អតីតបក្សប្រឆាំងចង់ចាប់ដៃគ្នាជាមួយលោក ហ៊ុន សែន ដើម្បីផ្សះផ្សាជាតិឈានទៅទទូលបាន EBA ពេញលេញមកវិញ

កម្ពុជា សង្គម
13/08/2020 – 08:51
ដោយ៖ វណ្ណ សុគន្ធា
RFI

លោក ហ៊ុន​ សែន និង លោក សម រង្ស៊ី
លោក ហ៊ុន​ សែន និង លោក សម រង្ស៊ី © Internet

អតីត​បក្ស​សង្រ្គោះជាតិ​នៅ​ព្រឹក​ថ្ងៃ​ព្រហហស្បតិ៍​នេះ​ បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​កម្រាស់​៣​ទំព័រ​ដាក់​បន្ទុក​លើ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ចំពោះ​ការ​បាត់បង់​ការ​អនុគ្រោះ ​EBA​ ២០%​។ ការ​បាត់បង់​ការ​អនុគ្រោះ​ EBA​ ២០%​នេះ​ ត្រូវ​បាន​អតីត​បក្ស​ប្រឆាំង​ចង្អុល​បង្ហាញ​ថា​ ដោយសារ​តែ​ការ​សម្រេច​ចិត្ត​របស់​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន ដែល​ការ​សម្រេច​ចិត្ត​នេះ​នឹង​ធ្វើ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ធ្លាក់​ខ្លួន​ក្រ​កាន់​តែ​ខ្លាំង​។ តែ​ទោះ​ជា​បែប​នេះ​ក្តី​ អតីត​បក្ស​ប្រឆាំង​ចង់​ចូលរួម​ដោះស្រាយ​បញ្ហា​នេះ​ជាមួយ​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន​។ ប៉ុន្តែ​អ្នក​នាំ​ពាក្យ​បក្ស​កាន់​អំណាច​ថា​ នេះ​ គឺ​គ្រាន់​តែ​ជា​ការ​ចង់​យក​បញ្ហា ​EBA​ មក​ជួយ​ឱ្យ​ខ្លួន​រស់នៅ​ឡើងវិញ​របស់​អតីត​បក្ស​ប្រឆាំង​ប៉ុណ្ណោះ​។

អតីតគណបក្សសង្រ្គោះជាតិ បានចាត់ទុកថ្ងៃទី១២ ខែសីហាថា ជាថ្ងៃដ៏ខ្មៅងងឹងមួយទៀតនៅក្នុងប្រវត្តិសាស្រ្តប្រទេសកម្ពុជាដោយសារតែលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានយកសិទ្ធិសេរីភាព​ និង សុខុមាលភាពរបស់ប្រជាពលរដ្ឋខ្មែរដាក់ឱ្យស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ ដើម្បីបាននៅបន្តដឹកនាំប្រទេសផ្តាច់មុខ។ តាមន័យនេះ គឺអតីតបក្សប្រឆាំងចង់សំដៅថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន គឺជាអ្នកដែលធ្វើឱ្យកម្ពុជាបាត់បង់ការអនុគ្រោះពន្ធ២០%លើការនាំចូលទំនិញពីកម្ពុជាទៅកាន់ទីផ្សារសហភាពអឺរ៉ុប។ សម្រាប់អតីតបក្សប្រឆាំង ការបាត់ EBA ២០%នេះ គឺនឹងធ្វើប្រជាពលរដ្ឋខ្មែរដែលកំពុងជួបការលំបាកស្រាប់ត្រូវធ្លាក់ខ្លួនក្រថែមទៀត ដោយសារតែបាត់បង់ប្រាក់ចំណូល។

គណៈកម្មការអឺរ៉ុបបានអនុវត្តដកការលើកលែងពន្ធ២០%ចំពោះទំនិញរបស់កម្ពុជាកាលពីថ្ងៃពុធ ម្សិលមិញនេះ។ ការដកនេះ ធ្វើឱ្យទំនិញរបស់កម្ពុជា៤០មុខ ដែលភាគច្រើនជាសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរត្រូវបង់ពន្ធប្រមាណ១០០លានដុល្លារអាមេរិកជារៀងរាល់ឆ្នាំ ទើបអាចនាំចូលទៅទីផ្សារសហភាពអឺរ៉ុបបាន។ ប៉ុន្តែគណៈកម្មការអឺរ៉ុបមិនបានដាក់កម្រិតដាច់ណាត់លើកម្ពុជាឡើយ ពោល គឺថា បើសិនកម្ពុជាកែលម្អគោរពសិទ្ធិមនុស្ស និង សិទ្ធិការងារ នោះគណៈកម្មការអឺរ៉ុបនឹងពិចារណាផ្តល់ការអនុគ្រោះពេញលេញដល់កម្ពុជាឡើងវិញ។

ត្រង់ចំណុចនេះ អតីតគណបក្សសង្រ្គោះជាតិបានចូលខ្លួនមកបញ្ជាក់ថា បានត្រៀមខ្លួនជានិច្ចក្នុងការចូលរូមការសន្ទនា និងដំណើរការផ្សះផ្សាជាតិដោយឈរលើឆន្ទៈតែមួយ ដើម្បីធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋខ្មែរកាន់តែប្រសើរឡើង។ មុនបញ្ជាក់ពីការត្រៀមខ្លួននេះ អតីតបក្សប្រឆាំងមិនភ្លេចទេទាមទារឱ្យអាជ្ញាធរកម្ពុជាទម្លាក់ចោលការចោទប្រកាន់លើលោក កឹម សុខា និងអ្នកនយោបាយទាំអស់ និងផ្តល់នីតិសម្បទាដល់អតីតគណបក្សសង្រ្គោះជាតិ។

លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានអះអាងថា អតីតបក្សប្រឆាំងកំពុងចង់យកបញ្ហា EBA នេះ ដើម្បីជួយឱ្យខ្លួនបានរស់ឡើងវិញ តែលោកគូសបញ្ជាក់ថា វាមិនអាចទៅរួចនោះទេ គឺហួសពេលទៅហើយ។ បើតាមលោក សុខ ឥសាន អតីតបក្សប្រឆាំងមិនមែនជាលទ្ធិប្រជាធិបតេយ្យទេ​ គឺថា បើអត់មួយទៅ នៅមានគណបក្សប្រឆាំងជាច្រើនទៀត​។ ចំណែក អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន កាលពីថ្ងៃពុធបានអះអាងរួចហើយថា កម្ពុជានៅតែប្រកាន់គោលជំហរដដែល គឺមិនអោនក្បាលធ្វើអ្វីតាមការចង់បានរបស់សហភាពអឺរ៉ុបនោះទេ និងថា កម្ពុជាមិនអាចយកអធិបតេយ្យភាពរបស់ខ្លួនទៅដោះដូរនឹងការអនុគ្រោះពន្ធណាមួយឡើយ៕

What Next?

Recent Articles

2 Responses to "អតីតបក្សប្រឆាំងចង់ចាប់ដៃគ្នាជាមួយលោក ហ៊ុន សែន ដើម្បីផ្សះផ្សាជាតិឈានទៅទទូលបាន EBA ពេញលេញមកវិញ"

  1. so socheath says:

    អ្នកណាត្រូវការចចារ ជាមួយពួកអាក្បត់ជាតិ សង្គ្រោះតែកាដួយ សង្គ្រោះតែក្ត
    ចុងក្រោយ សង្គ្រោះផេះពួកអាកូនមីកាដួយអាយះស្ញេញអស់អ្ហែងហ្នឹង អាពូជឆ្កែ ?

  2. Anonymous says:

    time is getting short for all these evil 2020 is a must end by Cambodian rising up to end this beast regime