កម្មករ​រោងចក្រ​សោកស្ដាយ ដែល​រដ្ឋាភិបាល​គ្មាន​វិធានការ​រក្សា EBA និង​បង្ក​ទុក្ខ​លំបាក​ដល់​ពួក​គេ

ដោយ សុជីវី
2020-08-11
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ពិធី​ប្រារព្ធ​ទិវា ៧ មករា ថ្ងៃ​ទី៧ ខែ​មករា ឆ្នាំ២០២០។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ពិធី​ប្រារព្ធ​ទិវា ៧ មករា ថ្ងៃ​ទី៧ ខែ​មករា ឆ្នាំ២០២០។

 រូប៖ ហ្វេសប៊ុក​លោក ហ៊ុន សែន


ក្រុម​កម្មករ​រោងចក្រ​មួយ​ចំនួន ​ព្រួយបារម្ភ​ពី​ការ​បាត់បង់​ការងារ​ធ្វើ ​និង​សោក​ស្ដាយ ​ដែល​រដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ​បណ្ដោយ​ឲ្យ​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម EBA ​២០ភាគ​រយ​របស់​សហភាព​អឺរ៉ុប។ ពួកគេ​លើក​ឡើង​ថា​ ជំហរ​របស់​រដ្ឋាភិបាល​កម្ពុជា​នៅ ពេល​នេះ ​គឺ​បង្ហាញ​យ៉ាង​ច្បាស់​ថា គិតតែពី​អំណាច​ខ្លួន​ឯង ​ដោយ​មិន​ខ្វាយខ្វល់​អំពី​ប្រយោជន៍​កម្មករ​ទូទាំង​ប្រទេស​នោះ​ទេ។

ក្រុម​កម្មករ​ក្នុង​វិស័យ​កាត់​ដេរ​ បង្ហាញ​ការ​ព្រួយ​បារម្ភ​ដូចៗ គ្នា​ថា​ ស្ថានភាព​ការងារ​របស់​ពួក​គេ​ នឹង​គ្មាន​ស្ថិរភាព ​ហើយ​ជីវភាព​របស់​ពួក​គេ​នឹង​កាន់​តែ​ធ្លាក់​ចុះ​ ខណៈ​ដែល​ទណ្ឌកម្ម​សេដ្ឋកិច្ច​របស់​សហភាព​អឺរ៉ុប ដាក់លើ​ប្រទេស​កម្ពុជា នឹង​ចូល​ជាធរមាន​នៅ​ថ្ងៃ​ពុធ​ទី១២​ ខែ​សីហា​ ដោយ​សារ​តែ​រដ្ឋាភិបាល​កម្ពុជា​ មិន​បាន​កែ​លម្អ​ស្ថានការណ៍​សិទ្ធិមនុស្ស​ និង​លទ្ធិ​ប្រជាធិបតេយ្យ​ឡើង​វិញ។ ​

កម្មករ​រោងចក្រ យីដា (YI Da) ផលិត​ខោ​ខូវប៊យ លោកស្រី ដោក សុវណ្ណ រៀបរាប់​ថា គ្រាន់​តែ​វិបត្តិ ជំងឺ​កូវីដ​តែ​មួយ​មុខ បាន​ធ្វើ​ឲ្យ​កម្មករ និង​រោងចក្រ​រងគ្រោះ​ត្រដរ​ខ្យល់​ទៅ​ហើយ ទម្រាំ​សហភាព​អឺរ៉ុប កាន់​ផ្ដាច់ EBA ២០ភាគ​រយ​ទៀត គឺ​កម្មករ នឹង​ពិបាក​រស់​បំផុត។ លោកស្រី ជឿជាក់​ថា​ ការ​បាត់បង់ EBA ២០ភាគ​រយ​នេះ មិន​មែន​ជា​រឿង​តូចតាច​នោះ​ទេ ដូច្នេះ​រោងចក្រ​ជា​ច្រើន​ដែល​នាំ​ផលិតផល​ទៅ​កាន់​ទីផ្សារ​អឺរ៉ុប អាច​នឹង​បិទ​ទ្វារ ហើយ​រោងចក្រ​ដែល​នាំ​ផលិតផល​ទៅ​កាន់​ប្រទេស​ផ្សេង​ក្រៅ​ពី​អឺរ៉ុប ក៏​អាច​រង​ផល​ប៉ះពាល់​មួយ​ចំនួន​ផង​ដែរ៖ «យើង​មើល​គ្រាន់​តែ​មួយ​រយៈ​ពេល​ខ្លី​នៃ​ជំងឺ​កូរ៉ូណា យើង​មាន​ផល​ប៉ះពាល់​រឿង​លុយ​បង់​ធនាគារ រឿង​អាហារ​ហូបចុក។ ដូច្នេះ​រឿង​ដែល​រោងចក្រ​បិទ​ទ្វារ​នេះ មាន​បញ្ហា​រួច​ហើយ ហើយ​ការ​ផ្តល់​លុយ​ឧបត្ថម្ភ​ពី​រដ្ឋាភិបាល​ចំនួន ៤០ដុល្លារ​នោះ គឺ​មាន​ការ​ពិបាក​មែនទែន យឺតយ៉ាវ​ខ្លាំង​ទម្រាំ​កម្មករ​ទទួល​បាន​លុយ​នោះ។ បន្ទាប់​មក​ទៀត ក្រុមហ៊ុន​បាន​ជួយ​ឧបត្ថម្ភ​ដល់​កម្មករ ៣០ដុល្លារ​ដែរ តែ​ប៉ុណ្ណឹង​វា​មិន​គ្រាប់​ទេ។ កម្មករ​យើង​ទទួល​ហានិភ័យ​ច្រើន ហើយ​អ្នក​ខ្លះ​រហូត​ដល់​លក់​ដី​ទៀត​ផង»

លោកស្រី​បន្ថែម​ថា កម្មករ​ក្នុង​រោងចក្រ​តែងតែ​ជជែក និង​សួរ​នាំ​គ្នា​អំពី​បញ្ហា EBA ហើយ​អ្នក​ខ្លះ​ខក​ចិត្ត​ដែល​រដ្ឋាភិបាល មិន​អាច​ដោះ​ស្រាយ​រឿង​នេះ​បាន។

កម្មករ​មួយ​រូប​ទៀត ធ្វើ​ការ​ក្នុង​រោងចក្រ​ផលិត​ខោ​អាវ​កីឡា នៅ​សង្កាត់​ភ្នំពេញ​ថ្មី គឺ​លោកស្រី យ៉ន យឺត ថ្លែង​ថា កម្មករ​ភាគ​ច្រើន សុទ្ធតែ​បាន​ដឹង​ឮ​ពី​ការ​បាត់បង់ EBA ហើយ​សុទ្ធតែ​ព្រួយ​បារម្ភ​ពី​ការ​បាត់បង់​ការងារ​ធ្វើ​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ។ លោកស្រី ឲ្យ​ដឹង​ដែរ​ថា ថ្មីៗ នេះ តំណាង​រោង​ចក្រ បាន​ជូន​ដំណឹង​ដល់​កម្មករ​ថា រោងចក្រ​អាច​នឹង​ពិបាក​ក្នុង​ការ​បន្ត​ឈរ​ជើង​នៅ​កម្ពុជា ក្រោយ​បាត់បង់ EBA៖ «ទុក្ខ​លំបាក​របស់​ពួក​ខ្ញុំ​ជា​កម្មករ គឺ​ទី​មួយ រឿង​គ្រួសារ បើ​យើង​មាន​ការ​ធ្វើ​យើង​អាច​មាន​លុយ​ខ្លះ​ផ្ញើ​ទៅ​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ ហើយ​ទី២ ពួក​ខ្ញុំ ជំពាក់​លុយ​ខាង​មីក្រូ​ហិរញ្ញវត្ថុ ត្រូវ​បង់​ឲ្យ​គេ​រាល់​ខែ ហើយ​បើ​សម្រាប់​ខ្ញុំ​ត្រូវ​បង់​ឲ្យ​គេ​មួយ​ខែ ១៧០ដុល្លារ ដូច្នេះ​វា​អស់​ជាង​ពាក់​កណ្ដាល​នៃ​ប្រាក់ខែ​ខ្ញុំ​បាត់​ទៅ​ហើយ។ បាត់បង់ EBA នេះ ខ្ញុំ​សោក​ស្ដាយ​ខ្លាំង រក​អ្វី​ប្រៀប​ពុំ​បាន​ទេ ព្រោះ​អី​ចំណេះ​ចេះ​ដឹង​ដូច​ជា​ពួក​ខ្ញុំ ធម្មតា​ធ្វើ​បាន​តែ​ជា​ការងារ​រោងចក្រ​អ៊ីចឹង មិន​អាច​ទៅ​ធ្វើ​ការងារ​អី​ផ្សេង​បាន​ទេ។ ពួក​ខ្ញុំ​ប្រឈម​មុខ​ខ្លាំង ហើយ​សោក​ស្ដាយ​ខ្លាំង​បំផុត ដែល​រដ្ឋាភិបាល ធ្វើ​ឲ្យ​កម្មករ​ប្រឈម​មុខ និង​ពិបាក​វេទនា​ដល់​ពួក​ខ្ញុំ»

កាល​ពី​ខែមិថុនាកន្លង​ទៅ អង្គការ​ចំនួន​ ៣ រួម​មាន អង្គការ លីកាដូ សម្ព័ន្ធ​សហជីព​កម្ពុជា និង​អង្គការ​សង់ត្រាល់ បាន​ចេញ​ផ្សាយ​របាយការណ៍​ស្រាវជ្រាវ​សង្ខេប​មួយ​ស្ដីពី​ភាព​ជំពាក់​បំណុល​ច្រើនលើស​លុប​ក្នុង​វិស័យ​កាត់​ដេរ​នៅ​ប្រទេស​កម្ពុជា។ របាយការណ៍ បង្ហាញ​ថា កម្មករ​ធ្វើ​ការ​​ក្នុង​វិស័យ​កាត់ដេរ​ស្ទើរ​ទាំង​អស់ ​ធ្លាក់​ខ្លួន​​ជំពាក់​បំណុល​វ័ណ្ឌ​ក និង​គ្មាន​លទ្ធភាព​សង​បំណុល​វិញ ប្រសិន​បើ​ការងារ​របស់​ពួក​គេ​ត្រូវ​បន្ត​ព្យួរ ដោយសារ​វិបត្តិ​ជំងឺ​កូវីដ។ នេះ​មិន​ទាន់​រាប់​បញ្ចូល​អំពី​ផល​ប៉ះពាល់ បង្ក​ឡើង​ដោយ​ការ​បាត់​បង់ EBA នៅ​ឡើយ​ផង ។

កម្មករ​ម្នាក់​ទៀត​ធ្វើ​ការ​ក្នុង​រោងចក្រ​នៅ​ខេត្ត​ស្វាយរៀង លើក​ឡើង​ថា ក្រោយ​បាត់​បង់ EBA នេះ គឺ​កម្មករ​ទូទាំង​ប្រទេស នឹង​អាច​ជួប​គ្រោះ​ធំ​ពីរ​យ៉ាង គឺ​ទី១ កម្មករ​មួយ​ចំនួន អាច​នឹង​បាត់បង់​ការងារ​ធ្វើ​តែ​ម្តង​ដោយសារ​រោងចក្រ​បិទ​ទ្វារ ។ ករណី​ទី២ ទោះ​បី​ជា​កម្មករ​មួយ​ចំនួន​ទៀត អាច​នៅ​មាន​ការងារ​ធ្វើ​ក្តី ក៏​ពួក​គេ​នឹង​បាត់​បង់​អត្ថប្រយោជន៍​ផ្សេងៗ ហើយ​រោងចក្រ នឹង​ឆ្លៀត​ឱកាស ឈប់​ដំឡើង​ប្រាក់​ខែ​ដូច​ឆ្នាំ​មុនៗ ទៀត​ផង៖ «ចង់​ស្នើ​ទៅ​ក្រសួង​ការងារ និង​រដ្ឋាភិបាល បើក​ចិត្ត​ឲ្យ​ទូលាយ និង​សម្លឹង​ឲ្យ​វែង​ឆ្ងាយ​ពី​អនាគត​របស់​កម្មករ ព្រោះថា កម្មករ​រោងចក្រ​នៅ​ស្រុក​ខ្មែរ នេះ ខ្ទង់​ថា ៩៥ភាគ​រយ​ដែល​ជំពាក់​បំណុល​ខាង​ធនាគារ ម្ល៉ោះ​ហើយ​គាត់​ពិបាក​ក្នុង​លទ្ធភាព​រក​សង​ធនាគារ​ណាស់ ហើយ​យើង​ក៏​មិន​ចង់​ឃើញ​បង​ប្អូន​ប្រជា​ពលរដ្ឋ​ខ្លួន​ឯង​លំបាក​វេទនា​ដែរ»

ទោះ​យ៉ាង​ណា​ក្ដី កាល​ពី​ថ្ងៃ​ទី១០ ខែ​សីហា អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា សុខ ឥសាន អះអាង​ជាថ្មី​ទៀត​ថា រដ្ឋាភិបាល​នឹង​មិន​ទាមទារ​ប្រព័ន្ធ​អនុគ្រោះ EBA ចំនួន ២០% ដែល​សហភាព​អឺរ៉ុប​បាន​ដក​នោះ ត្រឡប់​មក​វិញ​ឡើយ។

កម្មការិនី​ម្នាក់​ធ្វើ​ការ​នៅ​រោងចក្រ ប៊ឺរី អឹភើរែល ខេមបូឌា (Berry Apparel (Cambodia) លោកស្រី វង្ស យូរី រៀបរាប់​ថា កម្មករ​ភាគ​ច្រើន មិន​សប្បាយ​ចិត្ត​នោះ​ទេ ពេល​ឮ​ដំណឹង​ថា រដ្ឋាភិបាល មិន​ព្យាយាម​ដោះ​ស្រាយ​បញ្ហា​តាម​សំណើ​របស់​សហភាព​អឺរ៉ុប ដើម្បី​រក្សា​ប្រពន្ធ​អនុគ្រោះ ព័ន្ធEBA។ លោកស្រី ស្ដី​បន្ទោស​ថា អ្វី​ដែល​រដ្ឋាភិបាល​កំពុង​ធ្វើ​នេះ គឺ​កំពុង​បង្ក​ទុក្ខ​លំបាក​ដល់​កម្មករ៖ «ពេល​ណា​ដក EBA ពួក​ខ្ញុំ​នឹង​ខ្វះ​ខាត អត់​មាន​ការងារ​ធ្វើ ហើយ​ពួក​ខ្ញុំ​នឹង​លំបាក។ បញ្ហា​ទី១ យើង​កំពុង​ល្បី​រឿង​កូវីដ​ស្រាប់​ផង ដូច្នេះ​រោងចក្រ អាច​នឹង​បិទ។ យើង​នឹង​ពិបាក​រឿង​ជីវភាព​ក្នុង​គ្រួសារ ដោយសារ​បង​ប្អូន​មួយ​ចំនួន បាន​ខ្ចី​លុយ​ធនាគារ ហើយ​ពេល​ខ្លះ​ធនាគារ ក៏​អត់​មាន​យោគយល់​ពួក​ខ្ញុំ​ដែរ»

គណៈកម្មការ​អឺរ៉ុប បាន​សម្រេច​ចិត្ត​ដក​ហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ចំនួន ២០% ពី​កម្ពុជា កាលពី​ថ្ងៃ​ទី១២ កុម្ភៈ ហើយ​សេចក្ដី​សម្រេច​នេះ​នឹង​ត្រូវ​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​ទី១២ សីហា។ គណៈកម្មការ​អឺរ៉ុប​សម្រេច​ចិត្ត​បែប​នេះ បន្ទាប់ពី​ពិនិត្យ​យ៉ាង​ដិត​ដល់ ដោយ​រក​ឃើញ​ថា របប​លោក ហ៊ុន សែន បាន​បំផ្លាញ​ប្រជាធិបតេយ្យ និង​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ និង​ជា​ប្រព័ន្ធ ផ្ទុយពី​គោលការណ៍​ពាណិជ្ជកម្ម​​អឺរ៉ុប។

សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ធ្លាប់​ព្យាករណ៍​ថា កម្មករ ៧៥០.០០០​នាក់​នឹង​ប្រឈម​ភាព​​​​អត់​ការ​ងារ​ធ្វើ នៅ​ពេល​សហភាព​អឺរ៉ុប​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ (EBA) ចំនួន ២០ភាគ​រយ ហើយ​នៅ​ពេល​នោះ ក្រុម​គ្រួសារ​របស់​​កម្មករ​​ ខ្ទង់ ៣លាន​នាក់​​ផ្សេង​ទៀត​ នឹង​ទទួល​រង​ផល​ប៉ះពាល់​ពី​វិបត្តិ​នេះ​ដែរ។ សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា សង្កត់​ធ្ងន់​ទៀត​ថា ការដែល​សហភាព​អឺរ៉ុប​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ កម្ពុជា​នឹង​បាត់បង់​ការ​បញ្ជា​ទិញ​ថែម​​ទៀត ហើយ​នឹង​ធ្វើ​ឲ្យ​បាត់បង់​ឱកាស​ការងារ​សម្រាប់​កម្មករ ហើយ​ឱកាស​ការងារ​នេះ នឹង​បាត់​បង់​ជា​រៀង​រហូត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

3 Responses to "កម្មករ​រោងចក្រ​សោកស្ដាយ ដែល​រដ្ឋាភិបាល​គ្មាន​វិធានការ​រក្សា EBA និង​បង្ក​ទុក្ខ​លំបាក​ដល់​ពួក​គេ"

  1. so socheath says:

    អាពូជសំផឹង អៀ សុផល !
    ទោះEU នឹង បោច ដក ដល់មមិសកាដួយស្អយ រលួយវ៉ល់ ម៉ែអ្ហែងទៀត
    ក៏គ្មានអ្នកណា ទៅខ្វល់អារឿង អត់បានការEBA ហ្នឹងដែរ ?
    អ្ហែងចេះស្តាប់ខ្មែរអត់ អាកូនមីឆ្តិញរលួយ !
    អត់មានអ្នកណាខ្វល់ អាចម៍គោស្អីទេ អាកូនមីកាដួយ​អាយះ

  2. Anonymous says:

    too bad so sad every Cambodian should not felling so bad about EBA. the more concerning is will Cambodia and it people can be safe in their own home town?? please take a look to those comment on the top I knew he was HUN SEN right hand killer . to be honest the animal like this that can be whit HUN SEN because they are uneducated ,animal mind , rough, no cent of hummer , the most important they are KBOTH CHEATH. to all Cambodian inside the country this evil monster HUN SEN and his small group their time is just about over every thing bad about HUN SEN is coming up day by day to tell the world that this animal killer was a genocide leader indeed. the world are waiting for all of you to help yourself be for they can help you . time to rising up to recue yourself and your own nation.

  3. KHEV says:

    មិនត្រូវការ”អុីបេអា” តែរត់ទៅកើប”អាច់អាចិន”វិញ។