈុន បាន​ផ្ដែផ្ដាំ​តាមខ្ញុំ សូមឲ្យ​លោកគ្រូ អ្នកគ្រូ កម្មករ កម្មការិនី និង​បងប្អូន​ទាំងអស់ គោរព​ស្រលាញ់​គាត់ ស្រលាញ់​យុត្តិធម៌​សង្គម កុំ​តក់ស្លុត​បាក់ស្បាត​ឲ្យសោះ ត្រូវតែ​រឹងមាំ​ស្វែងរក​ការពិត រក​យុត្តិធម៌​សង្គម​ទាំង​អស់​គ្នា»

តុលាការ​បាន​ចោទប្រកាន់ លោក រ៉ុង ឈុន ពី​បទ “ ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម ”តាម​មាត្រា៤៩៥ នៃ​ក្រម​ព្រហ្មទណ្ឌ” ពាក់ព័ន្ធ​នឹង​បញ្ហា​ព្រំដែន។ មេធាវី​ការពារ​ក្ដី លោក រ៉ុង ឈុន មួយ​រួប​ទៀត គឺ​លោក​មេធាវី សំ សុ​គង់ មានប្រសាសន៍​ថា ការ​ចាប់ខ្លួន​លោក រ៉ុង ឈុន និង​ចោទ​ប្រកាន់​នេះ ជា​ការ​ចោទ​ប្រកាន់​មិន​ត្រូវ​តាមច្បាប់​ឡើយ។ លោក​បញ្ជាក់​ថា ករណី​ចាប់ខ្លួន​លោក រ៉ុង ឈុន នេះ ជា​រឿង​នយោបាយ មិន​មែន​ដោយសារ​តែ​លោក​រិះគន់​ពី​បញ្ហា​ព្រំដែន​នោះ​ទេ។ លោក​បញ្ជាក់​ថា មូលហេតុ​ចម្បង​ដែល​តុលាការ​ចាប់​ខ្លួន​លោក រ៉ុង ឈុន នេះ ដោយសារ​តែ​លោក រ៉ុង ឈុ​ន បាន​ដឹក​នាំ​កម្មករ​ធ្វើបាតុកម្ម​ទាមទារ​ឲ្យ​ថៅកែ​រោងចក្រ និង​រដ្ឋាភិបាល​ជួយ​ដោះ​ស្រាយ​វិវាទ​ការងារ​ជួន​កម្មករ​យ៉ាង​សកម្ម។

ទាក់ទង​នឹង​បញ្ហា​នេះ អ្នក​វិភាគ​ថា ក៏​លើកឡើង​ដែរ​ថា ថ្ងៃ​ទី១២ សីហា​បាន​ខិត​ជិត​មកដល់ ដែល​ជា​ថ្ងៃ​សហភាព​អឺរ៉ុប​នឹង​ចាប់​ផ្ដើម​គិត​ពន្ធ​លើ​មុខទំនិញ គ្រប់មុខ​លើកលែងតែ​អាវុធ EBAចំនួន ២០%ពី​កម្ពុជា។ បញ្ហា​នេះ ធ្វើ​ប៉ះពាល់​ដល់​កម្មករ​ធ្ងន់ធ្ងរ ពិសេស​ការបាត់បង់​ការងារ ដូច្នេះ​ហើយ​ទើប​របប​លោក ហ៊ុន សែន​ចាប់ខ្លួន លោក រ៉ុង ឈុន ជា​មុន ព្រោះ​ដឹង​ថា លោក រ៉ុង ឈុន នឹង​ដឹក​នាំ​កម្មករ​បាតុកម្ម​ជា​ទ្រង់ទ្រាយ​ធំ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

3 Responses to "អ្នកវិភាគ​និង​អ្នកច្បាប់​ថា របប​ក្រុងភ្នំពេញ​ព្រមាន​ពលរដ្ឋ​មិន​ឲ្យ​តវ៉ា​ដោះលែង​លោក រ៉ុង ឈុន ព្រោះ​ខ្លាច​ធ្លាក់​ពី​អំណាច"

  1. Anonymous says:

    The polices must protect people who asking and care about nation not against people ‘. All kon khmer must rise up to fight veitcong dogs ‘

  2. so socheath says:

    អាពូជសំផឹង !
    បើគេខ្លាចគេមិនសំពងទេ !

  3. Anonymous says:

    WELL.. 2020 is the evil monster last term it is not just Cambodian the whole world are getting so sick white that animal HUN SEN . and AH ..CHHKOUTH SO SOCHEATH